STI Focus
1.65K subscribers
3.48K photos
135 videos
18 files
1.43K links
STI Focus Channel aims to disseminate related STI information and news to the public.
Download Telegram
[English Below]
-----------------
ទស្សនកិច្ចសិក្សាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ

រាជធានីភ្នំពេញ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ - វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (NISTI) បានរៀបចំទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សារបស់គណៈប្រតិភូសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ង៉ោ ប៊ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។

ដំណើរទស្សនកិច្ចសិក្សានេះ គឺជាជំហានដ៏មានអត្ថន័យមួយបន្ថែមទៀតក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្រោមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលមានស្រាប់រវាងស្ថាប័នទាំងពីរ។ ភាពជាដៃគូ MoU នេះ ផ្តោតសំខាន់លើការជំរុញការបណ្តុះបណ្តាលធនធានមនុស្ស ការស្រាវជ្រាវ និងឱកាសឱ្យនិស្សិតចុះកម្មសិក្សាដកយកបទពិសោធន៍ការងារជាក់ស្តែង។

ក្នុងឱកាសនោះ គណៈប្រតិភូក៏បានអញ្ជើញចុះទស្សនកិច្ចផ្ទាល់នៅ មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ (FTC) ដើម្បីស្វែងយល់ពីបច្ចេកវិទ្យាទំនើបៗ ក្នុងផ្នែកផលិតកម្មខ្នាតូច និងផ្នែកវិភាគគុណភាព។
---------------
A Study Visit to strengthen cooperation

Phnom Penh, September 21, 2026 - The National Institute of Science, Technology, and Innovation (NISTI) welcomed for a study visit from the delegation of the Royal University of Agriculture (RUA) led by H.E. Dr. Ngo Bunthan, Rector of the RUA

This study visit marks another significant milestone in reinforcing and expanding cooperation under the spirit of the existing MoU between the two institutions. This partnership focuses primarily on promoting human resource development, research, and providing students with internship opportunities to gain hands-on work experience.

During the visit, the delegation was toured to explore cutting-edge technologies in Pilot Plant Unit and Quality Analysis Unit of the Cambodia-Korea Food Processing TASK Center (FTC)

#MISTI #NISTI #RUA #FTC #STI #Research #MoU
————————
🌐More info about NISTI
https://nisti-tree.vercel.app/
Forwarded from MISTI News
📦 វេទិកា PackTalk Cambodia 2026៖ កាវេចខ្ចប់ — ជំហានចុងក្រោយដើម្បីចូលទៅកាន់ទីផ្សារ

សូមអញ្ជើញចូលរួមវេទិកាវេចខ្ចប់ឈានមុខនៅកម្ពុជា ដើម្បីស្វែងយល់ពីនិន្នាការ បច្ចេកវិទ្យា និងដំណោះស្រាយថ្មីៗក្នុងវិស័យវេចខ្ចប់ ដែលអាចជួយឱ្យសហគ្រាស និងអ្នកផលិត​ ពង្រឹងភាពប្រកួតប្រជែង និងពង្រីកឱកាសទីផ្សារ។

📅 ថ្ងៃទី២៨–៣០ ខែកញ្ញា ឆ្នាំ២០២៦
🕙 ម៉ោង ១០:០០ ព្រឹក – ៦:០០ ល្ងាច
📍 មណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

#PackTalkCambodia2026 #Packaging #FoodtecCambodia2026 #LastMileToTheMarket #SMEs #Manufacturing #Innovation #MISTI
Forwarded from MISTI News
ឯកឧត្តម ហែម វណ្ណឌី ស្នើក្រុមហ៊ុន Jinshan Hi-Tech សិក្សាខេត្តបាត់ដំបងសម្រាប់ដំណាំឧស្សាហកម្មផលិតថាមពលជីវអេតាណុល

ព័ត៌មានលម្អិត៖ https://www.misti.gov.kh/pressroom/news-and-events/mWxx5mSz4jPb

Telegram | Facebook | Instragram | Website | Tiktok |
អបអរសាទរទិវា​ប្រកាស​រដ្ឋ​ធម្មនុញ្ញ ខួបលើកទី៣៣/ Celebrating the 33rd Constitution Day
Forwarded from STI NEWS
Media is too big
VIEW IN TELEGRAM
🎥 តើមូលនិធិជាតិស្រាវជ្រាវ (NRF) ជាអ្វី?
មូលនិធិជាតិស្រាវជ្រាវ (NRF) គឺជាស្ថាប័នជាតិផ្តល់មូលនិធិស្រាវជ្រាវរបស់កម្ពុជា ដែលបង្កើតឡើងដើម្បីគាំទ្រការស្រាវជ្រាវ ការអភិវឌ្ឍ និងនវានុវត្តន៍។ NRF រួមចំណែកពង្រឹងប្រព័ន្ធស្រាវជ្រាវ និងនវានុវត្តន៍ ព្រមទាំងជំរុញគំនិតឱ្យក្លាយជាបច្ចេកវិទ្យា ផលិតផល សេវាកម្ម និងដំណោះស្រាយជាក់ស្តែងសម្រាប់សង្គម។
សូមស្វែងយល់ក្នុងរយៈពេលត្រឹមតែ ២ នាទី អំពីតួនាទីរបស់ NRF ក្នុងការគាំទ្រការស្រាវជ្រាវ ការអភិវឌ្ឍ និងនវានុវត្តន៍ ដើម្បីរួមចំណែកកសាងអនាគតកម្ពុជា។
▶️ ទស្សនាវីដេអូខ្លី ដើម្បីស្វែងយល់បន្ថែមអំពី NRF។
Media is too big
VIEW IN TELEGRAM
[English Below]
————————

តើអ្វីទៅជាប្រព័ន្ធ HACCP?

🎥 ស្វែងយល់ពីប្រព័ន្ធសំខាន់មួយក្នុងការគ្រប់គ្រងសុវត្ថិភាពចំណីអាហារ ដែលជួយកំណត់ វាយតម្លៃ និងគ្រប់គ្រងហានិភ័យ ដើម្បីធានាសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។

📒 លោកអ្នកអាចចូលទៅកាន់ទស្សនាវដ្ដីវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំទី២ លេខ១ ដើម្បីទទួលបានអត្ថបទពេញ នៅគេហទំព័រផ្លូវការរបស់វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
————————

What is the HACCP System?

🎥 Discover this essential food safety management system, designed to identify, assess, and control potential hazards to help ensure safer food for consumers.

📒 You can access the full article in STI Focus, Volume 2, Issue 1, available on the official website of the National Institute of Science, Technology and Innovation (NISTI).
————————

#MISTI #NISTI #SME #Technical #Solution #MandE

🌐More info about NISTI
https://nisti-tree.vercel.app/
Forwarded from MISTI News
Media is too big
VIEW IN TELEGRAM
សូមរង់ចាំទស្សនាកម្មវិធី​៖ ជជែកអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ភាគទី១៖ ស្វែងយល់អំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងផ្សាយជូននៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២៦ វេលាម៉ោង ១២:៣០ នាទីថ្ងៃត្រង់!

រៀបចំដោយ៖ គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

សហការផលិត៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (AMS)

#ជជែកពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ #MISTI #CamIETalkShow #AMS
Media is too big
VIEW IN TELEGRAM
[English Below]
————————

តើប្រព័ន្ធ HACCP ខុសពីប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពចំណីអាហារផ្សេងៗយ៉ាងដូចម្តេច?

🎥 ស្វែងយល់ពីភាពខុសគ្នា តួនាទី និងសារៈសំខាន់របស់ប្រព័ន្ធ HACCP ក្នុងការធានាសុវត្ថិភាពចំណីអាហារ។

📒 លោកអ្នកអាចចូលទៅកាន់ទស្សនាវដ្ដីវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំទី២ លេខ១ ដើម្បីទទួលបានអត្ថបទពេញ នៅគេហទំព័រផ្លូវការរបស់វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
————————

What makes HACCP different from other food safety control systems?

🎥 Explore the differences, roles, and importance of the HACCP system in ensuring food safety.

📒 You can access the full article in STI Focus, Volume 2, Issue 1, available on the official website of the National Institute of Science, Technology and Innovation (NISTI).
————————

#MISTI #NISTI #SME #Technical #Solution #MandE

🌐More info about NISTI
https://nisti-tree.vercel.app/
👍1
Forwarded from MISTI News
Media is too big
VIEW IN TELEGRAM
បងប្អូនអ្នកលក់ដូរតាមដងផ្លូវ អ្នករត់រ៉ឺម៉ក ម៉ូតូឌុប ជាងកាត់សក់ បុគ្គលស្វ័យនិយោជន៍ និងកម្លាំងពលកម្មរាប់លាននាក់ សុទ្ធសឹងតែជា “អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ” ដែលបាន និងកំពុងរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចជាតិ។

ប៉ុន្តែបងប្អូនមួយចំនួនអាចមិនទាន់ដឹងទេថា ខ្លួនគឺជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយថាតើការចុះឈ្មោះជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចផ្ដល់មកវិញនូវអត្ថប្រយោជន៍ ការគាំពារ និងការគាំទ្របែបណាខ្លះ?​

កម្មវិធី​៖ ជជែកពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ | ភាគទី១ ស្វែងយល់អំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ

#ជជែកពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ #MISTI #CamIETalkShow #AMS
សូមស្វាគមន៍មកកាន់ព្រឹត្តិបត្រព័ត៍មានប្រចាំខែកញ្ញា របស់វិទ្យាស្ថានជាតិ វ.ប.ន​. ឆ្នាំទី៤ លេខ៩ (១/២)។

Welcome to the Monthly Newsletter of September, Vol. 4, No. 9 (1/2) !

––––––—————————
🌐More info about NISTI
https://nisti-tree.vercel.app