Forwarded from STINL - មន្ទីរពិសោធន៍ជាតិ វ.ប.ន.
រៀបចំសមត្ថភាពមន្ទីរពិសោធន៍ជាតិ វ.ប.ន. ក្នុងការតេស្តវិភាគគុណភាពមួកសុវត្ថិភាព ដើម្បីសុវត្ថិភាពអ្នកប្រើប្រាស់ ⛑🔬
ឯកឧត្តម ហុង រ៉ាដា អនុរដ្ឋលេខាធិការ ក្រសួង ឧ.វ.ប.ន. បានដឹកនាំក្រុមការងារនៃមន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចូលរួមកិច្ចប្រជុំ ក្រោមប្រធានបទ “Partnerships for Safer Helmets: Accelerating Action Across Asia-Pacific”។ កិច្ចប្រជុំនេះមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់មន្ទីរពិសោធន៍ជាតិ វ.ប.ន. ក្នុងការរៀបចំ និងពង្រីកសមត្ថភាព មន្ទីរពិសោធន៍មេកានិក អគ្គិសនី និងអេឡិចត្រូនិក (MEEL) ដើម្បីគាំទ្រដល់ការធ្វើតេស្តវិភាគគុណភាព និងការវាយតម្លៃអនុលោមភាពមួកសុវត្ថិភាព។
ជាលទ្ធផល និងទិសដៅបន្ត ក្រុមការងារកំពុងជំរុញសកម្មភាពគន្លឹះរួមមាន៖
✅ សិក្សាស្រាវជ្រាវបច្ចេកទេស៖ ស្វែងយល់ពីទ្រឹស្តី បទដ្ឋានស្តង់ដារ និងគ្រឿងបរិក្ខារ/ឧបករណ៍តេស្តវិភាគទំនើបៗ
✅ កសាងកិច្ចសហប្រតិបត្តិការ៖ បន្តទាក់ទង និងប្រមូលឯកសារបច្ចេកទេសពីអ្នកជំនាញអន្តរជាតិ ដើម្បីរៀបចំនីតិវិធីតេស្តវិភាគឱ្យមានស្តង់ដារ
—————————
📥 https://stinl.vercel.app/
#STINL #nationallaboratory #HelmetSafety #QualityAssurance

Forwarded from មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ - FTC
📢 [វគ្គបណ្តុះបណ្តាលឥតគិតថ្លៃ] ស្តីពី
«អាហារសុវត្ថិភាព អាជីវកម្មរឹងមាំ៖ គុណភាពសម្រាប់ចូលទីផ្សារ»
មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ (FTC) សូមអញ្ជើញម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (SMEs) ចូលរួមក្នុងវគ្គបណ្តុះបណ្តាលក្រោមបទបង្ហាញសំខាន់ចំនួន ២ប្រធានបទ៖
✅«ការកសាងប្រព័ន្ធសុវត្ថិភាព និងគុណភាពពីវត្ថុធាតុដើមដល់ផលិតផលសម្រេច ក្នុងផលិតកម្មអាហារ»
✅ «លក្ខខណ្ឌគុណភាពសម្រាប់ចូលទីផ្សារ៖ ស្តង់ដារ ការវេចខ្ចប់ ស្លាកសញ្ញា និងអនុលោមភាពផលិតផល»
📍 ព័ត៌មានលម្អិត៖
កាលបរិច្ឆេទ៖ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦
ម៉ោង៖ ១:០០ រសៀល ដល់ ៥:០០ ល្ងាច
ចូលរួមតាមប្រព័ន្ធ Zoom https://us06web.zoom.us/j/8561899378?pwd=yqGjgZhXivpthdSxFVyDqdviEWheYP.1
Meeting ID: 856 189 9378
Passcode: stinl@1234
📋 លក្ខខណ្ឌនៃការចូលរួម៖
-អ្នកផលិត និងកែច្នៃអាហារ
-អ្នកគ្រប់គ្រងគុណភាព សុវត្ថិភាព និងផលិតកម្មអាហារ
-សហគ្រាសធុនមីក្រូ តូច និងមធ្យម
-មន្រ្តីជំនាញពាក់ព័ន្ធ
⚠️ បញ្ជាក់៖ ចូលរួមដោយឥតគិតថ្លៃ ប៉ុន្តែចំនួនមានកំណត់!
🔗 ចុះឈ្មោះទីនេះ៖ https://forms.gle/az65UPQgZbQkxhjZA
លេខទូរសព្ទ៖ ០៩៦ ៧៦១ ៦១២៩

[English Below]
រាជធានីភ្នំពេញ - នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ និស្សិតកម្មសិក្សាចំនួន៨រូប មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានបញ្ចប់ការចុះកម្មសិក្សារយៈពេលខ្លី ដោយជោគជ័យ នៅវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (NISTI)។
ការចុះកម្មសិក្សានេះផ្តោតសំខាន់លើការសិក្សាស្រាវជ្រាវលើប្រធានបទទាក់ទងនឹងគីមីចំណីអាហារ រួមមានសំបកវេចខ្ចប់, កត្តាដែលធ្វើឱ្យអាហារងាយខូច និងការកែច្នៃអាហារជាដើម។ តាមរយៈការសិក្សានេះ និស្សិតកម្មសិក្សាអាចបង្កើនការយល់ដឹងទាក់ទងនឹងគុណភាព និងសុវត្ថិភាពអាហារ។
🤝🏻តាមរយៈការគាំទ្ររបស់ NISTI នេះបានបង្ហាញពីការសហការយ៉ាងជិតស្និតជាមួយដៃគូ MoU ខណៈដែលចូលរួមអភិវឌ្ឍសមត្ថភាពបច្ចេកទេស និងការពង្រឹងទំនាក់ទំនងរវាងការរៀនសូត្រសិក្សា និងការស្រាវជ្រាវវិទ្យាសាស្ត្រ ក្នុងវិស័យម្ហូបអាហារ។
Phnom Penh – 18 September 2026: Eight internship students from the Institute of Technology of Cambodia (ITC) have successfully completed a short-term internship programme at the National Institute of Science, Technology and Innovation (NISTI).
The internship programme focused on technical learning in the field of food chemistry, covering key topics such as food packaging materials, factors contributing to food deterioration and spoilage, and food processing and preservation technologies. Through technical engagement, the students gained valuable knowledge related to food quality and safety.
🤝🏻Supported by NISTI, the programme demonstrates the close and ongoing collaboration between NISTI and MoU partner, ITC, while contributing to the development of technical capacity and strengthening the linkage between academic learning and scientific research in the food sector.
#MISTI #NISTI #ITC #Cambodia #STI
🌐More info about NISTI
https://nisti-tree.vercel.app/

-----------------
ទស្សនកិច្ចសិក្សាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ
រាជធានីភ្នំពេញ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ - វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (NISTI) បានរៀបចំទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សារបស់គណៈប្រតិភូសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ង៉ោ ប៊ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។
ដំណើរទស្សនកិច្ចសិក្សានេះ គឺជាជំហានដ៏មានអត្ថន័យមួយបន្ថែមទៀតក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្រោមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលមានស្រាប់រវាងស្ថាប័នទាំងពីរ។ ភាពជាដៃគូ MoU នេះ ផ្តោតសំខាន់លើការជំរុញការបណ្តុះបណ្តាលធនធានមនុស្ស ការស្រាវជ្រាវ និងឱកាសឱ្យនិស្សិតចុះកម្មសិក្សាដកយកបទពិសោធន៍ការងារជាក់ស្តែង។
ក្នុងឱកាសនោះ គណៈប្រតិភូក៏បានអញ្ជើញចុះទស្សនកិច្ចផ្ទាល់នៅ មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ (FTC) ដើម្បីស្វែងយល់ពីបច្ចេកវិទ្យាទំនើបៗ ក្នុងផ្នែកផលិតកម្មខ្នាតូច និងផ្នែកវិភាគគុណភាព។
---------------
A Study Visit to strengthen cooperation
Phnom Penh, September 21, 2026 - The National Institute of Science, Technology, and Innovation (NISTI) welcomed for a study visit from the delegation of the Royal University of Agriculture (RUA) led by H.E. Dr. Ngo Bunthan, Rector of the RUA
This study visit marks another significant milestone in reinforcing and expanding cooperation under the spirit of the existing MoU between the two institutions. This partnership focuses primarily on promoting human resource development, research, and providing students with internship opportunities to gain hands-on work experience.
During the visit, the delegation was toured to explore cutting-edge technologies in Pilot Plant Unit and Quality Analysis Unit of the Cambodia-Korea Food Processing TASK Center (FTC)
#MISTI #NISTI #RUA #FTC #STI #Research #MoU
————————

Forwarded from MISTI News
📦 វេទិកា PackTalk Cambodia 2026៖ កាវេចខ្ចប់ — ជំហានចុងក្រោយដើម្បីចូលទៅកាន់ទីផ្សារ
សូមអញ្ជើញចូលរួមវេទិកាវេចខ្ចប់ឈានមុខនៅកម្ពុជា ដើម្បីស្វែងយល់ពីនិន្នាការ បច្ចេកវិទ្យា និងដំណោះស្រាយថ្មីៗក្នុងវិស័យវេចខ្ចប់ ដែលអាចជួយឱ្យសហគ្រាស និងអ្នកផលិត ពង្រឹងភាពប្រកួតប្រជែង និងពង្រីកឱកាសទីផ្សារ។
📅 ថ្ងៃទី២៨–៣០ ខែកញ្ញា ឆ្នាំ២០២៦
🕙 ម៉ោង ១០:០០ ព្រឹក – ៦:០០ ល្ងាច
📍 មណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ
#PackTalkCambodia2026 #Packaging #FoodtecCambodia2026 #LastMileToTheMarket #SMEs #Manufacturing #Innovation #MISTI

ឯកឧត្តម ហែម វណ្ណឌី ស្នើក្រុមហ៊ុន Jinshan Hi-Tech សិក្សាខេត្តបាត់ដំបងសម្រាប់ដំណាំឧស្សាហកម្មផលិតថាមពលជីវអេតាណុល
ព័ត៌មានលម្អិត៖ https://www.misti.gov.kh/pressroom/news-and-events/mWxx5mSz4jPb
Telegram | Facebook | Instragram | Website | Tiktok |