STI Focus
1.67K subscribers
3.11K photos
117 videos
17 files
1.36K links
STI Focus Channel aims to disseminate related STI information and news to the public.
Download Telegram
[English Below]
---------------
សកម្មភាពចុះតាមដាន និងវាយតម្លៃលទ្ធផលដំណោះស្រាយបច្ចេកទេស (លើកទី២) នៅសិប្បកម្ម Grab Chicken

រាជធានីភ្នំពេញ - នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារតាមដាន និងវាយតម្លៃ (M&E) នៃវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) បានបន្តចុះអនុវត្តសកម្មភាព «វាយតម្លៃវឌ្ឍនភាព និងលទ្ធផលទទួលបានពីកម្មវិធីដំណោះស្រាយបច្ចេកទេស» នៅសិប្បកម្ម Grab Chicken ដែលជាសហគ្រាសផលិត និងកែច្នៃមាន់បំពង។

ការចុះវាយតម្លៃលើកទី២ នេះ ផ្ដោតសំខាន់លើការតាមដានប្រសិទ្ធភាពជាក់ស្តែងនៃការផ្តល់តដំណោះស្រាយបច្ចេកទេសដែលបានផ្តល់ជូនកន្លងមក ព្រមទាំងវាស់វែងវឌ្ឍនភាពខ្សែច្រវាក់ផលិតកម្ម សំដៅធានាស្ថិរភាពគុណភាព អនាម័យ និងស្តង់ដារសុវត្ថិភាពម្ហូបអាហារ ដើម្បីឆ្លើយតបកាន់តែប្រសើរទៅនឹងតម្រូវការទីផ្សារ និងបង្កើនទំនុកចិត្តដល់អតិថិជន។

វិទ្យាស្ថានជាតិ វ.ប.ន. នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs) តាមរយៈការផ្ទេរបច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបង្កើនសមត្ថភាពផលិតកម្ម ពង្រឹងគុណភាពផលិតផល និងលើកកម្ពស់ភាពប្រកួតប្រជែងក្នុងទីផ្សារប្រកបដោយចីរភាព។
---------------
The 2nd Monitoring and Evaluation Activity on Technical Solutions at Grab Chicken Enterprise

Phnom Penh - On August 27, 2026, the M&E team of the National Institute of Science, Technology and Innovation (NISTI) conducted the "2nd Progress and Outcome Evaluation of the Technical Solutions Program" at Grab Chicken Enterprise, a fried chicken processing business.

This second evaluation focused on tracking the practical effectiveness of the implemented technical solutions, measuring improvements along the production line, and ensuring consistent product quality, hygiene, and high food safety standards to better meet market demand and reinforce consumer confidence.

NISTI remains strongly committed to supporting SMEs through technology transfer and innovation, aiming to boost production capacity, improve product quality, and enhance sustainable market competitiveness.

#MISTI #NISTI #Grabchicken #SMECambodia
#Technical #Solution
🌐More info about NISTI
https://nisti-tree.vercel.app/
[English Below]

សិក្ខាសាលាពង្រឹងគុណភាព និងសុវត្ថិភាពអាហារតាមរយៈបច្ចេកវិទ្យាសម្ងួត
————————
រាជធានីភ្នំពេញ, នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ — វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) បានរៀបចំសិក្ខាសាលាស្តីពី «ការពង្រឹងគុណភាព និងសុវត្ថិភាពអាហារតាមរយៈបច្ចេកវិទ្យាសម្ងួត» ក្រោមអធិបតីភាព លោកបណ្ឌិត បោង អង្គារ៉ា អគ្គនាយករង នៃវិទ្យាស្ថានជាតិ វ.ប.ន. ដោយមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសពី លោក ហាក់ សុខជា ទឹប្រឹក្សាបច្ចេកទេស នៃអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម និងលោកស្រី ទ្បោ ណៃស៊ីម អនុប្រធាននាយកដ្ឋានស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកវិទ្យា។  

សិក្ខាសាលានេះមានគោលបំណងផ្តល់ចំណេះដឹងដល់សិក្ខាកាមពាក់ព័ន្ធនឹង៖
- គោលការណ៍អនាម័យទូទៅ និងសុវត្ថិភាពអាហារ,
- គោលការណ៍នៃការសម្ងួត និងការរក្សាទុកអាហារ,
- ការជ្រើសរើសបច្ចេកទេសសម្ងួតដែលសមស្របតាមផលិតផលអាហារផ្សេងៗគ្នា, និង
- ការវាយតម្លៃផលប៉ះពាល់នៃការសម្ងួតទៅលើគុណភាព និងសុវត្ថិភាពនៃអាហារ។

វិទ្យាស្ថានជាតិ វ.ប.ន. សូមថ្លែងអំណរគុណចំពោះការចូលរួមយ៉ាងសកម្មពីសំណាក់សិក្ខាកាម និងបេ្តជ្ញាចិត្តបន្តរៀបចំកម្មវីធី និងសកម្មភាពថ្មីៗបន្ថែមទៀត ដើម្បីចូលរួមលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសធុនមីក្រូ តូចនិងមធ្យម នៅកម្ពុជា។

Workshop to Enhance Food Quality and Safety through Drying Technology
————————
Phnom Penh, on August 28, 2026 — The National Institute of Science, Technology and Innovation (NISTI) organized a workshop on “Enhancing Food Quality and Safety through Drying Technology,” under the presidency of Dr. Bong Angkeara, Deputy Director General of NISTI. The workshop was honored to have two distinguished guest speakers: Mr. Hak Sok Chea, Technical Advisor at the United Nations Industrial Development Organization (UNIDO), and Ms. Lo Naysim, Deputy Director of the Department of Technology Research and Development.

The objectives of the workshop were to provide participants with knowledge on:
- Principles of general hygiene and food safety;
- Principles of food drying and preservation;
- Selection of appropriate drying techniques for various food products; and
- Assessment of the impact of drying on food quality and safety.

NISTI expressed its appreciation for the active engagement of the participants and reaffirmed its commitment to continuing to organize new programs and activities aimed at enhancing the competitiveness of Cambodian Micro, Small and Medium-sized Enterprises (MSMEs).
————————
🌐More info about NISTI
https://nisti-tree.vercel.app/
#Cambodia #MISTI #NISTI #MSMEs #FoodProcessing #DryingTechnology #FoodSafety #FoodHygiene #FoodQuality #Innovation
[English Below]
-----------------
បច្ចេកទេសកែច្នៃខ្ទិះដូងឱ្យមានសាច់ស្មើ ម៉ត់ និងខាប់ល្អប្រសើរជាងមុន

ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦​ — មជ្ឈមណ្ឌល FTC បានបន្តគាំទ្រផ្នែកបច្ចេកទេសដល់សហគ្រាស "នាទី Food Solution" ក្នុងការសាកល្បងប្រើប្រាស់ "ម៉ាស៊ីន Homo Mixer" ដើម្បីជួយឱ្យខ្ទិះដូងមានភាពស្មើសាច់ ម៉ត់ និងខាប់ល្អជាងមុន។

🔍 ជំហានបន្ទាប់
មជ្ឈមណ្ឌល FTC និងសហគ្រាសនឹងបន្តតាមដានគុណភាពផលិតផលក្នុងអំឡុងពេលរក្សាទុក ដើម្បីកែលម្អផលិតផលឱ្យកាន់តែមានគុណភាព និងត្រៀមសម្រាប់ចែកចាយក្នុងទីផ្សារ។

🤝 មជ្ឈមណ្ឌល FTC បន្តគាំទ្រសហគ្រាស តាមរយៈការផ្តល់ឱកាសសាកល្បងប្រើប្រាស់ម៉ាស៊ីនកែច្នៃអាហារ ដើម្បីលើកកម្ពស់គុណភាពផលិតផល និងសមត្ថភាពផលិតក្នុងស្រុក។

-----------------

#MISTI #NISTI #GDSME #STINL
#FTC #Foodprocessing #CambodiaFoodIndustry

Social Media:
https://ftc-prject.vercel.app