STI Focus
1.68K subscribers
3.05K photos
112 videos
17 files
1.34K links
STI Focus Channel aims to disseminate related STI information and news to the public.
Download Telegram
[English Below]
————————
🌟 ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍!

រាជធានីភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ — ក្រុមការងារវិទ្យាស្ថានជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (NISTI) បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំកម្ពុជា។

ជំនួបដំបូងនេះ រៀបចំឡើងដើម្បីពិនិត្យមើលលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាង NISTI និងដៃគូមកប្រទេសប្រេស៊ីល លើការជំរុញ និងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs) តាមរយៈ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ កិច្ចពិភាក្សានេះ គឺជាជំហានដំបូងដ៏សំខាន់ ក្នុងការបើកផ្លូវឆ្ពោះទៅរកការអនុវត្តគម្រោងរួមគ្នានាពេលអនាគត។

————————

🌟 Strengthening International Cooperation in Science, Technology, and Innovation!

Phnom Penh, August 11, 2026 — The team from the National Institute of Science, Technology and Innovation (NISTI) met for a discussion with H.E. Vivian Loss Sanmartin, Ambassador of Brazil to Cambodia.

This preliminary, semi-formal meeting was organized to explore potential collaboration between NISTI and the partner from Brazil to boost and support small and medium enterprises (SMEs) through science, technology, and innovation. The discussion serves as an important first step toward paving the way for future joint projects.

#MISTI #NISTI #Cambodia #Brazil #STICooperation
#DiplomacyInAction #Science #Technology
————————
🌐More info about NISTI
https://nisti-tree.vercel.app/
👍1
[English Below]
-----------------

នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារ វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (NISTI) បានចូលរួមក្នុងសិក្ខាសាលាបំផុសគំនិត ក្រោមប្រធានបទ “ការបង្កើតអនាគតនៃបច្ចេកវិទ្យានៅកម្ពុជា” ដែលរៀបចំដោយក្រុមហ៊ុន VP.Start ដោយមានការចូលរួមពីតំណាងស្ថាប័នរដ្ឋ គ្រឹះស្ថានឧត្តមសិក្សា និងវិស័យឯកជន។

សិក្ខាសាលានេះផ្តោតសំខាន់លើ៖
- ការចែករំលែកទស្សនៈ និងនវានុវត្តន៍៖ ផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកវិទ្យាថ្មីៗ។
- ការប្រែក្លាយគំនិតទៅជាជាក់ស្តែង៖ ជំរុញគំនិតច្នៃប្រឌិតឱ្យចេញជាផលប្រយោជន៍ពិតប្រាកដ។
- ការជំរុញបច្ចេកវិទ្យាក្នុងស្រុក៖ លើកកម្ពស់ការបង្កើតបច្ចេកវិទ្យា ក្រោមស្មារតី "បង្កើតឡើងនៅកម្ពុជា សម្រាប់ពិភពលោក"។

ការចូលរួមនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ NISTI ក្នុងការសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅកម្ពុជាឱ្យកាន់តែរីកចម្រើន។

-----------------
On 11 August 2026, a delegation from the National Institute of Science, Technology and Innovation (NISTI) participated in a workshop under the theme “Creating the Future of Technology in Cambodia,” organized by VP.Start. The workshop brought together representatives from government institutions, higher education institutions, and the private sector.

The workshop focused on the following key areas:
- Sharing Perspectives and Innovation: Exchanging experiences, insights, and emerging technologies.
- Turning Ideas into Reality: Encouraging innovative ideas and transforming them into practical solutions that create tangible value.
- Advancing Local Technology Development: Promoting the development of homegrown technologies under the vision “Made in Cambodia, Made for the World.”

NISTI’s participation reflects its strong commitment to fostering collaboration among relevant stakeholders and contributing to the continued advancement of science, technology, and innovation in Cambodia.

-----------------
#MISTI #NISTI #VPStart #Techology #Innovation #Cambodia
More info about NISTI
https://nisti-tree.vercel.app/
[English Below]
————————

🌟 ការពង្រឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) នៅមូលដ្ឋាន ចាប់ផ្តើមពីការយល់ដឹងច្បាស់អំពីស្ថានភាពជាក់ស្តែង។

រាជធានីភ្នំពេញ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ — វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (NISTI) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ និងផ្ទៀងផ្ទាត់លទ្ធផលទិន្នន័យស្តីពី «ការរពង្រឹងតួនាទី និងការអនុវត្តការងារ វ.ប.ន. នៅតាមមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រាជធានី-ខេត្ត» តាមប្រព័ន្ធអនឡាញ។

លទ្ធផលទទួលបានពីការពិគ្រោះយោបល់នេះ នឹងក្លាយជាធាតុចូលយ៉ាងសំខាន់សម្រាប់កំណត់ទិសដៅ និងរៀបចំវិធានការពង្រឹងការងារ វ.ប.ន. ឱ្យឆ្លើយតបកាន់តែប្រកបដោយប្រសិទ្ធភាពទៅនឹងតម្រូវការជាក់ស្តែងនៅតាមរាជធានី-ខេត្ត។
————————

🌟 Strengthening Science Technology and Innovation (STI) at the local level starts with a clear understanding of ground realities.

Phnom Penh, August 12, 2026 — The National Institute of Science, Technology and Innovation (NISTI) hosted a virtual Consultation and Data Verification Workshop on "Strengthening the Role of Science, Technology, and Innovation at the Municipal-Provincial Departments of Industry, Science, Technology and Innovation (DISTI)"

The insights and feedback gathered from this consultation will serve as vital inputs to shape strategic directions and targeted measures, enhancing sub-national STI implementation to effectively meet local needs.

#MISTI #NISTI #DISTI #Reform #STI
————————
🌐More info about NISTI
https://nisti-tree.vercel.app/
1
មជ្ឈមណ្ឌល FTC គាំទ្រសហគ្រាសក្នុងស្រុក ឆ្ពោះទៅរកការលើកកម្ពស់គុណភាព និងនវានុវត្តន៍ផលិតផល

នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ មជ្ឈមណ្ឌល FTC បានគាំទ្រសហគ្រាសសម្រស់ទឹកមាត់ត្រចៀកកាំ «BB Nest» ក្នុងការសាកល្បងប្រើប្រាស់ម៉ាស៊ីន «Retort Sterilizer» សម្រាប់សម្លាប់មេរោគលើផលិតផល «ទឹកត្រចៀកកាំ» ដែលវេចខ្ចប់ក្នុងដបកែវ។

ការសាកល្បងនេះមានគោលបំណងជួយពន្យារអាយុកាលផលិតផល ដោយមិនចាំបាច់ប្រើប្រាស់សារធាតុរក្សាទុក ព្រមទាំងធានាបាននូវគុណភាព និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។

បន្ទាប់ពីបញ្ចប់ការសាកល្បង សហគ្រាសគ្រោងនឹងបន្តកែសម្រួលលក្ខខណ្ឌផលិតកម្ម និងជ្រើសរើសសំបកវេចខ្ចប់ឱ្យសមស្របនឹងផលិតផល។

មជ្ឈមណ្ឌល FTC នឹងបន្តគាំទ្រ ជំរុញ និងលើកទឹកចិត្តដល់សហគ្រាស និងអាជីវកម្មក្នុងស្រុក ក្នុងការអភិវឌ្ឍផលិតផលប្រកបដោយគុណភាព សុវត្ថិភាព និងនវានុវត្តន៍។

-----------------

#MISTI #NISTI #GDSME #STINL
#FTC #Foodprocessing #CambodiaFoodIndustry

Social Media:
https://ftc-prject.vercel.app
2