STI Focus
1.66K subscribers
3.56K photos
141 videos
18 files
1.45K links
STI Focus Channel aims to disseminate related STI information and news to the public.
Download Telegram
Forwarded from MISTI News (Soleak Seang)
នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍ បានធ្វើទស្សនកិច្ចនៅរោងចក្រផលិតម៉ូតូ ហុងដា នៅរាជ​ធានី​ភ្នំពេញ។ ឯកឧត្តម​បានកោតសរសើរក្រុមហ៊ុនចំពោះនវានុវត្តន៍ ការផលិតក្នុងស្រុកជំនួសការនាំចូល និងបច្ច័យសេដ្ឋកិច្ចរបស់ក្រុមហ៊ុនសម្រាប់កម្ពុជា។

ព័ត៌មានលម្អិត៖ https://shorturl.at/nEIs5


Telegram | Facebook | Instragram | Website | Tiktok | Youtube
❤3
📰 អត្ថបទព័ត៌មានបច្ចេកវិទ្យាឌីជីថលប្រចាំសប្ដាហ៍ (ថ្ងៃទី ១៧មិថុនា ដល់ ២៤មិថុនា ឆ្នាំ២០២៤ )

១.ឥឡូវនេះ Instagram អនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្សាយផ្ទាល់ទាំងស្រុងទៅកាន់បញ្ជីមិត្តជិតស្និទ្ធរបស់ពួកគេ ។
🔗 TechCrunch : https://go.gov.kh/mptc/u9ujt1

២. Apple អាចនឹងចាប់ដៃគូជាមួយ Meta លើបញ្ញាសិប្បនិម្មិត AI​ ។
🔗 TechCrunch :​​​ https://go.gov.kh/mptc/xhzj1l

៣.សហរដ្ឋអាមេរិកហាមឃាត់ការលក់កម្មវិធី Kaspersky ដោយលើកឡើងពីហានិភ័យសុវត្ថិភាពពីប្រទេសរុស្ស៊ី ។
🔗 TechCrunch :​ https://go.gov.kh/mptc/zo66fm

៤.Microsoft ធ្វើឱ្យ Copilot មិនសូវមានប្រយោជន៍នៅលើកុំព្យូទ័រ Copilot Plus ថ្មី ។
🔗 TheVerge: https://go.gov.kh/mptc/zto08s

៥. Starlink បានប្រកាសជាផ្លូវការនូវការដាក់ដំណើរការ Wifi Router ដែលដំំណើរការដោយ Standard USB power bank​ ។
🔗 TheVerge: https://go.gov.kh/mptc/nl6zb7

៦. Apple គឺជាក្រុមហ៊ុនដំបូងគេដែលត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់ DMA របស់ EU ។
🔗 TheVerge: https://go.gov.kh/mptc/0l9698

.....................

🔶 ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់កម្មវិធីតាមរយៈតំណភ្ជាប់
https://t.me/godigital_cambodia
.................

👉បណ្ដាញសង្គមរបស់កម្មវិធី Telegram |Facebook | Instagram | Linkedin
🌐 godigital.gov.kh

ចូលរួមទាំងអស់គ្នាដើម្បីកម្ពុជាឆ្ពោះទៅឌីជីថល
Go
Digital Go Together
Media is too big
VIEW IN TELEGRAM
ការពិសោធរកសារធាតុមេតាណុល ក្នុងស្រាដោយប្រើវិធីយថាប្រភេទ តាមពណ៌
———————————————
Experiment: methanol detection using specific method of coloring.
Forwarded from MISTI News (Soleak Seang)
នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ក្រោមកិច្ចសហការ និងការគាំទ្រពីភាគីអូស្ត្រាលី បានសម្ពោធដាក់ឱ្យ​ដំណើរ​ការប្រព័ន្ធឌីជីថល និងវិបផតថលសម្រាប់ការចុះបញ្ជី និងផ្តល់អាជ្ញាប័ណ្ណសម្រាប់សហគ្រាសធុនតូចនិងមធ្យម សិប្បកម្ម និងរោងចក្រ។ គំនិតផ្តួចផ្តើមនេះជួយសម្រួល​ដល់ការចុះបញ្ជីអាជីវកម្ម​ដោយជំនួស​នីតិវិធីដែលធ្វើ​ដោយ​ដៃ កាត់បន្ថយតម្រូវការនៃការជួបអ្នកផ្តល់សេវា កាត់បន្ថយពេលវេលាស្នើសុំ និងសម្រួលការទូទាត់ប្រាក់។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និង​អង្គទូតនានាជាច្រើន ក្នុងឱកាសនៃការប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី១។ ពិធីនេះ​ក៏មានការចូលរួមពីសហគ្រិន តំណាងសមាគមធុរកិច្ច ក្រសួង-ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ជាច្រើនផងដែរ។

ព័ត៌មានលម្អិត៖ https://shorturl.at/C4XbZ

Telegram | Facebook | Instragram | Website | Tiktok | Youtube
❤1👍1
សិក្ខាសាលាស្តីពី «ការចែករំលែកចំណេះដឹង និងផ្តល់ការប្រឹក្សាការអនុវត្តអនាម័យល្អ និងផលិតកម្មល្អ លើវិស័យម្ហូបអាហារសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)» នឹងប្រព្រឹត្តទៅនៅ វិទ្យាស្ថានជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ កម្មវិធីសិក្ខាសាលា នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨:០០-១៦:៣០​។

សូមគោរពជម្រាបជូន លោក លោកស្រី អ្នកនាងកញ្ញា ដែលមានចំណាប់អារម្មណ៍ អាចចុះឈ្មោះចូលរួមតាមរយៈ ចុចតំណភ្ជាប់ខាងក្រោម៖ https://acesse.one/OGktQ
សូមអរគុណ🙏😊

Workshop on "Sharing Knowledge and Providing Advice on Good Hygiene Practices (GHP) and Good Manufacturing Practices (GMP) for Small and Medium Enterprises (MSMEs)" will be conducted at National Institute of Science, Technology and Innovation (NISTI). The event will be held on 5th July 2024, 8:00-16:30.

Please register if you are interested, Please refer to the link for registration: https://acesse.one/OGktQ

Thank you 🙏🙏😊
❤2👍2
NISTI Newsletter, May 2024 ❤️
❤1👍1
Media is too big
VIEW IN TELEGRAM
វីដេអូចែករំលែកចំណេះដឹងអំពីភាពជោគជ័យក្នុងអាជីវកម្មដោយផ្អែកលើការប្រើប្រាស់បច្ចេកវិទ្យា និងសហគ្រិនភាព ធ្វើឡើងដោយ ក្រុមហ៊ុន អុីឆេ ង៉ូវហេង ហ៊្វូដប្រដាក់សិនអូហ្វ កំពត។
--------------------------------------------------
Video sharing about successful businesses based on the use of technology and entrepreneurship; video by E Chei Ngov Heng Food Production of Kampot Company.
--------------------------------------------------
Prepared by:
Department of Science, Technology and Innovation Promotion and Development
National Institute of Science, Technology and Innovation (NISTI)

Please join/follow us:
Telegram Channel: https://t.me/STIFocus
Facebook Page: https://www.facebook.com/profile.php?id=100080160804894
Forwarded from STI NEWS
លទ្ធផលនៃដំណើរស្វែងរកជើងឯករ៉ូបូតកម្ពុជា
សាកលវិទ្យាល័យចំនួន ៥ ស្មើនឹង ៩ ក្រុម បានបង្ហាញពីនវានុវត្តន៍រ៉ូបូតរបស់ពួកគេ និងប្រកួតប្រជែងយ៉ាងស្វិតស្វាញ ក្នុងស្មារតីមិត្តភាព នៅក្នុងព្រឹត្តិការណ៍ «ការប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១១ ឆ្នាំ២០២៤» ដែលត្រូវបានធ្វើឡើងនាថ្ងៃអាទិត្យ ទី១៤ ខែកក្កដាកន្លងទៅនេះ នៅសាលដំរី នៃពហុកីឡដ្ឋានជាតិមរតកតេជោ ជាមួយវិញ្ញាសារ «ប្រមូលផលស្រូវ»។
ពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍នេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
និងពិធីបិទក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។
ជាលទ្ធផល ក្រុម ITC-02 មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានដណ្ដើមយកពានរង្វាន់ចំណាត់ថ្នាក់លេខ១។ រីឯលេខ ២ បានទៅលើក្រុម NPIC 02 នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា, និងលេខ ៣ បានទៅលើក្រុម NPIC 01 មកពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។ ក្រុមជ័យជម្នះទាំង ៣ នឹងតំណាងឱ្យប្រទេសកម្ពុជាក្នុងការប្រកួតអន្តរជាតិនៅប្រទេសវៀតណាម នាខែសីហាខាងមុខ។
ប្រភព៖ ក្រសួងព័ត៌មាន
👍2