STI Focus
1.66K subscribers
3.56K photos
141 videos
18 files
1.45K links
STI Focus Channel aims to disseminate related STI information and news to the public.
Download Telegram
Forwarded from MISTI News (Soleak Seang)
កម្ពុជា​នឹង​រៀបចំ​ទិវាជាតិ​សហគ្រាស​ធុនមីក្រូ ​តូច និង​មធ្យម​​​លើក​ទី១
--------------------

កម្ពុជានឹងរៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ "ពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យមដើម្បីកំណើនកាន់តែប្រសើរ"។

មហាសន្និបាតអង្គការសហប្រជាជាតិបានកំណត់យកថ្ងៃទី២៧ ខែមិថុនាជារៀងរាល់ឆ្នាំ ជាទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីបង្ហាញពីតួនាទីដ៏សំខាន់របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការលើកកម្ពស់កំណើនប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។ នៅទូទាំងពិភពលោក សហគ្រាសធុនមីក្រូ តូច និងមធ្យមមានប្រមាណ៩០% នៃអាជីវកម្មទាំងអស់, ផ្តល់ការងារប្រមាណ៦០-៧០% និងរួមចំណែក៥០% នៃផលិតផលក្នុងស្រុកសរុប។

ព័ត៌មានលម្អិត៖ https://shorturl.at/oznm1

Telegram | Facebook | Instragram | Website | Tiktok | Youtube
ការប្រកាសរកអត្ថបទ៖ ប្រធានបទផ្តោតលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
———————————————————
កាលបរិច្ឆេទឈប់ទទួលចំណងជើងអត្ថបទ៖ ១៥ កក្កដា ២០២៤
កាលបរិច្ឆេទឈប់ទទួលអត្ថបទពេញលេញ៖ ១ កញ្ញា ២០២៤
———————————————————
ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
ទូរសព្ទ៖ (+855) 89 927 799
អ៊ីម៉ែល: sti.magazine@misti.gov.kh

Call for Papers in Science, Technology and Innovation Focus (STI Focus)
———————————————————
Deadline for Title Submission: 15 July, 2024
Deadline for Full Paper Submission: 1 September, 2024
———————————————————
For further information, please contact:
Mobile: or (+855) 89 927 799
Email: sti.magazine@misti.gov.kh
🙏1
Forwarded from MISTI News (Soleak Seang)
ក្រសួងឧស្សាហកម្ម វ.ប.ន. និងក្រសួងព័ត៌មាន ចុះអនុស្សរណៈនៃការយោគយល់ ដើម្បីពង្រីកការផ្សព្វផ្សាយព័ត៌មាន
--------------------------

នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង​ក្រសួង​ព័ត៌មាន បានចុះអនុស្សរណៈនៃការយោគយល់ ដើម្បីពង្រីកការផ្សព្វផ្សាយព័ត៌មានវិស័យឧស្សាហកម្ម និង​វិទ្យាសាស្ត្រ ឱ្យបានកាន់តែទូលំទូលាយជូនដល់ប្រជាពលរដ្ឋកម្ពុជា។ ពិធីចុះអនុស្សរណៈ​នេះ ត្រូវបានធ្វើឡើងនៅទីស្តីការក្រសួងព័ត៌មាន ក្រោមសហអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។


ព័ត៌មានលម្អិត៖ https://shorturl.at/kJRq8


Telegram | Facebook | Instragram | Website | Tiktok | Youtube
🙏1
CoolApp ជាបណ្តាញទំនាក់ទំនងសង្គម Chat លើកដំបូងរបស់កម្ពុជា ដែលមានលក្ខណៈស្តង់ដារបរទេសដូច Telegram និង WhatsApp បច្ចុប្បន្នបានដាក់ដំណើរការនៅលើ​ App Store និង Play Store ហើយ។

CoolApp មានលក្ខណៈស្តង់ដារដូចអន្តរជាតិ ធ្វើឡើងដោយក្រុមជំនួញបច្ចេកទេសខ្មែរជាច្រើននាក់ ដែលជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា IT។ កម្មវិធីទំនាក់ទំនងឆាត CoolApp នេះបានចំណាយពេលជាង៣ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០២១ មកដល់ឆ្នាំ២០២៤នេះ ដែលទើបចេញរូបរាងនៅពេលនេះ។

CoolApp មានមុខងារជាច្រើនរួមមាន Chat និង Call និង Video Call ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យ Data និង Call ស្ថិតក្នុងលក្ខណៈ Encryption និងសុវត្ថិភាពទាំងអស់ ដោយប្រើប្រាស់ប្រព័ន្ធ Internet Local (Dix) ដែលធ្វើឲ្យ Call ស្តាប់សំឡេងច្បាស់ និង Chat ផ្ញើរូបភាព វិដេអូ មានភាពរហ័ស ព្រោះ Internet មិនចេញទៅក្រៅប្រទេស។

បណ្តាញទំនាក់ទំនងសង្គមឆាត CoolApp ជាមោទនភាពរបស់ជាតិយើង ដែលជា​កម្មវិធីដំបូងជារបស់ខ្មែរ និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ។

Please Download 5 Planforms:

1. iOS version (iPhone & iPad)
https://apps.apple.com/kh/app/coolapp-messenger/id1617434516

2. Android version
https://play.google.com/store/apps/details?id=asia.coolapp.chat

3. Desktop version
https://coolapp.chat/desktop/

4. Mac iOS
https://coolapp.chat/desktop/
👍1
តើទឹកពិសាដបរបស់អ្នកពិតជាមានសុវត្ថិភាពពីមេរោគក្នុងការពិសាមែនឬទេ់?
ហេតុអ្វីកូលីហ្វមត្រូវបានកំណត់ជាស្តង់ដាទឹកពិសារ?
កូលីហ្វមសរុប គឺជាក្រុមបាក់តេរីដែលបង្ហាញថាមានបញ្ហាអនាម័យ។

ការធ្វើតេស្តវិភាគរបស់ ម.ជ.វ.ប.ន. អាចដឹងពីភាពបរិសុទ្ធនៃទឹករបស់អ្នក អាចរកឃើញកម្រិត កូលីហ្វមសរុប នៅក្នុងទឹកពិសាដបរបស់អ្នក ដោយធានាថាវាអនុលោមតាមស្តង់ដារកម្ពុជាសម្រាប់ទឹកពិសាដប។
---------------------------------------------------------------------
Is your bottled drinking water truly safe from microbiology aspect to drink?

Why Total Coliforms
is defined as a standard of drinking water? Total coliforms are a group of bacteria that indicate sanitation problems.

STINL Testing - Know your water's purity our tests detect total coliform levels in your bottled water, ensuring it complies with Cambodia Standard for bottled drinking water.
👍4
Forwarded from MISTI News (Soleak Seang)
នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍ បានធ្វើទស្សនកិច្ចនៅរោងចក្រផលិតម៉ូតូ ហុងដា នៅរាជ​ធានី​ភ្នំពេញ។ ឯកឧត្តម​បានកោតសរសើរក្រុមហ៊ុនចំពោះនវានុវត្តន៍ ការផលិតក្នុងស្រុកជំនួសការនាំចូល និងបច្ច័យសេដ្ឋកិច្ចរបស់ក្រុមហ៊ុនសម្រាប់កម្ពុជា។

ព័ត៌មានលម្អិត៖ https://shorturl.at/nEIs5


Telegram | Facebook | Instragram | Website | Tiktok | Youtube
❤3