STI Focus
1.66K subscribers
3.56K photos
141 videos
18 files
1.45K links
STI Focus Channel aims to disseminate related STI information and news to the public.
Download Telegram
Forwarded from MISTI News (Soleak Seang)
កម្ពុជាបានចាប់ផ្តើមបើកកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០, កិច្ចប្រជុំគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៨៥ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងសៀមរាប។

នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤នេះ មានកិច្ចប្រជុំសំខាន់ពីរគឺ៖ កិច្ចប្រជុំអនុគណៈកម្មាធិការអាស៊ានផ្នែកអភិវឌ្ឍន៍ហេដ្ឋា​រចនា​សម្ព័ន្ធ និងធនធានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (SCIRD-60) និងកិច្ចប្រជុំក្រុមប្រឹក្សាយោបល់អាស៊ានលើកទី១៦ ដោយមានការអញ្ញើញចូលរួមពីគណៈប្រតិភូមកពីបណ្តាប្រទេស​សមាជិកអាស៊ានទាំង១០ ប្រទេសទីម័រ​ខាង​កើត និងលេខាធិការដ្ឋានអាស៊ាន ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗ និង​ភាពជឿនលឿន​នៃការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និងធនធានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវា​នុ​វត្តន៍សម្រាប់តំបន់។

ព័ត៌មានលម្អិត៖ https://shorturl.at/Q3mY2

Telegram | Facebook | Instragram | Website | Tiktok | Youtube
❤3
Media is too big
VIEW IN TELEGRAM
ការយល់ច្បាស់ និងបែងចែកដាច់ពីភាពខុសគ្នារវាងមេតាណុល និងអេតាណុល ជួយយើងឲ្យរួចផុតពីការពុល និងពីគ្រោះថ្នាក់ដល់ជីវិត
-------------------------------------------------------
Understanding and differentiating between methanol and ethanol can help prevent toxicity and avoid the risk of fatal outcomes.
❤1👍1
សម្រង់ខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០ ក្រោមមូលបទ «ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត៖ ដំណើរឆ្ពោះទៅអនាគត»

ខេត្តសៀមរាប ព្រឹកថ្ងៃសុក្រ ទី៧ មិថុនា ២០២៤

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Instagram
🌐 X(Twitter)
🌐 YouTube
🌐 Tiktok

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
👍1
ឱកាស!_ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា​ផ្តល់​អាហារូបករណ៍​_Hubert_H.pdf
286.3 KB
ឱកាស! ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា​ផ្តល់​អាហារូបករណ៍​ Hubert H. Humphrey (1-Year Professional Program) -ផ្តល់ប្រាក់ចាយវាយ​ប្រហែល​ $2000/ខែ​ -រ៉ាប់រងថ្លៃសិក្សា​100% + សំបុត្រយន្តហោះ​ទៅមក​ 🇰🇭🇺🇸

👉 មុខជំនាញសិក្សា: សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ ការអប់រំ ច្បាប់​ កសិកម្ម​ សុខាភិបាល​ ការវិភាគគោលនយោបាយសាធារណៈ រដ្ឋបាលសាធារណៈ បច្ចេកវិទ្យា ការទំនាក់ទំនង...

ផុតកំណត់​ ៣០ មិថុនា​ ២០២៤
ដាក់ពាក្យ​ LINK
តំបន់សុខភាព JOIN ⚕️
👍1
Forwarded from MISTI News (Soleak Seang)
កម្ពុជា​នឹង​រៀបចំ​ទិវាជាតិ​សហគ្រាស​ធុនមីក្រូ ​តូច និង​មធ្យម​​​លើក​ទី១
--------------------

កម្ពុជានឹងរៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ "ពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យមដើម្បីកំណើនកាន់តែប្រសើរ"។

មហាសន្និបាតអង្គការសហប្រជាជាតិបានកំណត់យកថ្ងៃទី២៧ ខែមិថុនាជារៀងរាល់ឆ្នាំ ជាទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីបង្ហាញពីតួនាទីដ៏សំខាន់របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការលើកកម្ពស់កំណើនប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។ នៅទូទាំងពិភពលោក សហគ្រាសធុនមីក្រូ តូច និងមធ្យមមានប្រមាណ៩០% នៃអាជីវកម្មទាំងអស់, ផ្តល់ការងារប្រមាណ៦០-៧០% និងរួមចំណែក៥០% នៃផលិតផលក្នុងស្រុកសរុប។

ព័ត៌មានលម្អិត៖ https://shorturl.at/oznm1

Telegram | Facebook | Instragram | Website | Tiktok | Youtube
ការប្រកាសរកអត្ថបទ៖ ប្រធានបទផ្តោតលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
———————————————————
កាលបរិច្ឆេទឈប់ទទួលចំណងជើងអត្ថបទ៖ ១៥ កក្កដា ២០២៤
កាលបរិច្ឆេទឈប់ទទួលអត្ថបទពេញលេញ៖ ១ កញ្ញា ២០២៤
———————————————————
ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
ទូរសព្ទ៖ (+855) 89 927 799
អ៊ីម៉ែល: sti.magazine@misti.gov.kh

Call for Papers in Science, Technology and Innovation Focus (STI Focus)
———————————————————
Deadline for Title Submission: 15 July, 2024
Deadline for Full Paper Submission: 1 September, 2024
———————————————————
For further information, please contact:
Mobile: or (+855) 89 927 799
Email: sti.magazine@misti.gov.kh
🙏1
Forwarded from MISTI News (Soleak Seang)
ក្រសួងឧស្សាហកម្ម វ.ប.ន. និងក្រសួងព័ត៌មាន ចុះអនុស្សរណៈនៃការយោគយល់ ដើម្បីពង្រីកការផ្សព្វផ្សាយព័ត៌មាន
--------------------------

នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង​ក្រសួង​ព័ត៌មាន បានចុះអនុស្សរណៈនៃការយោគយល់ ដើម្បីពង្រីកការផ្សព្វផ្សាយព័ត៌មានវិស័យឧស្សាហកម្ម និង​វិទ្យាសាស្ត្រ ឱ្យបានកាន់តែទូលំទូលាយជូនដល់ប្រជាពលរដ្ឋកម្ពុជា។ ពិធីចុះអនុស្សរណៈ​នេះ ត្រូវបានធ្វើឡើងនៅទីស្តីការក្រសួងព័ត៌មាន ក្រោមសហអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។


ព័ត៌មានលម្អិត៖ https://shorturl.at/kJRq8


Telegram | Facebook | Instragram | Website | Tiktok | Youtube
🙏1