ប្រសាសន៍សំខាន់ៗថ្នាក់ដឹកនាំកំពូលៗកម្ពុជា
893 subscribers
7.56K photos
638 videos
61 files
1.08K links
Download Telegram
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចប្រជុំនេះគឺជាវេទិកាដ៏សំខាន់សម្រាប់ការពិភាក្សាដោយត្រង់ទៅត្រង់មក យុទ្ធសាស្ត្រ និងទស្សនវិស័យវែងឆ្ងាយ ស្តីពីវឌ្ឍនភាព ឱកាស និងបញ្ហាប្រឈមជាបន្ទាន់ដែលយើងកំពុងជួបប្រទះក្នុងវិស័យមុខងារសាធារណៈរបស់យើង។
#៣នាទីពីនយោបាយនិងសង្គម #ការអភិវឌ្ឍ #រាជរដ្ឋាភិបាលអាណត្តិទី៧
3
ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ចូលរួមបើកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ានលើកទី២៣ (ACCSM) និងកិច្ចប្រជុំលើកទី៨ សម្រាប់កិច្ចប្រជុំមុខងារសាធារណៈ អាស៊ានបូក៣ (ACCSM+3) ក្រោមមូលបទ “នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង”។
#៣នាទីពីនយោបាយនិងសង្គម #ការអភិវឌ្ឍ #រាជរដ្ឋាភិបាលអាណត្តិទី៧
4
រាជរដ្ឋាភិបាលលើកលែងនិងអនុគ្រោះពន្ធលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ រហូតដល់ដំណាច់ឆ្នាំ២០២៧។

អបអរសាទរ​បងប្អូនទាំងអស់គ្នា​ ដែលទទួលបានការអនុគ្រោះពិសេស​ សូមរួសរាន់ទៅទទួលយកការអនុគ្រោះឱ្យបានទាន់ពេល​ និងអាចនឹងដកប័ណ្ណដីកម្មសិទ្ធិដេីម្បីអាចនឹងប្រេីប្រាស់តាមតម្រូវការ​ និងជាលំនឹងនៃការកាន់កាប់អចលនទ្រព្យរបស់ខ្លួន។

ជាពិសេសសូមអបអរសាទរដល់យោធិន​ និងនគរបាលដែលកំពុងប្រចាំការនៅជួរមុខក្នុងបុព្វហេតុការពារបូរណភាពទឹកដី។

យោងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី​ កាលពីថ្ងៃទី២៩​ ខែកក្កដា​កន្លងទៅនាពិធីប្រគល់ប័ណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិដីធ្លីនៅស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល។

#យេីងជឿជាក់លេីកម្ពុជា​ #ខ្មែរធ្វេីបាន​ #Cambodia #kuochvengsrun #សន្តិភាពនៅកម្ពុជា​ #Peaceofcambodia
4
Media is too big
VIEW IN TELEGRAM
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ដើម្បីកសាងរដ្ឋបាលសាធារណៈ ដែលមានសមត្ថភាពខ្ពស់ជាងមុន កាន់តែរឹងមាំជាងមុន កាន់តែវៃឆ្លាតជាងមុន និងកាន់តែស្អាតស្អំជាងមុន រាជរដ្ឋាភិបាលកំពុងអនុវត្តវិធានការកំណែទម្រង់សំខាន់ៗចំនួនបី
#៣នាទីពីនយោបាយនិងសង្គម #ការអភិវឌ្ឍ #រាជរដ្ឋាភិបាលអាណត្តិទី៧
3
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បទបញ្ជាផ្ទៃក្នុងសាលាតឹងរឹង គឺចង់បង្រៀនមនុស្សថា ការងារលំបាក តែបណ្ដុះមនុស្សកុំឱ្យយកផ្លូវកាត់ ត្រូវហ៊ានស្មោះត្រង់ បានប៉ុន្មានប្រសើរជាងគេដេញចេញ។
#៣នាទីពីនយោបាយនិងសង្គម #ការអភិវឌ្ឍ #រាជរដ្ឋាភិបាលអាណត្តិទី៧
3
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ជឿចុះ កុំខ្លាចសិស្សរត់ កុំខ្លាចលំបាក ព្រោះបទពិសោធន៍ហើយ មនុស្សយើងមានសមត្ថភាពមានសក្ដានុពលធំហើយ តែសំខាន់ដាក់នៅក្នុងបរិស្ថានដែលអាចធ្វើបាន ដូចខ្ញុំតែងនិយាយលេងថា របងពីរម៉ែត្រលោតមិនរួច តែដល់ពេលមានឆ្កែខាំបែរជាអាចលោតរួច។
#៣នាទីពីនយោបាយនិងសង្គម #ការអភិវឌ្ឍ #រាជរដ្ឋាភិបាលអាណត្តិទី៧
#Cambodia #development #peace #Hunmanet
3
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចែករំលែកបទពិសោធន៍ថា កាលនៅរៀនយើងជាសិស្ស យើងអត់ដឹងទេ ប៉ុន្ដែនៅពេលរៀនចប់ យើងមកធ្វើមេគេ ហើយរៀបចំប្រព័ន្ធការងារ ការរៀបចំប្រព័ន្ធអប់រំឬមួយអង្គភាព គឺដូចគ្នា។
#៣នាទីពីនយោបាយនិងសង្គម #ការអភិវឌ្ឍ #រាជរដ្ឋាភិបាលអាណត្តិទី៧
#Cambodia #development #peace #Hunmanet
3
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន៤.០០១ អង្គ/នាក់ និងសម្ពោធអគារសិក្សា ចំណត និងការិយាល័យកម្ពស់៦ជាន់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
#៣នាទីពីនយោបាយនិងសង្គម #ការអភិវឌ្ឍ #រាជរដ្ឋាភិបាលអាណត្តិទី៧
#Cambodia #development #peace #Hunmanet
3
ប្រសាសន៍សំខាន់ៗសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសចូលរួមប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ និងសម្ពោធអគារសិក្សា ចំណត និងការិយាល័យ​ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
#៣នាទីពីនយោបាយនិងសង្គម #ការអភិវឌ្ឍ #រាជរដ្ឋាភិបាលអាណត្តិទី៧
#Cambodia #development#peace #Hunmanet
3