SAMOUN Saman's Shares
1.28K subscribers
4.83K photos
98 videos
3.5K files
755 links
ចំណេះ ជំនាញ ឥរិយាបថ ចែករំលែកគឺជាគុណធម៌ជីវិតសម្រាប់អ្នកសិក្សា!
Telegram: t.me/@smsm_cyber
Download Telegram
Caption: សាលាភូមិន្ទរដ្ឋបាល​ មានកិត្តិយសសូមជូនដំណឹងដល់ មន្ត្រីរាជការ យោធិន មន្រ្តីនគរបាលជាតិ មន្រ្តីបម្រើការងារក្នុងអង្គភាពស្វយ័ត មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ មន្រ្តីជាប់កិច្ចសន្យា ជំនួយការ លេខាថ្នាក់ដឹកនាំ ទាំងអស់ដែលមានបំណងសិក្សាវគ្គខ្លីៗ ឆ្នាំ២០២៦ ជ្រាបថា
សាលាភូមិន្ទរដ្ឋបាល នឹងរៀបចំជ្រើសរើសសិក្ខាកាមសម្រាប់វគ្គបណ្តុះបណ្តាលរយៈពេលខ្លីៗ ឆ្នាំ២០២៦ សិក្សាតាមប្រព័ន្ធអនឡាញ ( Microsoft Teams) ដូចខាងក្រោម៖
១. វគ្គរចនាសម្ព័ន្ធរដ្ឋបាល (រយៈពេល១៥ម៉ោង)
២. វគ្គការគ្រប់គ្រងគម្រោង (រយៈពេល៣០ម៉ោង)
៣. វគ្គការរៀបចំថវិកាក្នុងអង្គភាពសាធារណៈ (រយៈពេល៣០ម៉ោង)
៤. វគ្គភាសាអង់គ្លេសសម្រាប់កិច្ចការរដ្ឋបាល (រយៈពេល៣០ម៉ោង)។

សម្រាប់សិក្ខាកាម ដែលមានបំណងចង់ចុះឈ្មោះចូលរៀន សូមបំពេញព័ត៌មានស្នើសុំ និងស្កេនបញ្ចូលឯកសារតម្រូវការ ក្នុងការដាក់ពាក្យតាមរយៈ QR code ឬចូលទៅកាន់គេហទំព័រ https://go.gov.kh/era/ngtadm26 ខាងក្រោម គិតចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦។

* ព័ត៌មានលម្អិតផ្សេងៗ សូមទំនាក់ទំនងទូរសព្ទ ឬតេលេក្រាម៖ ០៦៩ ២៨៩ ៦៩៩ ​/ ០៨៩ ៥៥០ ៥៤៥
1
ថ្ងៃនេះបានជួបជជែកគ្នាជាមួយប្អូនស្រី កឹម មនោវិទ្យា។ ក្នុងនាមជាអ្នកនយោបាយជំនាន់ថ្មីដូចគ្នា គឺមានកិច្ចការមួយចំនួនដែលយើងអាចរួមសហការគ្នាធ្វើ ដើម្បីឧត្តមប្រយោជន៍របស់ប្រទេសជាតិយើង ជាពិសេសនៅលើឆាកអន្តរជាតិ។

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Please open Telegram to view this post
VIEW IN TELEGRAM
2
👍31
ការប្រឡងសិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមការ សាលាភូមិន្ទរដ្ឋបាល មិនកំណត់ជំនាញសញ្ញាបត្រទេ
👍2
ចប់ឆ្នាំទី២ អាចប្រឡង #សិស្សមន្ត្រីក្រមការ 🎯 ចប់បរិញ្ញាបត្រ អាចប្រឡង #សិស្សមន្ត្រីជាន់ខ្ពស់ 📚 #សាលាភូមិន្ទរដ្ឋបាល
👍4
ឈ្វេងយល់ប្រវត្តិសាស្ត្រ៖
តើខេត្តរតនគិរី និងខេត្តមណ្ឌលគិរី កាត់ចេញពីណាខ្លះ🤔🇰🇭

👉 ខ្លឹមសារ៖
ភូមិភាគឦសាននៃប្រទេសកម្ពុជា សម្បូរទៅដោយធម្មជាតិ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចដ៏គួរឱ្យទាក់ទាញ។
ប៉ុន្តែតើបងប្អូនដឹងទេថា ខេត្តបងប្អូនទាំងពីរនេះ ត្រូវបានកាត់បំបែកចេញពីខេត្តណាខ្លះ ក្នុងសម័យសង្គមរាស្ត្រនិយមមកដឹងការពិត និងច្បាប់ផ្លូវការ ១០០% ទាំងអស់គ្នា៖

១. ខេត្តរតនគិរី៖ ត្រូវបានកាត់បំបែកចេញពី
«ខេត្តស្ទឹងត្រែង» នៅថ្ងៃទី ១៧ កុម្ភៈ ១៩៥៩ ឡាយព្រះហស្តលេខាដោយសម្តេចព្រះនរោត្តម សុរាម្រឹត។

២. ខេត្តមណ្ឌលគិរី៖ ត្រូវបានកាត់បំបែកចេញពី «ខេត្តក្រចេះ» (អតីតតំបន់ឆ្លូងលើ) នៅថ្ងៃទី ៣០ ធ្នូ ១៩៦១ តាមព្រះរាជក្រមលេខ ៦៤ ប.រ ដែលជាស្នាព្រហស្តរបស់សម្តេចឪ ព្រះបរមរតនកោដ្ឋ។
ឈ្វេងយល់ពីប្រវត្តិសាស្ត្រនៃការកាត់បំបែក
«ខេត្តកែប» ចេញពីផ្ទះធំខេត្តកំពត។

ដើម្បីឱ្យអ្នកយល់ដឹងកាន់តែច្បាស់ និងមានឯកសារយោងម៉ត់ចត់ ខាងក្រោមនេះជាប្រវត្តិរូបវន្តរដ្ឋបាលនៃទឹកដីខេត្តកែប តាមដំណាក់កាលផ្លូវការ៖

ដំណាក់កាលទី១៖ ការបង្កើតជាក្រុងស្វយ័ត (ឆ្នាំ១៩៩៥)
▫️លិខិតបទដ្ឋាន៖ ដើមឡើយ កែប គឺជាស្រុកមួយស្ថិតក្រោមការគ្រប់គ្រងរបស់ខេត្តកំពត។
ប៉ុន្តែនៅឆ្នាំ១៩៩៥ រាជរដ្ឋាភិបាលបានកាត់ផ្តាច់ស្រុកនេះចេញពីខេត្តកំពត ដោយលើកកម្ពស់ទៅជា «ក្រុងស្វយ័តកែប» ដែលគ្រប់គ្រងផ្ទាល់ដោយក្រសួងមហាផ្ទៃ។

▫️ដំណាក់កាលទី២៖ ការផ្លាស់ប្តូរទៅជា «ខេត្តកែប» (ឆ្នាំ២០០៨)
▫️ព្រះរាជក្រឹត្យ៖ លេខ នស/រកត/១២០៨/១៣៨៣
▫️កាលបរិច្ឆេទ៖ ឡាយព្រះហស្តលេខានៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០០៨ ដោយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។
▫️សង្ខេបការកែសម្រួល៖ ព្រះរាជក្រឹត្យនេះបានប្តូរស្ថានភាពរដ្ឋបាលពី «ក្រុងកែប» ទៅជា «ខេត្តកែប» វិញ។ ជាមួយគ្នានោះ ក៏មានការកាត់បញ្ចូល ស្រុកដំណាក់ចង្អើរ ពីខេត្តកំពត ឱ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខេត្តកែបទាំងស្រុង ដើម្បីពង្រីកវិសាលភាពទឹកដីខេត្តដែលទើបបង្កើតថ្មីនេះ។

👉 ព័ត៌មានគួរកត់សម្គាល់៖
ផ្ទៃដីខេត្តកែប មានផ្ទៃដីប្រមាណ ៣៣៦ គីឡូម៉ែត្រការ៉េ ដែលធ្វើឱ្យខេត្តនេះក្លាយជា ខេត្តដែលមានផ្ទៃដីតូចជាងគេ និងមានប្រជាជនតិចជាងគេបំផុត នៅក្នុងប្រទេសកម្ពុជា។
▫️ភូមិសាស្ត្រ៖ ទឹកដីគោកនៃខេត្តកែបទាំងមូល គឺត្រូវបានហ៊ុមព័ទ្ធជុំវិញដោយខេត្តកំពត
លើកលែងតែផ្នែកខាងត្បូងដែលជាប់ឆ្នេរសមុទ្រ។
ឈ្វេងយល់ប្រវត្តិសាស្ត្រ៖
តើខេត្តស្ទឹងត្រែង កាត់ចេញពីណា ហើយកើតឡើងឆ្នាំណាខ្លះ 🤔🇰🇭

👉 ខ្លឹមសារ៖
បងប្អូនជាច្រើនប្រាកដជាស្គាល់
«ខេត្តស្ទឹងត្រែង» ដែលជាខេត្តភូមិភាគឦសានដ៏មានសក្តានុពល។ ប៉ុន្តែតើអ្នកដឹងទេថា ខេត្តនេះមិនមែនកាត់ចេញពីខេត្តណាមួយក្នុងស្រុកខ្មែរឡើយ តែជាទឹកដីដែលបានកាត់ផ្ទេរមកពីប្រទេសជិតខាង

👉 មកដឹងការពិត និងប្រវត្តិសាស្ត្រផ្លូវការទាំងអស់គ្នា៖

👉 ដើមឡើយ ស្ទឹងត្រែង គឺជាទឹកដីបុរាណរបស់ខ្មែរដែលមានឈ្មោះថា «ទន្លេរពៅ»។
ប៉ុន្តែក្រោយមក ត្រូវបានធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់រាជាណាចក្រឡាវ និងប្រទេសសៀម។

👉 លុះដល់សម័យអាណានិគមនិយមបារាំង នៅថ្ងៃទី ០៦ ធ្នូ ១៩០៤ បារាំងបានសម្រេចកែសម្រួលព្រំប្រទល់រដ្ឋបាល ដោយបានកាត់ផ្ទេរខេត្តស្ទឹងត្រែង ពីទឹកដីឡាវ មកប្រគល់ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះរាជាណាចក្រកម្ពុជាវិញ។

👉 នេះជាមូលហេតុដែលធ្វើឱ្យខេត្តស្ទឹងត្រែង មានវប្បធម៌ និងបងប្អូនខ្មែរខ្សែស្រឡាយឡាវរស់នៅលាយឡំគ្នារហូតមកដល់សព្វថ្ងៃ។
ឈ្វេងយល់ប្រវត្តិសាស្ត្រ៖
តើខេត្តឧត្តរមានជ័យ កាត់ចេញពីខេត្តណា
ហើយហេតុអ្វីបង្កើតដល់ទៅ ២ដង🤔🇰🇭

👉 ខ្លឹមសារ៖
ខេត្តឧត្តរមានជ័យ គឺជាខេត្តស្ថិតនៅ ភូមិភាគពាយព្យ
ដ៏ស្ងប់ស្ងាត់ ប៉ុន្តែមានប្រវត្តិសាស្ត្រជោគជាំ ។ តើបងប្អូនដឹងទេថា ខេត្តមួយនេះត្រូវបានកាត់បំបែកចេញពី «ខេត្តសៀមរាប» ហើយធ្លាប់ត្រូវបានបង្កើតឡើងរហូតដល់ទៅ ២ដង

👉 មកដឹងការពិត និងប្រវត្តិសាស្ត្រច្បាស់ៗទាំងអស់គ្នា៖

លើកទី១ (ឆ្នាំ១៩៦៤)៖ ត្រូវបានបង្កើតឡើងដំបូងនៅថ្ងៃទី ១២ កក្កដា ១៩៦៤ តាមព្រះរាជក្រមលេខ ១៩៤ ប.ក ជាស្នាព្រះហស្តរបស់
សម្តេចព្រះនរោត្តម សីហនុ ប៉ុន្តែត្រូវបានរលាយរចនាសម្ព័ន្ធវិញ ដោយសារសង្គ្រាមស៊ីវិលក្រោយឆ្នាំ១៩៧០។

លើកទី២ (ឆ្នាំ១៩៩៥)៖ ត្រូវបានបង្កើតឡើងជាថ្មីម្តងទៀតនៅថ្ងៃទី ២៧ មករា ១៩៩៥ តាមព្រះរាជក្រឹត្យលេខ ០១៩៥/០៧ ដោយកាត់ផ្តាច់ចេញពីខេត្តសៀមរាប ដដែល។

រចនាសម្ព័ន្ធរដ្ឋបាលខេត្តនេះ ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី ២៧ មេសា ១៩៩៩ ក្រោយពេលតំបន់អន្លង់វែងត្រូវបានធ្វើសមាហរណកម្មសន្តិភាពទាំងស្រុង។
តើអ្នកដឹងទេ កែប ព្រះសីហនុ កោះកុង សុទ្ធតែបំបែកចេញពីខេត្តមួយនេះ📜

👉 ខ្លឹមសាររៀបរាប់៖
បងប្អូនជាច្រើនប្រាកដជាបានស្គាល់ខេត្តតំបន់ឆ្នេរទាំង៤ គឺ កំពត កែប ព្រះសីហនុ និងកោះកុង។ ប៉ុន្តែតើអ្នកដឹងទេថា ក្នុងប្រវត្តិសាស្ត្ររដ្ឋបាលទឹកដី «ខេត្តកំពត» គឺជាផ្ទះធំ ឬជាមាតាបង្កើត ដែលបានកាត់បំបែកដីទៅបង្កើតជាខេត្តទាំង៣ ផ្សេងទៀត

👉 ខាងក្រោមនេះជាកាលបរិច្ឆេទ និងច្បាប់ផ្លូវការ៖

១. ខេត្តកោះកុង៖ ដើមឡើយជាស្រុកមួយរបស់កំពត ត្រូវបានកាត់បំបែកបង្កើតជាខេត្តនៅថ្ងៃទី ១៣ មករា ១៩៥៨ តាមព្រះរាជក្រមលេខ ២៤៦ ន.ស. (រជ្ជកាលព្រះបាទនរោត្តម សុរាម្រឹត)។

២. ខេត្តព្រះសីហនុ៖ កាត់ចេញពីតំបន់ឆ្នេរកំពង់សោមនៃខេត្តកំពត ដោយលើកជាក្រុងស្វយ័តនៅឆ្នាំ ១៩៥៧ និងប្តូរឈ្មោះជាផ្លូវការនៅថ្ងៃទី ១៣ សីហា ១៩៥៩ តាមព្រះរាជក្រមលេខ ៣៣២-ន.ស. (សម័យសង្គមរាស្ត្រនិយម)។ ក្រោយមកប្តូរជា «ខេត្ត»
នៅថ្ងៃទី ២២ ធ្នូ ២០០៨។

៣. ខេត្តកែប៖ ត្រូវបានកាត់ផ្តាច់ពីកំពតទៅជាក្រុងស្វយ័តនៅឆ្នាំ ១៩៩៥ និងប្តូរទៅជា «ខេត្តកែប» នៅថ្ងៃទី ២២ ធ្នូ ២០០៨ តាមព្រះរាជក្រឹត្យលេខ នស/រកត/១២០៨/១៣៨៣ ដោយកាត់បន្ថែមស្រុកដំណាក់ចង្អើរពីកំពតមកជាមួយ។
2
Media is too big
VIEW IN TELEGRAM
លោក ហូរ ស៊ីណែត ជាម្ចាស់យានដ្ឋាន ហួរ ស៊ីណែត និងជាអតីតសិក្ខាកាមដែលទទួលបានការបណ្តុះបណ្តាលពីវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ
Media is too big
VIEW IN TELEGRAM
លោក មាឃ ធារ៉ា ជាម្ចាស់យានដ្ឋាន មាឃ ធារ៉ា LPG និងជាអតីតសិក្ខាកាមដែលទទួលបានការបណ្តុះបណ្តាលពីវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ
Media is too big
VIEW IN TELEGRAM
លោក ង៉េត ប៊ុនធឿន ជាម្ចាស់យានដ្ឋាន ង៉ែត ប៊ុនធឿន LPG និងជាអតីតសិក្ខាកាមដែលទទួលបានការបណ្តុះបណ្តាលពីវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ
យុវជនម្នាក់ត្រូវមានជំនាញមួយច្បាស់លាស់សម្រាប់ជីវិត
BREAKING: មន្ត្រីក្រសួងមហាផ្ទៃ ទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ នឹងត្រូវបណ្ដេញចេញពីក្របខណ្ឌ បើសិនបើកបរទាំងស្រវឹង ហើយបង្កគ្រោះថ្នាក់ចរាចរណ៍។ #MOI

JOIN CHANNEL "🔔"
Please open Telegram to view this post
VIEW IN TELEGRAM
1