SEUAC Impact for Farmers
42 subscribers
42 photos
1 video
9 links
សហភាពសហគមន៍កសិកម្មសហគ្រិនអភិឌ្ឍន៍សង្គម (SEUAC)មានទិសដៅជម្រុញកំណើនផលិតកម្មកសិកម្មប្រកបដោយគុណភាព សុវត្ថិភាព និងបរិមាណ ព្រមទាំងការការពារផលប្រយោជន៍របស់កសិករឲ្យមាន ប្រសិទ្ធភាព និងនិរន្តភាព។
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
ការតាំងពិព័រណ៍របស់សហគមន៏កសិកម្មកសិករព្រៃវិហារដែលជាសមាជិករបស់ SEUAC
នៅថ្ងៃទី27_28កុម្ភះឆ្មាំ2024នាងខ្ញុំមានកិត្តិយសបានចូលរួមកម្មវិធីកិច្ចប្រជុំកំពូលលើកទី4ស្តីពីកសិកម្មប្រកបដោយនិរន្តភាព
ក្រោមប្រធានបទ:ការអនុវត្តកសិកម្មបុនភាវកម្ម ឆ្ពោះទៅកសិកម្មការបោនទាប
ដែលរៀបចំដោយ: ក្រុមហ៊ុនសារជីវកម្មសហគមន៍កសិកម្មកម្ពុជា សហព័ន្ធស្រូវអង្ករកម្ពុជានិងអង្គការដៃគូដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា(អឺមរូរាយ)
Forwarded from Sareth NHEM
ថ្ងៃទី ៨ ខែមីនា ឆ្នាំ២០២៤ - អបអរសាទរដល់សហគមន៍កសិកម្មកសិករព្រៃវិហារខេត្តកំពង់ស្ពីដែលបាននឹងកំពុងរៀបចំថ្នាលកសិដ្ឋានដាំបន្លែស្លឹក និងផលិតផលកសិកម្មផ្សេងៗទៀតនៅក្នុងផ្ទះសំណាញ់ចំនួន ១៦ ខ្នង (ជំហានទី១) និងឆ្នាំបន្ទាប់ ផ្ទះសំណាញ់ចំនួន ៥០ ខ្នង (ជំហានទី១)។ ប្រមាណជិត១០ ឆ្នាំនៃការចាប់កំណើតសហគមន៍កសិកម្មកសិករព្រៃវិហារ នេះជាលើកដំបូងនៃសហគមន៍កសិកម្មដែលមានអាជីវកម្មកសិកកម្មកម្រិតសហគមន៍របស់ខ្លួន ដើម្បីប្រមូលផ្តុំកំលាំងផលិតជាមួយសមាជិកសហគមន៍កសិកម្មរបស់ខ្លួនសម្រាប់ផ្គត់ផ្គង់ទៅទីផ្សារពេញលេញ។ ប្រាក់ចំណូលដែលនឹងទទួលបាននាពេលខាងមុខនឹងផ្តល់ប្រយោជន៍ជាច្រើនទៀតសម្រាប់ផ្តល់ការគាំទ្រដល់គ្រួសារកសិករនៅក្នុងការផលិតកសិផលកសិកម្មបែបទំនើប ប្រកបដោយបរិយាបន្ន និងការប្រកួតប្រជែងទាំងគុណភាព និងបរិមាណដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់គ្រួសារកសិករ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។
#Productioncooperative
#HarvestIIIpartnerwithHeifer
#Farmerownfoodenterprise
ខែមីនា ឆ្នាំ២០២៤ ខេត្តកំពង់ឆ្នាំង សហភាពសហគមន៍កសិកម្មសហគ្រិនអភិវឌ្ឍន៍សង្គមបានរៀបចំមហាសន្និបាតបូកសរុបលទ្ធផលប្រចាំឆ្នាំ២០២៣និងលើកទិសដៅបន្តសម្រាប់២០២៤។ កិច្ចប្រជុំនេះមានអ្នកចូលរួមចំនួន៤២នាក់ (ស្រី១៥នាក់) មកពីសហគមន៍កសិកម្មចំនួន២០ដែលជាសមាជិក ក្រុមហ៊ុនឯកជនចំនួន៤ អង្គការសង្គមស៊ីវិលចំនួន២ និងតំណាងក្រសួងកសិកម្ម រុក្ចាប្រមាញ់និងនេសាទ និងមន្ទីរកសិកម្ម រុក្ចាប្រមាញ់និងនេសាទខេត្ត ចំនួន២នាក់។ អង្គប្រជុំបានរាយការណ៍ និងអនុម័តការងារសំខាន់ដូចខាងក្រោម៖

- លទ្ធផលសម្រេចបាននិងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣
- អនុម័តលើផែនការយុទ្ធសាស្រ្ត២០២២-២០៣០
- អនុម័តផែនការអាជីវកម្មសម្រាប់២០២៤
- ពិនិត្យ និងអនុម័តលើសំណើសុំចូលជាសមាជិកថ្មីរបស់ ស.ស.ស.អ.ស