SEUAC Impact for Farmers
42 subscribers
42 photos
1 video
9 links
សហភាពសហគមន៍កសិកម្មសហគ្រិនអភិឌ្ឍន៍សង្គម (SEUAC)មានទិសដៅជម្រុញកំណើនផលិតកម្មកសិកម្មប្រកបដោយគុណភាព សុវត្ថិភាព និងបរិមាណ ព្រមទាំងការការពារផលប្រយោជន៍របស់កសិករឲ្យមាន ប្រសិទ្ធភាព និងនិរន្តភាព។
Download Telegram
១៦/១/២០២៤ សហភាពសហគមន៍កសិកម្មសហគ្រិនអភិឌ្ឍន៍សង្គម (SEUAC) បានពិភាក្សាក្រុមការងារដើម្បីរៀបចំមហាសន្និបាទប្រចាំឆ្នាំ២០២៣។ លទ្ធផលសម្រេចនៃកិច្ចពិភាក្សារួមមាន៖

-កាលបរិច្ឆេទ៖ ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៤ វេលាម៉ោង ០៨:០០ ព្រឹក
ទីកន្លែង៖ ការិយាល័យ ស.ស.ស.អ.ស ខេត្តកំពង់ឆ្នាំង

គោលបំណង៖
-ផ្សព្វផ្សាយជូនមហាសន្និបាត និងពិនិត្យអនុម័តនូវរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាភិបាល ស្តីពី លទ្ធផលនៃប្រតិបត្តិការមុខជំនួញ របស់ ស.ស.ស.អ.ស សម្រាប់ឆ្នាំ ២០២៣
-បង្ហាញផែនការយុទ្ធសាស្រ្ត ២០២២-២០៣០ ស.ស.ស.អ.ស
-បង្ហាញសៀវភៅណែនាំប្រតិបត្តិការស្តីពីធនធានមនុស្ស រដ្ឋបាល លទ្ធកម្ម និងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ស.ស.ស.អ.ស/Operational Manual on Staffing, Logistic/Procurement/Administration and Finance” ដែលផ្តោតលើ ផ្នែកទី១៖ការគ្រប់គ្រងធនធានមនុស្ស ផ្នែកទី២៖ ការគ្រប់គ្រងការិយាល័យ(រដ្ឋបាល) និង ផ្នែកទី៣៖ ការគ្រប់គ្រងហិរញ្ញវត្ថុ
-អនុម័តលើផែនការសកម្មភាព និងផែនការហិរញ្ញវត្ថុរបស់ស.ស.ស.អ.ស សម្រាប់ ២០២៤
-ពិនិត្យ និងកែសម្រួលលើរចនាសម្ព័ន្ធក្រុមប្រឹក្សាភិបាល និងគណៈកម្មការត្រួតពិនិត្យ ស.ស.ស.អ.ស
-ពិនិត្យ និងអនុម័តលើសំណើសុំចូលជាសមាជិកថ្មីរបស់ ស.ស.ស.អ.ស
This media is not supported in your browser
VIEW IN TELEGRAM
ការតាំងពិព័រណ៍របស់សហគមន៏កសិកម្មកសិករព្រៃវិហារដែលជាសមាជិករបស់ SEUAC
នៅថ្ងៃទី27_28កុម្ភះឆ្មាំ2024នាងខ្ញុំមានកិត្តិយសបានចូលរួមកម្មវិធីកិច្ចប្រជុំកំពូលលើកទី4ស្តីពីកសិកម្មប្រកបដោយនិរន្តភាព
ក្រោមប្រធានបទ:ការអនុវត្តកសិកម្មបុនភាវកម្ម ឆ្ពោះទៅកសិកម្មការបោនទាប
ដែលរៀបចំដោយ: ក្រុមហ៊ុនសារជីវកម្មសហគមន៍កសិកម្មកម្ពុជា សហព័ន្ធស្រូវអង្ករកម្ពុជានិងអង្គការដៃគូដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា(អឺមរូរាយ)
Forwarded from Sareth NHEM
ថ្ងៃទី ៨ ខែមីនា ឆ្នាំ២០២៤ - អបអរសាទរដល់សហគមន៍កសិកម្មកសិករព្រៃវិហារខេត្តកំពង់ស្ពីដែលបាននឹងកំពុងរៀបចំថ្នាលកសិដ្ឋានដាំបន្លែស្លឹក និងផលិតផលកសិកម្មផ្សេងៗទៀតនៅក្នុងផ្ទះសំណាញ់ចំនួន ១៦ ខ្នង (ជំហានទី១) និងឆ្នាំបន្ទាប់ ផ្ទះសំណាញ់ចំនួន ៥០ ខ្នង (ជំហានទី១)។ ប្រមាណជិត១០ ឆ្នាំនៃការចាប់កំណើតសហគមន៍កសិកម្មកសិករព្រៃវិហារ នេះជាលើកដំបូងនៃសហគមន៍កសិកម្មដែលមានអាជីវកម្មកសិកកម្មកម្រិតសហគមន៍របស់ខ្លួន ដើម្បីប្រមូលផ្តុំកំលាំងផលិតជាមួយសមាជិកសហគមន៍កសិកម្មរបស់ខ្លួនសម្រាប់ផ្គត់ផ្គង់ទៅទីផ្សារពេញលេញ។ ប្រាក់ចំណូលដែលនឹងទទួលបាននាពេលខាងមុខនឹងផ្តល់ប្រយោជន៍ជាច្រើនទៀតសម្រាប់ផ្តល់ការគាំទ្រដល់គ្រួសារកសិករនៅក្នុងការផលិតកសិផលកសិកម្មបែបទំនើប ប្រកបដោយបរិយាបន្ន និងការប្រកួតប្រជែងទាំងគុណភាព និងបរិមាណដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់គ្រួសារកសិករ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។
#Productioncooperative
#HarvestIIIpartnerwithHeifer
#Farmerownfoodenterprise
ខែមីនា ឆ្នាំ២០២៤ ខេត្តកំពង់ឆ្នាំង សហភាពសហគមន៍កសិកម្មសហគ្រិនអភិវឌ្ឍន៍សង្គមបានរៀបចំមហាសន្និបាតបូកសរុបលទ្ធផលប្រចាំឆ្នាំ២០២៣និងលើកទិសដៅបន្តសម្រាប់២០២៤។ កិច្ចប្រជុំនេះមានអ្នកចូលរួមចំនួន៤២នាក់ (ស្រី១៥នាក់) មកពីសហគមន៍កសិកម្មចំនួន២០ដែលជាសមាជិក ក្រុមហ៊ុនឯកជនចំនួន៤ អង្គការសង្គមស៊ីវិលចំនួន២ និងតំណាងក្រសួងកសិកម្ម រុក្ចាប្រមាញ់និងនេសាទ និងមន្ទីរកសិកម្ម រុក្ចាប្រមាញ់និងនេសាទខេត្ត ចំនួន២នាក់។ អង្គប្រជុំបានរាយការណ៍ និងអនុម័តការងារសំខាន់ដូចខាងក្រោម៖

- លទ្ធផលសម្រេចបាននិងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣
- អនុម័តលើផែនការយុទ្ធសាស្រ្ត២០២២-២០៣០
- អនុម័តផែនការអាជីវកម្មសម្រាប់២០២៤
- ពិនិត្យ និងអនុម័តលើសំណើសុំចូលជាសមាជិកថ្មីរបស់ ស.ស.ស.អ.ស