SEUAC Impact for Farmers
42 subscribers
42 photos
1 video
9 links
សហភាពសហគមន៍កសិកម្មសហគ្រិនអភិឌ្ឍន៍សង្គម (SEUAC)មានទិសដៅជម្រុញកំណើនផលិតកម្មកសិកម្មប្រកបដោយគុណភាព សុវត្ថិភាព និងបរិមាណ ព្រមទាំងការការពារផលប្រយោជន៍របស់កសិករឲ្យមាន ប្រសិទ្ធភាព និងនិរន្តភាព។
Download Telegram
Channel name was changed to «SEUAC for Farmers»
Channel name was changed to «SEUAC Impact for Farmers»
លោកស្រី រិទ្ធ ចន្ថា ប្រធានសហភាពសហគមន៍កសិកម្មសហគ្រិនអភិវឌ្ឍន៍សង្គម (SEUAC) មានប្រសាសន៍ថា គម្រោង ​CSO4G នេះមានសារៈសំខាន់ណាស់ ព្រោះវាជួយប្រជាពលរដ្ឋក្នុងមូលដ្ឋានធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់ពួកគេ។ នាពេលកន្លងមក អង្គការហេហ្វឺកម្ពុជាបានជួយកសិករកម្ពុជាយ៉ាងច្រើនតាមរយៈការអប់រំកសិករអំពីការអនុវត្តន៍ល្អបំផុតពាក់ព័ន្ធនឹងការចិញ្ចឹមមាន់ និងការដាំដំណាំ​៕

https://www.freshnewsasia.com/index.php/en/localnews/327156-2024-02-01-10-29-47.html?fbclid=IwAR0hbiDOZuj598SByDyAqMU1qZiysRzisg6qYh_lQFQIsvQqVBkg-sBRyXM Rith Chantha @followers
👍1
ក្រុមការងាររបស់សហភាពសហគមន៍កសិកម្មសហគ្រិនអភិឌ្ឍន៍សង្គម (SEUAC) និងអង្គការហេហ្វឺកម្ពុជាបានចូលប្រជុំជាមួយ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម ដើម្បីជួបពិភាក្សាការងារ និងពង្រឹកកិច្ចទំនាក់ទំនងជួយដល់កសិករ។
១៦/១/២០២៤ សហភាពសហគមន៍កសិកម្មសហគ្រិនអភិឌ្ឍន៍សង្គម (SEUAC) បានពិភាក្សាក្រុមការងារដើម្បីរៀបចំមហាសន្និបាទប្រចាំឆ្នាំ២០២៣។ លទ្ធផលសម្រេចនៃកិច្ចពិភាក្សារួមមាន៖

-កាលបរិច្ឆេទ៖ ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៤ វេលាម៉ោង ០៨:០០ ព្រឹក
ទីកន្លែង៖ ការិយាល័យ ស.ស.ស.អ.ស ខេត្តកំពង់ឆ្នាំង

គោលបំណង៖
-ផ្សព្វផ្សាយជូនមហាសន្និបាត និងពិនិត្យអនុម័តនូវរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាភិបាល ស្តីពី លទ្ធផលនៃប្រតិបត្តិការមុខជំនួញ របស់ ស.ស.ស.អ.ស សម្រាប់ឆ្នាំ ២០២៣
-បង្ហាញផែនការយុទ្ធសាស្រ្ត ២០២២-២០៣០ ស.ស.ស.អ.ស
-បង្ហាញសៀវភៅណែនាំប្រតិបត្តិការស្តីពីធនធានមនុស្ស រដ្ឋបាល លទ្ធកម្ម និងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ស.ស.ស.អ.ស/Operational Manual on Staffing, Logistic/Procurement/Administration and Finance” ដែលផ្តោតលើ ផ្នែកទី១៖ការគ្រប់គ្រងធនធានមនុស្ស ផ្នែកទី២៖ ការគ្រប់គ្រងការិយាល័យ(រដ្ឋបាល) និង ផ្នែកទី៣៖ ការគ្រប់គ្រងហិរញ្ញវត្ថុ
-អនុម័តលើផែនការសកម្មភាព និងផែនការហិរញ្ញវត្ថុរបស់ស.ស.ស.អ.ស សម្រាប់ ២០២៤
-ពិនិត្យ និងកែសម្រួលលើរចនាសម្ព័ន្ធក្រុមប្រឹក្សាភិបាល និងគណៈកម្មការត្រួតពិនិត្យ ស.ស.ស.អ.ស
-ពិនិត្យ និងអនុម័តលើសំណើសុំចូលជាសមាជិកថ្មីរបស់ ស.ស.ស.អ.ស
This media is not supported in your browser
VIEW IN TELEGRAM
ការតាំងពិព័រណ៍របស់សហគមន៏កសិកម្មកសិករព្រៃវិហារដែលជាសមាជិករបស់ SEUAC
នៅថ្ងៃទី27_28កុម្ភះឆ្មាំ2024នាងខ្ញុំមានកិត្តិយសបានចូលរួមកម្មវិធីកិច្ចប្រជុំកំពូលលើកទី4ស្តីពីកសិកម្មប្រកបដោយនិរន្តភាព
ក្រោមប្រធានបទ:ការអនុវត្តកសិកម្មបុនភាវកម្ម ឆ្ពោះទៅកសិកម្មការបោនទាប
ដែលរៀបចំដោយ: ក្រុមហ៊ុនសារជីវកម្មសហគមន៍កសិកម្មកម្ពុជា សហព័ន្ធស្រូវអង្ករកម្ពុជានិងអង្គការដៃគូដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា(អឺមរូរាយ)
Forwarded from Sareth NHEM
ថ្ងៃទី ៨ ខែមីនា ឆ្នាំ២០២៤ - អបអរសាទរដល់សហគមន៍កសិកម្មកសិករព្រៃវិហារខេត្តកំពង់ស្ពីដែលបាននឹងកំពុងរៀបចំថ្នាលកសិដ្ឋានដាំបន្លែស្លឹក និងផលិតផលកសិកម្មផ្សេងៗទៀតនៅក្នុងផ្ទះសំណាញ់ចំនួន ១៦ ខ្នង (ជំហានទី១) និងឆ្នាំបន្ទាប់ ផ្ទះសំណាញ់ចំនួន ៥០ ខ្នង (ជំហានទី១)។ ប្រមាណជិត១០ ឆ្នាំនៃការចាប់កំណើតសហគមន៍កសិកម្មកសិករព្រៃវិហារ នេះជាលើកដំបូងនៃសហគមន៍កសិកម្មដែលមានអាជីវកម្មកសិកកម្មកម្រិតសហគមន៍របស់ខ្លួន ដើម្បីប្រមូលផ្តុំកំលាំងផលិតជាមួយសមាជិកសហគមន៍កសិកម្មរបស់ខ្លួនសម្រាប់ផ្គត់ផ្គង់ទៅទីផ្សារពេញលេញ។ ប្រាក់ចំណូលដែលនឹងទទួលបាននាពេលខាងមុខនឹងផ្តល់ប្រយោជន៍ជាច្រើនទៀតសម្រាប់ផ្តល់ការគាំទ្រដល់គ្រួសារកសិករនៅក្នុងការផលិតកសិផលកសិកម្មបែបទំនើប ប្រកបដោយបរិយាបន្ន និងការប្រកួតប្រជែងទាំងគុណភាព និងបរិមាណដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់គ្រួសារកសិករ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។
#Productioncooperative
#HarvestIIIpartnerwithHeifer
#Farmerownfoodenterprise