Forwarded from ព័ត៌មានអប់រំ យុវជន និងកីឡា - MoEYS News
នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ ប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានី-ខេត្ត បានមកទទួល ផ្ទៀងផ្ទាត់ និងដឹកជញ្ជូនហឹបប្រធានវិញ្ញាសា ទៅកាន់បណ្ដារាជធានីខេត្តរៀងៗខ្លួន ដើម្បីត្រៀមសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤។ គណៈមេប្រយោគគ្រប់រូបបានអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីធានាបាននូវដំណើរការប្រឡង គោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
Website | Facebook | Telegram | TikTok
Website | Facebook | Telegram | TikTok
❤11👍2🥰1
👉🏼សូមអានអោយចប់
ជូនជា ភស្តុតាងសម្រាប់ប្អូនៗ
កម្ពុជាបានក្លាយជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោកនៅថ្ងៃទី ១៣ តុលា ២០០៤:
១. យោងគេហទំព័រផ្លូវការរបស់អង្គការពាណិជ្ជកម្មពិភពលោក WTO
២. លិខិតផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម
៣. គេហទំព័រព័ត៌មានរបស់ Fresh News
៤. គេហទំព័រផ្លូវការរបស់ ធនាគារ អភិវឌ្ឍន៍អាស៊ី ADB
តាមការស្រាវជ្រាវរបស់ខ្ញុំ គឺមិនមានឯកសារណាដាក់ថ្ងៃទេ ២៨-៣០ កញ្ញា ២០០៩ ទេ។ ខ្ញុំឃើញមានតែសៀវភៅភូមិវិទ្យាថ្នាក់ទី១២ របស់ក្រសួងអប់រំ យុវជន និងកីឡា ១ ប៉ុណ្ណោះ។
បញ្ជាក់: បើសិនជាខ្ញុំជួប សំណួរនេះ ខ្ញុំនឹងឆ្លើយដដែលថា កម្ពុជាបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក នៅថ្ងៃទី១៣ តុលា ២០០៤។
សូមអរគុណ❤️

❤42👍4🔥2
របៀបសរសេរឱ្យបានត្រឹមត្រូវពេលប្រឡង ជៀងវាងខុសដោយមិនដឹងខ្លួន ប្អូនៗសូមមើលឱ្យដល់ចប់។
❤36
យប់ហើយប្អូនៗ ប៉ុន្ដែមុនចូលសម្រាកខ្ញុំជូនគន្លឹះខ្លះៗដើម្បីប្រយុទ្ធស្អែក៖
១. ឆាប់គេងពីព្រលប់
២. ក្រោកពីព្រលឹមរំលឹកមេរៀនដែលត្រូវប្រឡងមុនគេ
៣. ងូតទឹករៀបចំខ្លួនទៅមណ្ឌលប្រឡងឱ្យបានមុន ៣០ នាទី ទៅ១ម៉ោង
៤. រក្សាចិត្តឱ្យមូលកុំភ័យពេក កុំអរពេកពេលប៉ះសំណួរចេះ
៥. ប្រយ័ត្នភ្លេចសម្ភារៈសំខាន់ៗ
៦. ហាមយកចូលឯកសារ ឬអ្វីដែលគេហាមដាច់ខាត
៧. ត្រូវអានសំណួរយ៉ាងតិច៣ដង យល់សំណួរហើយសឹមឆ្លើយ
៨. ត្រូវសរសេរសំណួរដែលមិនសូវចេះ ឬមិនចេះសោះឱ្យអស់សមត្ថភាព កុំទុកក្រដាសសរ។
❤️❤️ចុងក្រោយជូនពរប្អូនទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា❤️❤️

❤120🙏20🥰3👍1