​រដ្ឋបាលសាធារណៈ
2.04K subscribers
208 photos
2 videos
25 files
16 links
ចែករំលែកឯកសារ និងចំណេះដឹង
Download Telegram
?=សៀវភៅគ្រួសារ
អបអរសាទរ​ពិធីបុណ្យ​អុំទូក​
#2024
8
Media is too big
VIEW IN TELEGRAM
អត្តសញ្ញាណប័ណ្ណ ខុស​ឬ ខូច​តើ​គួរ​ធ្វើ​បែបណា​?​
👍1
គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងស្តីពីការប្រឡងប្រជែងជ្រើសរើស «មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ» ឱ្យចូលបម្រើការងារសម្រាប់មុខតំណែងវិជ្ជាជីវៈសុខាភិបាលចំនួន ៦៩៩កន្លែង។

⏱️កាលបរិច្ឆេទចុះឈ្មោះប្រឡងប្រជែង និងការដាក់ពាក្យ៖ ចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០នាទី ជាកំហិត។

✍️ចំពោះសាធារណជនដែលមានបំណងដាក់ពាក្យចូលរួមប្រឡងប្រជែង សូមអានសេចក្តីជូនដំណឹង សេចក្តីណែនាំ លក្ខខណ្ឌនៃការជ្រើសរើស និងតារាងឧបសម្ព័ន្ធស្តីពីការបែងចែកមុខតំណែងជ្រើសរើស ដោយយកចិត្តទុកដាក់ និងឱ្យបានច្បាស់លាស់។ (មានជូនភ្ជាប់)

👉សម្រាប់ព័ត៌មានបន្ថែមសូមធ្វើការទំនាក់ទំនងតាមរយៈទូរស័ព្ទ និងប្រព័ន្ធ Telegram ០៩៨ ៥៥២ ៥៧៧, ០៦១ ២៦៨ ៩៩៩, ០១០ ៤១៦ ៥៧៣, ០១០ ៤៣៧ ៩២២, ០៩៥ ៤២១ ៥៧១, ០១៥ ៩០២ ៥៤៣, ០៩៦ ៩៣៣ ៣៤៤១ នៅរៀងរាល់ថ្ងៃធ្វើការ។

📲
អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 
| Facebook 
🌐
| Instagram   
🌐
| Tiktok
🌐
| Telegram 
🌐
| YouTube
ក្រសួងមុខងារសាធារណៈ រំលឹកដល់ក្រសួង ស្ថាប័ន ផ្តល់សំណុំឯកសារ អំពីការដំឡើងឋានន្តរស័ក្តិ ថ្នាក់ តាមកម្រិតសញ្ញាបត្រជូនដល់មន្ត្រីរាជការស៊ីវិល មកដល់ក្រសួងមុខងារសាធារណៈ ឱ្យបានយ៉ាងយូរត្រឹម ដំណាច់ខែសីហា ឆ្នាំ២០២៥

ឯកឧត្តម ហ៊ុន​ ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានចេញលិខិតគោរពជូនសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួង ស្ថាប័ន ឯកឧត្តម លោកជំទាវអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត លោក លោកស្រី អភិបាល នៃគណៈអភិបាល ក្រុង ស្រុក ស្តីពី ការដំឡើងឋានន្តរស័ក្តិ ថ្នាក់ តាមកម្រិតសញ្ញាបត្រជូនដល់មន្ត្រីរាជការស៊ីវិល។

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 
| Facebook 
🌐
| Instagram  
🌐
| Tiktok
🌐
| Telegram 
🌐
| YouTube
4
បងប្អូនជនរួមជាតិ ជាទីគោរព!

ខ្ញុំសូមសង្កត់ធ្ងន់ជូនបងប្អូនជនរួមជាតិ ប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ចំពោះទង្វើនាំឱ្យប៉ះពាល់សន្តិសុខជាតិ ក្នុងស្ថានភាពកងកម្លាំងរបស់ជាតិ កំពុងវាយប្រយុទ្ធទប់ស្កាត់អំពើឈ្លានពានដ៏ព្រៃផ្សៃបង្កឡើងដោយប្រទេសថៃ តាមខ្សែបន្ទាត់ព្រំដែន។

ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានប្រជាពលរដ្ឋមួយចំនួនតូចហើយ បានចាញ់ឧបាយកលអូសទាញដ៏ស្មោគគ្រោគរបស់ថៃឱ្យធ្វើជាជនបង្កប់ ដោយបំពាក់ប្រព័ន្ធតាមដានទីតាំង (GPS ) លួចថតរូប និងផ្ដល់ព័ត៌មានអំពីសកម្មភាពកងទ័ព ជាពិសេសទីតាំងឈរជើងក្នុងសមរភូមិ ហើយទីបំផុតត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងរកឃើញភស្តុតាងជាក់ស្ដែង។

ខ្ញុំសូមបញ្ជាក់ជូនថា ទង្វើដូចបានរៀបរាប់ខាងលើនេះ ឬទោះតាមវិធីសាស្រ្តណាក៏ដោយ ឱ្យតែប៉ះពាល់ដល់សន្តិសុខជាតិ ប៉ះពាល់ដល់ផលប្រយោជន៍ជាតិ និងសុវត្ថិភាពប្រជាជន មិនថាក្នុងកាលៈទេសៈនេះ ឬទោះក្នុងស្ថានភាពណាក៏ដោយ ព្រះរាជាណាចក្រកម្ពុជារបស់យើង មានច្បាប់ព្រហ្មទណ្ឌ បានចែងអំពីទោសបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរបំផុត ពិសេសប្រឈមនឹងការដកសញ្ជាតិ ដោយគ្មានការលើកលែង។

ក្រមព្រហ្មទណ្ឌ បានចែកច្បាស់ណាស់អំពីទោសនៃអំពើក្បត់ជាតិ ជាអាទិ៍ ១. ការត្រូវរ៉ូវគ្នាជាមួយបរទេស បង្កើតឱ្យមានការប្រទូសរ៉ាយ ឬនាំឱ្យមានអំពើឈ្លានពានកម្ពុជា ត្រូវផ្ដន្ទាទោស ពី១៥ឆ្នាំទៅ៣០ឆ្នាំ។ ២. អំពើប្រគល់ ឬធ្វើឱ្យងាយស្រួលធ្លាក់ព័ត៌មានដល់ដៃបរទេស ត្រូវផ្ដន្ទាទោស ពី៧ឆ្នាំទៅ១៥ឆ្នាំ។ ៣. ការទទួល ឬប្រមូលផ្ដុំព័ត៌មានផ្សេងៗផ្ដល់ឱ្យបរទេស ត្រូវផ្ដន្ទាទោស ពី៥ឆ្នាំទៅ១០ឆ្នាំ។ និង៤. ការប្រព្រឹត្តិអំពើហិង្សានាំឱ្យគ្រោះថ្នាក់ដល់ស្ថាប័នរដ្ឋ ឬនាំឱ្យប៉ះពាល់ដល់បូរណភាពដែនដីកម្ពុជា ត្រូវផ្ដន្ទាទោស ពី១៥ឆ្នាំទៅ៣០ឆ្នាំ។

ខ្ញុំសូមរំលឹកជាថ្មីទៀតថា ក្នុងករណីបងប្អូនត្រូវបានភាគីថៃ អូសទាញឱ្យធ្វើជាជនបង្កប់ក្បត់ជាតិ សូមបងប្អូនមានស្មារតីភ្ញាក់ខ្លួនថា ឈាមខ្មែររាប់រយជំនាន់ កំពុងរត់ពេញរាងកាយរបស់បងប្អូន! ភូមិស្រុកទឹកដីកំណើតយើងបានឆ្លងកាត់សង្គ្រាមសោកនាដកម្មរាប់រយឆ្នាំមកហើយ! មាតុប្រទេសដ៏កំសត់របស់យើង ធ្លាប់ក្លាយជាសមរភូមិប្រយុទ្ធរបស់សត្រូវឈ្លានពានជាច្រើនជំនាន់មកហើយ។

មូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនទៀត ដែលនាំឱ្យជាតិយើងជួបស្ថានភាពដូចបានរៀបរាប់មកនេះ គឺក៏ព្រោះតែជនបង្កប់ក្បត់ជាតិនេះដែរ។ ទម្រាំយើងអាចការពារបានបូរណភាពទឹកដីអធិបតេយ្យភាពជាតិដូចបច្ចុប្បន្ន ថ្នាក់ដឹកនាំ និងកងកម្លាំងរបស់ជាតិ ជាពិសេសកម្លាំងកងយោធពលខេមរភូមិន្ទ និងកម្លាំងនគរបាលជាតិ បានធ្វើពលិកម្ម បូជាសាច់ស្រស់ឈាមស្រស់ ឆ្អឹងគរស្ទើរក្លាយជាភ្នំ ទឹកភ្នែកក្រុមគ្រួសារសាច់ញាតិ យំសោកសឹងក្លាយជាសាគរ។

ជាក់ស្ដែងណាស់ឥឡូវនេះ កងទ័ពយើងកំពុងតតាំងប្រយុទ្ធដ៏អង់អាចដើម្បីការពារទឹកដីដូនតា បានបន្សល់ទុក ប៉ុន្តែគួរឱ្យសោកស្ដាយបំផុត ដែលទង្វើក្បត់របស់បងប្អូនមួយចំនួនតូច បានបង្កឱ្យកងទ័ពយើងពលីក្នុងសមរភូមិសង្គ្រាម។

ដូច្នេះសូមបងប្អូនមានស្មារតីប្រុងប្រយ័ត្ន តម្កល់ផលប្រយោជន៍ជាតិធំជាងអ្វីៗទាំងអស់! សូមកុំឱ្យប្រវត្តិសាស្រ្តចារឈ្មោះបងប្អូនជាជនក្បត់ជាតិ ក្នុងពេលដែលរាជរដ្ឋាភិបាល និងប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋាន បាននិងកំពុងរួមប្រកៀកស្មាគ្នាការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។

សូមបងប្អូនចងចាំថា យើងទាំងអស់គ្នាសុទ្ធតែជាអ្នកស្នេហាជាតិដ៏បរិសុទ្ធ ឱ្យតែយើងមិនធ្វើអ្វីដែលនាំដល់ការបំផ្លាញផលប្រយោជន៍ជាតិ និងប្រជាជនរបស់យើង ទោះបីយើងជានរណា? មានតួនាទីអ្វី? និងនៅទីណាក៏ដោយ...!

🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Sar Sokha
🌐Join Telegram
🌐YouTube
🌐TikTok
#សសុខា #SarSokha #កម្ពុជា #Cambodia
Please open Telegram to view this post
VIEW IN TELEGRAM
4🥰2
Forwarded from FRESH NEWS
BREAKING: ក្រសួងការពារជាតិ៖ យោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបាញ់កំាភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើន គ្រាប់មកតំបន់មូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ

(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១១:៥២នាទី យោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបាញ់កំាភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើន គ្រាប់មកតំបន់មូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ។

កងទ័ពកម្ពុជាបានឈរគោលការណ៍អត់ធ្មត់ខ្ពស់និងមិនបានតបតទៅវិញទេ។ រហូតមកដល់ម៉ោងនេះ ភាគីថៃនៅបន្តបាញ់ប្រហារមកលើកងទ័ពកម្ពុជា មិនទាន់បញ្ឈប់នៅឡើយទេ៕
2👏1😢1
5
និមិត្តសញ្ញា​ថ្មី​របស់​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅថ្នាក់​ក្រោម​ជាតិ​
4
សេចក្តី​ជូន​ដំណឹង​
ស្តីពី​ការ​ប្រឡង​ជ្រើសរើស​សិស្ស​មន្ត្រី​ក្រមការ​ជំនាន់​ទី​១២​នៃ​សាលាភូមិន្ទរដ្ឋបាល
👍2
ចង់​បម្រើ​កាងារ​នៅ​ខេត្ត​ណា?​
5