Paragon International School
531 subscribers
3.88K photos
248 videos
88 links
Paragon International School, Cambodia, offers a world of internationally recognised education that allows students to pursue academic excellence in a safe environment and reach the best potential of every student.
Download Telegram
December Top Readers
សាលារៀនអន្តរជាតិផារ៉ាហ្គន សាខាបឋមសិក្សា បានរៀបចំកម្មវិធីបង្កើនសមត្ថភាពអំណាន ដើម្បីលើកទឹកចិត្តឱ្យប្អូនៗស្គាល់ពីប្រភេទនៃសៀវភៅ និងអ្នក​និពន្ធថ្មីៗ សំដៅជំរុញឱ្យពួកគាត់ស្រឡាញ់ចូលចិត្តអំណានពេញមួយជីវិត។

អបអរសាទរប្អូនៗសិស្សានុសិស្សដែលបានអានសៀវភៅច្រើនជាងគេប្រចាំខែធ្នូ!

At Paragon ISC Primary Campus, the Book Reader Challenge continues to inspire students to explore diverse genres and develop a lifelong love of reading.

Congratulations to our December top readers for their outstanding achievements! Keep up the great work!

#ParagonISC #InternationalSchool #Cambodia #CISaccredited
#LearnTodayForaBetterTomorrow
#TopReaders #BookChallenge
👍4
🎒 កម្មវិធីសប្បុរសធម៌របស់ KYA Club ទៅកាន់សាលា​បឋមសិក្សាទូរី

កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ កន្លងទៅនេះ យុវជនស្ម័គ្រចិត្តមកពីសាលារៀនអន្តរជាតិផារ៉ាហ្គនចំនួន២០នាក់ សហការជាមួយក្លឹប Kumnit Youth (KYA) បានមូលមតិគ្នារៀបចំកម្មវិធីសប្បុរសធម៌មួយដ៏មានសារៈសំខាន់ ដើម្បីជួយដល់សាលា​បឋមសិក្សាទូរី ដែលស្ថិតក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

អំណោយសប្បុរធម៌ទាំងអស់នេះគឺទទួលបានតាមរយៈកម្មវិធីប្រកួតកីឡាវាយសី និងត្រូវបានគាំទ្រដោយសហភាពសហព័ន្ធយុវជនកម្ពុជា។

ក្រៅពីការផ្ដល់សម្ភារៈសិក្សា ទឹកដោះគោ នំចំណី និងប្រដាប់ប្រដាក្មេងលេង ប្អូនៗជាយុវជនស្ម័គ្រចិត្តរបស់យើងបានចូលរួមលេងល្បែងកម្សាន្តសប្បាយៗជាមួយប្អូនៗនៅសាលា​បឋមសិក្សាទូរី ដើម្បីផ្ដល់ស្នាមញញឹមជូនពួកគាត់ ក៏ដូចជារឹតចំណងមិត្តភាពរវាងគ្នានិងគ្នាផងដែរ។ 💙

🎒 KYA Club Charity Event at Turey Primary School

On January 11, 2025, 20 student volunteers from Grades 11 and 12 from Paragon ISC joined the Kumnit Youth Association (KYA) Club in hosting a meaningful charity event at Turi Primary School, Kampong Cham.

This event, supported by the Union of Youth Federations of Cambodia, was made possible by funds raised during their recent Badminton Tournament.

The students distributed donation packages filled with stationery, snacks, milk, and plush toys, bringing joy to the children. They also organised mini-games to foster connections and spread smiles. 💙

#ParagonISC #InternationalSchool #Cambodia #CISaccredited
#LearnTodayForaBetterTomorrow
#KYAClub #CharityEvent #StudentVolunteers
❤3
ទិដ្ឋភាពខ្លះៗពី កម្មវិធីអបអរទិវាវប្បធម៌ចម្រុះ នៅសាលារៀនអន្តរជាតិផារ៉ាហ្គន សាខាមត្តេយ្យសិក្សា🎉

Highlights from Culture & Diversity Day at Paragon ISC Kindergarten! 🎉


#ParagonISC #InternationalSchool #Cambodia #CISaccredited
#LearnTodayForaBetterTomorrow
#CultureAndDiversityDay
សេចក្ដីជូនដំណឹងស្ដីពីការឈប់សម្រាក!

សាលារៀនអន្តរជាតិផារ៉ាហ្គន សូមជម្រាបលោក លោកស្រីបានជ្រាបថា៖ ប្អូនៗសិស្សានុសិស្សនឹងត្រូវបានអនុញ្ញាតឱ្យឈប់សម្រាកនៅថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥។

មូលហេតុ៖ សាលារៀបចំ (១) ជំនួបពិភាក្សាអំពីទិន្នន័យនៃការសិក្សារបស់សិស្ស និងការដាក់ចេញផែនការបន្ទាប់ និង (២) កម្មវិធីបណ្ដុះបណ្ដាលសមត្ថភាពវិជ្ជាជីវៈជូនបុគ្គលិក និងគ្រូបង្រៀន ដើម្បីពង្រឹងគុណភាពនៃការអប់រំ។

ចូលរៀនវិញនៅថ្ងៃទីចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រីមេត្តាជ្រាប។
សូមអរគុណចំពោះការគាំទ្រ និងសហការ។​

ដោយក្តីគោរព
គណៈគ្រប់គ្រងសាលា

Announcement

We would like to inform you that there will be no classes on Friday, January 17, 2025, as we will conduct Professional Development (PD) and Data Dialogue sessions for our staff and faculties.

Data Dialogue: Sessions will focus on reviewing student performance data and strategies for improvement.

PD Day: Our teachers will engage in training sessions to enhance their skills and ensure that we continue to provide the highest quality education for your children.

Classes will resume on Monday, January 20, 2025.
Thank you for your understanding.

#ParagonISC #InternationalSchool #Cambodia #CISaccredited
#LearnTodayForaBetterTomorrow
👍3🥰1🎉1
លិខិតជូនដំណឹងស្ដីពីការផ្លាស់ប្ដូរទីតាំងថ្មីរបស់សាលារៀនអន្តរជាតិផារ៉ាហ្គន សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦​!

យើងខ្ញុំមានសេចក្ដីសោមនស្សរីករាយសូមជម្រាបជូនថា សាលារៀនអន្តរជាតិផារ៉ាហ្គននឹងផ្លាស់ប្ដូរទៅទីតាំងថ្មី ដែលស្ថិតក្នុងខណ្ឌឫស្សីកែវ ចាប់ពីឆ្នាំសិក្សាថ្មី នៅដើមខែសីហា ឆ្នាំ២០២៥ខាងមុខនេះតទៅ។


Relocation to Our New Campus for Academic Year 2025-2026!

We are thrilled to announce that our school will be relocating to a new, larger and state-of-the-art campus in Khan Ruseey Keo, which will officially open for the new academic year in early August 2025.

#ParagonISC #InternationalSchool #Cambodia #CISaccredited
#LearnTodayForaBetterTomorrow
👏2👍1🥰1