Paragon International School
513 subscribers
3.35K photos
166 videos
48 links
Paragon International School, Cambodia, offers a world of internationally recognised education that allows students to pursue academic excellence in a safe environment and reach the best potential of every student.
Download Telegram
កម្មវិធីសាទរការសិក្សាប្រចាំឆ្នាំ២០២៦

តាមរយៈឱកាសនេះដែរ ប្អូនៗបានបង្ហាញពីចំណេះដឹង ដែលពួកគាត់បានរៀនកន្លងមក ជាមួយនឹងភាពក្លាហាន និងមោទនភាព។🌟

បទបង្ហាញ និងទស្សនីយភាពសិល្បៈបែបច្នៃប្រឌិតរបស់ប្អូនៗបានឆ្លុះបញ្ចាំងពីការអភិវឌ្ឍ ស្មារតីចង់រៀនសូត្រ និងសមិទ្ធផលនៃការសិក្សាដ៏គួរឱ្យស្ញប់ស្ញែងដែលប្អូនៗសម្រេចបាន តាំងពីដើមដល់ចប់ឆ្នាំសិក្សា។📚

សូមអរគុណគ្រួសារផារ៉ាហ្គនទាំងអស់គ្នាចំពោះការគាំទ្រ និងសហការ ក៏ដូចជាសូមចូលរួមអបអរសាទរប្អូនៗចំពោះការបញ្ចេញសមត្ថភាពដ៏អស្ចារ្យ។👏

សម្រាប់ព័ត៌មានបន្ថែម សូមចុចត្រង់នេះ។

🎉 Cambridge Early Years Celebration at Paragon ISC

A joyful day celebrating the growth, creativity, and confidence of our youngest learners. 🌱📚

Every moment reflected how far they’ve come—well done to our little stars, and thank you to our teachers and families for their support. 💛👏

See Full Album:
#ParagonISC #CambridgeEarlyYears #EarlyLearning #SchoolLife
🥰1
Media is too big
VIEW IN TELEGRAM
🌟 ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ ចាប់តាំងពីជំហានដំបូងចូលក្នុងសាលា…

ក្នុងនាមជាសមាជិកនៃគណៈកម្មការវាយតម្លៃ CIS តើលោក Jordan James យល់ថា សាលាអន្តរជាតិផារ៉ាហ្គនមានចំណុចលេចធ្លោអ្វីខ្លះ?

ចម្លើយរបស់គាត់នោះគឺស្មារតីសាមគ្គីគ្នាជាធ្លុងមួយរបស់គ្រួសារផារ៉ាហ្គន និងបែបផែននៃការធ្វើទំនាក់ទំនងគ្នារវាងសាលានិងសិស្ស។ 👀

🎬 សូមចូលរួមស្វែងយល់អំពីបទពិសោធផ្ទាល់ខ្លួនរបស់តំណាង CIS ទាំងអស់គ្នា។

🌟 A Warm Welcome from the First Step…

What stood out to CIS Evaluator Mr. Jordan James during his visit to Paragon ISC?

A strong sense of community—and something truly unique about how we connect with our students. 👀

🎬 Stay tuned to hear his experience.

#ParagonISC #CISAccreditation #SchoolCommunity #ParagonExperience
3
Media is too big
VIEW IN TELEGRAM
🎓 តស់ៗ មានអីប្លែកទៅ… 👀✉️

តើក្នុងស្រោមសំបុត្រហ្នឹងមានអីបានជាគ្រប់គ្នារំភើបម្ល៉េះ?

បើចង់ដឹងច្បាស់ សូមកុំភ្លេចមកចូលរួមកម្មវិធីទស្សនកិច្ចស្វែងយល់ដោយសេរីអំពីការសិក្សានៅសាលាអន្តរជាតិផារ៉ាហ្គន (Open House) ដែលនឹងរៀបចំឡើងក្នុងពេលឆាប់ៗនេះ។​ នៅចាំអីទៀត? បានទាំងបទពិសោធដ៏រំភើបរីករាយ និងការផ្ដល់ជូនពិសេស!

🎓 A little sneak peek… 👀✉️

What’s inside the envelope that everyone’s so excited about?
Join us for exclusive offers, exciting experiences, and a special Open House event at Paragon ISC coming soon!
#ParagonISC #OpenHouse2026 #ComingSoon #SneakPeek #InternationalSchool
🤩1
📖🌟 អបអរសាទរប្អូនៗដែលបានអានសៀវភៅច្រើនជាងគេប្រចាំខែមេសា!

ការស្រឡាញ់អំណាននាំមកនូវចំណេះដឹង ភាពច្នៃប្រឌិត និងការអភិវឌ្ឍ។ ហេតុនេះហើយបានជាសាលាអ​ន្តរជាតិផារ៉ាហ្គនខិតខំជំរុញឱ្យប្អូនៗទទួលបានភាពរីករាយពីការអានសៀវភៅ ជាពិសេសរៀបចំសកម្មភាពលើកកម្ពស់ការអានរបស់កុមារឱ្យក្លាយជាទម្លាប់។ 📚

អបអរសាទរប្អូនៗចំពោះការខិតខំប្រឹងប្រែង និងចូលចិត្តអានសៀវភៅ រហូតជាប់ជាសិស្សឆ្នើមផ្នែកអំណានប្រចាំខែមេសានេះ!👏💙

📖🌟 Celebrating Our April Top Readers

A love for reading opens the door to imagination, knowledge, and growth. Through our reading activities, students continue to build strong reading habits and discover the joy of books. 📚
Congratulations to our April Top Readers for their outstanding effort and passion for reading! 👏💙

#ParagonISC #AprilTopReaders #ReadingChallenge #LoveForBooks #StudentSuccess
3
Media is too big
VIEW IN TELEGRAM
📚 ការយល់ឃើញផ្ទាល់ខ្លួនរបស់មាតាបិតា អាណាព្យាបាលសិស្សអំពីភាពសប្បាយរីករាយរបស់កុមារបានពីការអានសៀវវភៅ

សូមរីករាយទស្សនាវីដេអូចែករំលែករបស់មាតាបិតា អាណាព្យាបាលសិស្សយើងម្នាក់ ទាក់ទងនឹងសកម្មភាពលើកកម្ពស់អំណានរបស់សាលាអន្តរជាតិផារ៉ាហ្គន ដែលបានបំផុសឱ្យកូនគាត់មានភាពក្លាហាន និងស្មារតីចង់ចេះចង់ដឹង ជាពិសេសក្ដីស្រឡាញ់ជាខ្លាំងចំពោះសៀវភៅ។ 💙

ជំហានឆ្ពោះទៅរកភាពច្នៃប្រឌិត ការអភិវឌ្ឍ និងការសិក្សាពេញមួយជីវិត ផ្ដើមចេញពីរាល់ទំព័រសៀវភៅដែលកុមារបានអាន។ 🌟

📚 A Parent’s Perspective on the Joy of Reading

Hear from one of our parents as they share how the reading journey at Paragon ISC has inspired their child’s confidence, curiosity, and love for books. 💙
Every page read is a step toward growth, imagination, and lifelong learning. 🌟

#ParagonISC #TopReaders #LoveForReading #ParentTestimony #StudentGrowth
4
🎉🇰🇭សេចក្តីជូនដំណឹងស្ដីពីការឈប់សម្រាក

សាលាអន្តរជាតិផារ៉ាហ្គន សូមជម្រាបជូនដំណឹងដល់មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់បានជ្រាបថា សាលានឹងឈប់សម្រាកចំនួន១ថ្ងៃ ក្នុងឱកាសព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម ព្រះ​ករុណា​ព្រះ​បាទ​សម្តេច ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦។

ចូលរៀន និងដំណើរការវិញនៅថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦។

ឆ្លៀតក្នុងឱកាសនេះដែរ យើងខ្ញុំសូមជូនពរគ្រួសារផារ៉ាហ្គនជួបតែសេចក្ដីសុខ សុវត្ថិភាព និងរីករាយក្នុងឱកាសថ្ងៃឈប់សម្រាកនេះទាំងអស់គ្នា។🙏

🎉🇰🇭Dear Paragon Community,

In observance of the Royal Birthday of His Majesty King Norodom Sihamoni, please be informed that Paragon ISC will be closed on Thursday, May 14, 2026.

Classes and regular operations will resume on Friday, May 15, 2026.

We wish everyone a joyful and meaningful celebration.

Thank you for your continued support.
Paragon ISC Administration🙏
🎉សូមគោរពអញ្ជើញមាតាបិតា អាណាព្យាបាលសិស្សចូលរួមកម្មវិធីទស្សនកិច្ចនៅសាលាអន្តរជាតិផារ៉ាហ្គន (Open House) ឆ្នាំ២០២៦! 🎓

សូមចូលរួមរីករាយជាមួយនឹងការធ្វើពិសោធន៍វិទ្យាសាស្រ្ត ហ្គេមកម្សាន្ត ការចាប់ឆ្នោតយករង្វាន់ និងសកម្មភាពសប្បាយជាលក្ខណៈគ្រួសារជាច្រើនទៀត! 🚀🎨🤖

លើសពីនេះ លោក លោកស្រីអាចចុះពិនិត្យទីតាំងសាលា និងជួបជាមួយលោកគ្រូ អ្នកគ្រូយើងបានដោយផ្ទាល់ផងដែរ។

📅 ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦
🕗 ចាប់ពីម៉ោង៩:០០នាទីព្រឹក ដល់១:០០នាទីរសៀល
📍 នៅសាលាអន្តរជាតិផារ៉ាហ្គនផ្ទាល់

🎁 បណ្ណបញ្ចុះតម្លៃ និងរង្វាន់ដ៏អស្ចារ្យជាច្រើនទៀតក៏កំពុងរង់ចាំលោក លោកស្រី!

🎉 You’re Invited to Paragon ISC Open House 2026! 🎓

Join us for a fun-filled day with exciting activities, hands-on learning, games, lucky draws, and more for the whole family! 🚀🎨🤖

Explore our campus, meet our educators, and discover the opportunities waiting for your child at Paragon ISC.

📅 16 May 2026
🕘 09:00 AM – 1:00 PM
📍 Paragon ISC

🎁 Exclusive vouchers, prizes, and special experiences await!

#ParagonISC #OpenHouse2026 #InternationalSchool #Cambodia #STEAMEducation
1