Paragon International School
531 subscribers
3.88K photos
248 videos
88 links
Paragon International School, Cambodia, offers a world of internationally recognised education that allows students to pursue academic excellence in a safe environment and reach the best potential of every student.
Download Telegram
កម្មវិធីជំនួបរវាងមាតាបិតាសិស្សនិងគ្រូបង្រៀន 🤝📚

នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ សាលារៀនអន្តរជាតិផារ៉ាហ្គន សាខាវិទ្យាល័យ បានរៀបចំកម្មវិធីជំនួបរវាងមាតាបិតាសិស្សនិងគ្រូបង្រៀន ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃការសិក្សា ដោះស្រាយកង្វល់ផ្សេងៗរបស់មាតាបិតា/អាណាព្យាបាលសិស្ស និងកំណត់គោលដៅអនុវត្តបន្ទាប់។ តាមរយៈទំនាក់ទំនងដោយបើកចំហ យើងទាំងអស់គ្នាបានចូលរួមសហការនិងគាំទ្រដល់ការសិក្សានិងការអភិវឌ្ឍរបស់ប្អូនៗសិស្សានុសិស្សគ្រប់ៗរូប។

សូមអរគុណមាតាបិតា/អាណាព្យាបាលសិស្សទាំងអស់ចំពោះការចូលរួមយ៉ាងសកម្ម និងបន្តប្តេជ្ញាជាមួយសាលាដើម្បីភាពជោគជ័យរបស់បុត្រធីតា។

Parent-Teacher Conference 🤝📚

On January 25, 2025, Paragon ISC Secondary held a Parent-Teacher Conference to discuss academic progress, address concerns, and set future goals. By fostering open communication, teachers and parents work together to support students’ academic and personal growth.

Thank you to all parents for your active participation and commitment to our students' success! 💡

#ParagonISC #InternationalSchool #Cambodia #CISaccredited
#LearnTodayForaBetterTomorrow
#ParentTeacherConference
👍1
សាលារៀនអន្តរជាតិផាររ៉ាហ្គន គឺជាសាលាមួយក្នុងចំណោមសាលាចំនួន តែ៣ប៉ុណ្ណោះ ក្នុងប្រទេសកម្ពុជា​ ដែលត្រូវបានទទួលស្គាល់ដោយស្ថាប័ន CIS។

🎥 សូមទស្សនាបទស​ម្ភាសន៍ជាមួយលោកបណ្ឌិត ដេត សុខឧត្តម នាយកផ្នែកប្រតិបត្តិការនៃក្រុមហ៊ុនផារ៉ាហ្គន អេឌ្យូខេសិន ឯ.ក.ដើម្បីដើម្បីស្វែងយល់អំពីអត្ថប្រយោជន៍បានមកពីការវាយតម្លៃទទួលស្គាល់គុណភាពអប់រំ CIS ដែលជាការតម្រង់ទិសដៅអនាគតរបស់សាលារៀនអន្តរជាតិផារ៉ាហ្គន។

Paragon International School is one of only three schools in Cambodia recognised and accredited by the CIS.

🎥 Watch an exclusive interview with Dr. Det Sok Udom, Chief Operating Officer of Paragon Education Co., Ltd., to learn more about the benefits of CIS accreditation and its role in shaping the future direction of Paragon International School.

#ParagonISC #InternationalSchool #Cambodia #CISaccredited
#LearnTodayForaBetterTomorrow
#CISAccredited #ExcellenceInEducation
🏅 សាទរឧត្តមភាពនៃការអប់រំ! 🏊‍♂️📖
🎉 សាលារៀនអន្តរជាតិផារ៉ាហ្គនសូមកោតសរសើរសិស្សឆ្នើមរបស់យើងដែលបានសម្រេចនូវសមិទ្ធផលដ៏អស្ចារ្យពីការប្រកួតហែលទឹក Swim Meet ជាមួយប្អូនៗមកពីសាលារៀនអន្តរជាតិនានាក្នុងរាជធានីភ្នំពេញ ក៏ដូចជាប្អូនៗដែលបានដណ្ដើមមេដាយជាច្រើនគ្រឿងជូនសាលាពីការប្រកួតគណិតវិទ្យាអង្គរ។
👏 អបអរសាទរ! សូមប្អូនៗខិតខំប្រឹងប្រែងបន្តទៀត! 🌟

🏅Celebrating Excellence at Paragon ISC! 🏊‍♂️📖

A day of achievements and recognition! 🎉 Paragon ISC honoured our outstanding students who excelled in the Swim Meet against international schools in Phnom Penh and those who earned medals in the Angkor Mathematics Competition.
👏

Congratulations to all our talented students for their dedication and hard work! Keep striving for greatness! 🌟

#ParagonISC #InternationalSchool #Cambodia #CISaccredited
#LearnTodayForaBetterTomorrow
#SwimMeet #MathChampions #StudentSuccess
❤2🥰1