សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា (PUC)
5.54K subscribers
1.42K photos
24 videos
6 files
383 links
www.puc.edu.kh - info@puc.edu.kh
023 990 153, 087 866 363 and 099 866 363
Download Telegram
"A highly productive and meaningful discussion took place between Pannasastra University of Cambodia (PUC) and the University of Central Missouri (UCM) to advance the Dual Degree Program. This partnership represents a significant step toward strengthening international education pathways, enabling students to gain global exposure and earn recognized degrees from both Institutions.

...............
🎓New academic course starting on May 15, 2026!
➡️ Enroll Now!✍️
🅞🅕🅕🅘🅒🅔 🅗🅞🅤🅡🅢:
- 𝐌𝐨𝐧𝐝𝐚𝐲 𝐭𝐨 𝐅𝐫𝐢𝐝𝐚𝐲 (8:00𝒂𝒎-8:30𝒑𝒎)
- 𝐒𝐚𝐭𝐮𝐫𝐝𝐚𝐲 𝐌𝐨𝐫𝐧𝐢𝐧𝐠 (8:00𝒂𝒎-11:30𝒂𝒎)
📞𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞:
- 087 866 363 / 099 866 363 / 023 990 153
- 087 777 970 (𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦)
- 012 234 884
- 087 777 944
3
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ដែលបានឧបត្ថម្ភក្នុងកម្មវិធី «សង្ក្រាន្តបញ្ញាសាស្ត្រ ២០២៦»

ជួបគ្នានៅថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២៦
ពីម៉ោង៧:០០ ព្រឹក រហូតដល់ ០៨:០០ យប់
នៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ទួលគោក។
3
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ទឹករ៉ែធម្មជាតិ បទុមវន្ត  ដែលបានឧបត្ថម្ភក្នុងកម្មវិធី «សង្ក្រាន្តបញ្ញាសាស្ត្រ ២០២៦»។
បទុមវន្ត ជម្រើសនៃភាពស្រស់ស្រាយ និងសុខភាព!

ជួបគ្នានៅថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២៦
ពីម៉ោង៧:០០ ព្រឹក រហូតដល់ ០៨:០០ យប់
នៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ទួលគោក។
Media is too big
VIEW IN TELEGRAM
អបអរសាទរសង្ក្រាន្តបញ្ញាសាស្ត្រ ២០២៦🎊
ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា នឹងរៀបចំកម្មវិធី សង្ក្រាន្តបញ្ញាសាស្ត្រ ២០២៦ ក្រោមប្រធានបទ៖ “លើកកម្ពស់វប្បធម៌ អបអរសាទរឆ្នាំថ្មី និងជំរុញស្មារតីសាមគ្គីភាព” ដែលនឹងប្រារព្ធធ្វើឡើងថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២៦ ពីម៉ោង៧:០០ ព្រឹក រហូតដល់ ០៨:០០ យប់ នៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ទួលគោក។
🎟 ចូលរួមដោយសេរី និងឥតគិតថ្លៃ!
📥 សម្រាប់ព័ត៌មានបន្ថែម និងការស្នើដាក់ស្តង់លក់អាហារ និងភេសជ្ជៈ និងស្តង់ដាក់បង្ហាញផលិតផល
សូមទំនាក់ទំនង:
📞ទូរស័ព្ទ៖ 087 777 944
📍អាសយដ្ឋាន៖ ផ្ទះលេខ ៨៩ ផ្លូវ ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
6
🙏 សូមអនុមោទនា ពិធីរាប់បាត្រប្រគេនព្រះសង្ឃ ១០៨ អង្គ
ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កម្មវិធី «សង្ក្រាន្តបញ្ញាសាស្ត្រ ២០២៦» ខាងមុខនេះ នឹងមានការរៀបចំកម្មវិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន ១០៨ អង្គ ដើម្បីឧទ្ទិសកុសល និងទទួលនូវសិរីសួស្តីជ័យមង្គលក្នុងឱកាសឆ្នាំថ្មី។

សូមគោរពអញ្ជើញចូលរួមចាប់មគ្គផល និងទទួលនូវសិរីសួស្តីជ័យមង្គលក្នុងឱកាសបុណ្យចូលឆ្នាំថ្មីទាំងអស់គ្នា។

ត្រៀមខ្លួនហើយឬនៅ? ជួបគ្នានៅថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧:០០ ព្រឹក នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ទួលគោក!
5🙏1
ជួបជាមួយ STEVEN BEE ក្នុងកម្មវិធី "សង្រ្កាន្តបញ្ញាសាស្ត្រ ២០២៦"! 🌟
ត្រៀមខ្លួនទទួលយកភាពសប្បាយរីករាយ និងការសម្តែងដ៏អស្ចារ្យ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាមួយ Idolក្នុងដួងចិត្តប្អូនៗទាំងអស់គ្នាជាច្រើនរូប។
🗓 កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២៦
ពេលវេលា៖ ចាប់ពីម៉ោង ០៧:០០ ព្រឹក ដល់ ០៨:០០ យប់
📍 ទីតាំង៖ សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ទួលគោក
👉 ចូលរួមដោយសេរី!
កុំភ្លេចមកចូលរួមឱ្យបានច្រើនកុះករណា៎
#SongkranPUC2026 #PUCToulKork #KhmerNewYear #stevenbee
3
🎉 សូមគោរពអញ្ជើញអតីតនិស្សិត PUC ទាំងអស់! 🎉
ក្នុងឱកាសនៃការអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា សូមគោរពអញ្ជើញអតីតនិស្សិតទាំងអស់ចូលរួមកម្មវិធី សង្ក្រាន្តបញ្ញាសាស្ត្រ២០២៦ ដែលជាព្រឹត្តិការណ៍ពិសេសមួយដែលភ្ជាប់អតីតកាល បច្ចុប្បន្ន និងអនាគតរបស់សហគមន៍ PUC។
ជួបជុំមិត្តចាស់ដែលធ្លាប់ចែករំលែកអនុស្សាវរីយ៍
បង្កើតទំនាក់ទំនងថ្មីសម្រាប់អនាគត
អបអរសាទរបុណ្យចូលឆ្នាំខ្មែរ និងមោទនភាពជាPUC
លើសពីនេះទៅទៀត កម្មវិធីនេះជាឱកាសដ៏មានន័យសម្រាប់អតីតនិស្សិត ក្នុងការចូលរួមគាំទ្រ និងធ្វើជាសប្បុរសជន ដើម្បីរួមចំណែកត្រឡប់មកសាកលវិទ្យាល័យវិញ ជាពិសេសស្ថាប័នដែលបានបង្កើតមូលដ្ឋានសម្រាប់ភាពជោគជ័យរបស់យើងថ្ងៃនេះ។
វត្តមាន និងការគាំទ្ររបស់លោកអ្នក មិនត្រឹមតែជាកម្លាំងទេ ប៉ុន្តែជាស្មារតីរួមដែលបន្តបំភ្លឺ និងអភិវឌ្ឍសហគមន៍ PUCឲ្យកាន់តែរីកចម្រើន។
👉 តស់! មកបង្កើតអនុស្សាវរីយ៍ថ្មីៗជាមួយគ្នា!
📩 ចូលរួម និងគាំទ្រកម្មវិធីសង្ក្រាន្តបញ្ញាសាស្ត្រ២០២៦ ជាមួយយើងថ្ងៃនេះ!
#PUCAlumni #PUCSangkranta2026 #PUCCommunity #PUCPride #TogetherWeGrow
1
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ Nescafe ដែលបានឧបត្ថម្ភក្នុងកម្មវិធី «សង្ក្រាន្តបញ្ញាសាស្ត្រ ២០២៦»។ 🌟
ជួបគ្នានៅថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២៦
ពីម៉ោង៧:០០ ព្រឹក រហូតដល់ ០៨:០០ យប់
នៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ទួលគោក។
Media is too big
VIEW IN TELEGRAM
ត្រៀមខ្លួនហើយឬនៅប្អូនៗទាំងអស់គ្នា? 🥳
កុំភ្លេចមកជួបជាមួយនឹងសិល្បករអាយដលក្នុងដួងចិត្ត ❤️ និងរាំលេងកម្សាន្តតាមចង្វាក់ប្រពៃណីខ្មែរ 💃 រួមទាំងការលេងល្បែងប្រជាប្រិយ និងកម្មវិធីសប្បាយៗជាច្រើនទៀត! 🇰🇭😍
🗓 ជួបគ្នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦
📍 ក្នុងកម្មវិធី៖ សង្ក្រាន្តបញ្ញាសាស្ត្រ ២០២៦
🏫 ទីតាំង៖ សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ទួលគោក
វេលាម៉ោង៖ ៧:០០ ព្រឹក រហូតដល់ ៨:០០ យប់
តោះ! មកបង្កើតអនុស្សាវរីយ៍ល្អៗជាមួយគ្នា! 😍🙌
🤝2
🌸 សួស្តីឆ្នាំថ្មី! អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ 🙏🇰🇭
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ឈានចូល ២៥៧០
សាកលវិទ្យាល័យបញ្ញាសាស្ត្រ (PUC) និង វិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ (PUC-IFL)
សូមគោរពជូនពរ និងអបអរសាទរ​ដ៏កក់ក្តៅបំផុត ជូនចំពោះថ្នាក់ដឹកនាំ អ្នកគ្រូ លោកគ្រូ បុគ្គលិក និស្សិត អតីតនិស្សិត លោកអ្នកជាអាណាព្យាបាល និងដៃគូសហការទាំងអស់។
សូមអោយឆ្នាំថ្មីនេះ នាំមកនូវ
សុភមង្គលដ៏បរិបូរណ៍
សុខភាពល្អប្រសើរ
ភាពរីកចម្រើនជានិច្ច
និង ជោគជ័យគ្រប់ភារកិច្ច
សូមឲ្យឱកាសដ៏វិសេសវិសាលនេះ បំពេញដោយ ថាមពលថ្មី ប្រាជ្ញាឈ្លាសវៃ និងសមិទ្ធផលអស្ចារ្យ
ដើម្បីបន្តអភិវឌ្ឍន៍ និងឆ្ពោះទៅរកភាពជោគជ័យកាន់តែខ្ពស់ជាមួយគ្នា។
🌼 សូមអោយឆ្នាំថ្មីនេះ នាំមកនូវសេចក្ដីសុខសាន្ត និងសំណាងល្អជូនដល់គ្រប់ៗគ្នា! 🌼
7🥰2
លិខិតថ្វាយព្រះពរ
សម្តេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសពីធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩
9
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា
សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតារក្សាព្រះមហាស្វេតច្ឆត្រ សូមជួយប្រោះព្រំនូវសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ ថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សូមព្រះអង្គទទួលបានជោគជ័យក្នុងការយាងទទួលការវះកាត់ព្យាបាលព្រះរោគ និងមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយ ពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ ដើម្បីបន្តព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តមក្នុងបុព្វហេតុ ជាតិមាតុភូមិ និងប្រជារាស្ត្រ ជាពិសេសបន្តគង់ប្រថាប់ជាព្រះនិមិត្តរូបដ៏ពិសិដ្ឋនៃឯករាជ្យ ឯកភាពជាតិ កិត្យានុភាព អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា កុំបី កុំបីឃ្លៀងឃ្លាតឡើយ ។
7🙏1
🎓 អបអរសាទរ និស្សិតជ័យលាភីជំនាន់ទី១២ទាំងអស់គ្នា! 👏🏻 🎉
សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាមានកិត្តិយសសូមជម្រាបជូនដំណឹងដល់និស្សិតជ័យលាភីជំនាន់ទី១២  ដែលបានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ទាំងអស់ មេត្តាជ្រាបថា កម្មវិធីប្រគល់សញ្ញាបត្រលើកទី១២ (The 12th PUC Commencement) នឹងប្រព្រឹត្តទៅនៅសាល មជ្ឈមណ្ឌលវប្បធម៌ សម្តេចហ៊ុន សែន និងលោកជំទាវ បរិវេនវិទ្យាស្ថានជាតិអប់រំ (NIE) រាជធានីភ្នំពេញ នៅថ្ងៃសៅរ៍ ទី ៣០ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧:០០ ព្រឹក ដល់ម៉ោង ១២:០០ ថ្ងៃត្រង់។

អស្រ័យហេតុនេះសូមនិស្សិតជ័យលាភីទាំងអស់ អញ្ជើញពិនិត្យឈ្មោះ នៅក្នុងតំណរភ្ជាប់ឯកសារខាងក្រោម៖
https://docs.google.com/spreadsheets/d/16k0l5b2nSuhcImc5yQoBP1J8KFzNP7sj/edit?usp=sharing&ouid=104007363624183618827&rtpof=true&sd=true

📝បន្ទាប់មករួសរាន់អញ្ជើញធ្វើការបង់ប្រាក់ និងជ្រើសរើសឯកសណ្ឋានឱ្យបានទាន់ពេលវេលា តាមកាលកំណត់ខាងក្រោម៖
# ការបង់ប្រាក់  និងជ្រើសឯកសណ្ឋាន៖
👉 ចាប់ពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៦ ដល់ថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៦។
🕐 ម៉ោងធ្វើការ៖ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ពីម៉ោង ៩:០០ ព្រឹក ដល់ម៉ោង ៦:០០ ល្ងាច។
📍 ទីតាំង៖ សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា (ទួលគោក) ការិយាល័យឯកសណ្ឋាន ជាន់ទី១, អាគារលេខ ៨៩ ផ្លូវ ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
📌https://maps.app.goo.gl/zpm8hr5E2ogenQzZA

# កម្មវិធីនឹងប្រព្រឹត្តទៅ៖
🗓 កាលបរិច្ឆេទកម្មវិធី៖ ថ្ងៃសៅរ៍ ទី ៣០ ខែឧសភា ឆ្នាំ២០២៦។
🕐 ម៉ោងកម្មវិធី៖ ៧:០០ ព្រឹក ដល់ម៉ោង ១២:០០ ថ្ងៃត្រង់។
(សូមអញ្ជើញមកដល់នៅម៉ោង ៦:០០ ព្រឹក ដើម្បីត្រៀមលក្ខណៈ)
📍ទីតាំង៖ សាលមជ្ឈមណ្ឌលវប្បធម៌ សម្តេចហ៊ុន សែន និងលោកជំទាវ បរិវេនវិទ្យាស្ថានជាតិអប់រំ (NIE) មហាវិថី ព្រះនរោត្តម, រាជធានីភ្នំពេញ

# ការហាត់សមនឹងប្រព្រឹត្តទៅ៖
📆 កាលបរិច្ឆេទហាត់សម៖ ថ្ងៃសុក្រ ទី ២៩ ខែឧសភា ឆ្នាំ២០២៦។
🕐 ម៉ោងហាត់សម៖ ៤:០០ រសៀល ដល់ម៉ោង ៥:០០ ល្ងាច
📍ទីតាំង៖ មជ្ឈមណ្ឌលវប្បធម៌ សម្តេចហ៊ុន សែន និងលោកជំទាវ នៅក្នុងវិទ្យាស្ថានជាតិអប់រំ (NIE)
📌https://maps.app.goo.gl/Bq3sVDApH4uL3Jvv5?g_st=ic

☎️ សម្រាប់ព័ត៌មានបន្ថែម៖

🎓 ព័ត៌មានអំពីសញ្ញាបត្រ និងបញ្ជីឈ្មោះនិស្សិត៖
• អ្នកគ្រូ ម៉ឹង សំណាង៖ 012 475 717 (Telegram: https://t.me/Samneng12)
• លោក នី វឌ្ឍនៈ៖ 012 831 924 (Telegram)

🧾ព័ត៌មានអំពីការបង់ប្រាក់៖
• លោកស្រី កុល សាវីន៖ 096 827 8209
• លោក យស សុភ័ត្រា៖ 070 726 616

🥼 ព័ត៌មានអំពីឯកសណ្ឋាន៖
• កែវ លក្ខិណា៖ 012 375 542 / 087 777 586
• ណៃ វាសនា៖ 087 777 695 / 077 461 345

👉 សម្រាប់និស្សិតដែលមានឈ្មោះ សូមចូលរួមក្នុងក្រុម Telegram៖https://t.me/the12commencement
📢ព័ត៌មានបន្ថែម៖ https://t.me/DAA_PUC

សូមអរព្រះគុណ និងអរគុណ!🎓
11
Forwarded from Dr. Kol Pheng
សូមក្រាបបង្គំទូលថ្វាយ
សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា
ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ១០២ ព្រះវស្សា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិតជាទីសក្ការៈដ៏ខ្ពង់ខ្ពស់

ទូលព្រះបង្គំ កុល ផេង
ប្រធានសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា
4🙏2
សូមអបអរសាទរ និងថ្លែងអំណរគុណដល់ប្អូនៗនិស្សិតជ័យលាភីទាំងអស់ ដែលបានអញ្ជើញមកចុះឈ្មោះ និងជ្រើសរើសឯកសណ្ឋានយ៉ាងច្រើនកុះករនៅថ្ងៃដំបូងនេះ 🥰🎉

ដើម្បីត្រៀមខ្លួនសម្រាប់ កម្មវិធីប្រគល់សញ្ញាបត្រលើកទី១២ (The 12th PUC Commencement) ខាងមុខនេះ សូមប្អូនៗពិនិត្យកាលបរិច្ឆេទសំខាន់ៗដូចខាងក្រោម៖

📅 កាលបរិច្ឆេទសំខាន់ៗ (Important Dates)
ការបង់ប្រាក់ និងជ្រើសរើសឯកសណ្ឋាន៖ ចាប់ពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦
📍 ទីតាំង៖ ការិយាល័យឯកសណ្ឋាន ជាន់ទី១ សាខាទួលគោក (PUC-TK)

ថ្ងៃហាត់សម (Rehearsal): ថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦ (វេលាម៉ោង ០៤:០០ រសៀល)
📍 ទីតាំង៖ វិទ្យាស្ថានជាតិអប់រំ (NIE)

ថ្ងៃប្រារព្ធកម្មវិធី៖ ថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦ (ចាប់ពីម៉ោង ០៧:០០ ព្រឹក)
📍 ទីតាំង៖ សាលមជ្ឈមណ្ឌលវប្បធម៌ សម្តេច ហ៊ុន សែន និង លោកជំទាវ (NIE)
(បញ្ជាក់៖ និស្សិតត្រូវមកដល់ទីតាំងនៅម៉ោង ០៦:០០ ព្រឹក)


សម្រាប់ព័ត៌មានបន្ថែម អំពីដំណើរការនៃការជ្រើសរើសឯកសណ្ឋាន
១. ការសាកសួរព័ត៌មាន និងចុះឈ្មោះ
ការិយាល័យសញ្ញាបត្រ និងពិន្ទុ (ORD), ជាន់ទី១ សាខាទួលគោក
• អ្នកស្រី ម៉ឹង សំណាង៖ 012 475 717 (Telegram)
• លោក នី វឌ្ឍនៈ៖ 012 831 924(Telegram)

២. សម្រាប់ការបង់ប្រាក់
ការិយាល័យបេឡា (Cashier's Office), ជាន់ទី១ សាខាទួលគោក
• លោកស្រី កុល សាវីន៖ 096 827 8209
• លោក យស សុភ័ត្រា៖ 070 726 616

៣. ជ្រើសរើសឯកសណ្ឋាន
ការិយាល័យឯកសណ្ឋាន (Uniform Office),
ជាន់ទី១ សាខាទួលគោក
• អ្នកស្រី កែវ លក្ខិណា៖ 012 375 542 / 087 777 586
• លោក ណៃ វាសនា៖ 087 777 695 / 077 461 345

>ការិយាល័យពាក់ព័ន្ធ៖
• ការិយាល័យរដ្ឋបាល (Administration office), ជាន់ផ្ទាល់ដី សាខាទួលគោក
ទំនាក់ទំនង៖ លោក ឆន ម៉េងលីម (023 990 797 / 099 743 708)។
• ការិយាល័យអាហារូបករណ៍ (Scholarship's Office), ជាន់ទី១ សាខាទួលគោក
ទំនាក់ទំនង៖ លោក សយ សារ៉ាត់ (010 345 778)។

រួសរាន់ឡើងប្អូនៗ! កុំភ្លេចមកជ្រើសរើសឯកសណ្ឋានឱ្យបានទាន់ពេលវេលា ដើម្បីត្រៀមខ្លួនសម្រាប់ថ្ងៃទទួលសញ្ញាបត្រទាំងអស់គ្នាណា៎!

ចូលមើលរូបភាព
4