រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus ) រាជធានីភ្នំពេញ
1.85K subscribers
5.06K photos
46 videos
21 files
217 links
Official Chanel CBA
Download Telegram
ទិដ្ឋភាព និងសកម្មភាពបងប្អូនប្រជាពលរដ្ឋច្រើនកុះករ មកពីបណ្ដាខេត្ដមករាជធានីភ្នំពេញវីញ ដែលធ្វើដំណើរតាមរយៈរថយន្តក្រុងសាធារណ: " ជិះដោយមិនបង់ប្រាក់ " របស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោយពីជួបជុំបងប្អូនគ្រួសារ ក្នុងឱកាសអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែររួច នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ដែលជាថ្ងៃដឹកជញ្ជូនចុងក្រោយ។

សូមជូនពរការធ្វើដំណើរប្រកបដោយ ស្នាមញញឹម និង
សុខសុវត្ថិភាពគ្រប់ទីកន្លែង។
Media is too big
VIEW IN TELEGRAM
វីដេអូសកម្មភាពដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋមកទទួលសេវារថយន្តក្រុងសាធារណៈ "ជិះដោយមិនបង់ប្រាក់"
ពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្ដ និងពីបណ្ដាខេត្ដមករាជធានីភ្នំពេញវិញរយៈពេល០៥ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ គ.ស២០២៦ ។
👍1
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមរថយន្តក្រុងសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ នៅថ្ងៃទី៩, ១០, ១១, ១២, និងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ដែលបានភ្លេចសម្ភារមានដូចខាងក្រោម៖

👉🏻គោលដៅទី៣៖
- នៅស្ថានីយរថយន្តក្រុងសួនច្បារឫស្សីកែវ
- ខេត្តបាត់ដំបង
- បន្ទាយមានជ័យ

👉🏻គោលដៅទី៤៖
- ខេត្តសៀមរាប
- ខេត្តឧត្តរមានជ័យ
- ខេត្តកំពង់ធំ

👉🏻គោលដៅទី៥៖
- ខេត្តមណ្ឌលគិរី
- ខេត្តក្រចេះ

ចំពោះសម្ភារក្រុមការងារបានរក្សាទុកជូន នៅទីស្នាក់ការរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង(City Bus ) រាជធានីភ្នំពេញ ដែលមានអាស័យដ្ឋាននៅផ្លូវមហាវិថីឈ្នះឈ្នះ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សូមចូលរួមជាមួយបណ្ដាញព័ត៌មានសង្គមរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ តាមរយ: Link នៅខាងក្រោម ៖
https://citybus.phnompenh.gov.kh/
https://www.openlink.co/phnompenhcitybus

សូមទំនាក់ទំនង Hot-Line រ.ដ.ស៖
012 240822, 069 240822

#phnompenhcity #citybus