រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus ) រាជធានីភ្នំពេញ
1.85K subscribers
5.06K photos
46 videos
21 files
217 links
Official Chanel CBA
Download Telegram
អបអរសាទរ ខួបលើកទី៣៣​ នៃ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ”

២៤ កញ្ញា ១៩៩៣ - ២៤ កញ្ញា ២០២៦
#CityBus #citybusmybus #phnompenhcity
❤1
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ
សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ (City Bus ) រាជធានីភ្នំពេញ ខ្សែAEB បានភ្លេច កាបូបដៃ មានប័ណ្ណសម្គាល់ខ្លួនឈ្មោះ ZHANG YANPENG និងថវិកាមួយចំនួន (ដូចក្នុងរូបភាព) នៅលើរថយន្តក្រុងស្លាកលេខ រដ្ឋ 37-3-0106 នៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ទិសដៅចេញពីអាកាសយានដ្ឋានអន្តជាតិតេជោ ទៅស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង។

ដោយក្រុមការងារបានរក្សាទុក នៅស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង។

ចំពោះព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈលេខទូរស័ព្ទខាងក្រោម÷
016 909 809

សូមចូលរួមធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ (City Bus) រាជធានីភ្នំពេញ ដើម្បី៖

-កាត់បន្ថយគ្រោះថា្នក់ចរាចរណ៍ ការកកស្ទះចរាចរ
-សន្សំសំចៃថវិកា និង
-កាត់បន្ថយការបំពុលបរិស្ថាន

សូមគាំទ្រសេវារថយន្តក្រុងសាធារណៈ(City Bus) រាជធានីភ្នំពេញ!

រថយន្តក្រុង រថយន្តរបស់ខ្ញុំ!
City Bus My Bus!
សូមចូលរួមជាមួយបណ្ដាញព័ត៌មានសង្គមរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ តាមរយ:Link នៅខាងក្រោម ៖
https://citybus.phnompenh.gov.kh/
https://www.openlink.co/phnompenhcitybus

សូមទំនាក់ទំនង Hot-Line រ.ដ.ស៖
012 240822, 069 240822

#phnompenhcity #citybus
❤1
សេចក្ដីជូនដំណឹង​ ស្ដីពីការបម្រេីសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង​ ដោយមិនបង់ប្រាក់រយៈពេល០៥ថ្ងៃ​ ចាប់ពីថ្ងៃទី០៩​ ដល់ថ្ងៃទី១៣​ ខែតុលា​ ឆ្នាំ២០២៦​ នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ​ ឆ្នាំមមី​ អដ្ឋស័ក​ ពុទ្ធសករាជ​ ២៥៧០។

#CityBus #citybusmybus #phnompenhcity
❤3
នាព្រឹកថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «សីលធម៌ ឥរិយាបថក្នុងការបើកបរបម្រើសេវាដឹកជញ្ជូន សាធារណៈតាមរថយន្តក្រុង និងបច្ចេកទេសសុវត្ថិភាពក្នុងករណីរថយន្តក្រុងជួបឧបទ្ទវហេតុ» ក្រោមអធិបតីភាព លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ លោកអភិបាលបានណែនាំដល់បុគ្គលិកបើកបរ ទាំងអស់ឱ្យយកចិត្តទុកដាក់លើការអនុវត្តការងារ និងបន្តពង្រឹងគុណភាពសេវាដឹក ជញ្ជូនសាធារណៈ ដោយផ្តោតលើចំណុចសំខាន់ៗដូចខាងក្រោម៖
១. ការបម្រើសេវាដឹកជញ្ជូនសាធារណៈ
បុគ្គលិកបើកបរទាំងអស់ត្រូវបម្រើសេវាដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋឱ្យបានល្អ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិន័យ និងឥរិយាបថសមរម្យក្នុងការបើកបរ ព្រមទាំងគោរពច្បាប់ចរាចរណ៍ផ្លូវគោក។ ត្រូវចូលចំណតរថយន្តក្រុងតាមការកំណត់ឱ្យបានត្រឹមត្រូវ និងផ្តល់បដិសណ្ឋារកិច្ចល្អដល់អ្នកដំណើរ ដើម្បីធានាការផ្តល់សេវាដឹកជញ្ជូនប្រចាំថ្ងៃក្នុងរាជធានីភ្នំពេញឱ្យមានប្រសិទ្ធភាព និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ។

២. ការពង្រឹងសុវត្ថិភាព និងការត្រៀមខ្លួនក្នុងការបម្រើសេវា
បុគ្គលិកបើកបរទាំងអស់ត្រូវត្រៀមលក្ខណៈឱ្យបានរួចរាល់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងជំនាញបច្ចេកទេសបើកបរ ព្រមទាំងគោរពច្បាប់ចរាចរណ៍ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិន័យការងារ។ ជាពិសេស ត្រូវបម្រើសេវាដោយមិនយកប្រាក់ពីអ្នកដំណើរ ដើម្បីធានាការដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព ផាសុកភាព និងទំនុកចិត្ត ក្នុងឱកាសអបអរសាទរពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ «ជិះដោយមិនបង់ប្រាក់» រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងលើកកម្ពស់សមត្ថភាព ជំនាញបច្ចេកទេស និងស្មារតីទទួលខុសត្រូវរបស់បុគ្គលិកបើកបរ ព្រមទាំងពង្រឹងការយកចិត្តទុកដាក់លើសុវត្ថិភាពអ្នកដំណើរ ដើម្បីផ្តល់សេវាដឹកជញ្ជូនសាធារណៈប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ។
❤1