Open Development Cambodia Organization (ODC)
2.24K subscribers
379 photos
2 videos
273 links
ODC is an online hub independently compiling freely available data in a ‘one-stop shop’ to provide the public with up-to-date, accurate information about Cambodia and its economic and social development.
Download Telegram
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) មានសេចក្តីសោមនស្សរីករាយក្នុងការចែករំលែករបាយការណ៍ស្តីពី «អំពើហិង្សាទាក់ទងនឹងយេនឌ័រសម្របសម្រួលដោយបច្ចេកវិទ្យា (TFGBV)» ដែលត្រូវបានរៀបចំឡើងក្រោមគម្រោងការការពារសិទ្ធិស្ដ្រីក្នុងការទទួលបានសុវត្ថិភាពនៅក្នុងលំហឌីជីថល (Digi-Fem) ក្រោមការសហការអនុវត្តគម្រោងជាមួយអង្គការក្លាហាន តាមរយៈការគាំទ្រពី UN Trust Fund 🚺🌐✨

របាយការណ៍នេះបង្ហាញពីរបកគំហើញសំខាន់ៗ និងអនុសាសន៍នានា ដើម្បីពង្រឹងការតាមដានត្រួតពិនិត្យករណី TFGBV សម្រួលដល់ការទទួលបានសេវាគាំទ្រ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធ។ លើសពីនេះ របាយការណ៍បានរំលេចអំពីសារៈសំខាន់នៃវិធីសាស្ត្រផ្អែកលើភស្តុតាង និងផ្តោតសំខាន់លើជនរងគ្រោះ ក្នុងការដោះស្រាយអំពើហិង្សាតាមប្រព័ន្ធអ៊ីនធឺណិត និងការជំរុញឱ្យមានលំហឌីជីថលដែលមានសុវត្ថិភាព និងបរិយាបន្នជាងមុន 💡🌎💬

📖 អានរបាយការណ៍ពេញលេញ៖ https://data.opendevelopmentcambodia.net/km/library_record/technical-support-for-tfgbv-case-monitoring-and-service-delivery-2026

#Technical #Support #TFGBV #Monitoring #Women #Rights #Project #DigiFem #Klahaan #UNTF #ODC #DigitalSafety #GenderEquality #DigitalRights
❤3
🌳 ស្វែងយល់ពីការប្រើប្រាស់ផែនទី និងទិន្នន័យផ្កាយរណបក្នុងវិស័យសារព័ត៌មាន!

តើអ្នកជាអ្នកសារព័ត៌មានដែលចាប់អារម្មណ៍លើការរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹង បរិស្ថាន និងធនធានធម្មជាតិមែនទេ ❓

អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) សូមអញ្ជើញអ្នកសារព័ត៌មាន បណ្ណាធិការ និងអ្នកសារព័ត៌មានឯករាជ្យ ចូលរួមក្នុង វគ្គបណ្តុះបណ្តាលអនុវត្តជាក់ស្តែងរយៈពេល ៣ ថ្ងៃ ស្តីពីទិន្នន័យភូមិសាស្ត្រសម្រាប់សារព័ត៌មានទិន្នន័យ 🗺🌎

📌 វគ្គបណ្តុះបណ្តាលនេះនឹងផ្តល់ចំណេះដឹង និងជំនាញក្នុងការស្វែងរក វិភាគ និងបង្ហាញទិន្នន័យភូមិសាស្ត្រតាមរយៈផែនទី រួមមានរូបភាពផ្កាយរណប និងទិន្នន័យស្តីពីការប្រែប្រួលគម្របព្រៃឈើ ដើម្បីជួយពង្រឹងការរាយការណ៍ព័ត៌មានបែបស៊ីជម្រៅ និងផ្អែកលើទិន្នន័យ។

✍🏻 អ្នកចូលរួមមិនតម្រូវឱ្យមានបទពិសោធន៍ប្រើប្រាស់កម្មវិធី GIS ពីមុនឡើយ!

📅 កាលបរិច្ឆេទបណ្តុះបណ្តាល | រាជធានីភ្នំពេញ
- ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦
- ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៦
- ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៦

⏰ ថ្ងៃផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦

📢 ចាប់យកឱកាសដើម្បីពង្រឹងជំនាញសារព័ត៌មានទិន្នន័យ និងស្វែងយល់ពីវិធីសាស្ត្រថ្មីៗក្នុងការប្រើប្រាស់ទិន្នន័យសម្រាប់ការរាយការណ៍ព័ត៌មាន!

🔗 ដាក់ពាក្យចូលរួមឥឡូវនេះតាមរយៈតំណភ្ជាប់នេះ៖ https://forms.gle/UXa4ggZ85hi1NzPXA

-------------------------

🌳 Explore the Use of Maps and Satellite Data in Journalism!

Are you a journalist interested in reporting on the environment and natural resources ❓

Open Development Cambodia (ODC) invites journalists, editors, and freelance reporters in Cambodia to join a 3-Day Hands-on Training on Spatial Data for Data Journalism 🗺🌎

📌 This training will provide practical knowledge and skills in finding, analyzing, and visualizing spatial data through maps, including satellite imagery and forest cover change data. Participants will learn how to use these tools to strengthen in-depth, data-driven reporting.

✍🏻 No prior GIS experience is required!

📅 Training Dates | Phnom Penh
- 28 November 2026
- 4 December 2026
- 11 December 2026

⏰ Application Deadline: 23 November 2026

📢 Take this opportunity to strengthen your data journalism skills and explore new approaches to using data in your reporting!

🔗 Apply now via this link:https://forms.gle/UXa4ggZ85hi1NzPXA

#DataJournalism #SpatialData #EnvironmentalJournalism #GIS #SatelliteData #DataVisualization #MediaTraining #OpenDevelopmentCambodia #ODC
❤1
📣 បើកទទួលចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះ GIS និង QGIS 🗺

តើលោកអ្នកចាប់អារម្មណ៍ចង់រៀនបង្កើតផែនទី និងធ្វើការជាមួយទិន្នន័យភូមិសាស្ត្រដែរឬទេ? ចូលរួមជាមួយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ក្នុងវគ្គបណ្តុះបណ្តាលរយៈពេល ២ ថ្ងៃ ស្តីពី មូលដ្ឋាន GIS និង QGIS ដែលរៀបចំឡើងសម្រាប់អ្នកចាប់ផ្តើមដំបូង និងអ្នកដែលចង់ពង្រឹងជំនាញអនុវត្តក្នុងការប្រើប្រាស់ប្រព័ន្ធព័ត៌មានភូមិសាស្រ្ត 🌎📊

📅 កាលបរិច្ឆេទ៖ ថ្ងៃទី៣–៤ ខែធ្នូ ឆ្នាំ២០២៦ (រយៈពេល ២ ថ្ងៃ)
📍 ទីតាំង៖ ការិយាល័យអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) រាជធានីភ្នំពេញ
👥 អ្នកចូលរួមគោលដៅ៖ អ្នកចាប់ផ្តើមដំបូង និងអ្នកដែលមានចំណាប់អារម្មណ៍លើ GIS និងកម្មវិធី QGIS

📌 មិនថាអ្នកជានិស្សិត អ្នកស្រាវជ្រាវ បុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល ឬអ្នកបំពេញការងារក្នុងវិស័យអភិវឌ្ឍន៍នោះទេ វគ្គបណ្តុះបណ្តាលនេះគឺជាឱកាសដ៏ល្អក្នុងការកសាងចំណេះដឹងមូលដ្ឋាន និងអភិវឌ្ឍជំនាញប្រព័ន្ធព័ត៌មានភូមិសាស្រ្ត តាមរយៈការអនុវត្តជាក់ស្តែង 💡

🔗 ដើម្បីចុះឈ្មោះ អ្នកអាចស្គែន QR នៅលើរូបខាងក្រោម ឬចូលទៅកាន់តំណភ្ជាប់នេះ៖ https://forms.gle/eVjRwWGFEXttBCWZ9

⏰ ថ្ងៃផុតកំណត់ចុះឈ្មោះ៖ ៣០ ខែវិច្ឆិកា ឆ្នាំ២០២៦
📣 Registration Open: Basic GIS and QGIS Training 🗺

Are you interested in learning how to create maps and work with geospatial data? Join Open Development Cambodia (ODC) for a two-day Basic GIS and QGIS Training designed for beginners who want to develop practical GIS skills 🌎📊

📅 Date: 3–4 December 2026 (2 days)
📍 Venue: Open Development Cambodia (ODC), Phnom Penh
👥 Target participants: Beginners and anyone interested in GIS and QGIS

📌 Whether you are a student, researcher, NGO staff member, or development practitioner, this training is a great opportunity to build your foundational GIS skills through practical learning​ 💡

🔗 To register, scan the QR code in the image below or visit this link: https://forms.gle/eVjRwWGFEXttBCWZ9

⏰ Registration deadline: November 30, 2026

#GIS #QGIS #Training #GeospatialData #Mapping #DataVisualization #DigitalMapping #SpatialData #OpenData #ODC
APIGA កម្ពុជាបានត្រឡប់មកវិញហើយ! 🚀💥

ចង់រៀនសូត្របន្ថែមអំពីអេកូឡូស៊ីអ៊ីនធឺណិត និងចូលរួមនាំយកសម្លេងរបស់អ្នកទៅកាន់វេទិកាអន្តរជាតិមែនទេ? 💻🤝 កុំភ្លេចដាក់ពាក្យទាំងអស់គ្នា ដើម្បីមានឱកាសក្រេបយកចំណេះដឹងបន្ថែមអំពីអភិបាលកិច្ចអ៊ីនធឺណិត!

✨ ពិសេសបំផុតនោះ អ្នកចូលរួមដែលមានសមិទ្ធផលល្អជាងគេ នឹងមានឱកាសចូលរួមកម្មវិធី APIGA ថ្នាក់តំបន់នៅប្រទេសកូរ៉េខាងត្បូង ក្នុងឆ្នាំ ២០២៧ ក្នុងនាមជាតំណាងយុវជនកម្ពុជា។

ដូច្នេះ តើអ្នកកំពុងរង់ចាំអ្វីទៀត? 🤩

📌 ប្រញាប់ឡើង ថ្ងៃផុតកំណត់គឺថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ម៉ោង ១១:៥៩ យប់!

🔗 ដាក់ពាក្យឥឡូវនេះ៖ https://forms.gle/jF7cTtxPz2mGjyCs7

📲 តាមដានពួកយើងសម្រាប់ព័ត៌មានថ្មីៗបន្ថែម!
❤1
APIGA Cambodia is BACK! 🚀💥

Want to learn more about the Internet ecosystem and bring your voice to the international stage? 💻🤝 Don't miss this opportunity! Apply now for a chance to expand your knowledge and understanding of Internet Governance!

✨ And here's the exciting part! The top-performing participant will have the opportunity to attend Regional APIGA in South Korea in 2027 as Cambodia's Youth Representative.

So, what are you waiting for? 🤩

📌 Hurry up! The application deadline is November 29, 2026, at 11:59 PM!

🔗 Apply now: https://forms.gle/jF7cTtxPz2mGjyCs7

📲 Stay tuned and follow us for more updates!

#APIGACambodia #APIGA2026 #InternetGovernance #CambodiaYouth #YouthInTech #DigitalCambodia #ODC
អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក!!! 🛶💦🇰🇭

អង្គការទិន្ន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) សូមជូនពរអ្នកទាំងអស់គ្នាឱ្យទទួលបាននូវភាពសប្បាយរីករាយ នាឱកាសពិធីបុណ្យអុំទូកនេះ ក៏ដូចជាសុវត្ថិភាពជានិច្ចរាល់ពេលធ្វើដំណើរនានា 💚🚖🛵💨

-------------------------

HAPPY WATER FESTIVAL!!! 🛶💦🇰🇭

Open Development Cambodia (ODC) wishes you a happy and safe Water Festival 💚🚖🛵💨

#WaterFestival #WaterFestival2026 #Cambodia #ODC
📢 សេចក្តីជូនដំណឹងស្តីពីការផ្លាស់ប្តូរកាលបរិច្ឆេទ 🗺🌳

អូឌីស៊ីសូមជម្រាបជូនថា យើងបានធ្វើបច្ចុប្បន្នភាពកាលបរិច្ឆេទសម្រាប់ «វគ្គបណ្តុះបណ្តាលស្តីពីទិន្នន័យភូមិសាស្ត្រសម្រាប់សារព័ត៌មានទិន្នន័យ» ដូចខាងក្រោម៖

📅 កាលបរិច្ឆេទថ្មី៖ ថ្ងៃទី៥ ១២ ១៩ ខែធ្នូ ឆ្នាំ២០២៦
⏰ ថ្ងៃផុតកំណត់ទទួលពាក្យថ្មី៖ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៦

🔗 ដាក់ពាក្យឥឡូវនេះ៖ https://forms.gle/UXa4ggZ85hi1NzPXA

-------------------------

📢 Schedule & Deadline Update 🗺🌳

ODC has updated the dates for our 3-Day Hands-on Training on Spatial Data for Data Journalism:

📅 New Training Dates (Phnom Penh): 5, 12 & 19 December 2026
⏰ New Application Deadline: 1 December 2026

🔗 Apply now: https://forms.gle/UXa4ggZ85hi1NzPXA

#DataJournalism #SpatialData #EnvironmentalJournalism #GIS #SatelliteData #DataVisualization #MediaTraining #OpenDevelopmentCambodia #ODC
👍1