Open Development Cambodia Organization (ODC)
2.25K subscribers
365 photos
2 videos
265 links
ODC is an online hub independently compiling freely available data in a ‘one-stop shop’ to provide the public with up-to-date, accurate information about Cambodia and its economic and social development.
Download Telegram
🌐 វគ្គចែករំលែកការណែនាំទៅកាន់ Wikidata ជាលើកទី២បានវិលត្រឡប់មកវិញហើយ!

អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) សហការជាមួយ Wikidata Taiwan អញ្ជើញសាធារណជនទាំងអស់ចូលរួម វគ្គការណែនាំអំពី Wikidata ជាលើកទី២ ដើម្បីស្វែងយល់អំពី Wikidata របៀបប្រើប្រាស់ និងរបៀបចូលរួមចំណែកក្នុងការកសាងចំណេះដឹងបើកទូលាយសម្រាប់កម្ពុជា។

វគ្គនេះក៏ជាការចាប់ផ្តើមនៃកិច្ចសហការរវាងអូឌីស៊ី និង Wikidata Taiwan ក្នុងការស្តារឡើងវិញនូវសហគមន៍ Wikidata នៅកម្ពុជា។ មិនថាអ្នកជាអ្នកចាប់ផ្តើមថ្មី ឬមានចំណាប់អារម្មណ៍លើទិន្នន័យបើកទូលាយ និងចំណេះដឹងបើកទូលាយនោះទេ សូមអញ្ជើញចូលរួមដោយសេរី។

🗓 កាលបរិច្ឆេទ៖ ១៧ សីហា ២០២៦
⏰ ម៉ោង៖ ២:៣០ ថ្ងៃត្រង់ – ៤:០០ រសៀល
🗣 ភាសា៖ អង់គ្លេស

📌 ចូលរួមតាមរយៈ៖ https://teams.microsoft.com/meet/448321814911412?p=MzmfWd4zb3ZrnLu5JB
🔗 ស្វែងយល់បន្ថែមអំពី Wikidata៖ https://www.wikidata.org/wiki/Wikidata:Main_Page

#Wikidata #OpenData #OpenKnowledge #DigitalCommunity #WikidataTaiwan #ODC
👍2
⏳ នៅសល់តែ ១ ខែទៀតប៉ុណ្ណោះ!

ការរាប់ថយក្រោយបានចាប់ផ្តើមហើយ! នៅសល់តែ ១ ខែទៀតប៉ុណ្ណោះ ដល់ថ្ងៃ កម្មវិធី កម្ពុជា អាយស៊ីធីខែម ២០២៦ ✨

ត្រៀមខ្លួនចូលរួម ជួបជុំ ស្វែងយល់ និងរីករាយជាមួយព្រឹត្តិការណ៍ដ៏ពិសេសនេះ! 🎉

-------------------------

⏳ 1 Month to Go!

The countdown is on! Just one month left until Cambodia ICT Camp 2026 ✨

Get ready to connect, learn, and be part of an exciting event! 🎉

#CambodiaICTCamp2026 #CambodiaICTCamp #ICT #Cambodia #CamIDF #ODC
❤4
📊 ទិន្នន័យបើកទូលាយ និងបញ្ញាសិប្បនិម្មិត (AI) នៅកម្ពុជា 🇰🇭
 
តើភាគីពាក់ព័ន្ធផ្សេងៗនៅកម្ពុជា កំពុងប្រើប្រាស់ទិន្នន័យបើកទូលាយពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត (AI) យ៉ាងដូចម្តេច?
 
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) កំពុងធ្វើការស្ទង់មតិខ្លីមួយ ដើម្បីយល់ដឹងអំពីការអនុវត្ត ឱកាស និងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ក្នុងការប្រើប្រាស់ទិន្នន័យបើកទូលាយ និងបញ្ញាសិប្បនិម្មិត (AI) នៅតាមវិស័យផ្សេងៗ។
 
បទពិសោធន៍របស់លោកអ្នក គឺពិតជាមានតម្លៃ និងមានសារៈសំខាន់ណាស់! 📝
 
👉 ចូលរួមឆ្លើយការស្ទង់មតិតាមរយៈ៖
- ភាសាអង់គ្លេស៖ https://forms.gle/GoPQfWcgWd6DR2hy5
- ភាសាខ្មែរ៖ https://forms.gle/WWf7BRiGGbSjTpxa7
 
ការចូលរួមឆ្លើយតប គឺធ្វើឡើងដោយស្ម័គ្រចិត្ត និងរក្សាការសម្ងាត់ (មិនបញ្ចេញអត្តសញ្ញាណ) ហើយចម្លើយរបស់លោកអ្នក នឹងត្រូវយកទៅរៀបចំជារបាយការណ៍ស្រាវជ្រាវ សម្រាប់ដាក់បង្ហាញនៅក្នុង វេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជនកម្ពុជា (YIGF) ឆ្នាំ២០២៦ និងវេទិកាអភិបាលកិច្ចអ៊ិនធឺណិត (IGF) ឆ្នាំ២០២៦ ខាងមុខនេះ។
 
📩 ប្រសិនបើមានសំណួរ សូមផ្ញើអ៊ីមែលមកកាន់៖ contact@opendevcam.net

#OpenData #AI #Cambodia #DigitalGovernance #InternetGovernance #ODC
❤1👍1
🦾 ចូលរួមវេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជនកម្ពុជាឆ្នាំ២០២៦ (YIGF Cambodia 2026) នៅថ្ងៃទី៣១ ខែតុលា និងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦!

⏰ ដាក់ពាក្យឲ្យបានមុនថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ តាមរយៈQR ឬ តាមរយៈតំណ https://forms.gle/NSaxXbKJVEskaHoA9

🛜 ប្រធានបទសំខាន់របស់វេទិការអភិបាលកិច្ចអ៊ីនធឺណិតយុវជនកម្ពុជា២០២៦ គឺ «យុវជនរួមគ្នាកសាងអ៊ីនធឺណិតប្រកបដោយសុវត្ថិភាព​ ទំនួលខុសត្រូវ និងបរិយាបន្ន» ដែលក្នុងនោះមានប្រធានបទតូចៗចំនួន៣ប្រធានបទ ដែលមានដូចជា៖

១. ​​​​​​​​​​​​​អ៊ីនធឺណិតប្រកបដោយសុវត្ថិភាព៖ សន្តិសុខសាយប័រ ការឆបោកតាមអ៊ីនធឺណិត និងទំនុកចិត្តឌីជីថល
២. បញ្ញាសិប្បនិម្មិតប្រកបដោយទំនួលខុសត្រូវ៖ សីលធម៌ និងនវានុវត្តន៍
៣. អ៊ីនធឺណិតប្រកបដោយបរិយាប័ន្ន៖ ភាពជាពលរដ្ឋឌីជីថល និងការចូលរួមរបស់យុវជន

ℹ️ព័ត៌មានលម្អិតរបស់កម្មវិធី៖ https://yigfkh.org/yigf-2026/program-en-2026/
📍ទីតាំង៖ ភ្នំពេញ
🗓កាលបរិច្ឆេទ៖ ថ្ងៃទី៣១ ខែតុលា និងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦

#CambodiaYIGF #YIGF2026 #PublicRegistration #InternetGovernance #Youthparticipation #ODC
❤1
វគ្គបណ្តុះបណ្តាលអក្ខរកម្មទិន្នន័យសម្រាប់អង្គការសង្គមស៊ីវិល (CSOs) ចាប់ផ្ដើមបើកទទួលចុះឈ្មោះហើយ 📊

✅ ស្វែងយល់ពីរបៀបយល់ និងប្រើប្រាស់ទិន្នន័យឱ្យមានប្រសិទ្ធភាព
✅ ពង្រឹងការសម្រេចចិត្តដោយផ្អែកលើភស្តុតាង និងទិន្នន័យ
✅ ផ្លាស់ប្តូរបទពិសោធន៍ និងរៀនសូត្រជាមួយអ្នកធ្វើការនៅក្នុងវិស័យសង្គមស៊ីវិល

🗓 កាលបរិច្ឆេទ៖ ២២–២៣ ខែតុលា ឆ្នាំ២០២៦
👥 សម្រាប់៖ អង្គការសង្គមស៊ីវិល (CSOs)
🏷 ការចូលរួម៖ ឥតគិតថ្លៃ!
📍 ទីតាំង៖ រាជធានីភ្នំពេញ (ជម្រាបជូននាពេលក្រោយ)

👉 ដាក់ពាក្យចូលរួមឥឡូវនេះ៖ https://forms.cloud.microsoft/r/cQ0Au5iV58?origin=lprLink
ℹ️ សម្រាប់ព័ត៌មានបន្ថែមអំពីវគ្គបណ្តុះបណ្តាល សូមចូលទៅកាន់តំណភ្ជាប់នេះ៖ https://shorturl.at/zDOhN

#DataLiteracy #Training #CSOs #Data #Analyze #EvidenceBased #DecisionMaking #SCAEG #AAC #OpenDevCam #ODC
✍2❤1
សូមអនុមោទនា ពិធិបុណ្ឌភ្ជុំបិណ្ឌ 🙏🏻

អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) សូមជូនពរឱ្យជនរួមជាតិខ្មែរ និងមនុស្សគ្រប់រូបទទួលបានសេចក្ដីសុខ សុភមង្គល ជោគជ័យគ្រប់ភារកិច្ច និងធ្វើដំណើរទៅណាមកណាប្រកបដោយសុវត្ថិភាព 💚✨

-------------------------

Happy Pchum Ben Day 🙏🏻

Open Development Cambodia Organization (ODC) wishes all Cambodians and everyone comfort, happiness, success and safety during this Pchum Ben 💚✨

-------------------------

🔗 Follow us on:
Website | https://tinyurl.com/yu338nzt
Facebook | https://tinyurl.com/yc3xd2tv
Telegram | https://tinyurl.com/84sy754a
LinkedIn | https://tinyurl.com/2s3jfvr2
X | https://tinyurl.com/8nunwvht
YouTube | https://tinyurl.com/2w6zjzvm

💚 Donate to ODC: https://tinyurl.com/46ayar2m

#PchumBen #2026 #Cambodia #OpenData #OpenDevCam #ODC
❤2
⏰ សល់តែ ៥ថ្ងៃទៀតប៉ុណ្ណោះក្នុងការចុះឈ្មោះចូលរួម វគ្គបណ្តុះបណ្តាលអក្ខរកម្មទិន្នន័យសម្រាប់អង្គការសង្គមស៊ីវិល (CSOs)

🙌🏻 យើងលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលដែលធ្វើការជាមួយសហគមន៍នៅតំបន់ឆ្នេរដាក់ពាក្យស្នើសុំចូលរួម

🗓 កាលបរិច្ឆេទ៖ ២២–២៣ ខែតុលា ឆ្នាំ២០២៦
👥 សម្រាប់៖ អង្គការសង្គមស៊ីវិល (CSOs)
🏷 ការចូលរួម៖ ឥតគិតថ្លៃ!
📍 ទីតាំង៖ រាជធានីភ្នំពេញ (ជម្រាបជូននាពេលក្រោយ)

យើងនៅទទួលពាក្យចូលរួមនៅឡើយទេ 📝 កុំភ្លេចរួសរាន់ចុះឈ្មោះចូលរួមទាំងអស់គ្នាណា!

👉🏻 សូមចុះឈ្មោះតាមតំណនេះ (https://forms.cloud.microsoft/r/cQ0Au5iV58?origin=lprLink) ឬតាម QR នៅលើផ្ទាំងរូបភាព

👉🏻 ថ្ងៃផុតកំណត់ចុះឈ្មោះ៖ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦
🔗 សម្រាប់ព័ត៌មានបន្ថែមអំពីវគ្គបណ្តុះបណ្តាល សូមចូលទៅកាន់តំណភ្ជាប់នេះ៖ https://shorturl.at/zDOhN

#DataLiteracy #Training #CSOs #Data #Analyze #EvidenceBased #DecisionMaking #SCAEG #AAC #OpenDevCam #ODC
❤1
ជួបគ្នាថ្ងៃស្អែកនៅ «ពិព័រណ៍អាជីពការងារក្នុងវិស័យច្បាប់ ២០២៦» ⚖️💼

👉🏻 ព័ត៌មានពីការតាំងពិព័រណ៍៖
⏰ ជួបគ្នាពីម៉ោង ១រសៀល រហូតដល់ម៉ោង ៥រសៀល
🗓 ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ (ស្អែកនេះ)
📌 ស្តង់លេខ ៧
📍 ទីតាំងរបស់ The Factory Phnom Penh ៖ https://maps.app.goo.gl/fBdHpFvXc14Y1uQM8

✍🏻 ប្អូនៗអាចយក CV និង Cover Letter មកតាមខ្លួនជាមុន ហើយអាចដាក់ពាក្យជាមួយក្រុមការងារយើងតែម្ដង។

#Career #Job #Opportunity #Fair #2026 #Law #TheBluePrint #ODC
❤4
[ឱកាសការងារ]

អូឌីស៊ី កំពុងស្វែងរក៖

🔍 «Monitoring, Evaluation, Accountability and Learning (MEAL) Officer»
លោកអ្នកអាចផ្ញើឯកសារតម្រូវទាំងអស់មកកាន់ recruitment@opendevcam.net ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦

🔍 «Business Development Intern»
លោកអ្នកអាចផ្ញើឯកសារតម្រូវទាំងអស់មកកាន់ recruitment@opendevcam.net ត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦

🔍 «Communications and Fundraising Intern»
លោកអ្នកអាចផ្ញើឯកសារតម្រូវទាំងអស់មកកាន់ library@opendevcam.net ត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦

👉🏻 ចុចទីនេះ សម្រាប់អានព័ត៌មានបន្ថែម៖ https://opendevelopmentcambodia.net/km/about/jobs/

#JobOpportunity #Job #Opportunity #MEAL #Officer #Business #Development #Intern #Communications #Fundraising #Library #PLP #ODC
❤1
🌐 វេទិកាអភិបាលកិច្ចអ៊ីនធឺណិតយុវជនកម្ពុជា ឆ្នាំ២០២៦ បើកទទួលសំណើគាំទ្រការធ្វើដំណើរចូលរួមហើយ!

តើអ្នកជាយុវជនកម្ពុជាដែលរស់នៅតាមបណ្ដាខេត្ត និងមានចំណាប់អារម្មណ៍លើអ៊ីនធឺណិតដែលមានសុវត្ថិភាព ទំនួលខុសត្រូវ និងបរិយាបន្នមែនទេ? អូឌីស៊ី សហការជាមួយអង្គការយូណេស្កូ (UNESCO Cambodia) និង (CADT) នឹងផ្តល់ការគាំទ្រការធ្វើដំណើរពេញលេញដល់យុវជនកម្ពុជាចំនួន ២៥ នាក់ មកពីតាមបណ្ដាខេត្ត ដើម្បីចូលរួម YIGF2026 ក្រោមប្រធានបទ «យុវជនរួមគ្នាបង្កើតអ៊ីនធឺណិតដែលមានសុវត្ថិភាព ទំនួលខុសត្រូវ និងបរិយាបន្ន» ✨

🗓 ថ្ងៃទី ៣១ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២៦
📍 មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) រាជធានីភ្នំពេញ

ការគាំទ្រការធ្វើដំណើររួមមាន៖
🚌 ថ្លៃធ្វើដំណើរទៅ-មក
🏨 កន្លែងស្នាក់នៅក្នុងរាជធានីភ្នំពេញ
🍽 អាហារ

📌 ដាក់ពាក្យស្នើសុំឥឡូវនេះ៖ https://forms.cloud.microsoft/r/vcBAmkwSUQ?origin=lprLink
⏰ ផុតកំណត់៖ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ២៣:៥៩ (ម៉ោងឥណ្ឌូចិន)

📩 សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងគណៈកម្មការរៀបចំតាមរយៈអ៊ីមែល៖ organizingcommittee@yigfkh.org

#CambodiaYIGF #YIGF2026 #TravelSupport #InternetGovernance #CADT #UNESCO #ODC
❤1
🗺🌲 សម្រាប់បងប្អូនដែលចាប់អារម្មណ៍លើបច្ចេកទេសធ្វើផែនទី GIS ឬនវានុវត្តន៍ផែនទី ពេលនេះជំនួបបច្ចេកទេសស្ដីពីការធ្វើផែនទីរបស់យើងវិលត្រឡប់មកវិញហើយ!

🌳💻 អង្គការទិន្នន័យអំពីការអភិវឌ្ឍកម្ពុជា (អូឌីស៊ី) សូមជម្រាបជូនថា យើងបន្តការរៀបចំជំនួបបច្ចេកទេសស្ដីពីការធ្វើផែនទីក្នុងខែវិច្ឆិកា ដែលនឹងធ្វើឡើងនៅថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ (ទីកន្លែងជម្រាបជូននាពេលក្រោយ) ចាប់ពីម៉ោង ១:៣០ ដល់ ៥:០០ រសៀល

👉🏻 របៀបចូលរួម៖ ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://forms.cloud.microsoft/r/zeKpS7Nbn7 មុនថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦

🌎 យើងសង្ឃឹមថាបានជួបលោកអ្នកនាពេលឆាប់ៗនេះ!

-------------------------

🗺🌲 Calling all technical mapping, GIS, or mapping innovations enthusiastic, our Technical Mapping Meet-Up is back!

🌳💻 Open Development Cambodia (ODC) would like to inform that we will be hosting another Technical Mapping Meet-Up this November. The event will take place on Friday, 20 November 2026, in Phnom Penh (TBC), from 1:30 PM to 5:00 PM

👉🏻 How to Join: register through this link https://forms.cloud.microsoft/r/zeKpS7Nbn7 by 14 November 2026

🌎 We look forward to seeing you soon!

#Technical #Mapping #MeetUp #GIS #Forest #Monitoring #NPA #GNW #ODC
❤2✍1
📰 ព្រឹត្តិបត្រព័ត៌មានអំពីការវិនិយោគនៅក្នុងប្រទេសកម្ពុជា ប្រចាំខែតុលា ឆ្នាំ២០២៦ 📈📉

👉 លោកអ្នកអាចចុចតំណភ្ជាប់នេះ ដើម្បីចូលទៅកាន់ព្រឹត្តិបត្រព័ត៌មានទម្រង់ឌីជីថល ដែលអាចអានខ្លឹមសារពេញបាន៖ https://opendevelopmentcambodia.net/wp-content/uploads/2026/11/Investment-Newsletter_Oct.pdf

🔗 តាមដានយើងលើបណ្ដាញផ្សេងៗទៀត៖ lnk.bio/opendevcam

-------------------------

📰 Newsletter about Investment in Cambodia, October 2026 📈📉

👉 Click here to find our digital newsletter and read the full details: https://opendevelopmentcambodia.net/wp-content/uploads/2026/11/Investment-Newsletter_Oct.pdf
 
🔗 Follow us on other platforms: lnk.bio/opendevcam

#Newsletter #October #2026 #MonthlyNewsletter #Investment #Incentive #CIPE #ODC