Open Development Cambodia Organization (ODC)
2.24K subscribers
362 photos
2 videos
262 links
ODC is an online hub independently compiling freely available data in a ‘one-stop shop’ to provide the public with up-to-date, accurate information about Cambodia and its economic and social development.
Download Telegram
📩 ពិនិត្យមើលអ៊ីមែលរបស់អ្នក!

✨ យើងពិតជាមានសេចក្តីសោមន្សរីករាយចំពោះការចាប់អារម្មណ៍ និងការគាំទ្រយ៉ាងច្រើនពីយុវជនដែលមានចំណង់ចំណូលចិត្ត និងទេពកោសល្យ ស្នើសុំធ្វើជាអ្នកស្ម័គ្រចិត្តសម្រាប់កម្មវិធី «កម្ពុជា អាយស៊ីធីខែម ២០២៦»!

យើងបានផ្ញើអ៊ីមែលជូនដំណឹងដល់បេក្ខជនស្ម័គ្រចិត្តដែលត្រូវបានជ្រើសរើសរួចរាល់ហើយ។ សូមពិនិត្យប្រអប់សារចូល (Inbox) របស់អ្នក ដើម្បីមើលព័ត៌មានសំខាន់ៗអំពីលទ្ធផលនៃការដាក់ពាក្យ និងជំហានបន្ទាប់ 💬✉️

📌 យើងរង់ចាំជួបអ្នកទាំងអស់គ្នានៅកម្មវិធី «កម្ពុជា អាយស៊ីធីខែម ២០២៦» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩–២០ ខែកញ្ញា ឆ្នាំ២០២៦ នៅខេត្តសៀមរាប 🚀🇰🇭

យើងសូមកោតសរសើរដោយស្មោះចំពោះភាពក្លៀវក្លា និងចំណាប់អារម្មណ៍ដែលបង្ហាញដោយអ្នកដាក់ពាក្យទាំងអស់។

🔗 គេហទំព័រកម្ពុជា អាយស៊ីធីខែម៖ https://cambodiaict.net/km/

#Volunteer #CambodiaICTCamp2026 #CambodiaICTCamp #ICT #Cambodia #CamIDF #ODC
[ឱកាសការងារ]

អូឌីស៊ី កំពុងស្វែងរក៖

🔍 «មន្រ្ដីគម្រោងផ្នែកការគ្រប់គ្រងធនធានធម្មជាតិ»
លោកអ្នកអាចផ្ញើឯកសារតម្រូវទាំងអស់មកកាន់ recruitment@opendevcam.net ត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦

🔍 «អ្នកប្រតិបត្តិការបច្ចេកទេសថ្នាក់មូលដ្ឋាន»
លោកអ្នកអាចផ្ញើឯកសារតម្រូវទាំងអស់មកកាន់ recruitment@opendevcam.net ត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦

👉 ចុចទីនេះ សម្រាប់អានព័ត៌មានបន្ថែម៖ https://opendevelopmentcambodia.net/km/about/jobs/

#JobOpportunity #Job #Opportunity #NaturalResourceManagementProject #LocalOperator #ODC
📢 Reminder: Letter of Obligation Deadline

Cambodia ICT Camp 2026 participants, just a friendly reminder to submit your Letter of Obligation by Friday, 31 July 2026 📄

Please make sure to send it back to us by the deadline this week so we can complete the next steps ✅

We look forward to seeing you at CambodiaICTCamp2026! 💻✨

#LetterofObligation #CambodiaICTCamp2026 #CambodiaICTCamp #ICT #Cambodia #CamIDF #ODC
🙏1
🗺🌲 សម្រាប់បងប្អូនដែលចាប់អារម្មណ៍លើបច្ចេកទេសធ្វើផែនទី GIS ឬនវានុវត្តន៍ផែនទី ពេលនេះជំនួបបច្ចេកទេសស្ដីពីការធ្វើផែនទីរបស់យើងវិលត្រឡប់មកវិញហើយ!

អូឌីស៊ីសូមជម្រាបជូនថា យើងបន្តការរៀបចំជំនួបបច្ចេកទេសស្ដីពីការធ្វើផែនទីក្នុងខែសីហា ដែលនឹងធ្វើឡើងនៅថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ (ទីកន្លែងជម្រាបជូននាពេលក្រោយ) ចាប់ពីម៉ោង ១:០០ ដល់ ៥:៣០ រសៀល 🌳💻

👉🏻 របៀបចូលរួម៖ ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://forms.office.com/r/kd3jcrXYZc មុនថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦

🌎 យើងសង្ឃឹមថាបានជួបលោកអ្នកនាពេលឆាប់ៗនេះ!

#Technical #Mapping #MeetUp #GIS #Forest #Monitoring #NPA #GFW #ODC
❤8
[ពន្យារពេលទទួលពាក្យ]

អូឌីស៊ី កំពុងស្វែងរក៖

🔍 «អ្នកប្រតិបត្តិការបច្ចេកទេសថ្នាក់មូលដ្ឋាន»
លោកអ្នកអាចផ្ញើឯកសារតម្រូវទាំងអស់មកកាន់ recruitment@opendevcam.net ត្រឹមថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦

👉 ចុចទីនេះ សម្រាប់អានព័ត៌មានបន្ថែម៖ https://opendevelopmentcambodia.net/km/about/jobs/

-------------------------

[Deadline Extended]

ODC is seeking:

🔍 "Local Operator"
You can submit all relevant documents to recruitment@opendevcam.net by 21 August 2026

👉 Click here for more information: https://opendevelopmentcambodia.net/about/jobs/

#JobOpportunity #Job #Opportunity #LocalOperator #ODC
🌐 វគ្គចែករំលែកការណែនាំទៅកាន់ Wikidata ជាលើកទី២បានវិលត្រឡប់មកវិញហើយ!

អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) សហការជាមួយ Wikidata Taiwan អញ្ជើញសាធារណជនទាំងអស់ចូលរួម វគ្គការណែនាំអំពី Wikidata ជាលើកទី២ ដើម្បីស្វែងយល់អំពី Wikidata របៀបប្រើប្រាស់ និងរបៀបចូលរួមចំណែកក្នុងការកសាងចំណេះដឹងបើកទូលាយសម្រាប់កម្ពុជា។

វគ្គនេះក៏ជាការចាប់ផ្តើមនៃកិច្ចសហការរវាងអូឌីស៊ី និង Wikidata Taiwan ក្នុងការស្តារឡើងវិញនូវសហគមន៍ Wikidata នៅកម្ពុជា។ មិនថាអ្នកជាអ្នកចាប់ផ្តើមថ្មី ឬមានចំណាប់អារម្មណ៍លើទិន្នន័យបើកទូលាយ និងចំណេះដឹងបើកទូលាយនោះទេ សូមអញ្ជើញចូលរួមដោយសេរី។

🗓 កាលបរិច្ឆេទ៖ ១៧ សីហា ២០២៦
⏰ ម៉ោង៖ ២:៣០ ថ្ងៃត្រង់ – ៤:០០ រសៀល
🗣 ភាសា៖ អង់គ្លេស

📌 ចូលរួមតាមរយៈ៖ https://teams.microsoft.com/meet/448321814911412?p=MzmfWd4zb3ZrnLu5JB
🔗 ស្វែងយល់បន្ថែមអំពី Wikidata៖ https://www.wikidata.org/wiki/Wikidata:Main_Page

#Wikidata #OpenData #OpenKnowledge #DigitalCommunity #WikidataTaiwan #ODC
👍2
⏳ នៅសល់តែ ១ ខែទៀតប៉ុណ្ណោះ!

ការរាប់ថយក្រោយបានចាប់ផ្តើមហើយ! នៅសល់តែ ១ ខែទៀតប៉ុណ្ណោះ ដល់ថ្ងៃ កម្មវិធី កម្ពុជា អាយស៊ីធីខែម ២០២៦ ✨

ត្រៀមខ្លួនចូលរួម ជួបជុំ ស្វែងយល់ និងរីករាយជាមួយព្រឹត្តិការណ៍ដ៏ពិសេសនេះ! 🎉

-------------------------

⏳ 1 Month to Go!

The countdown is on! Just one month left until Cambodia ICT Camp 2026 ✨

Get ready to connect, learn, and be part of an exciting event! 🎉

#CambodiaICTCamp2026 #CambodiaICTCamp #ICT #Cambodia #CamIDF #ODC
❤4
📊 ទិន្នន័យបើកទូលាយ និងបញ្ញាសិប្បនិម្មិត (AI) នៅកម្ពុជា 🇰🇭
 
តើភាគីពាក់ព័ន្ធផ្សេងៗនៅកម្ពុជា កំពុងប្រើប្រាស់ទិន្នន័យបើកទូលាយពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត (AI) យ៉ាងដូចម្តេច?
 
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) កំពុងធ្វើការស្ទង់មតិខ្លីមួយ ដើម្បីយល់ដឹងអំពីការអនុវត្ត ឱកាស និងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ក្នុងការប្រើប្រាស់ទិន្នន័យបើកទូលាយ និងបញ្ញាសិប្បនិម្មិត (AI) នៅតាមវិស័យផ្សេងៗ។
 
បទពិសោធន៍របស់លោកអ្នក គឺពិតជាមានតម្លៃ និងមានសារៈសំខាន់ណាស់! 📝
 
👉 ចូលរួមឆ្លើយការស្ទង់មតិតាមរយៈ៖
- ភាសាអង់គ្លេស៖ https://forms.gle/GoPQfWcgWd6DR2hy5
- ភាសាខ្មែរ៖ https://forms.gle/WWf7BRiGGbSjTpxa7
 
ការចូលរួមឆ្លើយតប គឺធ្វើឡើងដោយស្ម័គ្រចិត្ត និងរក្សាការសម្ងាត់ (មិនបញ្ចេញអត្តសញ្ញាណ) ហើយចម្លើយរបស់លោកអ្នក នឹងត្រូវយកទៅរៀបចំជារបាយការណ៍ស្រាវជ្រាវ សម្រាប់ដាក់បង្ហាញនៅក្នុង វេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជនកម្ពុជា (YIGF) ឆ្នាំ២០២៦ និងវេទិកាអភិបាលកិច្ចអ៊ិនធឺណិត (IGF) ឆ្នាំ២០២៦ ខាងមុខនេះ។
 
📩 ប្រសិនបើមានសំណួរ សូមផ្ញើអ៊ីមែលមកកាន់៖ contact@opendevcam.net

#OpenData #AI #Cambodia #DigitalGovernance #InternetGovernance #ODC
❤1👍1
🦾 ចូលរួមវេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជនកម្ពុជាឆ្នាំ២០២៦ (YIGF Cambodia 2026) នៅថ្ងៃទី៣១ ខែតុលា និងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦!

⏰ ដាក់ពាក្យឲ្យបានមុនថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ តាមរយៈQR ឬ តាមរយៈតំណ https://forms.gle/NSaxXbKJVEskaHoA9

🛜 ប្រធានបទសំខាន់របស់វេទិការអភិបាលកិច្ចអ៊ីនធឺណិតយុវជនកម្ពុជា២០២៦ គឺ «យុវជនរួមគ្នាកសាងអ៊ីនធឺណិតប្រកបដោយសុវត្ថិភាព​ ទំនួលខុសត្រូវ និងបរិយាបន្ន» ដែលក្នុងនោះមានប្រធានបទតូចៗចំនួន៣ប្រធានបទ ដែលមានដូចជា៖

១. ​​​​​​​​​​​​​អ៊ីនធឺណិតប្រកបដោយសុវត្ថិភាព៖ សន្តិសុខសាយប័រ ការឆបោកតាមអ៊ីនធឺណិត និងទំនុកចិត្តឌីជីថល
២. បញ្ញាសិប្បនិម្មិតប្រកបដោយទំនួលខុសត្រូវ៖ សីលធម៌ និងនវានុវត្តន៍
៣. អ៊ីនធឺណិតប្រកបដោយបរិយាប័ន្ន៖ ភាពជាពលរដ្ឋឌីជីថល និងការចូលរួមរបស់យុវជន

ℹ️ព័ត៌មានលម្អិតរបស់កម្មវិធី៖ https://yigfkh.org/yigf-2026/program-en-2026/
📍ទីតាំង៖ ភ្នំពេញ
🗓កាលបរិច្ឆេទ៖ ថ្ងៃទី៣១ ខែតុលា និងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦

#CambodiaYIGF #YIGF2026 #PublicRegistration #InternetGovernance #Youthparticipation #ODC
❤1
វគ្គបណ្តុះបណ្តាលអក្ខរកម្មទិន្នន័យសម្រាប់អង្គការសង្គមស៊ីវិល (CSOs) ចាប់ផ្ដើមបើកទទួលចុះឈ្មោះហើយ 📊

✅ ស្វែងយល់ពីរបៀបយល់ និងប្រើប្រាស់ទិន្នន័យឱ្យមានប្រសិទ្ធភាព
✅ ពង្រឹងការសម្រេចចិត្តដោយផ្អែកលើភស្តុតាង និងទិន្នន័យ
✅ ផ្លាស់ប្តូរបទពិសោធន៍ និងរៀនសូត្រជាមួយអ្នកធ្វើការនៅក្នុងវិស័យសង្គមស៊ីវិល

🗓 កាលបរិច្ឆេទ៖ ២២–២៣ ខែតុលា ឆ្នាំ២០២៦
👥 សម្រាប់៖ អង្គការសង្គមស៊ីវិល (CSOs)
🏷 ការចូលរួម៖ ឥតគិតថ្លៃ!
📍 ទីតាំង៖ រាជធានីភ្នំពេញ (ជម្រាបជូននាពេលក្រោយ)

👉 ដាក់ពាក្យចូលរួមឥឡូវនេះ៖ https://forms.cloud.microsoft/r/cQ0Au5iV58?origin=lprLink
ℹ️ សម្រាប់ព័ត៌មានបន្ថែមអំពីវគ្គបណ្តុះបណ្តាល សូមចូលទៅកាន់តំណភ្ជាប់នេះ៖ https://shorturl.at/zDOhN

#DataLiteracy #Training #CSOs #Data #Analyze #EvidenceBased #DecisionMaking #SCAEG #AAC #OpenDevCam #ODC
✍2❤1
សូមអនុមោទនា ពិធិបុណ្ឌភ្ជុំបិណ្ឌ 🙏🏻

អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) សូមជូនពរឱ្យជនរួមជាតិខ្មែរ និងមនុស្សគ្រប់រូបទទួលបានសេចក្ដីសុខ សុភមង្គល ជោគជ័យគ្រប់ភារកិច្ច និងធ្វើដំណើរទៅណាមកណាប្រកបដោយសុវត្ថិភាព 💚✨

-------------------------

Happy Pchum Ben Day 🙏🏻

Open Development Cambodia Organization (ODC) wishes all Cambodians and everyone comfort, happiness, success and safety during this Pchum Ben 💚✨

-------------------------

🔗 Follow us on:
Website | https://tinyurl.com/yu338nzt
Facebook | https://tinyurl.com/yc3xd2tv
Telegram | https://tinyurl.com/84sy754a
LinkedIn | https://tinyurl.com/2s3jfvr2
X | https://tinyurl.com/8nunwvht
YouTube | https://tinyurl.com/2w6zjzvm

💚 Donate to ODC: https://tinyurl.com/46ayar2m

#PchumBen #2026 #Cambodia #OpenData #OpenDevCam #ODC
❤2
⏰ សល់តែ ៥ថ្ងៃទៀតប៉ុណ្ណោះក្នុងការចុះឈ្មោះចូលរួម វគ្គបណ្តុះបណ្តាលអក្ខរកម្មទិន្នន័យសម្រាប់អង្គការសង្គមស៊ីវិល (CSOs)

🙌🏻 យើងលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលដែលធ្វើការជាមួយសហគមន៍នៅតំបន់ឆ្នេរដាក់ពាក្យស្នើសុំចូលរួម

🗓 កាលបរិច្ឆេទ៖ ២២–២៣ ខែតុលា ឆ្នាំ២០២៦
👥 សម្រាប់៖ អង្គការសង្គមស៊ីវិល (CSOs)
🏷 ការចូលរួម៖ ឥតគិតថ្លៃ!
📍 ទីតាំង៖ រាជធានីភ្នំពេញ (ជម្រាបជូននាពេលក្រោយ)

យើងនៅទទួលពាក្យចូលរួមនៅឡើយទេ 📝 កុំភ្លេចរួសរាន់ចុះឈ្មោះចូលរួមទាំងអស់គ្នាណា!

👉🏻 សូមចុះឈ្មោះតាមតំណនេះ (https://forms.cloud.microsoft/r/cQ0Au5iV58?origin=lprLink) ឬតាម QR នៅលើផ្ទាំងរូបភាព

👉🏻 ថ្ងៃផុតកំណត់ចុះឈ្មោះ៖ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦
🔗 សម្រាប់ព័ត៌មានបន្ថែមអំពីវគ្គបណ្តុះបណ្តាល សូមចូលទៅកាន់តំណភ្ជាប់នេះ៖ https://shorturl.at/zDOhN

#DataLiteracy #Training #CSOs #Data #Analyze #EvidenceBased #DecisionMaking #SCAEG #AAC #OpenDevCam #ODC
❤1
ជួបគ្នាថ្ងៃស្អែកនៅ «ពិព័រណ៍អាជីពការងារក្នុងវិស័យច្បាប់ ២០២៦» ⚖️💼

👉🏻 ព័ត៌មានពីការតាំងពិព័រណ៍៖
⏰ ជួបគ្នាពីម៉ោង ១រសៀល រហូតដល់ម៉ោង ៥រសៀល
🗓 ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ (ស្អែកនេះ)
📌 ស្តង់លេខ ៧
📍 ទីតាំងរបស់ The Factory Phnom Penh ៖ https://maps.app.goo.gl/fBdHpFvXc14Y1uQM8

✍🏻 ប្អូនៗអាចយក CV និង Cover Letter មកតាមខ្លួនជាមុន ហើយអាចដាក់ពាក្យជាមួយក្រុមការងារយើងតែម្ដង។

#Career #Job #Opportunity #Fair #2026 #Law #TheBluePrint #ODC
❤3
[ឱកាសការងារ]

អូឌីស៊ី កំពុងស្វែងរក៖

🔍 «Monitoring, Evaluation, Accountability and Learning (MEAL) Officer»
លោកអ្នកអាចផ្ញើឯកសារតម្រូវទាំងអស់មកកាន់ recruitment@opendevcam.net ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦

🔍 «Business Development Intern»
លោកអ្នកអាចផ្ញើឯកសារតម្រូវទាំងអស់មកកាន់ recruitment@opendevcam.net ត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦

🔍 «Communications and Fundraising Intern»
លោកអ្នកអាចផ្ញើឯកសារតម្រូវទាំងអស់មកកាន់ library@opendevcam.net ត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦

👉🏻 ចុចទីនេះ សម្រាប់អានព័ត៌មានបន្ថែម៖ https://opendevelopmentcambodia.net/km/about/jobs/

#JobOpportunity #Job #Opportunity #MEAL #Officer #Business #Development #Intern #Communications #Fundraising #Library #PLP #ODC