Open Development Cambodia Organization (ODC)
2.29K subscribers
354 photos
2 videos
255 links
ODC is an online hub independently compiling freely available data in a ‘one-stop shop’ to provide the public with up-to-date, accurate information about Cambodia and its economic and social development.
Download Telegram
កម្មវិធី កម្ពុជា អាយស៊ីធីខែម ឆ្នាំ២០២៦ - សំណួរដែលសួរញឹកញាប់របស់អ្នកចូលរួម
កំពុងគិតអំពីការចូលរួមកម្ពុជា អាយស៊ីធីខែម ឆ្នាំ២០២៦ ប៉ុន្តែនៅតែមានសំណួរមួយចំនួននៅក្នុងចិត្តមែនទេ? យើងបានរៀបចំសំណួរដែលសួរញឹកញាប់ខ្លីមួយដើម្បីជួយអ្នកឈ្វេងយល់បន្ថែមអំពីកម្មវិធីនេះ 🌎

កម្មវិធី កម្ពុជា អាយស៊ីធីខែម ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩-២០ ខែកញ្ញា ឆ្នាំ២០២៦ នៅសៀមរាប ដោយប្រមូលផ្តុំអ្នកដែលធ្វើការក្នុងវិស័យសិទ្ធិឌីជីថល បញ្ញាសិប្បនិម្មិត ប្រព័ន្ធផ្សព្វផ្សាយ សន្តិសុខសាយប័រ ទិន្នន័យបើកទូលាយ និងការតស៊ូមតិ 🌐🤖

📖 សូមពិនិត្យមើលស្លាយសំណួរដែលសួរញឹកញាប់ដើម្បីឈ្វេងយល់បន្ថែម និងមើលថាតើកម្មវិធីនេះសាកសមនឹងអ្នកឬអត់។

🔗 គេហទំព័រកម្ពុជា អាយស៊ីធីខែម៖ https://cambodiaict.net/km/

#Participant #Deadline #CambodiaICTCamp2026 #CambodiaICTCamp #ICT #Cambodia #CamIDF #ODC
តើអ្នកចង់បង្កើតអនាគតអ៊ីនធឺណិតដែលមានសុវត្ថិភាពជាងនេះដែរឬទេ? 🌐

ប្រសិនបើអ្នកមានអាយុចន្លោះពី ១៦-១៨​ឆ្នាំ នេះគឺជាឱកាសដ៏ល្អរបស់អ្នកក្នុងការចូលរួមកម្មវិធី «សំឡេងយុវជនសម្រាប់សុវត្ថិភាពអ៊ីនធឺណិត» និងសហការជាមួយយុវជនដទៃទៀតនៅទូទាំងទ្វីបអាស៊ី ដើម្បីដោះស្រាយសុវត្ថិភាពអនឡាញ សិទ្ធិឌីជីថល និងអភិបាលកិច្ចប្រព័ន្ធផ្សព្វផ្សាយ 💡🌎

📩 របៀបដាក់ពាក្យ៖ ផ្ញើលិខិតបង្ហាញចំណាប់អារម្មណ៍ (ប្រាប់យើងថាអ្នកជានរណា និងហេតុអ្វីបានជាអ្នកចង់ចូលរួម) និងប្រវត្តិរូបសង្ខេបរបស់អ្នកទៅកាន់អ៊ីមែល events@opendevcam.net ។

🗓 កាលបរិច្ឆេទផុតកំណត់ទទួលពាក្យ៖ ថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦

✍🏻 តោះ បង្ហាញនូវគំនិតរបស់អ្នក។ បង្កើតអនាគតនៃពិភពឌីជីថលរបស់យើង!


#YouthVoicesforaSaferInternet #OnlineSafety #DigitalRights #SocialMediaGovernance #Asia #Cambodia #AI #KAS #Singapore #ODC
2
🌿 ចែករំលែកបទពិសោធន៍របស់អ្នកជាមួយព្រៃឈើ និងមានឱកាសទទួលបានរង្វាន់!

🌳 តើអ្នកយល់យ៉ាងណាដែរ ប្រសិនបើមានកម្មវិធីដែលអាចជូនដំណឹងអំពីការរំខានព្រៃឈើ (Forest Disturbance Platform)? សូមចែករំលែកបទពិសោធន៍របស់លោកអ្នក។

💬 សូមចែករំលែកចម្លើយរបស់អ្នកនៅក្នុងមតិយោបល់ ដើម្បីមានឱកាសឈ្នះដបទឹកដ៏ស្រស់ស្អាតពីអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)
🎁 📌 យើងនឹងធ្វើការជ្រើសរើសចម្លើយដែលមានភាពច្នៃប្រឌិត និងគួរឱ្យចាប់អារម្មណ៍ ដោយចៃដន្យចំនួន ៣រូប!

ផុតកំណត់៖ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ (ម៉ោង ៥:០០ ល្ងាច)
🏆 ប្រកាសអ្នកឈ្នះ៖ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦
💬 កុំភ្លេច Like 👍 និង Share 📲 ដើម្បីឱ្យមិត្តភក្តិអ្នកបានចូលរួមផង!


👉 ស្វែងយល់ និងទាញយកទិន្នន័យ៖
🔗 ODC DataHub (Forest Cover): https://data.opendevelopmentcambodia.net/dataset/forest-cover
🔗 Global Forest Watch Cambodia: https://www.globalforestwatch.org/dashboards/country/KHM/

#Giveaway #Tumbler #GlobalForestWatch #ForestMonitoring #OpenData #Environment #ForestCoverData #Biodiversity #SatelliteData #GIS #NPA #GFW #ODC
31
📩 ពិនិត្យមើលអ៊ីមែលរបស់អ្នក!

យើងមានសេចក្តីសោមន្សរីករាយដែលបានទទួលពាក្យស្នើសុំចំនួន ២០៦ ពីយុវជនដែលមានចំណង់ចំណូលចិត្ត និងទេពកោសល្យ ស្នើសុំធ្វើជាអ្នកស្ម័គ្រចិត្តសម្រាប់កម្មវិធី «កម្ពុជា អាយស៊ីធីខែម ២០២៦»!

យើងបានផ្ញើអ៊ីមែលទៅកាន់អ្នកដែលជាប់ក្នុងបញ្ជីសម្រាំងសម្រាប់វគ្គសម្ភាសន៍។ ប្រសិនបើអ្នកបានដាក់ពាក្យជាអ្នកស្ម័គ្រចិត្ត សូមពិនិត្យមើលប្រអប់សាររបស់អ្នកសម្រាប់ព័ត៌មានលម្អិតបន្ថែម 🌐💬💡

យើងសូមកោតសរសើរដោយស្មោះចំពោះភាពក្លៀវក្លា និងចំណាប់អារម្មណ៍ដែលបង្ហាញដោយអ្នកដាក់ពាក្យទាំងអស់។ សូមអរគុណចំពោះការចូលរួមនៅក្នុងដំណើរការនេះ ហើយយើងសូមជូនពរឱ្យបេក្ខជនដែលជាប់ក្នុងបញ្ជីសម្រាំងទាំងអស់ទទួលបានលទ្ធផលល្អក្នុងដំណើរការសម្ភាសន៍! 🎉🎉🎉

🔗 គេហទំព័រកម្ពុជា អាយស៊ីធីខែម៖ https://cambodiaict.net/km/

#Shortlist #Interview #Volunteer #CambodiaICTCamp2026 #CambodiaICTCamp #ICT #Cambodia #CamIDF #ODC
2🎉1
🌐 ចាប់អារម្មណ៍លើ Wikidata មែនទេ? អាចចូលរួមវគ្គការណែនាំអំពី Wikidata ជាមួយយើង!

អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) សហការជាមួយ Wikidata Taiwan អញ្ជើញសាធារណជនទាំងអស់ចូលរួម វគ្គការណែនាំអំពី Wikidata ដើម្បីស្វែងយល់អំពីមូលដ្ឋានគ្រឹះនៃ Wikidata របៀបប្រើប្រាស់ និងរបៀបចូលរួមចំណែកក្នុងការកសាងចំណេះដឹងបើកទូលាយសម្រាប់កម្ពុជា។

វគ្គនេះក៏ជាការចាប់ផ្តើមនៃកិច្ចសហការរវាងអូឌីស៊ី និង Wikidata Taiwan ក្នុងការស្តារឡើងវិញនូវសហគមន៍ Wikidata នៅកម្ពុជា។ មិនថាអ្នកជាអ្នកចាប់ផ្តើមថ្មី ឬមានចំណាប់អារម្មណ៍លើទិន្នន័យបើកទូលាយ និងចំណេះដឹងបើកទូលាយនោះទេ សូមអញ្ជើញចូលរួមដោយសេរី។

📅 កាលបរិច្ឆេទ៖ ១៣ កក្កដា ២០២៦
🕝 ម៉ោង៖ ២:៣០ រសៀល – ៤:០០ រសៀល
🗣 ភាសា៖ អង់គ្លេស

💻 ចូលរួមតាមរយៈ Google Meet៖ https://meet.google.com/uwk-ybzy-upj
🔗 ស្វែងយល់បន្ថែមអំពី Wikidata៖ https://www.wikidata.org/wiki/Wikidata:Main_Page

#Wikidata #OpenData #OpenKnowledge #DigitalCommunity #WikidataTaiwan #ODC
5
📩 ពិនិត្យមើលអ៊ីមែលរបស់អ្នក!

យើងពិតជាមានសេចក្តីសោមន្សរីករាយចំពោះការចាប់អារម្មណ៍ និងការគាំទ្រយ៉ាងច្រើនពីសហគមន៍ និងសូមអរគុណចំពោះអ្នកទាំងអស់គ្នាដែលបានដាក់ពាក្យចូលរួមកម្មវិធី «កម្ពុជា អាយស៊ីធីខែម ២០២៦» 💚

យើងបានផ្ញើអ៊ីមែលជូនដំណឹងដល់បេក្ខជនដែលត្រូវបានជ្រើសរើសរួចរាល់ហើយ។ សូមពិនិត្យប្រអប់សារចូល (Inbox) របស់អ្នក ដើម្បីមើលព័ត៌មានសំខាន់ៗអំពីលទ្ធផលនៃការដាក់ពាក្យ និងជំហានបន្ទាប់ 💬✉️

📌 ប្រសិនបើអ្នកបានទទួលអ៊ីមែល សូមអានព័ត៌មានឱ្យបានលម្អិត និងបញ្ជាក់ការចូលរួមរបស់អ្នកតាមការណែនាំ និងក្នុងរយៈពេលដែលបានកំណត់

យើងរង់ចាំជួបអ្នកទាំងអស់គ្នានៅកម្មវិធី «កម្ពុជា អាយស៊ីធីខែម ២០២៦» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩–២០ ខែកញ្ញា ឆ្នាំ២០២៦ នៅខេត្តសៀមរាប 🚀🇰🇭

🔗 គេហទំព័រកម្ពុជា អាយស៊ីធីខែម៖ https://cambodiaict.net/km/

#Participants #CambodiaICTCamp2026 #CambodiaICTCamp #ICT #Cambodia #CamIDF #ODC
4
📩 ពិនិត្យមើលអ៊ីមែលរបស់អ្នក!

យើងពិតជាមានសេចក្តីសោមន្សរីករាយចំពោះការចាប់អារម្មណ៍ និងការគាំទ្រយ៉ាងច្រើនពីយុវជនដែលមានចំណង់ចំណូលចិត្ត និងទេពកោសល្យ ស្នើសុំធ្វើជាអ្នកស្ម័គ្រចិត្តសម្រាប់កម្មវិធី «កម្ពុជា អាយស៊ីធីខែម ២០២៦»!

យើងបានផ្ញើអ៊ីមែលជូនដំណឹងដល់បេក្ខជនស្ម័គ្រចិត្តដែលត្រូវបានជ្រើសរើសរួចរាល់ហើយ។ សូមពិនិត្យប្រអប់សារចូល (Inbox) របស់អ្នក ដើម្បីមើលព័ត៌មានសំខាន់ៗអំពីលទ្ធផលនៃការដាក់ពាក្យ និងជំហានបន្ទាប់ 💬✉️

📌 យើងរង់ចាំជួបអ្នកទាំងអស់គ្នានៅកម្មវិធី «កម្ពុជា អាយស៊ីធីខែម ២០២៦» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩–២០ ខែកញ្ញា ឆ្នាំ២០២៦ នៅខេត្តសៀមរាប 🚀🇰🇭

យើងសូមកោតសរសើរដោយស្មោះចំពោះភាពក្លៀវក្លា និងចំណាប់អារម្មណ៍ដែលបង្ហាញដោយអ្នកដាក់ពាក្យទាំងអស់។

🔗 គេហទំព័រកម្ពុជា អាយស៊ីធីខែម៖ https://cambodiaict.net/km/

#Volunteer #CambodiaICTCamp2026 #CambodiaICTCamp #ICT #Cambodia #CamIDF #ODC
[ឱកាសការងារ]

អូឌីស៊ី កំពុងស្វែងរក៖

🔍 «មន្រ្ដីគម្រោងផ្នែកការគ្រប់គ្រងធនធានធម្មជាតិ»
លោកអ្នកអាចផ្ញើឯកសារតម្រូវទាំងអស់មកកាន់ recruitment@opendevcam.net ត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦

🔍 «អ្នកប្រតិបត្តិការបច្ចេកទេសថ្នាក់មូលដ្ឋាន»
លោកអ្នកអាចផ្ញើឯកសារតម្រូវទាំងអស់មកកាន់ recruitment@opendevcam.net ត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦

👉 ចុចទីនេះ សម្រាប់អានព័ត៌មានបន្ថែម៖ https://opendevelopmentcambodia.net/km/about/jobs/

#JobOpportunity #Job #Opportunity #NaturalResourceManagementProject #LocalOperator #ODC
📢 Reminder: Letter of Obligation Deadline

Cambodia ICT Camp 2026 participants, just a friendly reminder to submit your Letter of Obligation by Friday, 31 July 2026 📄

Please make sure to send it back to us by the deadline this week so we can complete the next steps

We look forward to seeing you at CambodiaICTCamp2026! 💻

#LetterofObligation #CambodiaICTCamp2026 #CambodiaICTCamp #ICT #Cambodia #CamIDF #ODC
🙏1
🗺🌲 សម្រាប់បងប្អូនដែលចាប់អារម្មណ៍លើបច្ចេកទេសធ្វើផែនទី GIS ឬនវានុវត្តន៍ផែនទី ពេលនេះជំនួបបច្ចេកទេសស្ដីពីការធ្វើផែនទីរបស់យើងវិលត្រឡប់មកវិញហើយ!

អូឌីស៊ីសូមជម្រាបជូនថា យើងបន្តការរៀបចំជំនួបបច្ចេកទេសស្ដីពីការធ្វើផែនទីក្នុងខែសីហា ដែលនឹងធ្វើឡើងនៅថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ (ទីកន្លែងជម្រាបជូននាពេលក្រោយ) ចាប់ពីម៉ោង ១:០០ ដល់ ៥:៣០ រសៀល 🌳💻

👉🏻 របៀបចូលរួម៖ ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://forms.office.com/r/kd3jcrXYZc មុនថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦

🌎 យើងសង្ឃឹមថាបានជួបលោកអ្នកនាពេលឆាប់ៗនេះ!

#Technical #Mapping #MeetUp #GIS #Forest #Monitoring #NPA #GFW #ODC
8
[ពន្យារពេលទទួលពាក្យ]

អូឌីស៊ី កំពុងស្វែងរក៖

🔍 «អ្នកប្រតិបត្តិការបច្ចេកទេសថ្នាក់មូលដ្ឋាន»
លោកអ្នកអាចផ្ញើឯកសារតម្រូវទាំងអស់មកកាន់ recruitment@opendevcam.net ត្រឹមថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦

👉 ចុចទីនេះ សម្រាប់អានព័ត៌មានបន្ថែម៖ https://opendevelopmentcambodia.net/km/about/jobs/

-------------------------

[Deadline Extended]

ODC is seeking:

🔍 "Local Operator"
You can submit all relevant documents to recruitment@opendevcam.net by 21 August 2026

👉 Click here for more information: https://opendevelopmentcambodia.net/about/jobs/

#JobOpportunity #Job #Opportunity #LocalOperator #ODC
🌐 វគ្គចែករំលែកការណែនាំទៅកាន់ Wikidata ជាលើកទី២បានវិលត្រឡប់មកវិញហើយ!

អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) សហការជាមួយ Wikidata Taiwan អញ្ជើញសាធារណជនទាំងអស់ចូលរួម វគ្គការណែនាំអំពី Wikidata ជាលើកទី២ ដើម្បីស្វែងយល់អំពី Wikidata របៀបប្រើប្រាស់ និងរបៀបចូលរួមចំណែកក្នុងការកសាងចំណេះដឹងបើកទូលាយសម្រាប់កម្ពុជា។

វគ្គនេះក៏ជាការចាប់ផ្តើមនៃកិច្ចសហការរវាងអូឌីស៊ី និង Wikidata Taiwan ក្នុងការស្តារឡើងវិញនូវសហគមន៍ Wikidata នៅកម្ពុជា។ មិនថាអ្នកជាអ្នកចាប់ផ្តើមថ្មី ឬមានចំណាប់អារម្មណ៍លើទិន្នន័យបើកទូលាយ និងចំណេះដឹងបើកទូលាយនោះទេ សូមអញ្ជើញចូលរួមដោយសេរី។

🗓 កាលបរិច្ឆេទ៖ ១៧ សីហា ២០២៦
ម៉ោង៖ ២:៣០ ថ្ងៃត្រង់ – ៤:០០ រសៀល
🗣 ភាសា៖ អង់គ្លេស

📌 ចូលរួមតាមរយៈ៖ https://teams.microsoft.com/meet/448321814911412?p=MzmfWd4zb3ZrnLu5JB
🔗 ស្វែងយល់បន្ថែមអំពី Wikidata៖ https://www.wikidata.org/wiki/Wikidata:Main_Page

#Wikidata #OpenData #OpenKnowledge #DigitalCommunity #WikidataTaiwan #ODC
👍1