Open Development Cambodia Organization (ODC)
2.3K subscribers
325 photos
2 videos
229 links
ODC is an online hub independently compiling freely available data in a ‘one-stop shop’ to provide the public with up-to-date, accurate information about Cambodia and its economic and social development.
Download Telegram
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) នឹងរៀបចំសិក្ខាសាលាបណ្តុះបណ្តាល រយៈពេល២ថ្ងៃ ស្តីពី អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថល (MIDL) នៅក្រុងបានលុង នៅសប្តាហ៍ទី១ និងទី២ នៃខែមេសា ឆ្នាំ២០២៥

សិក្ខាសាលាបណ្តុះបណ្តាលនេះ មានគោលបំណងផ្តល់នូវចំណេះដឹងនិងជំនាញដល់អ្នកចូលរួមអំពីការប្រើប្រាស់ឧបករណ៍ឌីជីថលចាំបាច់ក្នុងការវិភាគនិងប្រើប្រាស់ខ្លឹមសារប្រព័ន្ធផ្សព្វផ្សាយ ការចូលប្រើព័ត៌មានមានប្រយោជន៍ដែលពួកគេត្រូវការ ការស្វែងរកវេទិកាឌីជីថលប្រកបដោយការទទួលខុសត្រូវ ព្រមទាំងការបន្តសិក្សារៀនសូត្រ។ លើសពីនេះទៀត អ្នកចូលរួមនឹងឈ្វេងយល់ពីការផ្តល់មតិកែលម្អលើការអនុវត្តការផ្តល់សេវាតាមរយៈយន្តការមតិកែលម្អ «យោបល់ពលរដ្ឋ» (yobol.org) ដែលគាំទ្រដោយ គម្រោងពង្រឹងតម្លាភាព និងគណនេយ្យភាពក្នុងអភិបាលកិច្ចមូលដ្ឋាន តាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ (STA) ។

សិក្ខាសាលាបណ្តុះបណ្តាលរយៈពេល២ថ្ងៃនេះនឹងផ្តល់ជូននូវអាហារសម្រន់ និងអាហារថ្ងៃត្រង់សម្រាប់អ្នកចូលរួម។ អ្នកចូលរួមនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការចូលរួមសម្រាប់អ្នកដែលចូលរួមទាំង២ថ្ងៃពេញ។

ដើម្បីចូលរួមសិក្ខាសាលាបណ្តុះបណ្តាលនេះ សូមបងប្អូនចុះឈ្មោះចូលរួមតាមរយៈតំណភ្ជាប់នេះ៖ https://forms.gle/dfxA6uVSAYyu1wS48
3
ក្នុងប្រធានបទអំពីទិន្នន័យ តើពាក្យ «Data Minimization» មានន័យដូចម្ដេចទៅ?

«Data Minimization» គឺជាការប្រមូលទិន្នន័យឯកជនយកទៅប្រើប្រាស់ក្នុងគោលបំណងណាមួយ ដែលត្រូវបានកំណត់ត្រឹមកម្រិតអប្បបរមា។ នោះមានន័យថា អ្នកមិនអាចប្រមូលយកទិន្នន័យរបស់បុគ្គលណាម្នាក់ ទៅប្រើប្រាស់លើសពីកម្រិត ឬបរិមាណដែលអ្នកត្រូវការនោះទេ។

ហេតុអ្វី Data Minimization ជារឿងសំខាន់?
ផ្អែកតាមមាត្រា៥ (១)(c) នៃបទប្បញ្ញត្តិការពារទិន្នន័យទូទៅ (GDPR) ទិន្នន័យឯកជនដែលត្រូវបានប្រមូល ត្រូវតែមានភាព «គ្រប់គ្រាន់ សំខាន់ និងចាំបាច់តែប៉ុណ្ណោះ សម្រាប់គោលបំណងនៃការប្រើប្រាស់ទិន្នន័យទាំងនោះ»។

ប្រភព៖ Information Commissioner’s Office

🔗 តាមដានយើងលើបណ្ដាញផ្សេងៗទៀត៖ lnk.bio/opendevcam

#DataMinimization #DataProtection #DataCollection #ODC
4
ជួបគ្នានៅ «ពិព័រណ៍ការងាររបស់សាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP)» 💼💚

👉​ព័ត៌មានពីការតាំងពិព័រណ៍៖
ជួបគ្នាពីម៉ោង ១០ព្រឹក រហូតដល់ម៉ោង ៤រសៀល
🗓 ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ (ស្អែកនេះ)
📌 ស្តង់លេខ១៧
📍 ទីតាំងរបស់សាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP)៖ https://maps.app.goo.gl/m9eupEpdBJyRv3Zu7

🔗 តាមដានយើងលើបណ្ដាញផ្សេងៗទៀត៖ lnk.bio/opendevcam

-------------------------

See you at "AUPP Career Fair"​ 💼💚

👉 Information about the Fair:
From 10:00 AM to 4:00 PM
🗓 27 March 2025 (Tomorrow)
📌 Booth #17
📍 Map to the American University of Phnom Penh (AUPP): https://maps.app.goo.gl/m9eupEpdBJyRv3Zu7

🔗 Follow us on other platforms: lnk.bio/opendevcam

#Career #Job #Data #Opportunity #Fair #2025 #AUPP #ODC
3
ជួបគ្នាថ្ងៃនេះនៅ «ពិព័រណ៍ការងាររបស់សាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP)» 💼💚

👉​ព័ត៌មានពីការតាំងពិព័រណ៍៖
ជួបគ្នាពីម៉ោង ១០ព្រឹក រហូតដល់ម៉ោង ៤រសៀល
🗓 ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ (ថ្ងៃនេះ)
📌 ស្តង់លេខ១៧
📍 ទីតាំងរបស់សាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP)៖ https://maps.app.goo.gl/m9eupEpdBJyRv3Zu7

🔗 តាមដានយើងលើបណ្ដាញផ្សេងៗទៀត៖ lnk.bio/opendevcam

-------------------------

See you today at "AUPP Career Fair"​ 💼💚

👉 Information about the Fair:
From 10:00 AM to 4:00 PM
🗓 27 March 2025 (Today)
📌 Booth #17
📍 Map to the American University of Phnom Penh (AUPP): https://maps.app.goo.gl/m9eupEpdBJyRv3Zu7

🔗 Follow us on other platforms: lnk.bio/opendevcam

#Career #Job #Data #Opportunity #Fair #2025 #AUPP #ODC
👍2
🎉 អានព្រឹត្តិបត្រព័ត៌មានប្រចាំខែកុម្ភៈរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ 🌐

លោកអ្នកមិនបានទទួលដំណឹងអំពីសំណុំទិន្នន័យ និងសកម្មភាពរបស់យើងមែនទេ? 🤔

👉📥 ចុចលើតំណភ្ជាប់នេះ រួចបំពេញព័ត៌មានរបស់អ្នក ដើម្បីទទួលបានព្រឹត្តិបត្រព័ត៌មានប្រចាំខែ៖
https://opendevelopmentcambodia.net/km/contact/

🔗 តាមដានយើងលើបណ្ដាញផ្សេងៗទៀត៖ lnk.bio/opendevcam

-------------------------

🎉 Check out February 2025's Newsletter from ODC 🌐

Missing out on our latest datasets and activities? 🤔

👉📥 Click on this link and fill in your information to receive our monthly Newsletter: https://opendevelopmentcambodia.net/contact/

🔗 Follow us on other platforms: lnk.bio/opendevcam

#Newsletter #February #2025 #MonthlyNewsletter #ODC
[បច្ចុប្បន្នភាពទិន្នន័យ]

អូឌីស៊ី បានធ្វើបច្ចុប្បន្នភាពសំណុំទិន្នន័យអំពី «ការធ្វើអនុបយោគ បែងចែកដីរដ្ឋ» ដោយបន្ថែមទិន្នន័យផែនទីចំនួន ០១ ក្នុងខេត្តក្រចេះ។ សំណុំ​ទិន្នន័យ​នេះ​មាន​ផ្ទុក​នូវ​ព័ត៌មាន​អំពី​ ការ​ធ្វើ​ចំណាត់ថ្នាក់​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ និង​ការ​ធ្វើ​អនុ​ប​យោគ​ដី​ជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​ នៃ​តំបន់​មួយ​ចំនួន​ នៅ​រាជធានី​ភ្នំពេញ​ ខេត្តកណ្តាល តាកែវ កំពង់ឆ្នាំង បាត់ដំបង កំពង់ស្ពឺ ពោធិ៍សាត់ ក្រចេះ សៀមរាប មណ្ឌលគិរី ព្រះវិហារ ស្វាយរៀង ត្បូងឃ្មុំ និងតំបន់ឆ្នេរ​ ដែល​រៀបចំ​បង្កើត​ឡើង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុងគោលបំណងដើម្បីធ្វើការអភិវឌ្ឍ ផ្សេងៗដូចជា ការកសាងហេដ្ឋារចនាសម្ព័ន្ធ និង ទេសចរណ៍ ជាដើម។

👉 អានបន្ថែម៖ https://tinyurl.com/4b7yawpk

🔗 តាមដានយើងលើបណ្ដាញផ្សេងៗទៀត៖ lnk.bio/opendevcam

#Data #Update #Dataset #State #Land #Reclassification #Kratie #ODC
ទំនេរៗ អ្នកទាំងអស់គ្នាអាចអានលេងៗពីទិន្នន័យទាក់ទងនឹងប្រធានបទខាងក្រោមនេះបាន ព្រោះអាចមានព័ត៌មានខ្លះអ្នកទាំងអស់គ្នាអាចនឹងមិនធ្លាប់បានដឹង 🤔💭💡

✈️ អាកាសយានដ្ឋាន​ និង​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស
🚆ផ្លូវ​រថភ្លើង​
🚗 ផ្លូវ​ និង​ស្ពាន​
🚢 ផ្លូវទឹក​ និង​កំពង់​ផែ​

👉 តស់! ទៅអានទាំងអស់គ្នា តាមរយៈតំណភ្ជាប់នេះ៖ https://tinyurl.com/35625zwm

-------------------------

When you are free, let's explore data related to the following topics. You might come across some facts you have never known before 🤔💭💡

✈️ Airports and air travel
🚆 Railways
🚗 Roads and bridges
🚢 Waterways and ports

👉 Let’s go! Check it out through this link: https://tinyurl.com/28mwxxxp

#Airport #AirTravel #Railway #Road #Bridge #Waterway #Port #Transportation #Cambodia #Data #ODC
2
ដំណឹងល្អ! អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានចេញផ្សាយនូវទំព័រប្រធានបទថ្មីគឺ «ជំនួយអភិវឌ្ឍន៍សម្រាប់ទឹក និងអនាម័យ» 💦🫧

យើងសង្ឃឹមថាទំព័រថ្មីនេះនឹងអាចផ្ដល់នូវទិន្នន័យសំខាន់ៗ និងមានអត្ថប្រយោជន៍ទៅដល់សិស្សនិស្សិត អ្នកស្រាវជ្រាវ និងសាធារណជនទាំងអស់ ដែលត្រូវការនូវទិន្នន័យពាក់ព័ន្ធនឹងប្រធានបទនេះ។

👉 លោកអ្នកអាចចូលទៅកាន់ទំព័រថ្មីនេះបាន តាមរយៈ៖ https://tinyurl.com/yc5vert6

-------------------------

Good news! Open Development Cambodia Organization (ODC) has published a new topic page titled “Development and assistance for water and sanitation” 💦🫧

We hope this new page will provide important and useful data for students, researchers, and the general public who are seeking information related to this topic.

👉 You can access the new page via: https://tinyurl.com/y344pxv4

#Water #Sanitation #Assistance #Data #Cambodia #ODC
4👍2
រយៈពេល ១០ ឆ្នាំមកនេះ​ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) តែងតែចែករំលែកនូវចំណេះដឹង ជួយដល់សហគមន៍ និងផ្សព្វផ្សាយទិន្នន័យបើកទូលាយ ដើម្បីជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា។

ជាមួយនឹងស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្ន គម្រោងសំខាន់ៗរបស់យើងមួយចំនួនត្រូវបានផ្អាកដំណើរការ។ ដើម្បីបន្តបេសកម្ម និងសម្រេចនូវគោលបំណងនេះ យើងត្រូវការការគាំទ្រពីលោកអ្នកទាំងអស់គ្នា។

ការបរិច្ចាគរបស់លោកអ្នកនឹងជួយឱ្យយើងអាចបន្តសកម្មភាពរបស់យើងជាបន្តទៀត និងធានាថាការសិក្សាស្រាវជ្រាវសំខាន់ៗ កម្មវិធីបណ្ដុះបណ្ដាល និងថ្នាលឌីជីថលផ្សេងៗនៅតែអាចដំណើរការ និងអាចចូលប្រើប្រាស់បានសម្រាប់សាធារណជន។

ការបរិច្ចាគ៖
លោកអ្នកអាចបរិច្ចាគមកកាន់យើងបានតាមតំណនេះ៖
- https://www.nfggive.org/donation/13-3586432 (ដោយបញ្ជាក់ថាការបរិច្ចាគនេះគឺសម្រាប់ ODC នៅក្នុងប្រអប់ «Designation»)
- ឬ KHQR ដែលភ្ជាប់ជាមួយ
ប្រសិនបើលោកអ្នកមានចម្ងល់ផ្សេងៗ អាចទាក់ទងមកយើងបានតាមរយៈ៖
- លេខទូរស័ព្ទ៖ +៨៥៥ ២៣ ៩០២ ១៩៦
- អ៊ីមែល៖ contact@opendevcam.net

យើងសូមថ្លែងអំណរគុណសម្រាប់ការរួមចំណែក និងការគាំទ្ររបស់លោកអ្នកក្នុងការជំរុញចំណេះដឹងបើកទូលាយ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា។

#ODC
5