Open Development Cambodia Organization (ODC)
2.3K subscribers
325 photos
2 videos
229 links
ODC is an online hub independently compiling freely available data in a ‘one-stop shop’ to provide the public with up-to-date, accurate information about Cambodia and its economic and social development.
Download Telegram
ការប្រើប្រាស់ពាក្យ «ឯកជនភាពទិន្នន័យ» និងពាក្យ «សន្តិសុខទិន្នន័យ» មានភាពស្រដៀងគ្នា ប៉ុន្តែកុំយល់ច្រឡំថាពាក្យទាំងពីរមានអត្ថន័យដូចគ្នាណា៎!

👉 «ឯកជនភាពទិន្នន័យ» ឬ «ឯកជនភាពព័ត៌មាន» ពាក់ព័ន្ធនឹងសិទ្ធិរបស់បុគ្គលទៅលើការគ្រប់គ្រង ដំណើរការ រក្សាទុក និងប្រើប្រាស់ព័ត៌មានឯកជនរបស់ខ្លួនឱ្យបានត្រឹមត្រូវ។

👉 «សន្តិសុខទិន្នន័យ» ផ្ដោតទៅលើការការពារទិន្នន័យឯកជន ពីការចូលទៅប្រើពីភាគីទីបីដោយគ្មានការអនុញ្ញាត ការវាយប្រហារ និងការកេងប្រវ័ញ្ច។

ប្រភព៖ Data Privacy Manager & Atlan

🔗 តាមដានយើងលើបណ្ដាញផ្សេងៗទៀត៖ lnk.bio/opendevcam

#DataPrivacy #DataSecurity #PersonalData #DataProtection #ODC
3👍2
ទៅណាក៏ឮពាក្យ VPN តើវាមានសារៈសំខាន់យ៉ាងណាទៅ? 🤔💭

VPN (Virtual Private Network) ឬ «បណ្ដាញឯកជននិម្មិត» គឺជាការភ្ជាប់បណ្ដាញដាច់ដោយឡែក រវាងឧបករណ៍របស់អ្នក និងម៉ាស៊ីនមេ (remote server) ពីចម្ងាយ។ VPN មានសមត្ថភាពលាក់អាស័យដ្ឋានអាយភី (IP Address) ដែលអាចការពារទិន្នន័យរបស់អ្នកពី Hacker បាន 💡🌐

ខាងក្រោមនេះជាសារៈសំខាន់ចម្បងៗ ដែលអ្នកគួរប្រើ VPN។

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Microsoft និង Cybernews

🔗 តាមដានយើងលើបណ្ដាញផ្សេងៗទៀត៖ lnk.bio/opendevcam

-------------------------

You hear VPN everywhere you go, how is it so important? 🤔💭

VPN (Virtual Private Network) is connecting your device to a remote server owned by a VPN provider. VPN can hide your IP address which will protect your data from hackers 💡🌐

Below you can find several important reasons to use VPN on your device.

Source: Anti Cyber Crime Department, Microsoft & Cybernews

🔗 Follow us on other platforms: lnk.bio/opendevcam

#VPN #VirtualPrivateNetwork #PersonalData #DataPrivacy #DataSecurity #ODC
👍6
«ប្រធានទិន្នន័យ» សំដៅលើអ្នកប្រើប្រាស់ដែលជាម្ចាស់ទិន្នន័យ។ បើនិយាយឱ្យក្បោះក្បាយជាងនេះ «ប្រធានទិន្នន័យ» សំដៅលើបុគ្គលណាម្នាក់ ដែលគេអាចកត់សម្គាល់បានដោយផ្ទាល់ ឬដោយប្រយោល តាមរយៈវិធីកំណត់អត្តសញ្ញាណណាមួយ មានដូចជាឈ្មោះ អត្តលេខ ទិន្នន័យទីតាំង ឬតាមរយៈកត្តាជាក់លាក់ណាមួយ ឬច្រើនរបស់បុគ្គលនោះ មានដូចជាអត្តសញ្ញាណនៃរូបរាងកាយ ដងខ្លួន ហ្សែន ផ្លូវចិត្ត សេដ្ឋកិច្ច វប្បធម៌ ឬសង្គម។

ប្រភព៖ IntersoftConsulting Openli និង Atinternet

🔗 តាមដានយើងលើបណ្ដាញផ្សេងៗទៀត៖ lnk.bio/opendevcam


“Data Subject” refers to an end user whose personal data can be collected. In a more descriptive explanation, “Data Subject” refers to an individual person, who can be identified directly or indirectly through, for example, name, ID number, location data, or through one or more factors specific to the physical, physiological, genetic, mental, economic, cultural, or social identity of that natural person.

Source: IntersoftConsulting, Openli & Atinternet

🔗 Follow us on other platforms: lnk.bio/opendevcam

#DataSubject #PersonalData #DataProtection #ODC
6
[បច្ចុប្បន្នភាពទិន្នន័យ]

🚢 អូឌីស៊ី បានធ្វើបច្ចុប្បន្នភាពសំណុំទិន្នន័យអំពី «តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា» ដោយបន្ថែមទិន្នន័យផែនទីចំនួន ១ របស់តំបន់សេដ្ឋកិច្ចពិសេស ហ័រស៊ាំង អុិនធើណេសិនណាល ក្នុងខេត្តស្វាយរៀង។ សំណុំទិន្នន័យនេះ ប្រមូលផ្តុំទិន្នន័យអំពីតំបន់សេដ្ឋកិច្ចពិសេសនៅប្រទេសកម្ពុជា ចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៤។ តំបន់សេដ្ឋកិច្ចចំនួន ៦១ ត្រូវបានកត់ត្រាទុកជាចំណុច ទិន្នន័យនេះ ត្រូវបានប្រមូលយកមកពីប្រភពផ្សេងៗគ្នា ដូចជារាជកិច្ចរបស់រាជរដ្ឋាភិបាល និង របាយការណ៍របស់ក្រសួងរាជរដ្ឋាភិបាល ជាទម្រង់ pdf និង តំបន់សេដ្ឋកិច្ចពិសេសចំនួន ៣៥ តាងជាពុហុកោណ ទិន្នន័យទទួលបានពី STIMSON។ ទិន្នន័យ​ភូមិសាស្ត្រ​ ត្រូវ​បាន​កំណត់​យក​តាម​ប្រព័ន្ធ​គោល​ WGS​ 84,​ Zone​ 48N​។​

👉 អានបន្ថែម៖ https://tinyurl.com/7xs2ycay

🔗 តាមដានយើងលើបណ្ដាញផ្សេងៗទៀត៖ lnk.bio/opendevcam

#Data #Update #Dataset #SpecialEconomicZone #SEZ #SvayRieng #ODC
អូឌីស៊ី នឹងរៀបចំសិក្ខាសាលាបណ្តុះបណ្តាលរយៈពេល២ថ្ងៃ ស្តីពី អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថល (MIDL) នៅក្រុងសៀមរាប នៅសប្តាហ៍ទី៣ និងទី៤ នៃខែមីនា ឆ្នាំ២០២៥ ✍🏻🗓

សិក្ខាសាលាបណ្តុះបណ្តាលនេះ មានគោលបំណងផ្តល់នូវចំណេះដឹងនិងជំនាញដល់អ្នកចូលរួមអំពីការប្រើប្រាស់ឧបករណ៍ឌីជីថលចាំបាច់ក្នុងការវិភាគនិងប្រើប្រាស់ខ្លឹមសារប្រព័ន្ធផ្សព្វផ្សាយ ការចូលប្រើព័ត៌មានមានប្រយោជន៍ដែលពួកគេត្រូវការ ការស្វែងរកវេទិកាឌីជីថលប្រកបដោយការទទួលខុសត្រូវ ព្រមទាំងការបន្តសិក្សារៀនសូត្រ។ លើសពីនេះទៀត អ្នកចូលរួមនឹងឈ្វេងយល់ពីការផ្តល់មតិកែលម្អលើការអនុវត្តការផ្តល់សេវាតាមរយៈយន្តការមតិកែលម្អ «យោបល់ពលរដ្ឋ» (yobol.org) ដែលគាំទ្រដោយ គម្រោង «ពង្រឹងតម្លាភាព និងគណនេយ្យភាពក្នុងអភិបាលកិច្ចមូលដ្ឋាន តាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ (STA)» 💬📲

សិក្ខាសាលាបណ្តុះបណ្តាលរយៈពេល២ថ្ងៃនេះនឹងផ្តល់ជូននូវអាហារសម្រន់ និងអាហារថ្ងៃត្រង់សម្រាប់អ្នកចូលរួម។ អ្នកចូលរួមនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការចូលរួមសម្រាប់អ្នកដែលចូលរួមទាំង២ថ្ងៃពេញ 🍽

📌 ដើម្បីចូលរួមសិក្ខាសាលាបណ្តុះបណ្តាលនេះ សូមបងប្អូនចុះឈ្មោះចូលរួមតាមរយៈតំណភ្ជាប់នេះ៖ https://forms.gle/DwrqXWd1ReTb1Y4t6
3
[បច្ចុប្បន្នភាពទិន្នន័យ]

អូឌីស៊ី បានធ្វើបច្ចុប្បន្នភាពសំណុំទិន្នន័យអំពី «ការធ្វើអនុបយោគ បែងចែកដីរដ្ឋ» ដោយបន្ថែមទិន្នន័យផែនទីចំនួន ១ ក្នុងខេត្តពោធិ៍សាត់។ សំណុំ​ទិន្នន័យ​នេះ​មាន​ផ្ទុក​នូវ​ព័ត៌មាន​អំពី​ការ​ធ្វើ​ចំណាត់ថ្នាក់​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ និង​ការ​ធ្វើ​អនុ​ប​យោគ​ដី​ជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​នៃ​តំបន់​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​ ខេត្តកណ្តាល តាកែវ កំពង់ឆ្នាំង បាត់ដំបង កំពង់ស្ពឺ ពោធិ៍សាត់ ក្រចេះ សៀមរាប មណ្ឌលគិរី ព្រះវិហារ ស្វាយរៀង ត្បូងឃ្មុំ និងតំបន់ឆ្នេរ​ ដែល​រៀបចំ​បង្កើត​ឡើង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងគោលបំណងដើម្បីធ្វើការអភិវឌ្ឍផ្សេងៗដូចជា ការកសាងហេដ្ឋារចនាសម្ព័ន្ធ និង ទេសចរណ៍ជាដើម។

👉 អានបន្ថែម៖ https://tinyurl.com/4b7yawpk

🔗 តាមដានយើងលើបណ្ដាញផ្សេងៗទៀត៖ lnk.bio/opendevcam

#Data #Update #Dataset #State #Land #Reclassification #ODC
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) នឹងរៀបចំសិក្ខាសាលាបណ្តុះបណ្តាល រយៈពេល២ថ្ងៃ ស្តីពី អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថល (MIDL) នៅក្រុងបានលុង នៅសប្តាហ៍ទី១ និងទី២ នៃខែមេសា ឆ្នាំ២០២៥

សិក្ខាសាលាបណ្តុះបណ្តាលនេះ មានគោលបំណងផ្តល់នូវចំណេះដឹងនិងជំនាញដល់អ្នកចូលរួមអំពីការប្រើប្រាស់ឧបករណ៍ឌីជីថលចាំបាច់ក្នុងការវិភាគនិងប្រើប្រាស់ខ្លឹមសារប្រព័ន្ធផ្សព្វផ្សាយ ការចូលប្រើព័ត៌មានមានប្រយោជន៍ដែលពួកគេត្រូវការ ការស្វែងរកវេទិកាឌីជីថលប្រកបដោយការទទួលខុសត្រូវ ព្រមទាំងការបន្តសិក្សារៀនសូត្រ។ លើសពីនេះទៀត អ្នកចូលរួមនឹងឈ្វេងយល់ពីការផ្តល់មតិកែលម្អលើការអនុវត្តការផ្តល់សេវាតាមរយៈយន្តការមតិកែលម្អ «យោបល់ពលរដ្ឋ» (yobol.org) ដែលគាំទ្រដោយ គម្រោងពង្រឹងតម្លាភាព និងគណនេយ្យភាពក្នុងអភិបាលកិច្ចមូលដ្ឋាន តាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ (STA) ។

សិក្ខាសាលាបណ្តុះបណ្តាលរយៈពេល២ថ្ងៃនេះនឹងផ្តល់ជូននូវអាហារសម្រន់ និងអាហារថ្ងៃត្រង់សម្រាប់អ្នកចូលរួម។ អ្នកចូលរួមនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការចូលរួមសម្រាប់អ្នកដែលចូលរួមទាំង២ថ្ងៃពេញ។

ដើម្បីចូលរួមសិក្ខាសាលាបណ្តុះបណ្តាលនេះ សូមបងប្អូនចុះឈ្មោះចូលរួមតាមរយៈតំណភ្ជាប់នេះ៖ https://forms.gle/dfxA6uVSAYyu1wS48
3
ក្នុងប្រធានបទអំពីទិន្នន័យ តើពាក្យ «Data Minimization» មានន័យដូចម្ដេចទៅ?

«Data Minimization» គឺជាការប្រមូលទិន្នន័យឯកជនយកទៅប្រើប្រាស់ក្នុងគោលបំណងណាមួយ ដែលត្រូវបានកំណត់ត្រឹមកម្រិតអប្បបរមា។ នោះមានន័យថា អ្នកមិនអាចប្រមូលយកទិន្នន័យរបស់បុគ្គលណាម្នាក់ ទៅប្រើប្រាស់លើសពីកម្រិត ឬបរិមាណដែលអ្នកត្រូវការនោះទេ។

ហេតុអ្វី Data Minimization ជារឿងសំខាន់?
ផ្អែកតាមមាត្រា៥ (១)(c) នៃបទប្បញ្ញត្តិការពារទិន្នន័យទូទៅ (GDPR) ទិន្នន័យឯកជនដែលត្រូវបានប្រមូល ត្រូវតែមានភាព «គ្រប់គ្រាន់ សំខាន់ និងចាំបាច់តែប៉ុណ្ណោះ សម្រាប់គោលបំណងនៃការប្រើប្រាស់ទិន្នន័យទាំងនោះ»។

ប្រភព៖ Information Commissioner’s Office

🔗 តាមដានយើងលើបណ្ដាញផ្សេងៗទៀត៖ lnk.bio/opendevcam

#DataMinimization #DataProtection #DataCollection #ODC
4
ជួបគ្នានៅ «ពិព័រណ៍ការងាររបស់សាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP)» 💼💚

👉​ព័ត៌មានពីការតាំងពិព័រណ៍៖
ជួបគ្នាពីម៉ោង ១០ព្រឹក រហូតដល់ម៉ោង ៤រសៀល
🗓 ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ (ស្អែកនេះ)
📌 ស្តង់លេខ១៧
📍 ទីតាំងរបស់សាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP)៖ https://maps.app.goo.gl/m9eupEpdBJyRv3Zu7

🔗 តាមដានយើងលើបណ្ដាញផ្សេងៗទៀត៖ lnk.bio/opendevcam

-------------------------

See you at "AUPP Career Fair"​ 💼💚

👉 Information about the Fair:
From 10:00 AM to 4:00 PM
🗓 27 March 2025 (Tomorrow)
📌 Booth #17
📍 Map to the American University of Phnom Penh (AUPP): https://maps.app.goo.gl/m9eupEpdBJyRv3Zu7

🔗 Follow us on other platforms: lnk.bio/opendevcam

#Career #Job #Data #Opportunity #Fair #2025 #AUPP #ODC
3
ជួបគ្នាថ្ងៃនេះនៅ «ពិព័រណ៍ការងាររបស់សាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP)» 💼💚

👉​ព័ត៌មានពីការតាំងពិព័រណ៍៖
ជួបគ្នាពីម៉ោង ១០ព្រឹក រហូតដល់ម៉ោង ៤រសៀល
🗓 ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ (ថ្ងៃនេះ)
📌 ស្តង់លេខ១៧
📍 ទីតាំងរបស់សាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP)៖ https://maps.app.goo.gl/m9eupEpdBJyRv3Zu7

🔗 តាមដានយើងលើបណ្ដាញផ្សេងៗទៀត៖ lnk.bio/opendevcam

-------------------------

See you today at "AUPP Career Fair"​ 💼💚

👉 Information about the Fair:
From 10:00 AM to 4:00 PM
🗓 27 March 2025 (Today)
📌 Booth #17
📍 Map to the American University of Phnom Penh (AUPP): https://maps.app.goo.gl/m9eupEpdBJyRv3Zu7

🔗 Follow us on other platforms: lnk.bio/opendevcam

#Career #Job #Data #Opportunity #Fair #2025 #AUPP #ODC
👍2
🎉 អានព្រឹត្តិបត្រព័ត៌មានប្រចាំខែកុម្ភៈរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ 🌐

លោកអ្នកមិនបានទទួលដំណឹងអំពីសំណុំទិន្នន័យ និងសកម្មភាពរបស់យើងមែនទេ? 🤔

👉📥 ចុចលើតំណភ្ជាប់នេះ រួចបំពេញព័ត៌មានរបស់អ្នក ដើម្បីទទួលបានព្រឹត្តិបត្រព័ត៌មានប្រចាំខែ៖
https://opendevelopmentcambodia.net/km/contact/

🔗 តាមដានយើងលើបណ្ដាញផ្សេងៗទៀត៖ lnk.bio/opendevcam

-------------------------

🎉 Check out February 2025's Newsletter from ODC 🌐

Missing out on our latest datasets and activities? 🤔

👉📥 Click on this link and fill in your information to receive our monthly Newsletter: https://opendevelopmentcambodia.net/contact/

🔗 Follow us on other platforms: lnk.bio/opendevcam

#Newsletter #February #2025 #MonthlyNewsletter #ODC
[បច្ចុប្បន្នភាពទិន្នន័យ]

អូឌីស៊ី បានធ្វើបច្ចុប្បន្នភាពសំណុំទិន្នន័យអំពី «ការធ្វើអនុបយោគ បែងចែកដីរដ្ឋ» ដោយបន្ថែមទិន្នន័យផែនទីចំនួន ០១ ក្នុងខេត្តក្រចេះ។ សំណុំ​ទិន្នន័យ​នេះ​មាន​ផ្ទុក​នូវ​ព័ត៌មាន​អំពី​ ការ​ធ្វើ​ចំណាត់ថ្នាក់​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ និង​ការ​ធ្វើ​អនុ​ប​យោគ​ដី​ជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​ នៃ​តំបន់​មួយ​ចំនួន​ នៅ​រាជធានី​ភ្នំពេញ​ ខេត្តកណ្តាល តាកែវ កំពង់ឆ្នាំង បាត់ដំបង កំពង់ស្ពឺ ពោធិ៍សាត់ ក្រចេះ សៀមរាប មណ្ឌលគិរី ព្រះវិហារ ស្វាយរៀង ត្បូងឃ្មុំ និងតំបន់ឆ្នេរ​ ដែល​រៀបចំ​បង្កើត​ឡើង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុងគោលបំណងដើម្បីធ្វើការអភិវឌ្ឍ ផ្សេងៗដូចជា ការកសាងហេដ្ឋារចនាសម្ព័ន្ធ និង ទេសចរណ៍ ជាដើម។

👉 អានបន្ថែម៖ https://tinyurl.com/4b7yawpk

🔗 តាមដានយើងលើបណ្ដាញផ្សេងៗទៀត៖ lnk.bio/opendevcam

#Data #Update #Dataset #State #Land #Reclassification #Kratie #ODC