Open Development Cambodia Organization (ODC)
2.3K subscribers
325 photos
2 videos
229 links
ODC is an online hub independently compiling freely available data in a ‘one-stop shop’ to provide the public with up-to-date, accurate information about Cambodia and its economic and social development.
Download Telegram
អ្នកណាខ្លះ ចេញមុខមក!

ចូលចិត្តផុសរូបសំបុត្រយន្តហោះពេញៗ អត់កាត់ចេញអីខ្លះទេ 😁😁🛫

នៅលើសំបុត្រយន្តហោះរបស់អ្នកទាំងអស់គ្នា ដែលអ្នកទាំងអស់គ្នាតែងតែទទួលបានបន្ទាប់ពី Check in រួចនោះ គឺតែងតែមាននូវព័ត៌មានហោះហើរ ក៏ដូចជាព័ត៌មានផ្ទាល់ខ្លួនផងដែរ។ ការដែលផុសរូបទាំងមូលនៃសំបុត្រនោះ ឬក៏ផ្នែកណាមួយដែលបញ្ចេញនូវព័ត៌មានហោះហើរ ឬព័ត៌មានផ្ទាល់ខ្លួន គឺអាចធ្វើឱ្យអ្នកដែលមានបំណងអាក្រក់អាចដឹងពីគម្រោងដំណើរកម្សាន្តរបស់អ្នកបាន និងងាយស្រួលក្នុងការរៀបចំនូវគ្រោងការផ្សេងៗ។

ដូច្នេះប្រសិនបើលោកអ្នកចង់ផុសនោះ លោកអ្នកអាចកាត់ចេញនូវផ្នែកណាដែលមានព័ត៌មានសំខាន់ៗ ហើយត្រូវមើលម្ដងហើយម្ដងទៀតមុននឹងចុចផុស។ នេះនឹងធ្វើឱ្យដំណើរកម្សាន្តរបស់អ្នកនៅតែសប្បាយរីករាយ និងមានសុវត្ថិភាព 🥰✈️💚💚

🔗 តាមដានយើងលើបណ្ដាញផ្សេងៗទៀត៖ lnk.bio/opendevcam

#Data #Protection #Security #Privacy #Cybercrime #Cybersecurity #Knowledge #ODC
👍8
តទៅទៀតនេះ យើងនឹងទៅស្ដាប់កិច្ចពិភាក្សាលើប្រធានបទ «សេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាននៅប្រទេសកម្ពុជា» វិញម្ដង ដែលវាគ្មិនរបស់យើងនោះគឺលោកវ.ទោ ឆាយ ប៊ុនរម្យម៉ានិត។

ចំណែកឯអ្នកសម្របសម្រួលរបស់យើងវិញ គឺលោកបណ្ឌិត Marc Piñol Rovira (ប្រធានផ្នែកស្រាវជ្រាវ និងជាអ្នកគ្រប់គ្រងប្រតិបត្តិការរបស់ក្រុមស្រាវជ្រាវនៅមជ្ឈមណ្ឌលអាស៊ី)។

ទៅមើលវីដេអូខាងក្រោមទាំងអស់គ្នា ដើម្បីឈ្វេងយល់បន្ថែមអំពីប្រធានបទនេះ!

🎥 មើលវីដេអូពេញ៖ https://youtu.be/Z2yFxTGOcjU

តាមដានសកម្មភាពរបស់ «កម្ពុជា អាយស៊ីធីខែម ២០២៤» តាមរយៈ៖
👉 ទំព័រហ្វេសប៊ុកកម្ពុជា អាយស៊ីធីខែម៖ https://www.facebook.com/CambodiaICTCamp
👉 គេហទំព័រកម្ពុជា អាយស៊ីធីខែម៖ https://cambodiaict.net/km/

🔗 តាមដានយើងលើបណ្ដាញផ្សេងៗទៀត៖ lnk.bio/opendevcam

#PanelDiscussion #DraftLaw #Cybercrime #CambodiaICTCamp2024 #CambodiaICTCamp #ICT #Cambodia #ODC #CamIDF
1
បើគេមិនឱ្យ Password ទេ កុំខឹងគេ 💚

ព័ត៌មានជាច្រើនដែលអ្នកទាំងអស់គ្នាអាចចែករំលែកបាន ប៉ុន្តែសម្រាប់លេខសម្ងាត់ទូរស័ព្ទ ឬគណនីផ្សេងៗគួរតែប្រយ័ត្ន និងមិនគួរចែករំលែកឡើយ។

លេខសម្ងាត់របស់លោកអ្នក គួរតែមានតែអ្នកទេដែលដឹង ហើយគួរតែខុសគ្នាពីមួយទៅមួយ ដើម្បីទទួលបានសុវត្ថិភាពកាន់តែខ្ពស់ 📱🔒

🔗 តាមដានយើងលើបណ្ដាញផ្សេងៗទៀត៖ lnk.bio/opendevcam

-------------------------

If someone does not share their Password, do not get upset 💚

There is plenty of information you can share, but when it comes to phone or account passwords, it is important to stay cautious and avoid sharing them.

Your passwords should only be known to you, and it is best to use different ones for different accounts to ensure stronger security 📱🔒

🔗 Follow us on other platforms: lnk.bio/opendevcam

#Data #Protection #Security #Privacy #Cybercrime #Cybersecurity #Knowledge #ODC
វគ្គបន្ទាប់របស់យើង គឺជាបទបង្ហាញអំពី «បញ្ញាសិប្បនិម្មិត និងសិទ្ធិឌីជីថលនៅក្នុងអាស៊ីអាគ្នេយ៍៖ និន្នាការបច្ចុប្បន្ន ឱកាស និងបញ្ហាប្រឈម»។

នៅក្នុងបទបង្ហាញនេះ អ្នកទាំងអស់គ្នានឹងបានឃើញលោកបណ្ឌិត Marc Piñol Rovira (ប្រធានផ្នែកស្រាវជ្រាវ និងជាអ្នកគ្រប់គ្រងប្រតិបត្តិការរបស់ក្រុមស្រាវជ្រាវនៅមជ្ឈមណ្ឌលអាស៊ី) បកស្រាយអំពីប្រធានបទខាងលើ។

🎥 មើលវីដេអូពេញ៖ https://youtu.be/yLtB3CrzIRc

តាមដានសកម្មភាពរបស់ «កម្ពុជា អាយស៊ីធីខែម ២០២៤» តាមរយៈ៖
👉 ទំព័រហ្វេសប៊ុកកម្ពុជា អាយស៊ីធីខែម៖ https://www.facebook.com/CambodiaICTCamp
👉 គេហទំព័រកម្ពុជា អាយស៊ីធីខែម៖ https://cambodiaict.net/km/

🔗 តាមដានយើងលើបណ្ដាញផ្សេងៗទៀត៖ lnk.bio/opendevcam

#Presentation #AI #DigitalRights #SoutheastAsia #CambodiaICTCamp2024 #CambodiaICTCamp #ICT #Cambodia #ODC #CamIDF
1
ជ្រុលមានកន្លែងសាកថ្មហើយ ចាំអង្កាល់! 🔌🔋😁

ធ្លាប់អត់ ពេលដើរលេងក៏ឃើញមានកន្លែងសាកថ្មតាមទីសាធារណៈ ហើយក៏យកទូរស័ព្ទមកដោតសាកភ្លាមៗ ទាំងពេលខ្លះគឺមិនសូវជាចាំបាច់ខ្លាំងនោះទេ។ ប្រសិនបើលោកអ្នកតែងតែធ្វើបែបនេះ សូមប្រយ័ត្នប្រយែងក្នុងការដោតសាកថ្មតាមទីសាធារណៈទាំងនោះ ព្រោះការដោតសាកថ្មតាមទីសាធារណៈនេះ ក៏អាចឱ្យជនអនាមិកទាញយកទិន្នន័យពីក្នុងទូរស័ព្ទរបស់លោកអ្នកបានដែរ ដែលក្នុងភាសាអង់គ្លេសតែងតែហៅថា «Juice Jacking»។

យើងណែនាំឱ្យលោកអ្នកប្រើប្រាស់ power bank ផ្ទាល់ខ្លួនជំនួសវិញប្រសើរជាង 🥰💚🔋🔌

🔗 តាមដានយើងលើបណ្ដាញផ្សេងៗទៀត៖ lnk.bio/opendevcam

#Data #Protection #Security #Privacy #Cybercrime #Cybersecurity #Knowledge #ODC
អ្នកខ្លះដាច់អ៊ីនធឺណិតមួយភ្លែត អត់បានទេ--ត្រូវការរកអ៊ីនធឺណិតវិញភ្លាមៗ 😂😂 អ៊ីចឹងហើយ WiFi អីក៏ភ្ជាប់ដែរ ឱ្យតែបានអ៊ីនធឺណិត 🌐📶

ការដែលលោកអ្នកភ្ជាប់អ៊ីនធឺណិត ឬក៏ WiFi ដែលគ្មានប្រភពច្បាស់លាស់ ឬនៅតាមទីសាធារណៈ គឺអាចនាំហានិភ័យមកកាន់ទិន្នន័យរបស់លោកអ្នកបាន

ដូច្នេះលោកអ្នកគួរតែប្រើអ៊ីនធឺណិតខ្លួនឯង ឬក៏អ៊ីនធឺណិតដែលអាចទុកចិត្តបាន ជាពិសេសនៅពេលដែលត្រូវប្រើជាមួយនឹងព័ត៌មានផ្ទាល់ខ្លួន ព័ត៌មានសំខាន់ៗ ឬលុយកាក់ 💳💰

🔗 តាមដានយើងលើបណ្ដាញផ្សេងៗទៀត៖ lnk.bio/opendevcam

#Data #Protection #Security #Privacy #Cybercrime #Cybersecurity #Knowledge #ODC
👍3
អូឌីស៊ី កំពុងតែស្វែងរក «សមាជិកក្រុមប្រឹក្សាភិបាល» 🔎

លោកអ្នកអាចផ្ញើឯកសារតម្រូវទាំងអស់មកកាន់ recruitment@opendevcam.net ត្រឹមថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥

👉 ចុចទីនេះ សម្រាប់អានព័ត៌មានបន្ថែម៖ https://opendevelopmentcambodia.net/km/about/jobs/

🔗 តាមដានយើងលើបណ្ដាញផ្សេងៗទៀត៖ lnk.bio/opendevcam

-------------------------

ODC is seeking a "Board Member" 🔎

You can submit all the relevant documents to recruitment@opendevcam.net by 2 February 2025

👉 Click here for more information: https://opendevelopmentcambodia.net/about/jobs/

🔗 Follow us on other platforms: lnk.bio/opendevcam

#Opportunity #BoardMember #ODC
[ឱកាសការងារ]

អូឌីស៊ី កំពុងស្វែងរក «បណ្ណាធិការ-អ្នកស្រាវជ្រាវ ផ្នែកសេដ្ឋកិច្ច» 🔎

លោកអ្នកអាចផ្ញើឯកសារតម្រូវទាំងអស់មកកាន់ recruitment@opendevcam.net ត្រឹមថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៥:៣០ ល្ងាច

👉 ចុចទីនេះ សម្រាប់អានព័ត៌មានបន្ថែម៖ https://opendevelopmentcambodia.net/km/about/jobs/

🔗 តាមដានយើងលើបណ្ដាញផ្សេងៗទៀត៖ lnk.bio/opendevcam

-------------------------

[Job Opportunity]

ODC is seeking an "Economics Editor-Researcher" 🔎

You can submit all relevant documents to recruitment@opendevcam.net by 2 February 2025, 5:30 PM

👉 Click here for more information: https://opendevelopmentcambodia.net/about/jobs/

🔗 Follow us on other platforms: lnk.bio/opendevcam

#JobOpportunity #Job #Opportunity #Economics #Editor #Researcher #ODC
1👍1
ធ្លាប់តែហៅកាត់ៗ តែមានដែលដឹងថាពាក្យពេញរបស់ពាក្យកាត់ទាំងនេះបែបណាអត់? 🤔💭

នេះជាពាក្យពេញនៃពាក្យពេញនិយមមួយចំនួន ដែលយើងតែងតែប្រើប្រាស់ជារៀងរាល់ថ្ងៃក្នុងការសិក្សា ឬការងារដែលទាក់ទងនឹងទិន្នន័យ ឬអាយស៊ីធី 😁😁

🔗 តាមដានយើងលើបណ្ដាញផ្សេងៗទៀត៖ lnk.bio/opendevcam

-------------------------

We often use abbreviations, but do you know the full forms of these common terms? 🤔💭

Here are the full forms of some popular abbreviations that we frequently use in our daily studies or work related to data and ICT 😁😁

🔗 Follow us on other platforms: lnk.bio/opendevcam

#Data #Protection #Security #Privacy #Cybercrime #Cybersecurity #Knowledge #ODC
6
🎥 មើលវីដេអូពេញ៖ https://youtu.be/So4TDcxupIQ

ធ្លាប់ទេ អារម្មណ៍ពេលអត់មានអ៊ីនធឺណិត?

ត្រឡប់ទៅអតីតកាលនៅពេលដែលកម្ពុជាមិនទាន់មានអ៊ីនធឺណិតវិញនោះ គឺអ្វីៗមិនមែនងាយស្រួលដូចបច្ចុប្បន្ននោះទេ មិនថាជាការស្វែងរកព័ត៌មាន ការប្រើប្រាស់បណ្ដាញសង្គម ឬការធ្វើអាជីវកម្មអនឡាញឡើយ ប៉ុន្តែបន្ទាប់មក លោក Norbert Klein ក៏បានធ្វើការយ៉ាងសស្រាក់សស្រាំដើម្បីនាំយកបណ្ដាញអ៊ីនធឺណិតជាលើកដំបូងមកកាន់កម្ពុជា 📡💡🇰🇭

🎥🎞💬 នៅក្នុងវីដេអូសម្ភាសនេះ យើងនឹងបានស្ដាប់អំពីរឿងរ៉ាវតភ្ជាប់អ៊ីនធឺណិតជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា បញ្ហាប្រឈមដែលលោកបានជួបប្រទះ ក៏ដូចជាកម្លាំងកាយចិត្តដែលលោកបានចំណាយដើម្បីធ្វើឱ្យមានអ៊ីនធឺណិតសម្រាប់យើងទាំងអស់គ្នាបានភ្ជាប់ទំនាក់ទំនង សិក្សា និងប្រកបរបរការងារមកដល់សព្វថ្ងៃនេះ 🌐🥰

ដូច្នេះមិនថាលោកអ្នកកំពុងតែមើលវីដេអូនេះ ប្រកបអាជីវកម្មអនឡាញ ឬគ្រាន់តែអូសហ្វេសប៊ុកលេង គឺវីដេអូសុទ្ធតែរួមចំណែកក្នុងបទពិសោធឌីជីថលរបស់លោកអ្នកផងដែរ 💚💻📱

🔗 តាមដានយើងលើបណ្ដាញផ្សេងៗទៀត៖ lnk.bio/opendevcam

#Interview #Internet #Cambodia #NorbertKlein #ODC
4
ព្រឹត្តិបត្រព័ត៌មានអំពីសេដ្ឋកិច្ច និងពាណិជ្ជកម្ម ប្រចាំខែមករា ឆ្នាំ២០២៥ 📈📉📰

👉 លោកអ្នកអាចចុចតំណភ្ជាប់នេះ ដើម្បីចូលទៅកាន់ព្រឹត្តិបត្រព័ត៌មានទម្រង់ឌីជីថល ដែលអាចអានខ្លឹមសារពេញបាន៖ https://tinyurl.com/4n7njjy6

🔗 តាមដានយើងលើបណ្ដាញផ្សេងៗទៀត៖ lnk.bio/opendevcam

--------------------

Newsletter about Economy and Commerce, January 2025 📈📉📰

👉 Click here to find our digital newsletter and read the full details: https://tinyurl.com/4n7njjy6

🔗 Follow us on other platforms: lnk.bio/opendevcam

#Newsletter #January #2025 #MonthlyNewsletter #CIPE #SME #InformalEconomy #ODC
👍1
តើលោកអ្នកធ្លាប់ឃើញនិមិត្តសញ្ញាទាំងនេះ នៅលើឯកសារណាមួយដែរឬទេ? ©️📑🤔⁉️

សញ្ញាទាំងនេះគឺជា «អាជ្ញាបណ្ណ CC (Creatve Commons License)» ដែលបញ្ជាក់ពីសិទ្ធិ ដែលសាធារណៈជនអាចទាញយកឯកសារ ឬមាតិកាទៅប្រើក្នុងកម្រិតណាមួយ ដោយមានលក្ខខណ្ឌផ្សេងៗ ពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញារបស់អ្នកនិពន្ធ។

ស្វែងយល់បន្ថែមនៅក្នុងតារាងខាងក្រោម ដែលបង្ហាញពីអាជ្ញាបណ្ណ CC ទាំង៦ប្រភេទ ©️©️

👉 អានបន្ថែម៖ https://creativecommons.org/share-your-work/cclicenses/

🔗 តាមដានយើងលើបណ្ដាញផ្សេងៗទៀត៖ lnk.bio/opendevcam

-------------------

Have you ever seen these signs on any documents before? ©️📑🤔⁉️

They are called “Creative Commons (CC) Licenses” that help you understand to what extent you can copy, adapt or redistribute a document or content, with certain conditions related to the author’s rights.

Find out more about the six types of CC License in the table below ©️©️

👉 Read more: https://creativecommons.org/share-your-work/cclicenses/

🔗 Follow us on other platforms: lnk.bio/opendevcam

#CreativeCommonsLicense #CCLicense #Copyright #PropertyRights #ODC
4
✍️ មាន Reference ខ្លះដែលលោកអ្នកកំពុងតែប្រើប្រាស់ ហើយក៏មាន Reference ផ្សេងៗទៀតដែលលោកអ្នកប្រហែលធ្លាប់តែឮ តែមិនដែលបានប្រើប្រាស់ឡើយ។ នេះអាចមកពីការសិក្សាស្រាវជ្រាវរបស់លោកអ្នកមិននៅក្នុងវិស័យដែលតម្រូវឱ្យប្រើប្រាស់នូវ Reference នោះ ឬក៏ជាការស្នើរបស់សាស្ត្រាចារ្យរបស់អ្នកឱ្យប្រើប្រាស់នូវ Reference ណាមួយតែម្ដង។

ទោះបីជាយ៉ាងណាក្ដី ថ្ងៃនេះយើងមកមើលនូវ Reference ពេញនិយមមួយចំនួន ដែលអ្នកតែងតែធ្លាប់ឮ ហើយឆ្ងល់ថាគេប្រើនៅក្នុងមុខជំនាញអ្វី ហើយមានទម្រង់ខុសគ្នាបែបណាខ្លះ។

👉 លោកអ្នកក៏អាចឈ្វេងយល់បន្ថែមទៀតបានផងដែរ តាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖
🔗 https://owl.purdue.edu/owl/avoiding_plagiarism/guide_overview%20.html
🔗 https://www.scribbr.com/citing-sources/citation-styles/

🔗 តាមដានយើងលើបណ្ដាញផ្សេងៗទៀត៖ lnk.bio/opendevcam

#Reference #ReferencingStyles #APA #MLA #Chicago #Harvard #ODC
🤗1
ត្រឡប់មកវិញម្ដងទៀតហើយ!!! 👋👋

វគ្គបណ្ដុះបណ្ដាលស្ដីពី «មូលដ្ឋានគ្រឹះ GIS និងការប្រើប្រាស់ QGIS» នឹងរៀបចំឡើងនៅការិយាល័យ អូឌីស៊ី នៅខែមីនានេះ ហើយអ្នកចូលរួមទាំងអស់អាចជ្រើសរើសថ្ងៃដែលអ្នកអាចចូលរួមបាន 👩‍💻👨‍💻💚

📌 ព័ត៌មានអំពីវគ្គបណ្តុះបណ្ដាល៖
- ខែមីនា ឆ្នាំ២០២៥
- ៨:០០ ព្រឹក ដល់ ៤:៣០ រសៀល
- ការិយាល័យ អូឌីស៊ី

👉 ដើម្បីចុះឈ្មោះ អ្នកអាចស្គែន QR នៅលើរូបខាងក្រោម ឬចូលទៅកាន់តំណភ្ជាប់នេះ https://tinyurl.com/9mf4yd4p
ថ្ងៃផុតកំណត់ចុះឈ្មោះ៖ ២៤ កុម្ភៈ ២០២៥

យើងនឹងរង់ចាំទទួលស្វាគមន៍អ្នកទាំងអស់គ្នាឆាប់ៗនេះ! 😊

-------------------------

Welcome back!!! 👋👋

Our upcoming training on "Introduction to GIS and QGIS Usage" will be held at the ODC office this March, and you can choose the date that works best for you 👩‍💻👨‍💻💚

📌 Training Details:
- March 2025
- 8:00 AM – 4:30 PM
- ODC Office

👉 To register, scan the QR code in the image below or visit this link: https://tinyurl.com/9mf4yd4p
Registration deadline: February 24, 2025

We look forward to welcoming you all soon! 😊

#GIS #QGIS #Training #ODC
6👍2👏1
🎉 អានព្រឹត្តិបត្រព័ត៌មានប្រចាំខែមករារបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ 🌐

លោកអ្នកមិនបានទទួលដំណឹងអំពីសំណុំទិន្នន័យ និងសកម្មភាពរបស់យើងមែនទេ? 🤔

👉📥 ចុចលើតំណភ្ជាប់នេះ រួចបំពេញព័ត៌មានរបស់អ្នក ដើម្បីទទួលបានព្រឹត្តិបត្រព័ត៌មានប្រចាំខែ៖
https://opendevelopmentcambodia.net/km/contact/

🔗 តាមដានយើងលើបណ្ដាញផ្សេងៗទៀត៖ lnk.bio/opendevcam

-------------------------

🎉 Check out January 2025's Newsletter from ODC 🌐

Missing out on our latest datasets and activities? 🤔

👉📥 Click on this link and fill in your information to receive our monthly Newsletter: https://opendevelopmentcambodia.net/contact/

🔗 Follow us on other platforms: lnk.bio/opendevcam

#Newsletter #January #2025 #MonthlyNewsletter #ODC
👍1