Open Development Cambodia Organization (ODC)
2.3K subscribers
325 photos
2 videos
229 links
ODC is an online hub independently compiling freely available data in a ‘one-stop shop’ to provide the public with up-to-date, accurate information about Cambodia and its economic and social development.
Download Telegram
📊 អូឌីស៊ីមានមោទនភាពក្នុងការគាំទ្ររបាយការណ៍ជាតិស្តីពីស្ថានភាពប្រជាសាស្រ្ត និងសេដ្ឋកិច្ចសង្គមរបស់ជនជាតិដើមភាគតិចនៅកម្ពុជាឆ្នាំ២០២៤ ដែលជាផ្នែកមួយនៃក្រុមការងារជនជាតិដើមភាគតិច។

📋 អូឌីស៊ីបានផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេស KOBO Toolbox សម្រាប់ការប្រមូលទិន្នន័យ និងគាំទ្រតំណាងជនជាតិដើមភាគតិចមកពីខេត្តកោះកុង មណ្ឌលគិរី រតនគិរី ពោធិ៍សាត់ និងព្រះវិហារ ដើម្បីចូលរួមពិធីសម្ពោធរបាយការណ៍ផ្លូវការ។

ប្រភពរូបភាព៖ ក្រុមការងារអង្គការ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា​

-------------------------

📊 ODC proudly supported the National Report on the Demographic and Socio-Economic Status of Indigenous Peoples in Cambodia 2024 as part of the Indigenous Peoples Working Group.

📋 ODC provided technical training on the KOBO toolbox for data collection and supported Indigenous representatives from Koh Kong, Mondulkiri, Ratanakiri, Pursat, and Preah Vihear to attend the official report launch.

Photo Credit: CIPO Team

#IndigenousPeoples #DataForChange #IPWorkingGroup #ODC
4👍2🥰1
🎉🎊🎉🎊 អបអរសាទរដល់អ្នកជាប់ជុំទី១ ទាំង ១៧ រូបក្នុងការប្រកួតសំណេរយុវជន ក្រោមប្រធានបទ «ជនជាតិដើមភាគតិច និងធនធានធម្មជាតិ»! 🏅🏅

បន្ទាប់ពីការជ្រើសរើស និងដាក់ពិន្ទុយ៉ាងម៉ត់ចត់ពីគណៈកម្មការដាក់ពិន្ទុរបស់យើង យើងបានទទួលនូវបេក្ខភាពចំនួន ១៧ រូបដែលបានជាប់នៅក្នុងជុំទី១។ បេក្ខភាពទាំង ១៧ រូបនេះបានឆ្លងកាត់នូវវគ្គប្រកួតបន្តបន្ទាប់ទៀត ដែលក្នុងនោះនឹងមាន ៥ នាក់ដែលនឹងក្លាយជាម្ចាស់ជ័យលាភីចុងក្រោយ។

តើនរណាខ្លះនឹងក្លាយជាម្ចាស់ជ័យលាភីទាំង ៥ នាក់? សូមរង់ចាំមើលលទ្ធផលទាំងអស់គ្នានៅថ្ងៃស្អែកនេះនៅលើទំព័រហ្វេសប៊ុក ឆានែលតេឡេក្រាម លីងអ៊ីន និងទ្វីតធ័ររបស់អូឌីស៊ី 🏆🎉

#Shortlist #Candidate #YouthEssayContest #EssayContest #Essay #Contest #IndigenousPeoples #NaturalResources #ODC
8👍1🥰1
📣 លទ្ធផលជ័យលាភីដែលលោកអ្នកទន្ទឹងរង់ចាំបានមកដល់ហើយ!!!
អបអរសាទរដល់អ្នកទាំង ៥ ដែលបានទទួលជ័យលាភីក្នុងការប្រកួតសំណេរយុវជន ក្រោមប្រធានបទ «ជនជាតិដើមភាគតិច និងធនធានធម្មជាតិ»! 🏆🎊🎉

នាក្នុងឱកាសនេះ យើងសូមកោតសរសើរចំពោះម្ចាស់ជ័យលាភីទាំង ៥ សម្រាប់សំណេរដ៏ល្អនិងមានអត្ថន័យ ហើយយើងក៏សូមថ្លែងអំណរគុណទៅដល់បេក្ខភាពទាំងអស់ រួមទាំងគណៈកម្មការដាក់ពិន្ទុផងដែរ ដែលបានចំណាយពេលវេលា និងកម្លាំងកាយចិត្ត ដើម្បីធ្វើឱ្យការប្រកួតនេះអាចប្រកបទៅបានយ៉ាងរលូន ជាមួយនឹងសុក្រឹតភាព និងតម្លាភាព។

យើងក៏ថ្លែងអំណរគុណដល់សាធារណជនទាំងអស់ដែលបានធ្វើជាអ្នកលើកទឹកចិត្តដ៏ខ្លាំងក្លាដល់បេក្ខភាពរបស់យើង ហើយយើងសន្យាថានឹងនាំយកនូវការប្រកួតផ្សេងៗទៀតមកជូនអ្នកទាំងអស់គ្នានាពេលឆាប់ៗខាងមុខ 💚🏆🏆

#Winner #Final #YouthEssayContest #EssayContest #Essay #Contest #IndigenousPeoples #NaturalResources #ODC
4👍1🙏1
📄📥 លោកអ្នកអាចទាញយករបាយការណ៍អំពី «ផលប៉ះពាល់នៃក្របខ័ណ្ឌទិន្នន័យ និងឯកជនភាពលើការវិនិយោគផ្ទាល់ពីបរទេស និងការផ្ទេរបច្ចេកវិទ្យានៅកម្ពុជា» បានហើយ!

👉 ដើម្បីទាញយករបាយការណ៍ សូមចូលទៅកាន់តំណភ្ជាប់នេះ៖ https://shorturl.at/SB40R

-------------------------

📄📥 You can now download the Report on “The Impact of Data and Privacy Frameworks on Foreign Direct Investment and Technology Transfers in Cambodia”!

👉 To download, please go to: https://shorturl.at/mPbnn

#Data #Privacy #Framework #FDI #TechnologyTransfer #Cambodia #OpenData #ODC
3👍2
What’s Written in the Stars for You in 2025?

🌏💫 Find out what the stars say about your New Year's Resolution with Open Development Cambodia in 2025!

We cannot wait to work with you for a better Cambodia! 💚🤝

#ZodiacWithODC #Cambodia2025 #YourSignYourImpact #ODC
😍52😭1
📄📥 ក្នុងពេលនេះ លោកអ្នកអាចទាញយករបាយការណ៍អំពី «សន្តិសុខសាយប័រនៅកម្ពុជា៖ ដំណើរការអភិវឌ្ឍនាពេលបច្ចុប្បន្ន និងបញ្ហាប្រឈមនាពេលខាងមុខ» ជាភាសាខ្មែរ និងអង់គ្លេសបានហើយ!

👉 ដើម្បីទាញយក សូមចូលទៅកាន់តំណភ្ជាប់នេះ៖ https://shorturl.at/AxgvB

-------------------------

📄📥 You can now download the report on “Cybersecurity in Cambodia: Current Development and Challenges Ahead” in both Khmer and English!

👉 To download, please go to: https://shorturl.at/LZqH6

#CyberSecurity #Cambodia #Development #Challenges #OpenData #ODC
👍2
📄📥 របាយការណ៍អំពី «ការស្វែងយល់អំពីចំណេះដឹងរបស់កុមារកម្ពុជាអំពីសិទ្ធិឌីជីថល» មានសម្រាប់លោកអ្នកទាញយកហើយក្នុងពេលនេះ!

👉 តស់! ទាញយកទាំងអស់គ្នា តាមរយៈតំណភ្ជាប់នេះ៖ https://shorturl.at/EcjKc

-------------------------

📄📥 The report on “Exploring Cambodian Children's Knowledge of Digital Rights” is now available for download!

👉 To download, please go to: https://shorturl.at/yblaE

#CambodianChildren #DigitalLiteracy #DigitalRights #OpenData #ODC
👏1
ព្រឹត្តិបត្រព័ត៌មានអំពីសេដ្ឋកិច្ច និងពាណិជ្ជកម្ម ប្រចាំខែធ្នូ ឆ្នាំ២០២៤ 📈📉📰

👉 លោកអ្នកអាចចុចតំណភ្ជាប់នេះ ដើម្បីចូលទៅកាន់ព្រឹត្តិបត្រព័ត៌មានទម្រង់ឌីជីថល ដែលអាចអានខ្លឹមសារពេញបាន៖ https://tinyurl.com/4cujwfpn

--------------------

Newsletter about Economy and Commerce, December 2024 📈📉📰

👉 Click here to find our digital newsletter and read the full details: https://tinyurl.com/4cujwfpn

#Newsletter #December #2024 #MonthlyNewsletter #CIPE #SME #InformalEconomy #ODC
3👏1
Media is too big
VIEW IN TELEGRAM
🎇 សួស្ដីឆ្នាំថ្មី ឆ្នាំសកល ២០២៥! 🎇

ក្នុងដំណើរនៃការឈានចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥ នេះ យើងពិតជាអរគុណដល់អ្នកទាំងអស់គ្នា ដែលតែងតែគាំទ្រដល់សកម្មភាពយើងជានិច្ច ហើយធ្វើឱ្យយើងទទួលបានសមិទ្ធផលជាច្រើនរួមគ្នានៅក្នុងឆ្នាំ២០២៤ កន្លងទៅ 🙌

យើងសូមជូនពរអ្នកទាំងអស់គ្នាឱ្យជួបតែភាពសប្បាយរីករាយ សុវត្ថិភាព និងទ្រព្យសម្បត្តិហូរចូលហូរហៀរជានិច្ច។ សូមឱ្យឆ្នាំថ្មីនេះនាំមកជូននូវឱកាសថ្មីៗ និងជោគជ័យថ្មីៗជាច្រើន។ សូមអរគុណដល់អ្នកទាំងអស់គ្នាម្ដងទៀត ដែលបានក្លាយជាផ្នែកមួយនៃដំណើររបស់យើង 🎉🎉🎉

-------------------------

🎇 Happy New Year from all of us at ODC! 🎇

As we step into 2025, we look back with gratitude at what we achieved together in 2024—your support made it possible! 🙌

We wish you all a happy new year filled with joy, safety, and prosperity. May the new year bring you new opportunities and new successes. Thank you for being part of our journey 🎉🎉🎉

#HappyNewYear #HappyNewYear2025 #ODC
9
អូឌីស៊ី សូមអរគុណចំពោះការគាំទ្ររបស់អ្នក ដែលបានជួយឱ្យគណនីលីងអ៊ីន (LinkedIn) របស់យើងមានអ្នកតាមដានរហូតដល់ ១០០០ នាក់មកទល់នៅពេលនេះ! 📱🎊🎉💙

ក្រុមការងារ អូឌីស៊ី នឹងបន្តចែករំលែកនូវព័ត៌មានល្អៗ និងឱកាសការងារជាបន្តបន្ទាប់ទៀត សម្រាប់អ្នកតាមដានគណនីលីងអ៊ីនយើងទាំងអស់។

👉 សម្រាប់អ្នកមិនទាន់បានតាមដាន អាចចុចនូវតំណភ្ជាប់នេះបាន៖ https://tinyurl.com/2s3jfvr2

🔗 តាមដានយើងលើបណ្ដាញផ្សេងៗទៀត៖ lnk.bio/opendevcam

#LinkedIn #1kFollowers #Followers #Celebration #2025 #ODC
5👍1
[បច្ចុប្បន្នភាពទិន្នន័យ]

🪨 អូឌីស៊ី បានធ្វើបច្ចុប្បន្នភាពសំណុំទិន្នន័យអំពី «សម្បទានរ៉ែនៅកម្ពុជា (១៩៩៥-២០២២)» ដោយបន្ថែមព័ត៌មានទិន្នន័យផែនទីចំនួន២នៃប្រភេទរ៉ែនៅក្នុងខេត្តសៀមរាប និងកំពត។ សំណុំ​ទិន្នន័យ​នេះ​ ពិពណ៌នា​អំពី​ការ​ផ្តល់​សម្បទាន​រ៉ែ​នៅ​កម្ពុជា​ពី​ឆ្នាំ​ ១៩៩៥​ ដល់​ ២០២២។​ ទិន្នន័យ​នេះ​ ត្រូវ​បាន​ប្រមូល​ចងក្រង​មក​ពី​ប្រភព​ផ្សេងៗ​គ្នា​ជា​ច្រើន​ ដូច​ជា​ឯកសារ​រដ្ឋាភិបាល​ សារព័ត៌មាន​ ទិន្នន័យ​ក្រុមហ៊ុន​ របាយការណ៍​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​ឯកសារ​បោះពុម្ពផ្សាយ​ផ្សេង​ទៀត​ ក្រោម​ទម្រង់​ជា​ pdf​ និង​ shapefile​ ។​ ទិន្នន័យ​ភូមិសាស្ត្រ​ ត្រូវ​បាន​កំណត់​យក​តាម​ប្រព័ន្ធ​គោល​ WGS​ 84,​ Zone​ 48N​។

👉 អានបន្ថែម៖ https://tinyurl.com/3mkf4ctk

🔗 តាមដានយើងលើបណ្ដាញផ្សេងៗទៀត៖ lnk.bio/opendevcam

#Data #Update #Dataset #Mining #Concession #SiemReap #Kampot #ODC
1
📲🔗👆 ពេលដែលយើងខ្លាំងជាងមុនហើយ លេខកូដសម្ងាត់របស់យើងក៏ត្រូវតែខ្លាំងដែរ។ ប្រសិនបើអ្នកទាំងអស់គ្នាខានផ្លាស់ប្ដូរលេខកូដសម្ងាត់យូរហើយ ឬក៏បានចុចនូវតំណផ្សេងៗអំឡុងពេលឆ្លងឆ្នាំនេះ លោកអ្នកគួរតែផ្លាស់ប្ដូរលេខកូដសម្ងាត់ថ្មី ដែលខ្លាំងជាងមុន ដើម្បីការពារទិន្នន័យ និងជាពិសេសប្រាក់កាសរបស់អ្នក 🔒💰

លេខកូដសម្ងាត់ដែលខ្លាំង គួរតែមានលេខ អក្សរធំ អក្សរតូច និងសញ្ញា ហើយមានច្រើនខ្ទង់ 💪💪

👉 ឈ្វេងយល់បន្ថែមពីការដាក់លេខកូដសម្ងាត់របស់អ្នក៖ https://tinyurl.com/59j7hus9

🔗 តាមដានយើងលើបណ្ដាញផ្សេងៗទៀត៖ lnk.bio/opendevcam

#NewYearResolution #NewYear #2025 #StrongPassword #Password #Data #Financial #Protection #ODC
2👍1
[បច្ចុប្បន្នភាពទិន្នន័យ]

🚢 អូឌីស៊ី បានធ្វើបច្ចុប្បន្នភាពសំណុំទិន្នន័យអំពី «តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា» ដោយបន្ថែមទិន្នន័យផែនទីចំនួន ១ របស់តំបន់សេដ្ឋកិច្ចពិសេស ពោធិ៍សាត់ ក្នុងខេត្តពោធិ៍សាត់។ សំណុំទិន្នន័យនេះ ប្រមូលផ្តុំទិន្នន័យអំពីតំបន់សេដ្ឋកិច្ចពិសេសនៅប្រទេសកម្ពុជា ចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៤។ តំបន់សេដ្ឋកិច្ចចំនួន ៥៨ ត្រូវបានកត់ត្រាទុកជាចំណុច ទិន្នន័យនេះត្រូវបានប្រមូលយកមកពីប្រភពផ្សេងៗគ្នា ដូចជារាជកិច្ចរបស់រាជរដ្ឋាភិបាល និង របាយការណ៍របស់ក្រសួងរាជរដ្ឋាភិបាល ជាទម្រង់ pdf និង តំបន់សេដ្ឋកិច្ចពិសេសចំនួន ៣៥ តាងជាពុហុកោណ ទិន្នន័យទទួលបានពី STIMSON។ ទិន្នន័យ​ភូមិសាស្ត្រ​ ត្រូវ​បាន​កំណត់​យក​តាម​ប្រព័ន្ធ​គោល​ WGS​ 84,​ Zone​ 48N​។​

👉 អានបន្ថែម៖ https://tinyurl.com/7xs2ycay

🔗 តាមដានយើងលើបណ្ដាញផ្សេងៗទៀត៖ lnk.bio/opendevcam

#Data #Update #Dataset #SpecialEconomicZone #SEZ #Pursat #ODC
1
ចូលរួមដោយឥតគិតថ្លៃនៅក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី «ការពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា តាមរយៈទិន្នន័យបើកទូលាយ និងអក្ខរកម្មឌីជីថល»

📌 លក្ខខណ្ឌចូលរួម៖ សហគ្រាសធុនមីក្រូ តូច និងមធ្យម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានទីតាំងនៅរាជធានីភ្នំពេញ ខេត្តសៀមរាប មណ្ឌលគិរី ឬកំពត
📍 ទីតំាំងបណ្ដុះបណ្ដាល៖ រាជធានីភ្នំពេញ ខេត្ដសៀមរាប មណ្ឌលគិរី និងកំពត (សម្រាប់អាជីវកម្មនៅតំបន់គោលដៅនីមួយៗ)
📌 ចូលរួមដោយឥតគិតថ្លៃ (ចំនួនកន្លែងមានកំណត់)

👉 ចុះឈ្មោះតាមរយៈ៖ https://forms.gle/a1TsyuhWunQqRECY9
👉 សម្រាប់ព័ត៌មានបន្ថែមអំពីវគ្គបណ្ដុះបណ្ដាល៖ https://opendevelopmentcambodia.net/km/announcements/level-up-your-business-join-our-training-on-digital-skills-and-business-development-for-a-sustainable-growth/
👉 សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោង៖ http://tinyurl.com/wpbs5sfy

បញ្ជាក់៖ វគ្គបណ្ដុះបណ្ដាលនេះនឹងរៀបចំឡើងក្នុងឆ្នាំ២០២៥ សម្រាប់អាជីវកម្មនៅតំបន់គោលដៅទាំង៤។ មានតែអ្នកដែលត្រូវបានជ្រើសរើសប៉ុណ្ណោះ នឹងត្រូវបានក្រុមការងារទាក់ទងទៅ។
2👏1
[បច្ចុប្បន្នភាពទិន្នន័យ]

🚢 អូឌីស៊ី បានធ្វើបច្ចុប្បន្នភាពសំណុំទិន្នន័យអំពី «តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា» ដោយបន្ថែមទិន្នន័យផែនទីចំនួន ១ របស់តំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង ក្នុងខេត្តកោះកុង។ សំណុំទិន្នន័យនេះ ប្រមូលផ្តុំទិន្នន័យអំពីតំបន់សេដ្ឋកិច្ចពិសេសនៅប្រទេសកម្ពុជា ចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៤។ តំបន់សេដ្ឋកិច្ចចំនួន ៥៩ ត្រូវបានកត់ត្រាទុកជាចំណុច ទិន្នន័យនេះ ត្រូវបានប្រមូលយកមកពីប្រភពផ្សេងៗគ្នា ដូចជារាជកិច្ចរបស់រាជរដ្ឋាភិបាល និង របាយការណ៍របស់ក្រសួងរាជរដ្ឋាភិបាល ជាទម្រង់ pdf និង តំបន់សេដ្ឋកិច្ចពិសេសចំនួន ៣៥ តាងជាពុហុកោណ ទិន្នន័យទទួលបានពី STIMSON។ ទិន្នន័យ​ភូមិសាស្ត្រ​ ត្រូវ​បាន​កំណត់​យក​តាម​ប្រព័ន្ធ​គោល​ WGS​ 84,​ Zone​ 48N​។​

👉 អានបន្ថែម៖ https://tinyurl.com/3mkf4ctk

🔗 តាមដានយើងលើបណ្ដាញផ្សេងៗទៀត៖ lnk.bio/opendevcam

#Data #Update #Dataset #SpecialEconomicZone #SEZ #KohKong #Zhejiang #ODC
👍1🥰1
[បច្ចុប្បន្នភាពទិន្នន័យ]

🚈🛤 អូឌីស៊ី បានធ្វើបច្ចុប្បន្នភាពសំណុំទិន្នន័យអំពី «បណ្តាញផ្លូវនិងផ្លូវដែកនៅកម្ពុជា (២០១២ & ២០២៥)»។ សំណុំទិន្នន័យនេះរួមមាន ទិន្នន័យបណ្តាញផ្លូវត្រូវបានបង្កើតឡើងដោយ Open Street Map ក្នុងឆ្នាំ២០២៥ និងទិន្នន័យបណ្តាញផ្លូវដែកនៅកម្ពុជាក្នុងឆ្នាំ២០១២ ដែលបានពីអង្គការសង្រ្គោះសត្វព្រៃកម្ពុជា (SCW) ​ដែលបង្ហាញពីស្ថានភាពនៃបណ្តាញផ្លូវដែកដូចជាផ្លូវដែលមានស្រាប់ និង ផ្លូវថ្មីដែលមានគ្រោងទុក។

👉 អានបន្ថែម៖ https://tinyurl.com/ydty35b9

🔗 តាមដានយើងលើបណ្ដាញផ្សេងៗទៀត៖ lnk.bio/opendevcam

#Data #Update #Dataset #Road #Railway #ODC
1👍1🥰1
ថ្ងៃនេះយើងមកមើលពីគោលការណ៍ទូទៅសម្រាប់ការសរសេរអត្ថបទស្រាវជ្រាវម្ដង 📝🔍

* នេះគ្រាន់តែជាគោលការណ៍ទូទៅប៉ុណ្ណោះ គោលការណ៍ជាក់ស្ដែងគឺអាស្រ័យទៅលើកិច្ចការសិក្សានីមួយៗ និងការពិគ្រោះយោបល់ជាមួយលោកគ្រូអ្នកគ្រួ ឬសាស្ត្រាចារ្យរបស់លោកអ្នក។

ប្រភពដើម៖ EducationStore

🔗 តាមដានយើងលើបណ្ដាញផ្សេងៗទៀត៖ lnk.bio/opendevcam

-------------------------

Today, let’s take a look at the general guidelines for writing research papers 📝🔍

* These are just general principles. Specific guidelines depend on the particular study and consultation with your professors or instructors.

Source: EducationStore

🔗 Follow us on other platforms: lnk.bio/opendevcam

#AcademicResearch #ResearchGuidelines #ResearchPaper #ResearchJournal #Thesis #Journal #Article #ODC
👍5
ដំណឹងល្អ! -- សម្រាប់អ្នកទាំងអស់គ្នាដែលមិនបានចូលរួម «កម្ពុជា អាយស៊ីធីខែម ២០២៤» នៅខេត្តសៀមរាប កាលពីខែធ្នូកន្លងទៅនេះ យើងក៏មានវីដេអូពេញចំនួន ៤ ដែលនឹងបង្ហោះជូនអ្នកទាំងអស់គ្នាផងដែរ ដែលក្នុងនោះរួមមាន៖

🎞 Opening Ceremony (មាននៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ម៉ោង ៧ ល្ងាច)
🎞 Panel Discussion: Responsible Artificial Intelligence (AI) (មាននៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ម៉ោង ៧ ល្ងាច)
🎞 Panel Discussion: Draft Law on Cybercrime Law in Cambodia (មាននៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ម៉ោង ៧ ល្ងាច)
🎞 Presentation: AI and Digital Rights in Southeast Asia: Current Trends, Opportunities, and Challenges (មាននៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ម៉ោង ៧ ល្ងាច)

📌 វីដេអូទាំងអស់នឹងមាននៅលើ​៖
- ទំព័រហ្វេសប៊ុក Cambodia ICT Camp, Open Development Cambodia និង Cambodia ICT and Digital Forum
- ឆានែលយូធូប Open Development Cambodia Organization
- Learning Platform នៅលើគេហទំព័រ Open Development Cambodia

🔗 តាមដានយើងលើបណ្ដាញផ្សេងៗទៀត៖ lnk.bio/opendevcam

#Video #CambodiaICTCamp2024 #CambodiaICTCamp #ICT #Cambodia #ODC #CamIDF
9👍1
មកដល់ហើយ!!! នេះជាវីដេអូពេញនៃពិធីបើកកម្មវិធីជាផ្លូវការរបស់ «កម្ពុជា អាយស៊ីធីខែម ២០២៤» 🌐🇰🇭

ពិធីបើកកម្មវិធីជាផ្លូវការនេះបានប្រព្រឹត្តទៅយ៉ាងរលូនជាមួយនឹងវត្តមានរបស់ឯកឧត្តមបណ្ឌិត សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ម្ចាស់ជំនួយ ដៃគូសហការ ភ្ញៀវកិត្តិយស វាគ្មិន និងអ្នកចូលរួមសរុបជិត ៣០០ នាក់មកពីជាង ១០ ប្រទេសជុំវិញពិភពលោក។

តស់! យើងទៅមើលទាំងអស់គ្នា ថាតើខ្លឹមសារនៃសន្ទរកថា និងបទបង្ហាញផ្សេងៗមានអត្ថន័យ និងបានបញ្ជាក់ពីការអភិវឌ្ឍរបស់កម្ពុជាក្នុងវិស័យអាយស៊ីធីបែបណាខ្លះ 💚🌐

🎥 មើលវីដេអូពេញ៖ https://youtu.be/U95z0EmDDEg

តាមដានសកម្មភាពរបស់ «កម្ពុជា អាយស៊ីធីខែម ២០២៤» តាមរយៈ៖
👉 ទំព័រហ្វេសប៊ុកកម្ពុជា អាយស៊ីធីខែម៖ https://www.facebook.com/CambodiaICTCamp
👉 គេហទំព័រកម្ពុជា អាយស៊ីធីខែម៖ https://cambodiaict.net/km/

🔗 តាមដានយើងលើបណ្ដាញផ្សេងៗទៀត៖ lnk.bio/opendevcam

#OpeningCeremony #CambodiaICTCamp2024 #CambodiaICTCamp #ICT #Cambodia #ODC #CamIDF
1
កុំទាន់អាល!

វាមិនមែនជារឿងល្អទេ ដែលអ្នកទាំងអស់គ្នាតែងតែ Check in ហើយផុសភ្លាមៗ ទាំងដែលអ្នកទាំងអស់គ្នាក៏កំពុងតែនៅទីនោះដែរ។ ការដែលផុសភ្លាមៗឱ្យគេដឹងពីទីកន្លែងដែលអ្នកកំពុងតែនៅនេះ អាចធ្វើឱ្យជនអនាមិកអាចដឹងថាអ្នកទាំងអស់គ្នាកំពុងតែនៅទីណា ហើយអ្នកទាំងអស់គ្នាអាចក្លាយជាគោលដៅរបស់ពួកគេបាន។

យល់ល្អ ចាំចេញផុតពីកន្លែងនោះសិនមក ចាំផុសក៏បាន។ មានទៅហួសពេលអី គណនីយើង អ្នកតាមដានយើងនៅដដែលតើ ចង់ផុសពេលណាក៏បាន 🥰🥰

🔗 តាមដានយើងលើបណ្ដាញផ្សេងៗទៀត៖ lnk.bio/opendevcam

-------------------------

Wait a second!

It’s not always a good idea to Check In and Post immediately while you're still at the location. Sharing your current location in real-time can expose your location to strangers and potentially make you a target.

Play it safe — wait until you have left the place before posting. There's no rush! Your account and followers will still be there when you're ready to share later 🥰🥰

🔗 Follow us on other platforms: lnk.bio/opendevcam

#Data #Protection #Security #Privacy #Cybercrime #Cybersecurity #Knowledge #ODC
9