សៀវភៅមួយ​ សហគមន៍មួយ - One Book One Community
1.13K subscribers
1.48K photos
78 videos
3 files
605 links
យុទ្ធនាការ សៀវភៅ១ សហគមន៍១
One Book One Community (OBOC)

Facebook: fb.com/1book1com

Telegram: t.me/OneBookOneCommunity

Youtube: www.youtube.com/@OBOCCambodia

TikTok: www.tiktok.com/@obocCambodia

Serey: https://oboc.serey.io
Download Telegram
សូមអបអរសាទរ កញ្ញា សួស ម៉ូនីកា ប្រធានយុវជនអន្តរជាតិ OBOC ជំនាន់ទី១៦ ដែលបានទទួល លិខិតអញ្ជើញផ្លូវការ និងបានចូលរួម IFLA WLIC 2026 នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី ១០–១៣ សីហា ២០២៦។
នេះគឺជាឱកាសដ៏មានតម្លៃសម្រាប់យុវជន OBOC ក្នុងការសិក្សាពីសហគមន៍បណ្ណាល័យអន្តរជាតិ ផ្លាស់ប្តូរបទពិសោធន៍ បង្កើតទំនាក់ទំនងជាសកល និងនាំយកចំណេះដឹង និងគំនិតថ្មីៗត្រឡប់មកចូលរួមអភិវឌ្ឍបណ្ណាល័យ លើកកម្ពស់វប្បធម៌អាន និងអភិវឌ្ឍយុវជននៅកម្ពុជា។
យើងមានមោទនភាពដែលឃើញយុវជន OBOC កំពុងបោះជំហានពីសហគមន៍មូលដ្ឋាន ឆ្ពោះទៅកាន់វេទិកាអន្តរជាតិ និងតំណាងឱ្យស្មារតីនៃការរៀនសូត្រដឹកនាំដោយយុវជន។
ពីសហគមន៍មូលដ្ឋាន ឆ្ពោះទៅកាន់សហគមន៍បណ្ណាល័យពិភពលោក។
Congratulations to Suos Monika, the newly appointed International Youth President of One Book One Community​ eceived an official invitation and attended 90th IFLA World Library and Information Congress (WLIC 2026) in Busan, Republic of Korea from 10–13 August 2026.

#សៀវភៅមួយសហគមន៍មួយ #OBOC #OBOCGen16 #YouthLeadership #IFLAWLIC2026 #WLIC2026 #Busan2026 #Libraries #ReadingCulture #Cambodia
ព័ត៌មានពី សមាគមបណ្ណារក្សកម្ពុជា Cambodian Librarians Association
អំពាវនាវសម្រាប់ការដាក់ស្នើបេក្ខភាព — 2026 CLA AGM & AWARDS
សមាគមបណ្ណារក្សកម្ពុជា (CLA) មានសេចក្តីរីករាយក្នុងការបើកទទួលការដាក់ស្នើបេក្ខភាពសម្រាប់ 2026 CLA AGM & Awards
នេះជាឱកាសមួយ ដើម្បីទទួលស្គាល់បណ្ណារក្ស អ្នកជំនាញបណ្ណាល័យ អ្នកដឹកនាំ និងអ្នកចូលរួមចំណែក ដែលការប្តេជ្ញាចិត្ត សេវាកម្ម ភាពជាអ្នកដឹកនាំ និងឥទ្ធិពលរបស់ពួកគេ បានជួយពង្រឹងវិជ្ជាជីវៈបណ្ណាល័យនៅកម្ពុជា
តើខ្ញុំគួរដាក់ស្នើសម្រាប់ពានរង្វាន់មួយណា?
មិនប្រាកដថា ប្រភេទពានរង្វាន់ណាមួយសមស្របបំផុតជាមួយបទពិសោធន៍ ឬការរួមចំណែករបស់អ្នក សូមប្រើ Award Finder របស់យើង ដើម្បីស្វែងរកពានរង្វាន់ដែលសមស្របបំផុតសម្រាប់អ្នក
ស្វែងរកពានរង្វាន់ដែលសមស្របបំផុតសម្រាប់អ្នក
ស្វែងយល់អំពីប្រភេទពានរង្វាន់ដែលមាន កំណត់ជម្រើសដែលសមស្របបំផុត ហើយបន្ទាប់មកដាក់ស្នើបេក្ខភាពរបស់អ្នក
ថ្ងៃផុតកំណត់នៃការដាក់ស្នើបេក្ខភាព៖ 15 កញ្ញា 2026
ម៉ោងបិទទទួល៖ 11:59 យប់ ម៉ោងកម្ពុជា
យើងសូមលើកទឹកចិត្តដល់អ្នកជំនាញបណ្ណាល័យដែលមានសិទ្ធិ និងសមាជិកនៃសហគមន៍បណ្ណាល័យ ឱ្យចូលរួម និងជួយ CLA ទទួលស្គាល់ការរួមចំណែកដ៏មានអត្ថន័យចំពោះវិជ្ជាជីវៈនេះ

សូមដាក់ស្នើបេក្ខភាព
3rd and 4th Day of IFLA WLIC 2026

More than a congress
a place to learn, connect, and be inspired.

As IFLA WLIC 2026 in Busan continues, One Book One Community is grateful for the opportunity to explore new ideas, meet library professionals from around the world, discover innovative services and technologies, and learn how libraries are transforming communities.

Every conversation, exhibition, and new connection gives us fresh inspiration to bring back to Cambodia and strengthen our work in libraries, reading culture, and youth development. 🇰🇭

From Cambodia to the global library community, we keep learning and growing together.

📍 BEXCO, Busan, Republic of Korea
📚 IFLA WLIC 2026 | Libraries Powering Transformation

#OneBookOneCommunity #OBOC #IFLA #WLIC2026 #Busan2026 #Libraries #ReadingCulture #YouthLeadership #Cambodia
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្អូនប្រុស គាំ វិសុទ្ធ អ្នកនិពន្ធវ័យក្មេង ដែលបានឧបត្ថម្ភសៀវភៅរបស់ខ្លួនដែលមានចំណងជើងថា "ម៉ាស៊ីនរ៉ូបូតសម្លាប់កោសិកាមហារីក" ចំនួន២៥០ក្បាល ជូនយុទ្ធនាការ សៀវភៅមួយ សហគមន៍មួយ OBOC សម្រាប់បន្តបេសកកម្មជំរុញ និងបណ្ណាល័យនៅតាមបណ្តាខេត្ត។📚

យើងខ្ញុំពិតជាកោតសរសើរ និងមានមោទភាពចំពោះប្អូនប្រុសគាំ វិសុទ្ធ ជាអ្នកនិពន្ធវ័យក្មេង មានសមត្ថភាព និងទេពកោសល្យក្នុងការនិពន្ធសៀវភៅ"ម៉ាស៊ីនរ៉ូបូតសម្លាប់កោសិកាមហារីក"។ យើងក៏សង្ឃឹមថាប្អូនប្រុសនឹងនៅតែបន្តការបោះពុម្ភផ្សាយសៀវភៅចំណងជើងថ្មីៗរបស់ខ្លួនបន្តបន្ទាប់ទៀតព្រមទាំងចូលរួមលើកស្ទួយវិស័យអំណានជាតិឱ្យកាន់តែអភិវឌ្ឍន៍។🫶🏻📖📚

Facebook
Telegram
Youtube
TikTok
Serey