សៀវភៅមួយ​ សហគមន៍មួយ - One Book One Community
1.13K subscribers
1.49K photos
78 videos
3 files
606 links
យុទ្ធនាការ សៀវភៅ១ សហគមន៍១
One Book One Community (OBOC)

Facebook: fb.com/1book1com

Telegram: t.me/OneBookOneCommunity

Youtube: www.youtube.com/@OBOCCambodia

TikTok: www.tiktok.com/@obocCambodia

Serey: https://oboc.serey.io
Download Telegram
👉សៀវភៅមួយក្បាល ក្តីសង្ឃឹមមួយ អនាគតមួយ។
📚រាល់ការបរិច្ចាគរបស់អ្នក គឺជាការផ្តល់ឱកាសឱ្យកុមារម្នាក់បានរៀន ស្វែងយល់ និងកសាងអនាគតដ៏ភ្លឺស្វាង។ ចូលរួមជាមួយយើងក្នុងការចែករំលែកចំណេះដឹង ដើម្បីបង្កើតសហគមន៍ដែលរីកចម្រើន។

យុទ្ធនាការ សៀវភៅ១ សហគមន៍១
One Book One Community (OBOC)

Facebook
Telegram
Youtube
TikTok
Serey
4
សៀវភៅមួយ សហគមន៍មួយ One Book One Community កំពុងបើកទទួលពាក្យជ្រើសរើស អ្នកស្ម័គ្រចិត្តជំនាន់ទី១៦ ដើម្បីរួមចំណែកលើកកម្ពស់វប្បធម៌អាន និងគាំទ្រការអភិវឌ្ឍបណ្ណាល័យសហគមន៍នៅកម្ពុជា។

ប្រសិនបើអ្នកចង់ទទួលបានបទពិសោធន៍ថ្មី អភិវឌ្ឍជំនាញខ្លួនឯង និងរួមចំណែកបង្កើតការផ្លាស់ប្តូរដល់សហគមន៍ នេះជាឱកាសដ៏ល្អសម្រាប់អ្នក!

🗓 កាលបរិច្ឆេទទទួលពាក្យ
ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 26 ខែ កក្កដា ឆ្នាំ២០២៦។

+លក្ខខណ្ឌក្នុងការដាក់ពាក្យ
- ជាសិស្ស និស្សិត ឬបុគ្គលិកធ្វើការដែលកំពុងរស់នៅរាជធានីភ្នំពេញ - មានពេលវេលាគ្រប់គ្រាន់សម្រាប់ការងារស្ម័គ្រចិត្ត - មានឆន្ទៈរៀនសូត្រ និងហ៊ានសាកល្បងការងារថ្មីៗ - មានទំនួលខុសត្រូវ និងមិនប្រើប្រាស់អារម្មណ៍ក្នុងការបំពេញការងារ - ចេះសហការ យោគយល់ អធ្យាស្រ័យ និងធ្វើការជាក្រុម - មានបំណងចូលរួមលើកកម្ពស់វប្បធម៌អាន និងគាំទ្របណ្ណាល័យសហគមន៍

+អត្ថប្រយោជន៍ដែលអ្នកនឹងទទួលបាន
-បទពិសោធន៍ការងារស្ម័គ្រចិត្តជាក់ស្តែង
-អភិវឌ្ឍជំនាញការងារជាក្រុម ការទំនាក់ទំនង និងភាពជាអ្នកដឹកនាំ
-ឱកាសរៀនសូត្រ និងទទួលបទពិសោធន៍ថ្មីៗ
-ទទួលបាន E-Certificate បញ្ជាក់ការចូលរួម និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត

📌 ដាក់ពាក្យឥឡូវនេះ!
🔗 https://forms.gle/64nhd6uuyFcfSghK7
នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ តំណាងមកពីសមាគមបណ្ណារក្សកម្ពុជា (Cambodian Librarian Association) និងក្រុមនៃយុទ្ធនាការ «សៀវភៅមួយ សហគមន៍មួយ» (One Book One Community) បានអញ្ជើញទៅទស្សនកិច្ចសិក្សានៅបណ្ណាល័យសាធារណៈវិទ្យាសាស្ត្រទូទៅ នៃទីក្រុងហូជីមិញ ប្រទេសវៀតណាម។

ក្នុងដំណើរទស្សនកិច្ចនេះ យើងបានសិក្សាស្វែងយល់អំពីសេវាកម្មបណ្ណាល័យ កន្លែងអានសៀវភៅ បណ្ណាល័យចល័ត ឯកសារប្រវត្តិសាស្ត្រ និងធនធានសម្រាប់អ្នកប្រើប្រាស់គ្រប់រូប។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកបណ្ណាល័យ សម្រាប់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ការចែករំលែកចំណេះដឹងដ៏មានតម្លៃ និងបដិសណ្ឋារកិច្ចដ៏ល្អផងដែរ។

https://web.facebook.com/share/p/1akbohiubw/
2
កម្មវិធីអំណានដងផ្លូវ (Reading Street program) គឺជាទីកន្លែងដែលនាំមនុស្សគ្រប់វ័យមកជួបជុំគ្នាតាមរយៈសៀវភៅ ចែករំលែកចំណេះដឹង និងបង្កើតទម្លាប់អានឱ្យកាន់តែរឹងមាំ។ មិនថាអ្នកជាអ្នកស្រឡាញ់ការអាន ឬទើបតែចាប់ផ្ដើមទម្លាប់អានសៀវភៅទេ អ្នកតែងតែអាចស្វែងរកសៀវភៅ និងគំនិតថ្មីៗដែលជួយអភិវឌ្ឍខ្លួនឯងបាន។📚

📍មានទីតាំងនៅ Walk Street
Time : 5 :00 - 9:00pm
រៀងរាល់ថ្ងៃ សៅរ៍ និង ថ្ងៃ អាទិត្យ



យុទ្ធនាការ សៀវភៅ១ សហគមន៍១
One Book One Community (OBOC)

Facebook
Telegram
Youtube
TikTok
Serey
ការអានគឺជាការវិនិយោគដ៏ធូរថ្លៃជាងគេ

—-
យុទ្ធនាការ សៀវភៅ១ សហគមន៍១
One Book One Community (OBOC)

Facebook
Telegram
Youtube
TikTok
Serey
សូមអបអរសាទរ កញ្ញា សួស ម៉ូនីកា ប្រធានយុវជនអន្តរជាតិ OBOC ជំនាន់ទី១៦ ដែលបានទទួល លិខិតអញ្ជើញផ្លូវការ និងបានចូលរួម IFLA WLIC 2026 នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី ១០–១៣ សីហា ២០២៦។
នេះគឺជាឱកាសដ៏មានតម្លៃសម្រាប់យុវជន OBOC ក្នុងការសិក្សាពីសហគមន៍បណ្ណាល័យអន្តរជាតិ ផ្លាស់ប្តូរបទពិសោធន៍ បង្កើតទំនាក់ទំនងជាសកល និងនាំយកចំណេះដឹង និងគំនិតថ្មីៗត្រឡប់មកចូលរួមអភិវឌ្ឍបណ្ណាល័យ លើកកម្ពស់វប្បធម៌អាន និងអភិវឌ្ឍយុវជននៅកម្ពុជា។
យើងមានមោទនភាពដែលឃើញយុវជន OBOC កំពុងបោះជំហានពីសហគមន៍មូលដ្ឋាន ឆ្ពោះទៅកាន់វេទិកាអន្តរជាតិ និងតំណាងឱ្យស្មារតីនៃការរៀនសូត្រដឹកនាំដោយយុវជន។
ពីសហគមន៍មូលដ្ឋាន ឆ្ពោះទៅកាន់សហគមន៍បណ្ណាល័យពិភពលោក។
Congratulations to Suos Monika, the newly appointed International Youth President of One Book One Community​ eceived an official invitation and attended 90th IFLA World Library and Information Congress (WLIC 2026) in Busan, Republic of Korea from 10–13 August 2026.

#សៀវភៅមួយសហគមន៍មួយ #OBOC #OBOCGen16 #YouthLeadership #IFLAWLIC2026 #WLIC2026 #Busan2026 #Libraries #ReadingCulture #Cambodia