សៀវភៅមួយ​ សហគមន៍មួយ - One Book One Community
1.13K subscribers
1.49K photos
78 videos
3 files
607 links
យុទ្ធនាការ សៀវភៅ១ សហគមន៍១
One Book One Community (OBOC)

Facebook: fb.com/1book1com

Telegram: t.me/OneBookOneCommunity

Youtube: www.youtube.com/@OBOCCambodia

TikTok: www.tiktok.com/@obocCambodia

Serey: https://oboc.serey.io
Download Telegram
នៅថ្ងៃ អាទិត្យ ទី7 ខែ ឧសភា ឆ្នាំ 2026 សៀវភៅមួយសហគមន៍មួយ(OBOC) បានចុះទៅកាន់ខេត្តកំពត ដើម្បីផ្ដល់សៀវភៅដល់បណ្ណាល័យសហគមន៍ក្នុងខេត្តកំពត មានឈ្មោះ (វេទិកាអនាគត) ក្នុងគោលបំណងចង់ឲ្យប្រជាជននៅក្នុងសហគមន៍មានសៀវភៅសម្រាប់អានដើម្បីបង្កើនពុទ្ធិ ។ យើងមានសកម្មភាពសប្បាយៗ និងអប់រំជាច្រើនដែលបានចែករំលែករវាងក្រុមការងារ OBOC យើងនិងក្មេងៗ ដូចជា ការ និទានរឿង (storytelling) , ការសង្ខេបរឿង, ការត្តេសសាកល្បង
រៀនភាសាអង់គ្លេសតាមវីដេអូ(Online English learning program )ដល់ពួកគាត់,ការលេងហ្គេម,សួរសំណួរអប់រំដោយផ្ដល់ជារង្វាន់លើកទឹកចិត្តជាដើម ដើម្បីបង្កើនភាពក្លាហានដល់ពួកគាត់ ព្រមទាំងជួយជាចំណែកមួយផ្នែកក្នុងការធ្វើអោយពួកគាត់ចង់ចេះ ចង់អានច្រើនជាងមុន។

យុទ្ធនាការ សៀវភៅ១ សហគមន៍១
One Book One Community (OBOC)

Facebook
Telegram
Youtube
TikTok
Serey
2
សួស្ដីអ្នកទាំងអស់គ្នានេះជាទីតាំងដែលដាក់សៀវភៅហើយថ្ងៃនេះមានការចែកសៀវភៅFreeតែចំនួនមានកំណត់។

អំណានតាមដងផ្លូវ (បណ្ណាល័យចល័ត)
📚អ្នកទាំងអស់គ្នាអាចមកអានសៀវភៅ free បាននៅ walk street
Time : 5 :00 - 9:00pm
រៀងរាល់ថ្ងៃ សៅរ៍ និង ថ្ងៃ អាទិត្យ
Location for today(13/06/2026): https://maps.apple.com/maps?ll=11.56467984562861,104.93297442217208&q=11.56467984562861,104.93297442217208&t=m

យុទ្ធនាការ សៀវភៅ១ សហគមន៍១
One Book One Community (OBOC)

Facebook
Telegram
Youtube
TikTok
Serey
📚🏅 សៀវភៅមួយ សហគមន៍មួយ (One Book One Community - OBOC) ប្រគល់មេដាយសមិទ្ធិផលជូនប្រធានយុវជនស្ម័គ្រចិត្តជំនាន់ទី១៥ និងអតីតប្រធានយុវជនស្ម័គ្រចិត្ត ៣ ជំនាន់ (ជំនាន់ទី១២ ទី១៣ និងទី១៤)
ក្នុងបរិយាកាសដ៏កក់ក្តៅ និងស្និទ្ធស្នាល OBOC បានរៀបចំពិធីប្រគល់មេដាយសមិទ្ធិផល និងជួបជុំសំណេះសំណាលជាមួយប្រធានយុវជនស្ម័គ្រចិត្តជំនាន់ទី១៥ និងអតីតប្រធានយុវជនស្ម័គ្រចិត្តជំនាន់មុន ដើម្បីសម្តែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះការលះបង់ ការដឹកនាំ និងការចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍបណ្ណាល័យសហគមន៍ និងការលើកកម្ពស់វប្បធម៌អាននៅកម្ពុជា។
សមិទ្ធផល និងការខិតខំប្រឹងប្រែងរបស់អ្នកស្ម័គ្រចិត្តគ្រប់ជំនាន់ បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនឱកាសសិក្សា វប្បធម៌អាន បណ្ណាល័យ និងការកសាងសហគមន៍សិក្សាសម្រាប់យុវជន និងប្រជាជនក្នុងតំបន់។
OBOC សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងការប្តេជ្ញាចិត្តរបស់អ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានក្លាយជាកម្លាំងជំរុញដ៏មានតម្លៃក្នុងបេសកកម្ម «សៀវភៅមួយ សហគមន៍មួយ» ដើម្បីបង្កើតសង្គមដែលស្រឡាញ់ការអាន និងការរៀនសូត្រពេញមួយជីវិត។

--
យុទ្ធនាការ សៀវភៅ១ សហគមន៍១
One Book One Community (OBOC)

Facebook
Telegram
Youtube
TikTok
Serey
2
នេះជាទិដ្ឋភាពអំពីអ្នកដែលបានចូលមកអានសៀវភៅដោយឥតគិតថ្លៃ និងអ្នកស្ម័គ្រចិត្តរបស់យើងបានចែកសៀវភៅដោយឥតគិតថ្លៃដើម្បីជាការលើកទឹកចិត្តដល់អ្នកគាំទ្រដែលតែងតែមកចូលរួមអានសៀវភៅរៀងរាល់ចុងសប្ដាហ៍ ។ ហើយក្រុមស្ម័គ្រយើងខ្ញុំសូមអរគុណដល់ បងប្អូនដែលតែងតែគាំទ្រ តាមរយៈការចូលមកអង្គុយអានសៀវភៅ ការបរិច្ចាគជាសៀវភៅឬថវិកា ជាពិសេសសូមអរគុណលោកពូៗខាងនគរបាលដែលតែងតែជួយសម្របសម្រួលទីតាំងសម្រាប់ដាក់សៀវភៅ ការគាំទ្ររបស់អ្នកទាំងអស់គ្នាជាកម្លាំងចិត្តដែលធ្វើឲ្យក្រុមអ្នកស្ម័គ្រចិត្តយើងនៅតែបន្តសកម្មភាពនេះទៅមុខទៀត ។
បើស្រឡាញ់ខ្លួនឯង ស្រឡាញ់គ្រួសារ ស្រឡាញ់ប្រទេសជាតិ កុំភ្លេចនាំគ្នាមកអានសៀវភៅផងណា ។

យុទ្ធនាការ សៀវភៅ១ សហគមន៍១
One Book One Community (OBOC)

Facebook
Telegram
Youtube
TikTok
Serey
2
🎉 អបអរសាទរ កញ្ញា សួស ម៉ូនីកា 🎉
Congratulations Ms. Suos Monika

សៀវភៅមួយ សហគមន៍មួយ (One Book One Community - OBOC) សូមសម្ដែងនូវការអបអរសាទរយ៉ាងស្មោះស្ម័គ្រ និងក្តីមោទនភាពជូនចំពោះ កញ្ញា សួស ម៉ូនីកា ក្នុងឱកាសដែលត្រូវបានតែងតាំងជា ប្រធានយុវជនអន្តរជាតិ (International Youth President) សម្រាប់ យុវជនស្ម័គ្រចិត្តជំនាន់ទី១៦ ឆ្នាំ២០២៦។

ភាពជាអ្នកដឹកនាំ ការប្តេជ្ញាចិត្ត និងការចូលរួមយ៉ាងសកម្មរបស់កញ្ញា គឺជាកម្លាំងជំរុញដ៏មានតម្លៃសម្រាប់ការលើកកម្ពស់វប្បធម៌អាន និងការអភិវឌ្ឍសហគមន៍តាមរយៈសៀវភៅ។

យើងជឿជាក់ថា ក្រោមការដឹកនាំរបស់កញ្ញា OBOC នឹងបន្តបង្កើតឱកាសថ្មីៗ បណ្តុះសមត្ថភាពយុវជន និងពង្រីកឥទ្ធិពលវិជ្ជមានទៅកាន់សហគមន៍ជាតិ និងអន្តរជាតិ។
សូមជូនពរឱ្យកញ្ញាទទួលបានជោគជ័យ សុខភាពល្អ និងសម្រេចបាននូវបេសកកម្មដ៏មានអត្ថន័យនេះ។

📚 អានរួមគ្នា លូតលាស់រួមគ្នា
🌍 សៀវភៅមួយ សហគមន៍មួយ ពិភពនៃឱកាសមួយ

#OBOC #OneBookOneCommunity #InternationalYouthPresident #16thGeneration #YouthLeadership #CongratulationsMonika #BuildingCommunitiesThroughBooks
7
🎉 អបអរសាទរ កញ្ញា លេង ឈុនអ៊ី Leng Chhun Eii 🎉

សៀវភៅមួយ សហគមន៍មួយ (One Book One Community - OBOC)

សូមសម្ដែងនូវការអបអរសាទរយ៉ាងកក់ក្តៅ និងមោទនភាពជូនចំពោះ កញ្ញា លេង ឈុនអ៊ី ក្នុងឱកាសដែលត្រូវបានតែងតាំងជា ប្រធានយុវជនតំបន់ (Regional Youth President) នៃយុវជនស្ម័គ្រចិត្ត ជំនាន់ទី១៦ ឆ្នាំ២០២៦។

ការតែងតាំងនេះ គឺជាការទទួលស្គាល់ ចំពោះការខិតខំប្រឹងប្រែង ភាពជាអ្នកដឹកនាំ និង ការប្តេជ្ញាចិត្តរបស់កញ្ញា ក្នុងការចូលរួមលើកកម្ពស់ វប្បធម៌អាន និងការអភិវឌ្ឍសហគមន៍ តាមរយៈសៀវភៅ។

យើងជឿជាក់ថា ក្រោមការដឹកនាំរបស់កញ្ញា នឹងអាចជំរុញការចូលរួមរបស់យុវជន បង្កើតផលវិជ្ជមានដល់សហគមន៍ និងពង្រឹងបេសកកម្មរបស់ OBOC ឱ្យកាន់តែរីកចម្រើន។

សូមជូនពរឱ្យកញ្ញាទទួលបានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងសម្រេចបាននូវគោលដៅ ដ៏មានតម្លៃក្នុងអាណត្តិថ្មីនេះ។ 📚

« សៀវភៅមួយ សហគមន៍មួយ បង្កើតពិភពនៃឱកាស »

#OBOC #OneBookOneCommunity #RegionalYouthPresident #16thGeneration #YouthLeadership #Congratulations #LengChhunEii #BuildingCommunitiesThroughBooks #TogetherWeReadTogetherWeGrow
😍1