សៀវភៅមួយ​ សហគមន៍មួយ - One Book One Community
1.13K subscribers
1.49K photos
78 videos
3 files
607 links
យុទ្ធនាការ សៀវភៅ១ សហគមន៍១
One Book One Community (OBOC)

Facebook: fb.com/1book1com

Telegram: t.me/OneBookOneCommunity

Youtube: www.youtube.com/@OBOCCambodia

TikTok: www.tiktok.com/@obocCambodia

Serey: https://oboc.serey.io
Download Telegram
មេដាយពាក់ចង្កេះ 🥇

ចាំមើលៗ ថាតើប្រធានក្រុមរូបណាខ្លះនឹងទទួលបានមេដាយនេះ ទុកពាក់ចង្កេះអួតក្មេងៗ 😍

#OBOC #onebookonecommunity #youthcommitment
1
This media is not supported in your browser
VIEW IN TELEGRAM
ជ្រើសរើសអ្នកស្ម័គ្រចិត្តជំនាន់ទី១៦ (Volunteer Generation 16)

យុទ្ធនាការ One Book One Community (សៀវភៅមួយ សហគមន៍មួយ) កំពុងបើកទទួលពាក្យជ្រើសរើស អ្នកស្ម័គ្រចិត្តជំនាន់ទី១៦ ដើម្បីរួមចំណែកលើកកម្ពស់វប្បធម៌អាន និងគាំទ្របណ្ណាល័យសហគមន៍នានា។

កាលបរិច្ឆេទក្នុងការដាក់ពាក្យ
ចាប់ពីថ្ងៃនេះតទៅ រហូតដល់ ថ្ងៃទី 12 ខែ មិថុនា ឆ្នាំ2026

លក្ខខណ្ឌក្នុងការធ្វើជាអ្នកស្ម័គ្រចិត្ត
- សិស្សានុសិស្ស និស្សិត ឬបុគ្គលិកធ្វើការនៅភ្នំពេញ
- មានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើការស្ម័គ្រចិត្ត
- មានការតាំងចិត្តក្នុងការធ្វើការងារដែលមិនធ្លាប់ធ្វើពីមុនមក
- មិនប្រើប្រាស់អារម្មណ៍ដើម្បីធ្វើការងារ
- ចេះយោគយល់អធ្យាស្រ័យ និងធ្វើការងារជាក្រុម
- មានឆន្ទៈក្នុងការចូលរួមលើកកម្ពស់ការអាន និងបណ្ណាល័យនៅតាមសហគមន៍

📌 ចុះឈ្មោះឥឡូវនេះ! 🔗
https://forms.gle/64nhd6uuyFcfSghK7

📲 ព័ត៌មានបន្ថែម Facebook៖ One Book One Community សៀវភៅមួយ សហគមន៍មួយ

📖 ចូលរួមជាមួយយើងថ្ងៃនេះ អ្នកនិងមានឱកាសក្លាយជាយុវជនដែលដែលអាចជួយអភិវឌ្ឍខ្លួនឯង គ្រួសារ និង សង្គមជាតិ។

#OBOC #VolunteerGeneration16 #VolunteerOpportunity
3
នៅថ្ងៃ អាទិត្យ ទី7 ខែ ឧសភា ឆ្នាំ 2026 សៀវភៅមួយសហគមន៍មួយ(OBOC) បានចុះទៅកាន់ខេត្តកំពត ដើម្បីផ្ដល់សៀវភៅដល់បណ្ណាល័យសហគមន៍ក្នុងខេត្តកំពត មានឈ្មោះ (វេទិកាអនាគត) ក្នុងគោលបំណងចង់ឲ្យប្រជាជននៅក្នុងសហគមន៍មានសៀវភៅសម្រាប់អានដើម្បីបង្កើនពុទ្ធិ ។ យើងមានសកម្មភាពសប្បាយៗ និងអប់រំជាច្រើនដែលបានចែករំលែករវាងក្រុមការងារ OBOC យើងនិងក្មេងៗ ដូចជា ការ និទានរឿង (storytelling) , ការសង្ខេបរឿង, ការត្តេសសាកល្បង
រៀនភាសាអង់គ្លេសតាមវីដេអូ(Online English learning program )ដល់ពួកគាត់,ការលេងហ្គេម,សួរសំណួរអប់រំដោយផ្ដល់ជារង្វាន់លើកទឹកចិត្តជាដើម ដើម្បីបង្កើនភាពក្លាហានដល់ពួកគាត់ ព្រមទាំងជួយជាចំណែកមួយផ្នែកក្នុងការធ្វើអោយពួកគាត់ចង់ចេះ ចង់អានច្រើនជាងមុន។

យុទ្ធនាការ សៀវភៅ១ សហគមន៍១
One Book One Community (OBOC)

Facebook
Telegram
Youtube
TikTok
Serey
2
សួស្ដីអ្នកទាំងអស់គ្នានេះជាទីតាំងដែលដាក់សៀវភៅហើយថ្ងៃនេះមានការចែកសៀវភៅFreeតែចំនួនមានកំណត់។

អំណានតាមដងផ្លូវ (បណ្ណាល័យចល័ត)
📚អ្នកទាំងអស់គ្នាអាចមកអានសៀវភៅ free បាននៅ walk street
Time : 5 :00 - 9:00pm
រៀងរាល់ថ្ងៃ សៅរ៍ និង ថ្ងៃ អាទិត្យ
Location for today(13/06/2026): https://maps.apple.com/maps?ll=11.56467984562861,104.93297442217208&q=11.56467984562861,104.93297442217208&t=m

យុទ្ធនាការ សៀវភៅ១ សហគមន៍១
One Book One Community (OBOC)

Facebook
Telegram
Youtube
TikTok
Serey
📚🏅 សៀវភៅមួយ សហគមន៍មួយ (One Book One Community - OBOC) ប្រគល់មេដាយសមិទ្ធិផលជូនប្រធានយុវជនស្ម័គ្រចិត្តជំនាន់ទី១៥ និងអតីតប្រធានយុវជនស្ម័គ្រចិត្ត ៣ ជំនាន់ (ជំនាន់ទី១២ ទី១៣ និងទី១៤)
ក្នុងបរិយាកាសដ៏កក់ក្តៅ និងស្និទ្ធស្នាល OBOC បានរៀបចំពិធីប្រគល់មេដាយសមិទ្ធិផល និងជួបជុំសំណេះសំណាលជាមួយប្រធានយុវជនស្ម័គ្រចិត្តជំនាន់ទី១៥ និងអតីតប្រធានយុវជនស្ម័គ្រចិត្តជំនាន់មុន ដើម្បីសម្តែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះការលះបង់ ការដឹកនាំ និងការចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍបណ្ណាល័យសហគមន៍ និងការលើកកម្ពស់វប្បធម៌អាននៅកម្ពុជា។
សមិទ្ធផល និងការខិតខំប្រឹងប្រែងរបស់អ្នកស្ម័គ្រចិត្តគ្រប់ជំនាន់ បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនឱកាសសិក្សា វប្បធម៌អាន បណ្ណាល័យ និងការកសាងសហគមន៍សិក្សាសម្រាប់យុវជន និងប្រជាជនក្នុងតំបន់។
OBOC សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងការប្តេជ្ញាចិត្តរបស់អ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានក្លាយជាកម្លាំងជំរុញដ៏មានតម្លៃក្នុងបេសកកម្ម «សៀវភៅមួយ សហគមន៍មួយ» ដើម្បីបង្កើតសង្គមដែលស្រឡាញ់ការអាន និងការរៀនសូត្រពេញមួយជីវិត។

--
យុទ្ធនាការ សៀវភៅ១ សហគមន៍១
One Book One Community (OBOC)

Facebook
Telegram
Youtube
TikTok
Serey
2
នេះជាទិដ្ឋភាពអំពីអ្នកដែលបានចូលមកអានសៀវភៅដោយឥតគិតថ្លៃ និងអ្នកស្ម័គ្រចិត្តរបស់យើងបានចែកសៀវភៅដោយឥតគិតថ្លៃដើម្បីជាការលើកទឹកចិត្តដល់អ្នកគាំទ្រដែលតែងតែមកចូលរួមអានសៀវភៅរៀងរាល់ចុងសប្ដាហ៍ ។ ហើយក្រុមស្ម័គ្រយើងខ្ញុំសូមអរគុណដល់ បងប្អូនដែលតែងតែគាំទ្រ តាមរយៈការចូលមកអង្គុយអានសៀវភៅ ការបរិច្ចាគជាសៀវភៅឬថវិកា ជាពិសេសសូមអរគុណលោកពូៗខាងនគរបាលដែលតែងតែជួយសម្របសម្រួលទីតាំងសម្រាប់ដាក់សៀវភៅ ការគាំទ្ររបស់អ្នកទាំងអស់គ្នាជាកម្លាំងចិត្តដែលធ្វើឲ្យក្រុមអ្នកស្ម័គ្រចិត្តយើងនៅតែបន្តសកម្មភាពនេះទៅមុខទៀត ។
បើស្រឡាញ់ខ្លួនឯង ស្រឡាញ់គ្រួសារ ស្រឡាញ់ប្រទេសជាតិ កុំភ្លេចនាំគ្នាមកអានសៀវភៅផងណា ។

យុទ្ធនាការ សៀវភៅ១ សហគមន៍១
One Book One Community (OBOC)

Facebook
Telegram
Youtube
TikTok
Serey
2