សៀវភៅមួយ​ សហគមន៍មួយ - One Book One Community
1.13K subscribers
1.49K photos
78 videos
3 files
608 links
យុទ្ធនាការ សៀវភៅ១ សហគមន៍១
One Book One Community (OBOC)

Facebook: fb.com/1book1com

Telegram: t.me/OneBookOneCommunity

Youtube: www.youtube.com/@OBOCCambodia

TikTok: www.tiktok.com/@obocCambodia

Serey: https://oboc.serey.io
Download Telegram
📚 បណ្ណាល័យតូច មិនមែនជាសុបិនតូចទេ

ថ្ងៃទី 28 - 29 ខែធ្នូ ឆ្នាំ 2025 ថ្មីៗនេះ ក្រុមស្ម័គ្រចិត្តបានរួមដៃគ្នា រៀបចំបណ្ណាល័យសាជាថ្មី និងដំឡើងថ្មើរសៀវភៅ នៅអនុវិទ្យាល័យ ឫស្សីជ្រោយ ដោយជោគជ័យ។ ក្នុងនោះមានបន្ថែម
សៀវភៅកសិកម្ម 111 ក្បាល និងសៀវភៅអប់រំ ប្រវត្តិសាស្ត្រ លើកទឹកចិត្ត ប្រលោមលោក សៀវភៅ អង្គគ្លេស សរុបចំនួន 218 ក្បាល = 329 ត្រូវបានរៀបចំឡើងវិញដើម្បីបើកទ្វារចំណេះដឹងសម្រាប់សិស្សានុសិស្ស 📖💚

ការផ្លាស់ប្តូរធំៗ ចាប់ផ្តើមពីសកម្មភាពតូចៗ។
សៀវភៅមួយក្បាល អាចផ្លាស់ប្តូរអនាគតកុមារម្នាក់ 🤍

រៀបចំដោយ One Book One Community និង ភូមិផ្កាត្រកួន
#OneBookOneCommunity #PhumiPhkaTrokuon #បណ្ណាល័យសម្រាប់គ្រប់គ្នា #អប់រំផ្លាស់ប្តូរអនាគត
👍31
សៀវភៅមួយ សហគមន៍មួយ បានរៀបចំដោយជោគជ័យនូវការប្រកួតនិយាយសាធារណៈ ដែលបានប្រព្រឹត្តឡើងនាថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥ កន្លងទៅនៅឯរមណីយដ្ធានភូមិផ្កាត្រកួន។ យើងសូមអរគុណយ៉ាងជ្រាលជ្រៅដល់ ភូមិផ្កាត្រកួន-Phumi Phka Trokoun ដែលបានផ្តល់នូវទីកន្លែង និងគាំទ្រក្នុងការរៀបចំកម្មវិធីដ៏មានន័យនេះ។ វាជារឿងដែលគួរឱ្យចាប់អារម្មណ៍ និងរំភើបយ៉ាងខ្លាំងក្នុងការឃើញសិក្សានុសិ្សជាច្រើនបានចូលរួមប្រកួត និងបង្ហាញសមត្ថភាពនិយាយសាធារណៈរបស់ពួកគេដោយទំនុកចិត្ត។ 🌟🎤
តើអ្នកទាំងអស់គ្នាចង់ឲ្យមានការប្រកួតនិយាយសាធារណៈបែបនេះបន្ថែមទៀតដែរឬទេ? បើចង់អាចខមិនថា ចង់ ចង់ បានណា! 💬

https://www.facebook.com/share/p/1bZc93RyyT/

#oboccambodia #library #publicspeaking #developmentyouthprogram #phumiphkartrokoun #OneBookOneCommunity #OBOC #competition #cambodia
4
📚 នាថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៥ សៀវភៅមួយ សហគមន៍មួយ ពិតជាមានកិត្តិយសយ៉ាងខ្លាំងដែលបានចូលរួមអភិវឌ្ឍ និងកែលម្អបណ្ណាល័យអនុវិទ្យាល័យ ឬស្សីជ្រោយ ដែលមានទីតាំងស្ថិតនៅស្រុកស្អាង ខេត្តកណ្តាល។ តាមរយៈកម្មវិធី អភិវឌ្ឍបណ្ណាល័យ (Library Development Program) របស់ពួកយើង យើងបានធ្វើការកែលម្អបណ្ណាល័យឲ្យមានបរិយាកាសស្រស់ស្អាត មានរចនាបទត្រឹមត្រូវ និងលើកទឹកចិត្តដល់ការសិក្សារៀនសូត្ររបស់សិស្សានុសិស្ស។

បន្ថែមពីនេះ សៀវភៅមួយ សហគមន៍មួយ បានបរិច្ចាគសៀវភៅចំនួន ២១៨ ក្បាល ដើម្បីបន្ថែមធនធានក្នុងបណ្ណាល័យ និងផ្តល់ឱកាសឲ្យសិស្សានុសិស្សជម្រើសសៀវភៅសម្រាប់អានច្រើនជាងមុន ព្រមទាំងលើកទឹកចិត្តឲ្យសិក្សានុសិស្សមានទឹកចិត្តក្នុងការអានសៀវភៅបន្តទៀត 🌱

https://www.facebook.com/share/p/1Mu4MubAJ5/

#OneBookOneCommunity #OBOC #oboccambodia #librarydevelopment #program #cambodia #youthdevelopment #1book1community #obocreadingspace #Library
5👍1