ព័ត៌មានពីខេត្តកំពង់ឆ្នាំង-News From Kampongchhnang
216 subscribers
1.46K photos
14 videos
121 links
ខេត្តកំពង់ឆ្នាំង
Download Telegram
to view and join the conversation
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញទទួលអង្ករ ២០តោនពីលោក ឆាយ លាភា ដើម្បីចូលរួមសកម្មភាពបង្ការការពារនិងទប់ស្កាត់ ប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តម នៃ ចារី និង លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត បានទទួលអង្ករចំនួន ២០តោនពីលោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ផ្តល់ជូនដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រាប់ប្រេីប្រាស់ ក្នុងការចូលរួមសកម្មភាពបង្ការការពារ ប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការរីករាលដាល​នៃជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ឆ្នាំង។

ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក ឆាយ លាភា ដែលបានចំណាយនូវធនធានដើម្បីចូលរួមជាមួយ រដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រាប់រដ្ឋបាលខេត្តយកទៅបម្រើក្នុងសកម្មភាពការចូលរួមទប់ស្កាត់ការរីករាលដាល​នៃជំងឺកូវីដ-១៩​។ ឯកឧត្តម ក៏បានជូនពរដល់ ឆាយ លាភា ព្រមទាំងក្រុមគ្រួសារមានសុខភាពល្អ និងទទួលបានជ័យជម្នះគ្រប់ភារកិច្ច៕

សូមចុចSubscribe Channel👉JOIN NOW
សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ។ សូមអានខ្លឹសារទាំងស្រុង ក្នុងសារលិខិត ដែលមានជូនភ្ជាប់៖

សូមចូលរួម Subscribe Telegram Channel 👉JOIN NOW
Media is too big
VIEW IN TELEGRAM
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចេញសារលិខិត ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។

សូមចូលរួម Subscribe Telegram Channel 👉JOIN NOW
ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម នៃ ចារី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអនុញ្ញាតឱ្យលោកប្រធានធនាគារជាតិសាខាខេត្តកំពង់ឆ្នាំង ចូលជួបសម្តែងការគួរសម និងប្រគល់ប្រកាសធនប័ត្រអនុស្សាវរីយ៍ប្រភេទ ៣០.០០០រៀល គំរូថ្មី ដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការផ្សព្វផ្សាយ ដាក់ឱ្យចរាចរ និងប្រើប្រាស់ទូទាំងខេត្តកំពង់ឆ្នាំង។

គួរបញ្ជាក់ថា៖ ដើម្បីអបអរសាទរ ខួប ៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១ - ២៣ តុលា ២០២១) និងខួប ៣០ឆ្នាំ នៃការយាងនិវត្តន៍របស់ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” មកកាន់មាតុភូមិវិញ (១៤ វិច្ឆិកា ១៩៩១ - ១៤ វិច្ឆិកា ២០២១) រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជាចេញផ្សាយធនប័ត្រអនុស្សាវរីយ៍ប្រភេទ ៣០.០០០រៀល គំរូថ្មី ដើម្បីដាក់ឱ្យចរាចរ និងប្រើប្រាស់ទូទាំងព្រះរាជាណាចក្រកម្ពុជា ទន្ទឹមនឹងបណ្តាប្រភេទក្រដាសប្រាក់ដែលបានចេញផ្សាយរួចហើយ ៕

សូមចូលរួម Subscribe Telegram Channel👉JOIN NOW