HSI of RCAF Chanel
4.56K subscribers
728 photos
3 videos
73 files
148 links
Download Telegram
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ សូមគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី សូមទទួលបាននូវ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមគោរពជូនពរពីខ្ញុំបាទឧត្តមសេនីយ៍ឯកសាស្ត្រាចារ្យ នឹម មាលា នាយកវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម។
11👍3
សេចក្តីជូនដំណឹងស្តីពីការប្រឡងចេញថ្នាក់ជាតិ សម្រាប់និស្សិតបញ្ចប់ការសិក្សានៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៥ សម័យប្រឡងថ្ងៃទី១៣-១៤ ខែកញ្ញា ឆ្នាំ២០២៥
--------------------------
FB Page 👉 https://www.facebook.com/Health-Science-Institute-of-RCAF-536614409710801/
--------------------------
ទីតាំងHSI of RCAF 📍 Health Sciences of R.C.A.F
012333730
https://maps.app.goo.gl/Eqq2eQBvYJRhNKg5A?g_st=ic
14
ថ្នាក់វេជ្ជបណ្ឌិត.pdf
44.3 MB
លទ្ធផលប្រឡងថ្នាក់ជាតិចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រ នៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលក្នុងវិស័យសុខាភិបាលសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
សម័យប្រឡងថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៥
ថ្នាក់វេជ្ជបណ្ឌិត
9
ថ្នាក់ទន្តបណ្ឌិត.pdf
17.1 MB
លទ្ធផលប្រឡងថ្នាក់ជាតិចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រ នៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលក្នុងវិស័យសុខាភិបាលសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
សម័យប្រឡងថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៥
ថ្នាក់ទន្តបណ្ឌិត
2
ថ្នាក់បរិញ្ញាបត្រឱសថ.pdf
37.5 MB
លទ្ធផលប្រឡងថ្នាក់ជាតិចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រ នៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលក្នុងវិស័យសុខាភិបាលសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
សម័យប្រឡងថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៥
ថ្នាក់បរិញ្ញាបត្រឱសថ
1
ថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាក.pdf
29.5 MB
លទ្ធផលប្រឡងថ្នាក់ជាតិចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រ នៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលក្នុងវិស័យសុខាភិបាលសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
សម័យប្រឡងថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៥
ថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាក
10
កម្មវិធីបេីកសិក្ខាសាលា​ "ស្តីអំពីការពង្រឹង​សមត្ថភាព​ការថែទាំ​សង្គ្រោះ​បេះដូង​"​ ក្រោម​កិច្ច​សហប្រតិបត្តិការ​រវាង​វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល​ ខ.ភ.ម​ និង​អង្គកា​រGIZ។
CCN3rd===

រាជធានី​ភ្នំពេញ៖​ នាព្រឹកថ្ងៃ​ព្រហស្បតិ៍​ ១២រោច​ ខែបុស្ស​ ឆ្នាំម្សាញ់​ សប្តស័ក​ព.ស​២៥៦៩​ ត្រូវនឹងថ្ងៃទី១៥​ ខែមករា​ ឆ្នាំ​២០២៦​ លោក​ ជា​ សុភក្ត្រមុនីរ័ត្ន​ ប្រធាន​ក្រុម​ប្រឹក្សា​គណៈគិលានុបដ្ឋាក​ជាតិ​ បានអញ្ជេីញចូលរួមកម្មវិធីបេីកសិក្ខាសាលា​ "ស្តីអំពីការពង្រឹង​សមត្ថភាព​ការថែទាំ​សង្គ្រោះ​បេះដូង​"​ ក្រោម​កិច្ច​សហប្រតិបត្តិការ​ រវាង​ វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល​ ខ.ភ.ម​ ជាមួយ​អង្កការ​ GIZ លេីគម្រោងលេីក​កម្ពស់​ការ​គាំពារ​សង្គម​ និង​សុខភាព​ដំណាក់កាល​ទី២​ ក្រោមអធិបតីភាព​ លោកឧត្ដមសេនីយ៍​ទោ​ សាស្ត្រាចារ្យ​ជំនួយ​ ង៉ែត​ សួន​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្ដម​ ឧត្ដមសេនីយ៍​ឯក​ នឹម​ មាលា​នាយក​វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល​ ខ.ភ.ម​ លោក​វេជ្ជបណ្ឌិត​ ប៉េង​ វ៉ាន់នី​ តំណាង​អង្គការ​GIZ លោកស្រី​ គង់​ សុគន្ធា​ តំណាងគិលានុបដ្ឋាក​នៃមន្ទីរពេទ្យសាកលវិទ្យាល័យវ៉ាសុីនតោនសហរដ្ឋអាមេរិក និង​មានការចូលរួមពី​ឯកឧត្ដម​ នាយក​រង​វិទ្យាស្ថាន​ លោកគ្រូ​-អ្នកគ្រូ​ បុគ្គលិក​មន្ទីរពេទ្យ​ពាក់ព័ន្ធ​ បុគ្គលិក​វិទ្យាស្ថាន​ និស្សិត​វិទ្យាស្ថាន​សរុប១០០នាក់។

​ សម្រាប់គោលបំណង​នៃ​ សិក្ខាសាលា​ខាងលេីគឺមានដូចជា៖1)ចូលរួម​យល់ដឹងពី​របៀបនៃការ​សង្គ្រោះ​បេះដូង​ដោយមាន​ប្រសិទ្ធភាព​ខ្ពស់​
2)​ស្វែងយល់ដឹងឱ្យកាន់តែច្បាស់ពីរបៀប​សង្គ្រោះ​បេះដូង​អោយបានទាន់ពេល​វេលា និងយល់អោយកាន់តែសុី​ជម្រៅពី​តួនាទី​របស់​គិលានុបដ្ឋាក​ក្នុងការ​ជួយសង្គ្រោះ​ផ្សេងៗ
3)ពង្រឹងចំណេះដឹង និងជំនាញបច្ចេកទេសរបស់បុគ្គលិកសុខាភិបាល ក្នុងការថែទាំ និងសង្គ្រោះអ្នកជំងឺដែលមានបញ្ហាបេះដូង ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល និងសុវត្ថិភាពអ្នកជំងឺ។
សូមបញ្ជាក់ផងដែរថា​ នៅក្នុងកម្មវិធីមានការបង្ហាញមេរៀនទ្រឹស្តី ការចែករំលែកបទពិសោធន៍ និងការអនុវត្តជាក់ស្តែងលើវិធីសាស្ត្រសង្គ្រោះបេះដូងស្របតាមស្តង់ដារ។

​នៅក្នុងសិក្ខាសាលាខាងលេីលោកប្រធានគណៈគិលានុបដ្ឋាកកម្ពុជា បានបញ្ជាក់ថា យើងបន្តប្តេជ្ញាចិត្តគាំទ្រ និងលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពគិលានុបដ្ឋាកជាបន្តបន្ទាប់ តាមរយៈការបណ្តុះបណ្តាលបន្ត ការតាមដានការអនុវត្តដែនកំណត់​ និងការធានាគុណភាពវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ប្រព័ន្ធសុខាភិបាល និងប្រជាពលរដ្ឋ។

#CCN#
5