STI NEWS
3.58K subscribers
2.86K photos
91 videos
28 files
1.02K links
We provide a balanced and neutral Science, Technology, & Innovation (STI) news/information for better life, society and our next generation.
Download Telegram
ជួបគ្នានៅក្នុង វេទិកាស្តីពីបច្ចេកវិទ្យា ក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ពីថ្ងៃទី ២៤-២៦ មីនា ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (ចូលរួមដោយសេរី)!

កិច្ចពិភាក្សាទី ៣ ៖  វេទិកាបច្ចេកវិទ្យាលើ «បច្ចេកវិទ្យាអប់រំ និងសុខភាព» នៅថ្ងៃទី ២៥ មីនា ២០២៤ ម៉ោង ១៤:០០- ១៥:២០ រសៀល។
វេទិកាបច្ចេកវិទ្យាលើ «បច្ចេកវិទ្យាអប់រំ និងសុខភាព» ផ្តោតសំខាន់លើភាពប្រសព្វគ្នារវាងបច្ចេកវិទ្យា ការអប់រំ និងសុខភាព ក្នុងការគាំទ្រការអភិវឌ្ឍមូលធនមនុស្សរបស់កម្ពុជា។ វគ្គនេះនឹងស្វែងរកវិធីសាស្ត្រដែលបច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍បានធ្វើបរិវត្តកម្មទាំងការអប់រំ និងការថែទាំសុខភាពដើម្បីកសាងមូលធនមនុស្សគ្រប់គ្រាន់ដើម្បីគាំទ្រការសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។

Meeting with the panel of experts during the “Tech Show” at the 2nd National Science, Technology, and Innovation Day, on 24-26 March 2024, held at the Diamond Island (Koh Pich), Phnom Penh, Cambodia. (Free Entry)

Session 3: Tech Show on "EduTech and Health Tech " on 25 March 2025 at 14:00 AM -15:20 PM.

The Tech Show on “EduTech and Health Tech” focuses on the intersection of technology and education, and healthcare to underpin human capital development. This session explores how innovative technologies are transforming both the education and healthcare sectors to build critical stock of human capital to support the realization of government’s vision.
STI News:  👉 JOIN
#STIDay2024 #STI #SMEs #STEM
ជួបគ្នានៅក្នុង វេទិកាស្តីពីបច្ចេកវិទ្យា ក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ពីថ្ងៃទី ២៤-២៦ មីនា ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (ចូលរួមដោយសេរី)។
កិច្ចពិភាក្សាទី ៤ ៖ វេទិកាបច្ចេកវិទ្យាលើ «បច្ចេកវិទ្យាថាមពល អគ្គិសនី អេឡិចត្រូនិក និងគ្រឿងបន្លាស់មេកានិក» នៅថ្ងៃទី ២៥ មីនា ២០២៤ ម៉ោង ១៥:៣០- ១៦:៤៥ រសៀល។
វេទិកាបច្ចេកវិទ្យាលើ «បច្ចេកវិទ្យាថាមពល អគ្គិសនី អេឡិចត្រូនិក និងគ្រឿងបន្លាស់មេកានិក» ផ្តល់ការយល់ដឹងយ៉ាងទូលំទូលាយអំពីភាពជឿនលឿននៃបច្ចេកវិទ្យាថាមពល និងអគ្គិសនី ក៏ដូចជានវានុវត្តន៍ក្នុងវិស័យអេឡិចត្រូនិក និងគ្រឿងបន្លាស់មេកានិកដើម្បីលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើតតម្លៃបន្ថែមនៃផលិតផលដើម្បីនាំចេញ។
Meeting with the panel of experts during the “Tech Show” at the 2nd National Science, Technology, and Innovation Day, on 24-26 March 2024, held at the Diamond Island (Koh Pich), Phnom Penh, Cambodia. (Free Entry)
Session 4: Tech Show on " Energy and Electricity Tech, and Electronic and Mechanical Spare parts " on 25 March 2025 at 15:30 AM -16:45 PM.
The Tech Show on “Energy & Electricity Tech and Electronic and Mechanical Spare Parts Tech” offers a comprehensive exploration of advancements in energy and electricity technologies alongside innovations in electronic and mechanical spare parts to promote economic diversification and high-value added products for export.
STI News: 👉 JOIN
#STIDay2024 #STI #SMEs #STEM
មិនចាំបាច់តម្រង់ជួរចាំចុះឈ្មោះទេ! លោកអ្នកអាចចុះឈ្មោះជាមុន ដើម្បីចូលរួមទិវាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៤។

ចូលរួមទស្សនាដោយសេរី!

🗓 ពីថ្ងៃទី២៤-២៦ ខែមីនា ឆ្នាំ២០២៤
📍 មណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

No need to queue at the registration desk! Pre-registration is now available for the National Day of Science, Technology & Innovation 2024.

Free Entry! See you there!

🗓 March 24-26, 2024
📍 Koh Pich Convention and Exhibition Center

#STIDay #SMEsGoSTI #SMEs #MISTI
*English below*
ជួបគ្នានៅក្នុង វេទិកាស្តីពីបច្ចេកវិទ្យា ក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ពីថ្ងៃទី ២៤-២៦ មីនា ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (ចូលរួមដោយសេរី)។
កិច្ចពិភាក្សាទី ៥ ៖ វេទិកាបច្ចេកវិទ្យាលើ «បច្ចេកវិទ្យាបៃតងនិងអព្យាក្រឹត្យភាពកាបូន» នៅថ្ងៃទី ២៦ មីនា ២០២៤ ម៉ោង ០៨:៣០- ១០:០០ ព្រឹក។
វេទិកាបច្ចេកវិទ្យាលើ «បច្ចេកវិទ្យាបៃតង និងអព្យាក្រឹត្យភាពកាបូន» ផ្តោតសំខាន់លើការបង្ហាញពីបច្ចេកវិទ្យាបែបនវានុវត្តន៍ និងនវានុវត្តន៍ដែលមានគោលបំណងលើកកម្ពស់និរន្តរភាព និងការសម្រេចបាននូវអព្យាក្រឹត្យភាពកាបូន។ វគ្គនេះបង្ហាញពីភាពរីកចម្រើននៃថាមពលកកើតឡើងវិញ ការដឹកជញ្ជូនស្អាត សំណង់ដែលសន្សំសំចៃថាមពល ការធ្វើកសិកម្មប្រកបដោយនិរន្តរភាព ការគ្រប់គ្រងកាកសំណល់ និងបច្ចេកវិទ្យាចាប់យកកាបូន។
Meeting with the panel of experts during the “Tech Show” at the 2nd National Science, Technology, and Innovation Day, on 24-26 March 2024, held at the Diamond Island (Koh Pich), Phnom Penh, Cambodia. (Free Entry)
Session 5: Tech Show on "Green Tech and Carbon Neutrality" on 26 March 2025 at 08:30 AM -10:00 AM.
The Tech Show on “Green Tech and Carbon Neutrality” focuses on showcasing innovative technologies and innovation aimed at fostering sustainability and achieving carbon neutrality. This session highlights advancements in renewable energy, clean transportation, energy-efficient buildings, sustainable agriculture, waste management, and carbon capture technologies.
STI News: 👉 JOIN
#STIDay2024 #STI #SMEs #STEM
*English below*
ជួបគ្នានៅក្នុង វេទិកាស្តីពីបច្ចេកវិទ្យា ក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ពីថ្ងៃទី ២៤-២៦ មីនា ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (ចូលរួមដោយសេរី)។
កិច្ចពិភាក្សាទី ៦ ៖ វេទិកាបច្ចេកវិទ្យាលើ «សេវាបច្ចេកវិទ្យាក្លោដ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ» នៅថ្ងៃទី ២៦ មីនា ២០២៤ ម៉ោង ១០:១៥- ១២:០០ ថ្ងៃត្រង់។
វេទិកាបច្ចេកវិទ្យាលើ សេវាបច្ចេកវិទ្យាក្លោដ និងបច្ចេកវិទ្យាហិរញ្ញវត្ថុគឺជាវគ្គថាមវន្តដែលស្វែងរកនវានុវត្តន៍ចុងក្រោយបំផុតនៅក្នុងសេវាបច្ចេកវិទ្យាក្លោដ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech)។ បង្ហាញពីដំណោះស្រាយ និងសេវាកម្មទំនើបៗដែលប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធក្លោដ ដើម្បីបង្កើនប្រសិទ្ធភាព ការធ្វើមាត្រដ្ឋាន និងលទ្ធភាពប្រើប្រាស់នៅគ្រប់ឧស្សាហកម្មផ្សេងៗ។
Meeting with the panel of experts during the “Tech Show” at the 2nd National Science, Technology, and Innovation Day, on 24-26 March 2024, held at the Diamond Island (Koh Pich), Phnom Penh, Cambodia. (Free Entry)
Session 6: Tech Show on " Cloud-Based Service and FinTech " on 26 March 2025 at 10:15 AM -12:00 PM.
The Tech Show on “Cloud-based Service and FinTech” is a dynamic session that explores the latest innovations in cloud based services and financial technology (FinTech). It showcases cutting-edge solutions and services that leverage cloud infrastructure to enhance efficiency, scalability, and accessibility across various industries.
STI News: 👉 JOIN
#STIDay2024 #STI #SMEs #STEM
🌐 សន្និបាតអ្នកវិទ្យាសាស្ត្រស្ត្រីអាស៊ាន-ឥណ្ឌា!
សេចក្ដីជូនដំណឹងអំពីសន្និបាតអ្នកវិទ្យាសាស្ត្រស្ត្រីអាស៊ាន-ឥណ្ឌាដែលនឹងធ្វើឡើងនៅថ្ងៃទី២៤-២៦ ខែមេសា ឆ្នាំ២០២៤ នៅក្នុងប្រទេសសិង្ហបុរី ក្នុងគោលបំណងបង្ហាញពីតួនាទីរបស់អ្នកវិទ្យាសាស្ត្រស្ត្រីដែលបានប្រើប្រាស់ការងាររបស់ពួកគេ ដើម្បីជួយសម្រួលសង្គមប្រកបដោយនិរន្តរភាព និងធ្វើជាគំរូសម្រាប់ស្ត្រីដទៃទៀតដែលកំពុងសិក្សា ធ្វើការ និងបន្តអាជីពនៅក្នុងវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM)។​​​​ លោកលោកស្រីដែលមានចំណាប់អារម្មណ៍ សូមចូលទៅកាន់តំណរភ្ជាប់ខាងក្រោមនេះសម្រាប់ការចុះឈ្មោះចូលរួម អោយបានមុនថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ​៖
💻 ចុះឈ្មោះសម្រាប់៖ https://forms.gle/K94qjYp9hKToYkmU7
STI News: JOIN
Forwarded from MISTI News (Soleak Seang)
ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ ត្រូវបានបិទបញ្ចប់នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ជាមួយនឹងការអបអរសាទរដ៏ក្លៀវក្លានៃកិច្ចសហប្រតិបត្តិការ ភាពច្នៃប្រឌិត និងក្តីសង្ឃឹមសម្រាប់អនាគតផ្នែកវិទ្យាសាស្ត្ររបស់កម្ពុជា។

The 2nd National Science, Technology & Innovation Day concluded on March 26, 2024 with a resounding celebration of collaboration, creativity, and the promise of a technological future for Cambodia.

ព័ត៌មានលម្អិត៖ https://shorturl.at/oqCJ4

=============
គេហទំព័រ៖ https://misti.gov.kh/
ហ្វេសប៊ុក៖ https://shorturl.at/aquL0
Media is too big
VIEW IN TELEGRAM
🎊សូមអរគុណដល់ដៃគូសហការ និងឧបត្ថម្ភក! 🎊

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូសហការ និងឧបត្ថម្ភកទាំងអស់របស់យើង សម្រាប់ការឧបត្ថម្ភគាំទ្រដល់ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ និងញ៉ាំងឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យដ៏ត្រចះត្រចង់!

🎊Thank You to Our Partners & Sponsors!🎊

We extend our heartfelt gratitude to all our partners and sponsors for their generous support in making the 2nd National Science, Technology & Innovation Day a resounding success!

#STIDay2024 #Innovation #SMEsGoSTI #SMEs #ThankYouSponsors 🙏