STI NEWS
3.59K subscribers
2.86K photos
91 videos
28 files
1.02K links
We provide a balanced and neutral Science, Technology, & Innovation (STI) news/information for better life, society and our next generation.
Download Telegram
Forwarded from MISTI News (Soleak Seang)
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈ ប្រតិភូធនាគារ វីង ដឹកនាំដោយនាយកប្រតិបត្តិ លោក Manu Rajan នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ និងបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍។ ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះវឌ្ឍនភាពរបស់វីង ដោយលើកឡើងថា បច្ចេកវិទ្យា និងនវានុវត្តន៍ជាកត្តាសំខាន់ដែលបានជំរុញក្រុមហ៊ុនឱ្យឈានទៅសម្រេចបានសមិទ្ធផលថ្មីៗ។


ព័ត៌មានលម្អិត៖ https://shorturl.at/avOSV

=============
គេហទំព័រ៖ https://misti.gov.kh/
ហ្វេសប៊ុក៖ https://www.facebook.com/MISTICambodia
ថៃផ្តល់អាហារូបករណ៍​_សរុប​_7️⃣0️⃣_កន្លែង​_ដល់សិស្ស​_និស្សិត​កម្ពុជា​.pdf
266.3 KB
ឱកាស! ប្រទេស​ថៃផ្តល់អាហារូបករណ៍​ សរុប​ ៧០កន្លែង​ ដល់សិស្ស​ និស្សិត​កម្ពុជា​ ទៅសិក្សានៅប្រទេសថៃ​ ថ្នាក់បរិញ្ញាបត្រ​ និងក្រោយបរិញ្ញាបត្រ🇹🇭

ផុតកំណត់​៖១៣ ឧសភា​ ២០២៤
លម្អិត​ព័ត៌មាន​ LINK
ដាក់ពាក្យ​ LINK
តំបន់សុខភាព JOIN ⚕️
ការប្រកួតប្រជែង «អ្នកវិទ្យាសាស្ត្រឆ្នើមកម្ពុជាឆ្នាំ២០២៤» ចាប់ផ្ដើមបើកទទួលពាក្យហើយ!
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងបើកទទួលពាក្យសម្រាប់ការប្រកួតប្រជែង «អ្នកវិទ្យាសាស្ត្រឆ្នើមកម្ពុជាឆ្នាំ២០២៤» នៅក្នុង ទិវាជាតិលើកទី២ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.)» ដែលជាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយគំនិតផ្តួចផ្តើមនៃការប្រកួតប្រជែងនេះធ្វើឡើងទាន់ពេលវេលាសម្រាប់ការលើកកម្ពស់ វិស័យវ.ប.ន.។
ប្រសិនបើអ្នកជាអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវពាក់ព័ន្ធផ្សេងទៀតនៅក្នុងប្រព័ន្ធអេកូឡូស៊ីដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យដើម្បីចូលរួមក្នុងការប្រកួតប្រជែងនេះ ហើយការចាប់ផ្ដើមបើកទទួលពាក្យចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២៤។ លោកលោកស្រីអាចស្វែងរកព័ត៌មានបន្ថែម និងគោលការណ៍ណែនាំ ឬដាក់ពាក្យតាមរយៈ ខិត្តប័ណ្ណ និងQR Code ដូចដែលមាននៅក្នុងរូបភាពខាងលើ។
STI News: 👉 JOIN
រដ្ឋាភិបាលនូវែលសេឡង់ផ្តល់អាហារូបករណ៍​_ដល់និស្សិត​_និងពលរដ្ឋកម្ពុជា​.pdf
545.2 KB
ឱកាស! រដ្ឋាភិបាលនូវែលសេឡង់ផ្តល់អាហារូបករណ៍​ ៣៥នាក់ ដល់និស្សិត​ និងពលរដ្ឋកម្ពុជា​ ទៅសិក្សាថ្នាក់ក្រោយបរិញ្ញាបត្រនៅប្រទេស​ New Zealand​ ដោយ ភាគីមិត្តរ៉ាប់រងថ្លៃសិក្សា​ ផ្តល់ប្រាក់ចាយវាយប្រចាំខែ​ និងការធ្វេីដំណេីរ​ទៅមក 🇰🇭🇳🇿

ផុតកំណត់​៖២៩ កុម្ភៈ​ ២០២៤
ដាក់ពាក្យ​ LINK
តំបន់សុខភាព JOIN ⚕️
Forwarded from MISTI News (Soleak Seang)
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញសមិទ្ធផលសំខាន់ៗរបស់ខ្លួនដែលសម្រេចបានក្នុងឆ្នាំ២០២៣ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអនុវត្តផែនការយុទ្ធសាស្ត្រឆ្នាំ២០២៤។ សមិទ្ធិផលទាំងនេះត្រូវបានបង្ហាញនៅក្នុងសន្និបាតប្រចាំឆ្នាំរបស់ក្រសួង ដែលជាវេទិកាមួយដើម្បីលើកទិសដៅយុទ្ធសាស្ត្ររបស់ខ្លួនសម្រាប់ឆ្នាំ២០២៤ និងឆ្នាំបន្តបន្ទាប់។


ព័ត៌មានលម្អិត៖ https://shorturl.at/KMSW2

=============
គេហទំព័រ៖ https://misti.gov.kh/
ហ្វេសប៊ុក៖ https://www.facebook.com/MISTICambodia