STI NEWS
3.59K subscribers
2.86K photos
91 videos
28 files
1.02K links
We provide a balanced and neutral Science, Technology, & Innovation (STI) news/information for better life, society and our next generation.
Download Telegram
Forwarded from MISTI News (Soleak Seang)
លោក Kim Kihwan ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន STS RoboTech បានដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ហែម វណ្ណឌី នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ និងបានលើកឡើងថា ក្រុមហ៊ុនគ្រោងពង្រីកការវិនិយោគ និងផលិតកម្មរ៉ូបូតរបស់ខ្លួននៅកម្ពុជា។

ក្នុងជំនួបនោះ ឯកឧត្តម ហែម វណ្ណឌី បានជម្រាបជូនថា បច្ចេកវិទ្យាគឺជាមុំទី៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងបានបញ្ជាក់ពីសារៈសំខាន់នៃបច្ចេកវិទ្យាក្នុងការធ្វើពិពិតកម្មឧស្សាកម្មរបស់កម្ពុជា។


ព័ត៌មានលម្អិត៖ https://shorturl.at/foGO5

=============
គេហទំព័រ៖ https://misti.gov.kh/
ហ្វេសប៊ុក៖ https://www.facebook.com/MISTICambodia
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងរៀបចំ «ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» សម្រាប់ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី ២៤ ដល់២៦ ខែមីនាខាងមុខនេះ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រក្រោមប្រធានបទ «សហគ្រាសធុនតូច និងមធ្យមឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ។
សូមអញ្ជើញបណ្ដាក្រុមហ៊ុន សហគ្រាស អាជីវកម្ម ផលិតកម្ម ដែលមានការពាក់ព័ន្ធផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចូលរួមគាំទ្រ និងអញ្ចើញមកទស្សនាឲ្យបានច្រើនកុះករ។ លោកលោកស្រីអាចស្វែងរកព័ត៌មានបន្ថែម តាមរយៈ ខិត្តប័ណ្ណ និងលេខទូរស័ព្ទទំនាក់ទំនង ដូចដែលមាននៅក្នុងរូបភាពខាងលើ។
STI News: 👉 JOIN
សាកលវិទ្យាល័យ​_Chulalongkorn_University_ដ៏ល្បីល្បាញលំដាប់ទី១​.pdf
378.9 KB
ឱកាស! សាកលវិទ្យាល័យ​ Chulalongkorn University ដ៏ល្បីល្បាញលំដាប់ទី១​ របស់ប្រទេសថៃ​ ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់ក្រោយបរិញ្ញាបត្រ *មានជំនាញជាច្រេីនជ្រេីសរេីសសិក្សា✔រ៉ាប់រងថ្លៃសិក្សា​១០០%​​✔ប្រាក់ចាយវាយ​១៦,០០០បាត/ខែ​✔និងការធ្វេីដំណេីរ​ កម្ពុជា​-ថៃ 🇰🇭🇹🇭

ផុតកំណត់​៖១៣ ឧសភា​ ២០២៤
លម្អិត​-ដាក់ពាក្យ​ LINK
ជំនាញ​សិក្សា https://bit.ly/ChulaG
របៀប​ដាក់ពាក្យ LINK
តំបន់សុខភាព JOIN ⚕️
អគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានិវត្តន៍ និងអនុគណៈកម្មការជាតិ សម្រាប់ជីវៈបច្ចេកវិទ្យា ហៅកាត់ថា Sub-Committee on Bio-Technology (SCB) មានកិត្តិយសសូមជម្រាបជូនសាធារណៈជនឱ្យបានជ្រាបថា អគ្គនាយកដ្ឋាននឹងបើកទទួលពាក្យស្នើសុំចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលស្ដីពី «Bioinformatics Training for Viral Pathogens» ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ នៅវិទ្យាស្ថាន Genome និងវ៉ាក់សាំងម៉ាឡេស៊ី។ សិក្ខាសាលានេះផ្តល់នូវការយល់ដឹងដ៏មានតម្លៃ និងជំនាញជាក់ស្តែងក្នុងជីវព័ត៌មានវិទ្យា ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកចូលរួមប្រកបដោយវិជ្ជាជីវៈ ដោយផ្ដោតលើប្រធានបទ ដូចខាងក្រោម៖
• ការណែនាំអំពីកម្មវិធី Linux
• Bioinformatics pipelines for short and long read sequencing (FASTQ to FASTA)
• GISAID submissions
• Visualization and interpretation of mutations, PrimerChecker
• Statistical Data Visualisation, Submission Tracker, Clade Frequencies, and Emerging Variants
• ឧបករណ៍ Audacityinstant និង phylodynamics
• Phylogenetic tree construction and visualization with Augur and Auspice

ព័ត៌មានលម្អិតនៃកម្មវិធីបណ្តុះបណ្តាល
• កាលបរិច្ឆេទ : ថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤
• ពេលវេលា : យោងតាមរបៀបវារៈដែលបានភ្ជាប់ខាងក្រោម
• ទីកន្លែង : វិទ្យាស្ថាន Genome និងវ៉ាក់សាំងម៉ាឡេស៊ី Jalan Bangi, 43000 Kajang, Selangor ប្រទេសម៉ាឡេស៊ី
សូមធ្វើការចុះឈ្មោះតាមរយៈតំណរភ្ជាប់នេះ [RSVP link] (https://forms.office.com/r/SKBfzQ3Yxq) ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆាំ្ន២០២៤។ បេក្ខជនដែលបានជ្រើសរើសនឹងត្រូវបានទាក់ទង។
ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
Rana Nafisa Nurdina
មន្រ្តីផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃនាយកដ្ឋានសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC)
អ៊ីម៉ែល : rana.nurdina@asean.org
ទូរសព្ទ : (62 21) 724-3372, 726-2991 Ext. 1595
Forwarded from MISTI News (Soleak Seang)
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈ ប្រតិភូធនាគារ វីង ដឹកនាំដោយនាយកប្រតិបត្តិ លោក Manu Rajan នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ និងបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍។ ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះវឌ្ឍនភាពរបស់វីង ដោយលើកឡើងថា បច្ចេកវិទ្យា និងនវានុវត្តន៍ជាកត្តាសំខាន់ដែលបានជំរុញក្រុមហ៊ុនឱ្យឈានទៅសម្រេចបានសមិទ្ធផលថ្មីៗ។


ព័ត៌មានលម្អិត៖ https://shorturl.at/avOSV

=============
គេហទំព័រ៖ https://misti.gov.kh/
ហ្វេសប៊ុក៖ https://www.facebook.com/MISTICambodia
ថៃផ្តល់អាហារូបករណ៍​_សរុប​_7️⃣0️⃣_កន្លែង​_ដល់សិស្ស​_និស្សិត​កម្ពុជា​.pdf
266.3 KB
ឱកាស! ប្រទេស​ថៃផ្តល់អាហារូបករណ៍​ សរុប​ ៧០កន្លែង​ ដល់សិស្ស​ និស្សិត​កម្ពុជា​ ទៅសិក្សានៅប្រទេសថៃ​ ថ្នាក់បរិញ្ញាបត្រ​ និងក្រោយបរិញ្ញាបត្រ🇹🇭

ផុតកំណត់​៖១៣ ឧសភា​ ២០២៤
លម្អិត​ព័ត៌មាន​ LINK
ដាក់ពាក្យ​ LINK
តំបន់សុខភាព JOIN ⚕️