STI NEWS
3.59K subscribers
2.86K photos
91 videos
28 files
1.02K links
We provide a balanced and neutral Science, Technology, & Innovation (STI) news/information for better life, society and our next generation.
Download Telegram
Forwarded from MISTI News (Soleak Seang)
មជ្ឈមណ្ឌលវប្បធម៌ ចូណាថាន ខេ.អេស ឆយ និងនវានុវត្តន៍ សាន់វ៉ា (Jonathan K.S. Choi Cultural and Sunwah Innovation Center) ត្រូវបានសម្ពោធដាក់ឱ្យដំណើរការ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ក្នុងគោលដៅចូលរួមលើកកម្ពស់នវានុវត្តន៍ ឧត្តមភាពនៃការសិក្សាស្រាវជ្រាវ និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសកម្ពុជា និងប្រទេសជាដៃគូ។

ថ្លែងក្នុងពិធីសម្ពោធមជ្ឈមណ្ឌលនេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់នៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។ ឯកឧត្តមបានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន សាន់វ៉ា ក្នុងការលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យានៅកម្ពុជា។

ព័ត៌មានលម្អិត៖ https://shorturl.at/ghiT2
=============
គេហទំព័រ៖ https://misti.gov.kh/
តេលេក្រាម៖ https://t.me/infomist
ការដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធីការប្រកួតប្រជែងនវានុវត្តន៍ និងភាពជាសហគ្រិនចិន-អាស៊ានលើកទី២ ត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ២០២៤!
អគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានិវត្តន៍ និងគណៈកម្មាធិការជាតិសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ASEAN-COSTI) មានកិត្តិយសសូមជម្រាបជូនសាធារណៈជនឱ្យបានជ្រាបថា អគ្គនាយកដ្ឋាននឹងបើកទទួលពាក្យស្នើសុំចូលរួមប្រកួតក្នុងកម្មវិធីការប្រកួតប្រជែងនវានុវត្តន៍ និងភាពជាសហគ្រិនចិន-អាស៊ានលើកទី២ ក្រោមប្រធានបទ “ការពង្រឹងអំណាចឌីជីថលសម្រាប់អនាគតរួមគ្នា”។
គោលការណ៍វិនិច្ឆ័យសម្រាប់អ្នកដាក់ពាក្យ៖
  ជនជាតិខ្មែរ
  ក្រុម ឬធុរកិច្ចបច្ចេកវិទ្យាថ្មីក្នុងស្រុក
  គម្រោងដែលទាក់ទងនឹង Digital economy: Digital product manufacturing, Digital product service, Digital technology application, Digital factor driving, Digital efficiency improvement, etc.
  បេក្ខជនដែលបានជ្រើសរើសនឹងត្រូវបានទាក់ទង
លោកលោកស្រីអាចស្វែងរកព័ត៌មានបន្ថែមតាមរយៈQR Code នៅក្នុងរូបភាព ឬដាក់ពាក្យដោយបំពេញពាក្យសុំរួចផ្ញើទៅកាន់អាសយដ្ឋានអ៊ីមែលដូចខាងក្រោម: ly.sokny@misti.gov.kh ចាប់ពីថ្ងៃនេះ ដល់ ១០ កុម្ភៈ ២០២៤។
ចាប់ផ្តើមជ្រើសរើស និង ផ្តាច់ព្រ័ត្រ មីនាឆ្នាំ២០២៤។
STI News: JOIN
ឯកសារ_ស្ដីពីរបៀបវារៈស្រាវជ្រាវជាតិ_ឆ្នាំ២០២៥.pdf
3.2 MB
រាជរដ្ឋាភិបាល | ឯកសារ ស្ដីពីរបៀបវារៈស្រាវជ្រាវជាតិ ឆ្នាំ២០២៥ #POLICY

JOIN US
| @oa_channel
Forwarded from MISTI News (Soleak Seang)
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងឧត្តមសិក្សា វិទ្យាសាស្រ្ត ស្រាវជ្រាវ និងនវានុវត្តន៍នៃព្រះរាជាណាចក្រថៃ បានចុះអនុស្សរណៈនៃការយោគយល់គ្នា សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យសិក្សាធិការ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា រវាងប្រទេសទាំងពីរ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្តម សេដ្ឋា ថាវីស៊ីន ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា នៅព្រះរាជាណាចក្រថៃ។

កិច្ចសហប្រតិបត្តិការនឹងផ្តោតលើគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍, ការផ្លាស់ប្តូរអ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្រ្ត និងអ្នកឯកទេសរវាងគ្នា, ការផ្លាស់ប្តូរព័ត៌មាន, ការផ្ទេរបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការផ្នែកអប់រំ វិទ្យាសាស្រ្ត និងបច្ចេកទេសជាដើម។

ព័ត៌មានលម្អិត៖ https://shorturl.at/mruvG

=============
គេហទំព័រ៖ https://misti.gov.kh/
ហ្វេសប៊ុក៖ https://www.facebook.com/MISTICambodia
Forwarded from MISTI News (Soleak Seang)
លោក Kim Kihwan ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន STS RoboTech បានដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ហែម វណ្ណឌី នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ និងបានលើកឡើងថា ក្រុមហ៊ុនគ្រោងពង្រីកការវិនិយោគ និងផលិតកម្មរ៉ូបូតរបស់ខ្លួននៅកម្ពុជា។

ក្នុងជំនួបនោះ ឯកឧត្តម ហែម វណ្ណឌី បានជម្រាបជូនថា បច្ចេកវិទ្យាគឺជាមុំទី៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងបានបញ្ជាក់ពីសារៈសំខាន់នៃបច្ចេកវិទ្យាក្នុងការធ្វើពិពិតកម្មឧស្សាកម្មរបស់កម្ពុជា។


ព័ត៌មានលម្អិត៖ https://shorturl.at/foGO5

=============
គេហទំព័រ៖ https://misti.gov.kh/
ហ្វេសប៊ុក៖ https://www.facebook.com/MISTICambodia