STI NEWS
3.59K subscribers
2.86K photos
91 videos
28 files
1.02K links
We provide a balanced and neutral Science, Technology, & Innovation (STI) news/information for better life, society and our next generation.
Download Telegram
Forwarded from MISTI News (Soleak Seang)
ឯកឧត្តម ហែម វណ្ណឌី បានទទួលជួបគណៈប្រតិភូពីក្រុមហ៊ុន Huawei នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ និងបានពិភាក្សាពីតួនាទីដ៏សំខាន់នៃបច្ចេកវិទ្យាក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

ក្នុងជំនួបនោះ ឯកឧត្តមបានកោតសរសើរដល់ការរួមចំណែករបស់ Huawei ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងបានស្នើឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានា ដូចជាការអភិវឌ្ឍធនធានមនុស្ស ការជំរុញការចាប់យកបច្ចេកវិទ្យាដោយសហគ្រាសធុនតូច និងមធ្យម និងការលើក កម្ពស់ជំនាញផ្នែកសន្តិសុខបច្ចេកវិទ្យាជាដើម។

H.E. HEM Vanndy received a delegation from Huawei Cambodia on January 02, 2024 and discussed the crucial role of technology in driving Cambodia's economic growth.

During the meeting, Minister Vanndy applauded Huawei's contribution to Cambodia's socio-economic development and called for enhanced collaboration in areas such as human resource development, SME’s technological adoption, and cybersecurity skill enhancement.

ព័ត៌មានលម្អិត: https://shorturl.at/eBCVZ
=============
គេហទំព័រ: https://misti.gov.kh/
តេលេក្រាមៈ https://t.me/infomisti
អបអរសាទរខួបលើកទី ៤៥ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍។ យើងរួមគ្នាថែរក្សា ការពារសន្តិភាព សម្រាប់ប្រទេសជាតិយើង។
អាហា​រូបករណ៍អន្តរជាតិ!_សាកលវិទ្យាល័យ​_Monash_University_ដ៏ល្បីរ.pdf
556.6 KB
អាហា​រូបករណ៍អន្តរជាតិ! សាកលវិទ្យាល័យ​ Monash University ដ៏ល្បីរបស់ប្រទេសអូស្ត្រាលី​ ផ្តល់អាហារូបករណ៍ថ្នាក់ក្រោយបរិញ្ញាបត្រ ✔️​ផ្តល់ជូនថ្លៃសិក្សា​ ឧបតម្ថ​ 35000$/ឆ្នាំ​ និងការធ្វេីដណេីរ​🇦🇺 🇰🇭

ដាក់ពាក្យ​ LINK
ផុតកំណត់​ ១៥ មីនា​ ២០២៤
តំបន់សុខភាព JOIN ⚕️
MISTI’s report focuses on Blockchain adoption for Cambodia’s future growth

#National

January 10, 2024

The Ministry of Industry, Science, Technology & Innovation (MISTI) has just released the report on ‘Blockchain Technology Readiness for Cambodia’ with a strategic focus on Cambodia’s adoption of blockchain technology as a key development priority.

READ HERE: https://www.khmertimeskh.com/501420460/mistis-report-focuses-on-blockchain-adoption-for-cambodias-future-growth/
Forwarded from IT Center@RUPP
💥 វគ្គថ្មីបើកហើយ អាហារូបករណ៍១០០% សម្រាប់វគ្គ "Coding & Programming with Python" ជំនាន់ទី៣ 💥
សម្រាប់ប្អូនៗនិស្សិតព័ត៌មានវិទ្យា វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន Data Science និងគណិតវិទ្យា (IT, ITE, Data Science & Math) អាចចុះឈ្មោះប្រកួតប្រជែងយកអាហារូបករណ៍នេះ ក្រោមការគាំទ្រដោយក្រុមហ៊ុន SAMSUNG ។
- ចំនួនអាហារូបករណ៍ ៦០ នាក់ (ថ្ងៃប្រលងជ្រើសរើសនឹងជូនដំណឹងតាមក្រោយ)
- ម៉ោងសិក្សាៈ វេនរសៀល( រាល់ថ្ងៃអង្គារ) ចាប់ពីម៉ោង ២:០០-៥:០០ ល្ងាច
- ម៉ោងសិក្សាៈ វេនយប់(រាល់ថ្ងៃចន្ទ) ចាប់ពីម៉ោង ៥:៣០-៨:៣០ យប់
* ចុះឈ្មោះ👉 https://forms.office.com/r/2vt66E6TCh

#SamsungInnovationCampus
សម្របសម្រួលដោយ៖ មជ្ឈមណ្ឌលបច្ចេកវិទ្យាព័ត៌មាន
សម្រាប់ព័ត៌មានបន្ថែម:
👉 Telegram: https://t.me/ruppitcenter
👉 FB: www.fb.com/itcenter.rupp
Are you interested in studying in Japan?
Join the online "Study in Japan Fair 2024 - for ASEAN" via Zoom. This is a great opportunity to learn more about Japanese universities and their programs, and to ask questions about scholarships, admission process, students live in japan.

Website : https://www.okayama-u.ac.jp/user/asean/2024.html
Date : January 26th - 28th, 2024 (Fri, Sat, Sun)

For more information, please refer to the original Facebook post here:

https://www.facebook.com/StudyinJapan.Cambodia/posts/pfbid0C9GGvwvYPPJv5Rt7jjywKDn7FFpG3nCuinzmR2K6QuFaAbCrf983DkZX8ZoyiQ4il
Forwarded from MISTI News (Soleak Seang)
តួរគី និងកម្ពុជាប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យា
--------------------

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បានទទួលជួបគណៈប្រតិភូស្ថានទូតតួរគី ដឹកនាំដោយលោកជំទាវឯកអគ្គរដ្ឋទូត Ulku Kocaefe និងបានពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការសំខាន់ៗក្នុងវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យា។

កិច្ចពិភាក្សាបានសង្កត់ធ្ងន់លើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ចំនួនពីរដែលបានចុះរួចហើយ ដែលផ្តោតលើកិច្ចសហប្រតិបត្តិការបច្ចេកទេសទាក់ទងនឹងស្តង់ដារនីយកម្ម និងការគាំទ្រ សហគ្រាសធុនមីក្រូ តូច និងមធ្យម។ កិច្ចព្រមព្រៀងសហប្រតិបត្តិការមួយទៀតស្តីពីការវាយតម្លៃទទួលស្គាល់ហាលឡាល់ (Halal Accreditation) ក៏នឹងត្រូវចុះនាពេលខាងមុខផងដែរ។

ព័ត៌មានលម្អិត: https://shorturl.at/bcgJV

=============
គេហទំព័រ: https://misti.gov.kh/
ហ្វេសប៊ុក: facebook.com/misticambodia
📣[CALL FOR APPLICATIONS]

Come and study in France! 🇫🇷
Would you like to get a grant to continue your studies in France at PhD level? 🎓

Now's your chance!

The call 📣for applications for the 2024-2025 French Government Scholarships (BGF) is until 26 January 2024

CADT offered every year up to 10 PhD scholarships co-financed by French Embassy in Cambodia. Anyone who interested please contact Dr. Ly Rottana via rottana.ly@cadt.edu.kh by 22 January 2023

Find all the application details here 👉 https://www.cambodge.campusfrance.org/fr/bourses-du-gouvernement-francais-2024-2025-appel-a-candidatures-call-for-applications
ដំណឹងល្អ!
អគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានិវត្តន៍ និងគណៈកម្មាធិការជាតិសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ASEAN-COSTI) មានកិត្តិយសសូមជម្រាបជូនសាធារណៈជនឱ្យបានជ្រាបថា អគ្គនាយកដ្ឋាននឹងបើកទទួលពាក្យស្នើសុំចូលរួមប្រកួតក្នុងកម្មវិធីការប្រកួតប្រជែងនវានុវត្តន៍ និងភាពជាសហគ្រិនចិន-អាស៊ានលើកទី២ ក្រោមប្រធានបទ “ការពង្រឹងអំណាចឌីជីថលសម្រាប់អនាគតរួមគ្នា”។
គោលការណ៍វិនិច្ឆ័យសម្រាប់អ្នកដាក់ពាក្យ៖
 ជនជាតិខ្មែរ
 ក្រុម ឬធុរកិច្ចបច្ចេកវិទ្យាថ្មីក្នុងស្រុក
 គម្រោងដែលទាក់ទងនឹង Digital economy: Digital product manufacturing, Digital product service, Digital technology application, Digital factor driving, Digital efficiency improvement, etc.
 បេក្ខជនដែលបានជ្រើសរើសនឹងត្រូវបានទាក់ទង
លោកលោកស្រីអាចស្វែងរកព័ត៌មានបន្ថែមតាមរយៈQR Code នៅក្នុងរូបភាព ឬដាក់ពាក្យដោយបំពេញពាក្យសុំរួចផ្ញើទៅកាន់អាសយដ្ឋានអ៊ីមែលដូចខាងក្រោម: ly.sokny@misti.gov.kh ចាប់ពីថ្ងៃនេះ ដល់ ២៦ មករា ២០២៤។
ចាប់ផ្តើមជ្រើសរើស និង ផ្តាច់ព្រ័ត្រ មីនាឆ្នាំ២០២៤។
STI News: JOIN
ចាប់បើកទទួលការចុះឈ្មោះប្រកួតប្រជែងគំរូពាណិជ្ជកម្មដើម្បីជំរុញធុរកិច្ចបង្កើតថ្មី!
សម្រាប់ក្រុមអ្នកនវានុវត្តន៍ទាំងអស់មកពី វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញចូលរួមការប្រកួតប្រជែងគំរូពាណិជ្ជកម្មដើម្បីជំរុញធុរកិច្ចបង្កើតថ្មី។
អ្នកចូលរួមត្រូវមានសមាជិកយ៉ាងច្រើនចំនួន៥នាក់ដោយយ៉ាងហោចណាស់មាន១នាក់ជាអ្នកស្រាវជ្រាវ ឬគ្រូបង្រៀន។ សូមផ្ញើសេចក្តីសង្ខេបត្រឹមថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០២៤។
កាលបរិច្ឆេទ៖ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤
ទីកន្លែង៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
STI News: JOIN
Forwarded from STI Focus
🔍ការពន្យាពេលទទួលចំណងជើងអត្ថបទ

ការប្រកាសរកអត្ថបទ៖ ប្រធានបទផ្តោតលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

កាលបរិច្ឆេទនៃការពន្យាពេលទទួលចំណងជើងអត្ថបទ៖ ៥ កុម្ភ: ២០២៣
កាលបរិច្ឆេទទទួលអត្ថបទពេញលេញ៖ ៥ មិនា ២០២៣
------------------------------------

🔍Extended Title Submission

Call for Papers: Science, Technology and Innovation Focus (STI Focus)

Extended Title Submission: 5 February, 2023
Full Paper Submission: 5 March, 2023
------------------------------------
For further information, please contact:
Mobile: (+855) 89 927 799
Email: sti.magazine@misti.gov.kh
Media is too big
VIEW IN TELEGRAM
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម.វ.ប.ន លើកទឹកចិត្តយុវជនរៀនជំនាញ «បច្ចេកវិទ្យា»ជាគន្លឹះសំខាន់មួយនាពេលខាងមុខ

- ចុចទីនេះដើម្បីចូលChannel Telegram ស៊ីស៊ីថាមស៍ https://t.me/cctimeskh
- ចុចទីនេះដើម្បី Download App ស៊ីស៊ីថាមស៍ ៖ http://onelink.to/cctimes-kh
សិក្ខាសាលាតាមប្រព័ន្ឋអនឡាញស្ដីពី «ការប្រើប្រាស់បណ្តាញសម្រាប់គោលនយោបាយ វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម» នឹងធ្វើឡើងនៅថ្ងៃសុក្រ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីម៉ោង ១៤:០០ រសៀល ម៉ោងនៅប្រទេសកម្ពុជា តាមរយៈប្រព័ន្ឋអនឡាញ Zoom។
លោក លោកស្រីដែលមានចំណាប់អារម្មណ៍ សូមចូលទៅកាន់តំណរភ្ជាប់ខាងក្រោមនេះសម្រាប់ការការចុះឈ្មោះ៖ https://forms.office.com/e/J9kDMJn5ch
ឬស្កេនតាមរយៈ QR code នៅក្នុងរូបភាពខាងលើ។
គេហទំព័រព្រឹត្តិការណ៍៖ https://unescap.org/events/2024/webinar-leveraging-networks-sti-policies-cambodia-lao-pdr-thailand-and-viet-nam
Join Zoom Meeting
https://zoom.us/j/95170322420
Meeting ID: 951 7032 2420
Passcode: EZLt%2
Forwarded from MISTI News (Soleak Seang)
មជ្ឈមណ្ឌលវប្បធម៌ ចូណាថាន ខេ.អេស ឆយ និងនវានុវត្តន៍ សាន់វ៉ា (Jonathan K.S. Choi Cultural and Sunwah Innovation Center) ត្រូវបានសម្ពោធដាក់ឱ្យដំណើរការ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ក្នុងគោលដៅចូលរួមលើកកម្ពស់នវានុវត្តន៍ ឧត្តមភាពនៃការសិក្សាស្រាវជ្រាវ និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសកម្ពុជា និងប្រទេសជាដៃគូ។

ថ្លែងក្នុងពិធីសម្ពោធមជ្ឈមណ្ឌលនេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់នៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។ ឯកឧត្តមបានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន សាន់វ៉ា ក្នុងការលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យានៅកម្ពុជា។

ព័ត៌មានលម្អិត៖ https://shorturl.at/ghiT2
=============
គេហទំព័រ៖ https://misti.gov.kh/
តេលេក្រាម៖ https://t.me/infomist