STI NEWS
3.59K subscribers
2.86K photos
91 videos
28 files
1.02K links
We provide a balanced and neutral Science, Technology, & Innovation (STI) news/information for better life, society and our next generation.
Download Telegram
Forwarded from MISTI News (Soleak Seang)
សមាគមបច្ចេកវិទ្យាឧស្សាហកម្មកូរ៉េ (KOITA) បានដឹកនាំគណៈប្រតិភូធុរិកិច្ចកូរ៉េមួយក្រុម ដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ ក្នុងជំនួបជាមួយគណៈប្រតិភូ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ហែម វណ្ណឌី បានអញ្ជើញសមាជិករបស់សមាគមនេះ ឱ្យវិនិយោគលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា។

Korea Industrial Technology Association (KOITA) is leading a delegation to seek investment opportunities in Cambodia. During a meeting with the delegation on November 23, 2023, Minister HEM Vanndy invited KOITA members to invest in Cambodia's Science, Technology, and Innovation (STI) sector.

Read full story at: https://shorturl.at/fiowU

=============
គេហទំព័រ: https://misti.gov.kh/
តេលេក្រាមៈ https://t.me/infomisti
ឱកាសអាហារូបករណ៍ របស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានមកដល់ហើយ !!!
----------------------------------
វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន សូមជូនដំណឹងដល់ប្អូនៗសិស្សានុសិស្សជ្រាបថា វិទ្យាស្ថាននឹងមានផ្តល់អាហារូបករណ៍ដូចខាងក្រោម៖
- អាហារូបករណ៍ ១០០% ចំនួន ៥០នាក់ សម្រាប់និស្សិតឆ្នើម​ដែលប្រឡងជ្រើសរើសចូលរៀនជាប់ និងបានពិន្ទុខ្ពស់ជាង ក្នុងចំណោម៣០០នាក់
- អាហារូបករណ៍ ៥០% សម្រាប់និស្សិតជានារី ដែលប្រឡងចូលរៀនជាប់
សូមបញ្ជាក់ផងដែរថា៖ កាលបរិច្ឆេទចាប់បើក និងទទួលពាក្យចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០នាទីព្រឹក នេះតទៅ។
កន្លែងទទួលពាក្យប្រឡងនៅការិយាល័យសិក្សានៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។

សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងស្តីពីការជ្រើសនិស្សិតជំនាន់ទី៤ ចំនួន៣០០នាក់ ឱ្យចូលរៀនថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រ+១ ឆ្នាំសិក្សា២០២៣-២០២៤

📱 098 21 02 21 / 078 21 01 21
Group Telegram ជំនាន់ទី៤ : https://t.me/tsipwtentrance2024
Channel Telegram វិទ្យាស្ថាន : https://t.me/tsipwtofficial

📩 info@tsipwt.edu.kh
សាកលវិទ្យាល័យខេមតិចផ្តល់ជូននូវអាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ដល់សិស្សានុសិស្សទើបបញ្ចប់ថ្នាក់វិទ្យាល័យ និងកំពុងសិក្សាថ្នាក់ទី១២ អាហារូបករណ៍នឹងផ្ដល់ជូនរហូតដល់១០០% រយៈពេល៤ឆ្នាំពេញ។ការប្រឡងចូលសិក្សា និងទទួលអាហារូបករណ៍នេះនឹងប្រព្រឹត្តនៅថ្ងៃទី13-14 ខែធ្នូ ឆ្នាំ2023 នៅសាកលវិទ្យាល័យខេមតិច។
អាហារូបករណ៍ផ្ដល់ជូនលើជំនាញសិក្សាបច្ចេកវិទ្យារួមមាន សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណែត(Cyber Security) វិទ្យាសាស្ត្រទិន្នន័យនិងបញ្ញាសប្បនិមិ្មត(Data Science and Artificial Intelligence) វិស្វកម្មសូហ្វវែរ(Software Engineering) វិស្វកម្មរ៉ូបូតនិងស្វ័យប្រវត្តិកម្ម(Robotic and automation) ស្ថាបត្យកម្ម(Architecture) ការរចនាផ្នែកខាងក្នុង(Interior Design) បច្ចេកវិទ្យាអប់រំ(Educational Technology) ប្រព័ន្ធផ្សព្វផ្សាយនិងបច្ចេកវិទ្យាទំនាក់ទំនង(Media and Communication Technology) គ្រប់គ្រងហានិភ័យ និងបញ្ញាធុរកិច្ច(Risk Management and Business Intelligent) និង នវានុវត្តន៍ និងសហគ្រិនភាព(Innovation and Entrepreneurship)។
ចុះឈ្មោះឥលូវនេះ តាមតំណលីងនេះ៖ shorturl.at/xzLST
STI News: 👉 JOIN
អត្ថបទពិសេសអំពី កិច្ចប្រជុំគណៈកម្មការតម្រង់ទិស លើកទី ០៤ «ថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារ_Food Technology and Innovation Platform (FTRIP)» នៅខេត្តសៀមរាប។
https://www.khmertimeskh.com/501401820/ftrips-milestone-in-advancing-food-technology-innovation-in-cambodia/
Ministry to award scholarships for study abroad

#National

December 05, 2023

The Ministry of Education, Youth and Sport has announced plans to award 302 scholarships to students for study abroad in 2024.

READ HERE: https://www.khmertimeskh.com/501401802/ministry-to-award-scholarships-for-study-abroad/
ដំណឹងល្អ!
អគ្គនាយកដ្ឋានវិទ្យសាស្ត្រ បច្ចេកវិទ្យា និងនិងនវានុវត្តន៍នៃក្រសួងឧស្សាហកម្ម វិទ្យសាស្ត្រ បច្ចេកវិទ្យា និងនវានិវត្តន៍មានកិត្តិយសសូមជម្រាបជូនសាធារណៈជនឱ្យបានជ្រាបថា អគ្គនាយកដ្ឋានត្រូវការជ្រើសរើសអ្នកប្រឹក្សាមួយនាក់ដើម្បីធ្វើការសិក្សាវិភាគវិសាលភាព និងបង្កើតការវាយតម្លៃតម្រូវការសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) និងអ្នកពាក់ព័ន្ធសម្រាប់គម្រោង។
ចំពោះលក្ខខណ្ឌនៃការដាក់ពាក្យ លោកលោកស្រីអាចស្វែងរកព័ត៌មានលំអិតក្នុងឯកសារដែលមានភ្ជាប់ជូនខាងក្រោមនេះ http://bit.ly/3uMoXXV ។
លោកលោកស្រីអាចដាក់ពាក្យដោយបំពេញពាក្យសុំរួចផ្ញើទៅកាន់អាសយដ្ឋានអ៊ីមែលដូចខាងក្រោម: sticooperation@gmail.com អោយបានត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង ៥:៣០ នាទីល្ងាច។
STI News: JOIN
គណៈកម្មាធិការជាតិសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍(Cambodia_COSTI) ដែលមានអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សូមជូនព័ត៌មានដល់ធុរកិច្ចថ្មីបច្ចេកវិទ្យាដែលមានចំណាប់អារម្មណ៍ចូលរួមកម្មវិធី «ការកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីបច្ចេកវិទ្យាក្នុងតំបន់អាស៊ាន» នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។ ប្រសិនបើលោកលោកស្រីមានចំណាប់អារម្មណ៍ សូមស្កេន QR Code នៅក្នុងរូបភាពខាងលើ ឬចូលទៅកាន់តំណរភ្ជាប់ខាងក្រោមនេះសម្រាប់ការដាក់ពាក្យចូលរួម៖ https://bit.ly/47JFE4I
STI News: 👉 JOIN
អបអរសាទរ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ!
អបអរសាទរបខួបលើកទី៧៥ នៃការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ។ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ គឺជាថ្ងៃរំលឹកព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលមហាសន្និបាតរបស់អង្គការសហប្រជាជាតិ (UN) បានអនុម័តសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស (Universal Declaration of Human Rights) នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៨៕
អាហា​រូបករណ៍​វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ_តាមរយ.pdf
5.4 MB
អាហា​រូបករណ៍វិស្វករ​! សិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ) កម្រិតវិស្វករ​ ចំនួន ១០កន្លែង សម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤🇰🇭

ផុតកំណត់​ ១៨ ធ្នូ​ ២០២៣
ពាក្យ​ស្នើសុំ LINK
ទីតាំង​សាលា​ LINK​
តំបន់សុខភាព JOIN ⚕️
📣 សេចក្តីជូនដំណឹង ស្តីពី ការផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឆ្នាំសិក្សា ២០២៣-២០២៤ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ចំនួន ១០០កន្លែង (និងអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ចំនួន ៣០០កន្លែង )

*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://t.me/mptcgovkh

បណ្តាញសង្គមរបស់ក្រសួង 🌐Website 🌐Telegram 🌐Facebook 🌐YouTube 🌐Twitter 🌐Instagram 🌐LinkedIn 🌐Tiktok

📲 ទាញយក MPTC Speed Test: iOS | Android
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from MISTI News (Heng Sokkung)
នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា និងឯកឧត្តម Huynh Thanh Dat រដ្ឋមន្ត្រី នៃក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាវៀតណាម បានចុះអនុស្សរណៈនៃការ យោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។

Join us @ https://t.me/infomisti
📢 សេចក្តីជូនដំណឹង ស្តីពីការផ្ដល់អាហារូបករណ៍ ១០០% ចំនួន ៧៥កន្លែង សិក្សានៅថ្នាក់បណ្តុះបណ្តាលបច្ចេកវិទ្យាអាន-ANT លើជំនាញ​ ៣​ ខាងក្រោម ៖
1. Mobile App (Flutter)
2. Laravel Web Development
3. Node JS Web Development

📮 ដេីម្បីដាក់ពាក្យ និងទទួលបានព័ត៌មានលម្អិត ពីអាហារូបករណ៍សូម Join Group នេះ 👉https://t.me/+DRwODpVo1fs3NGJl
ការប្រកួតប្រជែងសម្រាប់ autobot ទាំងអស់ឱ្យចូលរួមប្រកួត Bot ដំបូងគេក្នុងព្រះរាជាណាចក្រ!
លោកអ្នកអាចចូលរួមព្រឹត្តិការណ៍នេះនៅ BATTLEBOTx AI FARM ROBOTICS ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី 24 ខែធ្នូ ឆ្នាំ 2023 ចាប់ពីម៉ោង 8:00 ព្រឹក ដល់ 12:00 យប់។
លោកលោកស្រីដែលមានចំណាប់អារម្មណ៍អាចស្វែងរកព័ត៌មានបន្ថែម ឬចុះឈ្មោះតាមអ៊ីនធឺណិតដើម្បីចូលរួមតាមរយៈតំណដូចមានភ្ជាប់ជូនខាងក្រោម:
🤖 Register here: https://lnkd.in/gEHyRrxK
🤖 Date: 24 December 2023: Start Time 8:00AM - 12:00PM
🤖 Location: BATTLEBOTx arena @ AI FARM ROBOTICS FACTORY
🤖 Google map: https://lnkd.in/gpVB78dG
News: 👉 JOIN
Forwarded from STI Focus
🔍 ការប្រកាសរកអត្ថបទ៖

ប្រធានបទផ្តោតលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

កាលបរិច្ឆេទទទួលចំណងជើងអត្ថបទ៖ ២១ មករា ២០២៤
កាលបរិច្ឆេទទទួលអត្ថបទពេញលេញ៖ ៥ មីនា ២០២៤

ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
ទូរសព្ទ៖ (+855) 89 927 799
អ៊ីម៉ែល: sti.magazine@misti.gov.kh
-----------------------------------

🔍 Call for Papers:

Science, Technology and Innovation Focus (STI Focus)

Title Submission: 21 Jan, 2024
Full Paper Submission: 5 March, 2024

For further information, please contact:
Mobile: (+855) 89 927 799
Email: sti.magazine@misti.gov.kh