STI NEWS
3.59K subscribers
2.86K photos
91 videos
28 files
1.02K links
We provide a balanced and neutral Science, Technology, & Innovation (STI) news/information for better life, society and our next generation.
Download Telegram
អត្ថបទពិសេសអំពីសិក្ខាសាលាសហភាពអឺរ៉ុប-អាស៊ានលើកទី៣ ស្តីពី “មជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យា” ត្រូវបានរៀបចំឡើងនៅថ្ងៃទី២២ និង២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ដោយផ្តោតលើការខិតខំប្រឹងប្រែងបន្តដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន។ សូមអានអត្ថបទជាមួយតំណភ្ជាប់ខាងក្រោម:
https://www.khmertimeskh.com/501397174/eu-asean-push-efforts-to-advance-asean-technology-management-hub/
អគ្គនាយកដ្ឋានវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍(ឧ.វ.ប.ន.)​បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីបេក្ខជនជ័យលាភីជាសិស្សចំនួន ៥នាក់ និងអ្នកនវានុវត្តន៍នៅតាមសហគមន៍ ចំនួន ៥នាក់ដើម្បីជាតំណាងឱ្យប្រទេសកម្ពុជាចូលរួម កម្មវិធីឫសគល់ នវានុវត្តន៍ អាស៊ាន-ឥណ្ឌា ដែលនេះជាឱកាសក្នុងការបច្ចេញសមត្ថភាពរបស់ខ្លួនក្នុងឆាកអន្តរជាតិ និងការសិក្សាស្វែងយល់ បន្ថែមលើផ្នែកនវានុវត្តន៍ពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងសាធារណៈរដ្ឋឥណ្ឌា។ កម្មវិធីនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅកោះ Langkawi រដ្ឋ Kedah ប្រទេសម៉ាឡេស៊ី។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សូមសំដែងនូវការអបអរសាទរចំពោះបេក្ខជនជ័យលាភី ទាំង ១០នាក់ ដែលពោរពេញដោយសមត្ថភាពខ្ពស់ ក្នុងការបំពេញភារៈជាតំណាងឱ្យប្រទេសកម្ពុជាចូលរួម កម្មវិធីឫសគល់ នវានុវត្តន៍ អាស៊ាន-ឥណ្ឌានេះ។
STI News: 👉 JOIN
អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។ ឆ្លៀតក្នុងឱកាសនេះ ថ្នាក់ដឹកនាំ និងក្រុមការងាររបស់អគ្គនាយកដ្ឋាន វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សូមគោរពជូនពរ ឯកឧត្ដម លោកជំទាវ លោក លោកស្រី និងក្រុមគ្រួសារប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ អាយុយឺនយូរ និងភាពសម្បូរសប្បាយ ជានិច្ច និរន្តរ៍។
Forwarded from MISTI News (Soleak Seang)
Media is too big
VIEW IN TELEGRAM
អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក!

Happy Water Festival!
Forwarded from MISTI News (Soleak Seang)
សមាគមបច្ចេកវិទ្យាឧស្សាហកម្មកូរ៉េ (KOITA) បានដឹកនាំគណៈប្រតិភូធុរិកិច្ចកូរ៉េមួយក្រុម ដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ ក្នុងជំនួបជាមួយគណៈប្រតិភូ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ហែម វណ្ណឌី បានអញ្ជើញសមាជិករបស់សមាគមនេះ ឱ្យវិនិយោគលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា។

Korea Industrial Technology Association (KOITA) is leading a delegation to seek investment opportunities in Cambodia. During a meeting with the delegation on November 23, 2023, Minister HEM Vanndy invited KOITA members to invest in Cambodia's Science, Technology, and Innovation (STI) sector.

Read full story at: https://shorturl.at/fiowU

=============
គេហទំព័រ: https://misti.gov.kh/
តេលេក្រាមៈ https://t.me/infomisti
ឱកាសអាហារូបករណ៍ របស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានមកដល់ហើយ !!!
----------------------------------
វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន សូមជូនដំណឹងដល់ប្អូនៗសិស្សានុសិស្សជ្រាបថា វិទ្យាស្ថាននឹងមានផ្តល់អាហារូបករណ៍ដូចខាងក្រោម៖
- អាហារូបករណ៍ ១០០% ចំនួន ៥០នាក់ សម្រាប់និស្សិតឆ្នើម​ដែលប្រឡងជ្រើសរើសចូលរៀនជាប់ និងបានពិន្ទុខ្ពស់ជាង ក្នុងចំណោម៣០០នាក់
- អាហារូបករណ៍ ៥០% សម្រាប់និស្សិតជានារី ដែលប្រឡងចូលរៀនជាប់
សូមបញ្ជាក់ផងដែរថា៖ កាលបរិច្ឆេទចាប់បើក និងទទួលពាក្យចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០នាទីព្រឹក នេះតទៅ។
កន្លែងទទួលពាក្យប្រឡងនៅការិយាល័យសិក្សានៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។

សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងស្តីពីការជ្រើសនិស្សិតជំនាន់ទី៤ ចំនួន៣០០នាក់ ឱ្យចូលរៀនថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រ+១ ឆ្នាំសិក្សា២០២៣-២០២៤

📱 098 21 02 21 / 078 21 01 21
Group Telegram ជំនាន់ទី៤ : https://t.me/tsipwtentrance2024
Channel Telegram វិទ្យាស្ថាន : https://t.me/tsipwtofficial

📩 info@tsipwt.edu.kh
សាកលវិទ្យាល័យខេមតិចផ្តល់ជូននូវអាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ដល់សិស្សានុសិស្សទើបបញ្ចប់ថ្នាក់វិទ្យាល័យ និងកំពុងសិក្សាថ្នាក់ទី១២ អាហារូបករណ៍នឹងផ្ដល់ជូនរហូតដល់១០០% រយៈពេល៤ឆ្នាំពេញ។ការប្រឡងចូលសិក្សា និងទទួលអាហារូបករណ៍នេះនឹងប្រព្រឹត្តនៅថ្ងៃទី13-14 ខែធ្នូ ឆ្នាំ2023 នៅសាកលវិទ្យាល័យខេមតិច។
អាហារូបករណ៍ផ្ដល់ជូនលើជំនាញសិក្សាបច្ចេកវិទ្យារួមមាន សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណែត(Cyber Security) វិទ្យាសាស្ត្រទិន្នន័យនិងបញ្ញាសប្បនិមិ្មត(Data Science and Artificial Intelligence) វិស្វកម្មសូហ្វវែរ(Software Engineering) វិស្វកម្មរ៉ូបូតនិងស្វ័យប្រវត្តិកម្ម(Robotic and automation) ស្ថាបត្យកម្ម(Architecture) ការរចនាផ្នែកខាងក្នុង(Interior Design) បច្ចេកវិទ្យាអប់រំ(Educational Technology) ប្រព័ន្ធផ្សព្វផ្សាយនិងបច្ចេកវិទ្យាទំនាក់ទំនង(Media and Communication Technology) គ្រប់គ្រងហានិភ័យ និងបញ្ញាធុរកិច្ច(Risk Management and Business Intelligent) និង នវានុវត្តន៍ និងសហគ្រិនភាព(Innovation and Entrepreneurship)។
ចុះឈ្មោះឥលូវនេះ តាមតំណលីងនេះ៖ shorturl.at/xzLST
STI News: 👉 JOIN
អត្ថបទពិសេសអំពី កិច្ចប្រជុំគណៈកម្មការតម្រង់ទិស លើកទី ០៤ «ថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារ_Food Technology and Innovation Platform (FTRIP)» នៅខេត្តសៀមរាប។
https://www.khmertimeskh.com/501401820/ftrips-milestone-in-advancing-food-technology-innovation-in-cambodia/
Ministry to award scholarships for study abroad

#National

December 05, 2023

The Ministry of Education, Youth and Sport has announced plans to award 302 scholarships to students for study abroad in 2024.

READ HERE: https://www.khmertimeskh.com/501401802/ministry-to-award-scholarships-for-study-abroad/
ដំណឹងល្អ!
អគ្គនាយកដ្ឋានវិទ្យសាស្ត្រ បច្ចេកវិទ្យា និងនិងនវានុវត្តន៍នៃក្រសួងឧស្សាហកម្ម វិទ្យសាស្ត្រ បច្ចេកវិទ្យា និងនវានិវត្តន៍មានកិត្តិយសសូមជម្រាបជូនសាធារណៈជនឱ្យបានជ្រាបថា អគ្គនាយកដ្ឋានត្រូវការជ្រើសរើសអ្នកប្រឹក្សាមួយនាក់ដើម្បីធ្វើការសិក្សាវិភាគវិសាលភាព និងបង្កើតការវាយតម្លៃតម្រូវការសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) និងអ្នកពាក់ព័ន្ធសម្រាប់គម្រោង។
ចំពោះលក្ខខណ្ឌនៃការដាក់ពាក្យ លោកលោកស្រីអាចស្វែងរកព័ត៌មានលំអិតក្នុងឯកសារដែលមានភ្ជាប់ជូនខាងក្រោមនេះ http://bit.ly/3uMoXXV ។
លោកលោកស្រីអាចដាក់ពាក្យដោយបំពេញពាក្យសុំរួចផ្ញើទៅកាន់អាសយដ្ឋានអ៊ីមែលដូចខាងក្រោម: sticooperation@gmail.com អោយបានត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង ៥:៣០ នាទីល្ងាច។
STI News: JOIN
គណៈកម្មាធិការជាតិសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍(Cambodia_COSTI) ដែលមានអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សូមជូនព័ត៌មានដល់ធុរកិច្ចថ្មីបច្ចេកវិទ្យាដែលមានចំណាប់អារម្មណ៍ចូលរួមកម្មវិធី «ការកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីបច្ចេកវិទ្យាក្នុងតំបន់អាស៊ាន» នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។ ប្រសិនបើលោកលោកស្រីមានចំណាប់អារម្មណ៍ សូមស្កេន QR Code នៅក្នុងរូបភាពខាងលើ ឬចូលទៅកាន់តំណរភ្ជាប់ខាងក្រោមនេះសម្រាប់ការដាក់ពាក្យចូលរួម៖ https://bit.ly/47JFE4I
STI News: 👉 JOIN