STI NEWS
3.59K subscribers
2.86K photos
91 videos
28 files
1.02K links
We provide a balanced and neutral Science, Technology, & Innovation (STI) news/information for better life, society and our next generation.
Download Telegram
វីដេអូ៖ ចំណាប់អារម្មណ៍សិស្សស្រីដែលបានសិក្សាកម្មវិធី STEM Skill4Girls នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស ខេត្ដសៀមរាប

https://fb.watch/oj5JQYQOhk/?mibextid=Nif5oz

#STEM #Skill4Girls

🔍គេហទំព័រ និងបណ្ដាញសង្គមផ្លូវការក្រសួង🔵

👩‍🏫Website 👨‍🎓E-learning 
👨‍🎓MoEYS   👩‍🏫SalaDigital

🌐Facebook  🌐Telegram
🌐YouTube   🌐Instagram
👨‍🏫Podcast    🌐TikTok
Please open Telegram to view this post
VIEW IN TELEGRAM
[English Below]
🔹 មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” សូមលើកទឹកចិត្តដល់សាធារណជនធ្វើការចុះឈ្មោះចូលរួមឱ្យបានច្រើនកុះករក្នុង ពិព័រណ៍ធុរកិច្ចឌីជីថលក្រោមមូលបទ “ធុរកិច្ចថ្មី នវានុវត្តន៍ និងបច្ចេកវិទ្យា ក្នុងបរិបទសេដ្ឋកិច្ច និងសង្គមឌីជីថល” ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ នៅសណ្ឋាគារសូហ្វីតែលភូគីត្រា រាជធានីភ្នំពេញ។

ធុរកិច្ចថ្មី, សហគ្រិន, វិនិយោគិន, ម្ចាស់អាជីវកម្ម, សិស្សនិស្សិត, អ្នកចូលចិត្តបច្ចេកវិទ្យា ឬក៏តួអង្គពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីអាចចាប់យកឱកាសនេះដើម្បីពន្លឿនអាជីវកម្មរបស់ខ្លួន ដោយធ្វើការស្វែងយល់បន្ថែមអំពី បច្ចេកវិទ្យា, យុទ្ធសាស្ត្រ និង ភាពឆ្នៃប្រឌិត ព្រមទាំងធ្វើការភ្ជាប់បណ្តាញទំនាក់ទំនងជាមួយតួអង្គពាក់ព័ន្ធផ្សេងៗ។
ដើម្បីចូលរួមផ្ទាល់, សូមធ្វើការចុះឈ្មោះតាមរយៈ៖ http://bit.ly/3SGetTX
🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://bit.ly/TSC_Social_Media

🔹 Techo Startup Center would like to encourage the public to register for the Digital Business Expo with the theme of "Startup, Innovation, and Technology in the Context of the Digital Economy and Society", which will take place on November 22-23, 2023 at Sofitel Phnom Penh Phokeethra.

Startups, entrepreneurs, investors, business owners, students, tech enthusiasts, or other stakeholders in the startup ecosystem can seize this opportunity to accelerate their business by learning more about technology, strategy, and innovation as well as networking with various stakeholders.
To join the event, you may register via: http://bit.ly/3SGetTX
🔵 Official social media channels: https://bit.ly/TSC_Social_Media
ឱកាសទទួលបានអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ចំនួន ១៥០កន្លែង!!

សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ វិទ្យាស្ថានបច្ចេកវិទ្យាឌីជីថល នៃបណ្ឌិត្យសភា CADT ផ្តល់ជូនអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោចំនួន ១៥០កន្លែងដល់និស្សិត ដែលមានទឹកប្រាក់ស្មើនឹង ១០,០០០ដុល្លារអាម៉េរិក សម្រាប់និស្សិតម្នាក់ៗដែលក្នុងនោះរួមមាន៖
(១) ថ្លៃសិក្សារយៈពេល ៤ឆ្នាំ (២,៥០០ ដុល្លារអាម៉េរិកក្នុងមួយឆ្នាំ)
(២) ទទួលបានកុំព្យូទ័រយួរដៃ (Laptop) ថ្មីមួយគ្រឿង ព្រមទាំងទទួលបានឱកាសការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងក្រសួង ស្ថាប័ន ក្រុមហ៊ុន ឬធនាគារជាដើម។

ចុះឈ្មោះអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោតាមរយៈតំណភ្ជាប់៖ www.cadt.edu.kh/techo
ព័ត៌មានលម្អិត៖ https://bit.ly/Techo-Digital-Talents
ព័ត៌មានបន្ថែមអំពីកម្មវិធីសិក្សា៖ https://bit.ly/IDTProgram
👉READ MORE

APPLY FOR TECHO SCHOLARSHIP | FOR MORE INFORMATION
ក្រសួងឧស្សាកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន.) ក្នុងក្របខណ្ឌគណៈកម្មាធិការសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន (COSTI) មានកិត្តិយសបានដឹកនាំគម្រោងក្នុងក្របខណ្ឌអាស៊ានជាមួយ COSTI ឥណ្ឌូនេស៊ីក្រោមប្រធានបទ «ASEAN Technology Management Hub»។ គម្រោងនេះជាអាទិភាពមួយរបស់អាស៊ានសម្រាប់ជំរុញការផ្ទេរបច្ចេកវិទ្យាក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ សិក្ខាសាលាលើកទី៣សម្រាប់គម្រោងនេះ ជាវឌ្ឍនភាពមួយ ដែលក្រុមការងារ COSTI កម្ពុជាសម្រេចបានជាលទ្ធផលដើម្បីរាយការណ៍ និងទទួលធាតុចូលបន្ថែមទៀតពីអ្នកជំនាញដែលមកពីប្រទេសអាស៊ានទាំងដប់ និងសហគមអឺរ៉ុប។ កិច្ចប្រជុំនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧ.វ.ប.ន. , ឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំកម្ពុជា, ប្រធានCOSTIកម្ពុជា, ប្រធានCOSTI ឥណ្ឌូនេស៊ី(អនុរដ្ឋមន្ត្រីរបស់ឥណ្ឌូនេស៊ីទទួលបន្ទុក វ.ប.ន.), លេខាធិការដ្ឋានអាស៊ាន, តំណាងភ្នាក់ងារ E-READI របស់សហគមអឺរ៉ុប និង គណៈប្រតិភូរបស់ប្រទេសសមាជិកអាស៊ាន។ គួររំលឹកផងដែរថា៖ គម្រោងក្រោមការគាំទ្ររបស់ E-READI នេះមានគោលគោលដៅរៀបចំថ្នាលតាមប្រព័ន្ធអនឡាញដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយមួយដើម្បីភ្ជាប់ការស្រាវជ្រាវក្នុងគោលដៅធុរកិច្ចរបស់សាកវិទ្យាល័យស្រាវជ្រាវ ជាមួយនឹងវិស័យឯកជនដែលនាំមុខដោយនវានុវត្តន៍។ #រួមគ្នាដើម្បីអាស៊ាន ជាស្មារតីដែលប្រទេសទាំងដប់របស់អាស៊ានប្រកាន់យក។
STI News: 👉 JOIN
🌐 សិក្ខាសាលាស្ដីពី «ការសហការជាមួយវិស័យឯកជនដើម្បីការអភិវឌ្ឍន៍មូលធនមនុស្សលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅកម្ពុជា ឡាវ ថៃ និងវៀតណាម» នឹងធ្វើឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីម៉ោង ២:០០ ដល់ម៉ោង ៤:០០ រសៀល ម៉ោងនៅក្នុងប្រទេសកម្ពុជា តាមរយៈប្រព័ន្ធវីដេអូអនឡាញ។ ដើម្បីស្វែងយល់ពីតួនាទីសំខាន់ៗនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងវិស័យឯកជន ស្ថាប័នអប់រំ និងរដ្ឋាភិបាល សិក្ខាសាលានេះនឹងផ្ដល់នូវការយល់ដឹងអំពីការបង្កើតគោលនយោបាយដែលលើកកម្ពស់ការចូលរួមរបស់វិស័យឯកជនប្រកបដោយប្រសិទ្ធភាពក្នុងការអភិវឌ្ឍន៍មូលធន ជាពិសេសគឺផ្តោតសំខាន់លើការបង្កើតប្រព័ន្ធអេកូឡូស៊ីដែលធ្វើអោយរីកចម្រើនដល់ការអភិវឌ្ឍន៍មូលធនមនុស្សលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅក្នុងតំបន់។
សិក្ខាសាលានេះនឹងមានការអញ្ជើញចូលរួមពីវាគ្មិនដែលជាអ្នកជំនាញជាច្រើនរូបដើម្បីមកបកស្រាយជុំវិញប្រធានបទខាងលើ។ លោកលោកស្រីដែលមានចំណាប់អារម្មណ៍ សូមចូលទៅកាន់តំណរភ្ជាប់ខាងក្រោមនេះសម្រាប់ការចុះឈ្មោះចូលរួម៖
💻 ចុះឈ្មោះសម្រាប់ Zoom៖ https://lnkd.in/gj5kuKhQ
📺 តំណភ្ជាប់ទៅកាន់ទំព័រព្រឹត្តិការណ៍៖ https://lnkd.in/gzAEwpeG
STI News: JOIN
អត្ថបទពិសេសអំពីសិក្ខាសាលាសហភាពអឺរ៉ុប-អាស៊ានលើកទី៣ ស្តីពី “មជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យា” ត្រូវបានរៀបចំឡើងនៅថ្ងៃទី២២ និង២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ដោយផ្តោតលើការខិតខំប្រឹងប្រែងបន្តដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន។ សូមអានអត្ថបទជាមួយតំណភ្ជាប់ខាងក្រោម:
https://www.khmertimeskh.com/501397174/eu-asean-push-efforts-to-advance-asean-technology-management-hub/
អគ្គនាយកដ្ឋានវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍(ឧ.វ.ប.ន.)​បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីបេក្ខជនជ័យលាភីជាសិស្សចំនួន ៥នាក់ និងអ្នកនវានុវត្តន៍នៅតាមសហគមន៍ ចំនួន ៥នាក់ដើម្បីជាតំណាងឱ្យប្រទេសកម្ពុជាចូលរួម កម្មវិធីឫសគល់ នវានុវត្តន៍ អាស៊ាន-ឥណ្ឌា ដែលនេះជាឱកាសក្នុងការបច្ចេញសមត្ថភាពរបស់ខ្លួនក្នុងឆាកអន្តរជាតិ និងការសិក្សាស្វែងយល់ បន្ថែមលើផ្នែកនវានុវត្តន៍ពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងសាធារណៈរដ្ឋឥណ្ឌា។ កម្មវិធីនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅកោះ Langkawi រដ្ឋ Kedah ប្រទេសម៉ាឡេស៊ី។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សូមសំដែងនូវការអបអរសាទរចំពោះបេក្ខជនជ័យលាភី ទាំង ១០នាក់ ដែលពោរពេញដោយសមត្ថភាពខ្ពស់ ក្នុងការបំពេញភារៈជាតំណាងឱ្យប្រទេសកម្ពុជាចូលរួម កម្មវិធីឫសគល់ នវានុវត្តន៍ អាស៊ាន-ឥណ្ឌានេះ។
STI News: 👉 JOIN
អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។ ឆ្លៀតក្នុងឱកាសនេះ ថ្នាក់ដឹកនាំ និងក្រុមការងាររបស់អគ្គនាយកដ្ឋាន វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សូមគោរពជូនពរ ឯកឧត្ដម លោកជំទាវ លោក លោកស្រី និងក្រុមគ្រួសារប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ អាយុយឺនយូរ និងភាពសម្បូរសប្បាយ ជានិច្ច និរន្តរ៍។
Forwarded from MISTI News (Soleak Seang)
Media is too big
VIEW IN TELEGRAM
អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក!

Happy Water Festival!
Forwarded from MISTI News (Soleak Seang)
សមាគមបច្ចេកវិទ្យាឧស្សាហកម្មកូរ៉េ (KOITA) បានដឹកនាំគណៈប្រតិភូធុរិកិច្ចកូរ៉េមួយក្រុម ដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ ក្នុងជំនួបជាមួយគណៈប្រតិភូ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ហែម វណ្ណឌី បានអញ្ជើញសមាជិករបស់សមាគមនេះ ឱ្យវិនិយោគលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា។

Korea Industrial Technology Association (KOITA) is leading a delegation to seek investment opportunities in Cambodia. During a meeting with the delegation on November 23, 2023, Minister HEM Vanndy invited KOITA members to invest in Cambodia's Science, Technology, and Innovation (STI) sector.

Read full story at: https://shorturl.at/fiowU

=============
គេហទំព័រ: https://misti.gov.kh/
តេលេក្រាមៈ https://t.me/infomisti