STI NEWS
3.59K subscribers
2.86K photos
91 videos
28 files
1.02K links
We provide a balanced and neutral Science, Technology, & Innovation (STI) news/information for better life, society and our next generation.
Download Telegram
តើលោកលោកស្រីចាប់អារម្មណ៍ក្នុងការដាក់ពាក្យស្នើសុំសំណើរសម្រាប់ការស្រាវជ្រាវលើកទី២ របស់គម្រោង CAPFish-Capture ដែលជាគម្រោងសហការគ្នារវាង iDE Cambodia, FTRIP និង UNIDO ដែរឬទេ?
តើលោកលោកស្រីចង់ស្វែងយល់បន្ថែមអំពីគំរូសំណើសម្រាប់ការស្រាវជ្រាវ សិទ្ធិទទួលបានមូលនិធិ និងរបៀបវារៈស្រាវជ្រាវដែរឬទេ? តើលោកលោកស្រី ចង់ឮពីបេក្ខជនដែលទទួលបានជោគជ័យនៃ CAPFish-Capture ជុំទីមួយដែរឬទេ?
សូមចូលរួមជាមួយពួកយើងនៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៣ នៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC ឬ តាមរយៈតំណរភ្ជាប់ Zoom ខាងក្រោម សម្រាប់សិក្ខាសាលាស្តីពីគម្រោង CAPFish-Capture ជុំទីពីរដើម្បីស្វែងយល់ពីរបៀបដាក់ពាក្យ ដែលកម្មវិធីនេះរៀបចំដោយ iDE Cambodia, FTRIP និង UNIDO ។
ព័ត៌មានលម្អិត/ ផ្ញើសំណួររបស់អ្នកទៅកាន់៖ CAPFish-Cambodia@unido.org ឬចូលទៅកាន់ fia.maff.gov.kh ឬ unido.org។
Join Zoom Meeting
https://us06web.zoom.us/j/89214357864?pwd=Umg0WlJDd0NiOFZFRWxhQWwrd3kzQT09
Meeting ID: 892 1435 7864
Passcode: 527128
STI News: 👉 JOIN
📣 លោកអ្នកកំពុងចង់សិក្សាបន្ថែមពីការធ្វើទីផ្សារបែបឌីជីថលមែនឬទេ?
កម្មវិធីបណ្ដុះបណ្ដាលស្ដីពី “ការធ្វើទីផ្សារបែបឌីជីថលសម្រាប់សហគ្រាសកម្ពុជា” គឺត្រូវបានបង្កើតឡើងដោយគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.)
សម្រាប់ម្ចាស់អាជីវកម្ម ឬអ្នកគ្រប់គ្រងសហគ្រាសទាំងអស់ ក្នុងគោលបំណងបង្កើនការយល់ដឹងទូលំទូលាយអំពីទីផ្សារឌីជីថល និងតួនាទីរបស់វានៅក្នុងបរិយាកាសអាជីវកម្មនាពេលបច្ចុប្បន្ននេះ ដែលលោកអ្នកអាចដាក់ពាក្យចូលរួមវគ្គបណ្ដុះបណ្ដាលចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០២៣។
👉 ដើម្បីដាក់ពាក្យចូលរួម លោកអ្នកគ្រាន់តែ៖
១. ធ្វើការស្កេន QR កូដ ឬចូលទៅកាន់: http://bit.ly/3Elzc74
២. ធ្វើការបំពេញពាក្យ
៣. និងធ្វើការដាក់ស្នើជាការស្រេច។

🌐 Facebook 🌐 Website 🌐 Telegram
តើប្អូនៗចង់សិក្សាផ្នែកវិស្វកម្ម វិទ្យាសាស្ត្រ ឬបច្ចេកវិទ្យានៅប្រទេសថៃដែលឬទេ?
ឱកាសល្អទទួលបានអាហារូបករណ៍ទៅសិក្សានៅ SIIT, Thammasat University ប្រទេសថៃ។
អាហារូបករណ៍នេះ នឹងគ្របដណ្តប់លើ ថ្លៃសិក្សា និងថ្លៃសេវា ប្រាក់ឧបត្ថម្ភការរស់នៅ ការចំណាយលើការធ្វើដំណើរ និងជាច្រើនទៀត។
កាលបរិច្ឆេទឈប់ទទួលពាក្យត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ។ សូមចុចលើតំណភ្ជាប់ខាងក្រោមដើម្បីព័ត៌មានបន្ថែម: Graduate Scholarship Program for Excellent Foreign Students (EFS) Semester 2 Academic Year 2023 - SIIT, Thammasat University
STI News: 👉 JOIN
[សំណើគម្រោងដើម្បីទទួលបានកញ្ចប់ថវិកា]
គម្រោងស្រាវជ្រាវនិងនវានុវត្តន៍សម្រាប់ការអភិវឌ្ឍន៍ក្នុងតំបន់អាស៊ាន (ហៅកាត់ RIDA) ដែលជាគម្រោងសម្រាប់ផ្តល់មូលនិធិដើម្បីគាំទ្រដោយផ្ទាល់ ទៅដល់ស្ថាប័នក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ក្រោមមូលនិធិរបស់ Foreign, Commonwealth and Development Office (FCDO) នៃរាជរដ្ឋាភិបាលចក្រភពអង់គ្លេស។
វិស័យអាទិភាពចំនួនបួន៖ ១)សុខាភិបាល ២)ការសម្របខ្លួនទៅនឹងអាកាសធាតុនិងភាពធន់ ៣)ការផ្លាស់ប្តូរថាមពល និង៤)កសិកម្ម ដើម្បីឈានទៅកាត់បន្ថយនូវផលប៉ះពាល់នៃការអភិវឌ្ឍន៍។
ទំហំថវិការហូតដល់៖ ១០មឺុនផោន (ប្រមាណ១២មឺុនដុល្លារអាមេរិក)។
ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣
ព័ត៌មានលម្អិតបន្ថែមនៅក្នុងតំណភ្ជាប់៖ https://www.gov.uk/international-development-funding/research-and-innovation-for-development-in-asean-rida
គំរូទម្រង់សម្រាប់ដាក់ពាក្យ៖ https://drive.misti.gov.kh/index.php/s/PLYE7XANjrPSWi
STI News: 👉 JOIN
Vanndy pitches for collaboration in STI at Shanghai forum

#National

September 13, 2023

Cambodia said it stands ready to make significant contributions to the development and adoption of cutting-edge solutions while seeking collaboration with all dialogue partners in Science, Technology, and Innovation (STI) initiatives.

READ HERE: https://www.khmertimeskh.com/501359240/vanndy-pitches-for-collaboration-in-sti-at-shanghai-forum/
ក្នុងនាមលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍ និងអគ្គនាយកដ្ឋាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំចងក្រងឡើងនូវ ខិត្តប័ណ្ណស្តីពី «ផែនទីបង្ហាញផ្លូវនៃបច្ចេកវិទ្យាឌីជីថល (DigitalTech Roadmap)» ដែលមានព័ត៌មានស៊ីជម្រៅ និងជាឯកសារយុទ្ធសាស្ត្រដែលបង្ហាញពីចក្ខុវិស័យ គោលដៅ ផលិតផល និងសេវាកម្មជាយុទ្ធសាស្ត្រ និងបច្ចេកវិទ្យាសំខាន់ៗរបស់ប្រទេសកម្ពុជា ទាក់ទងនឹងការអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថលជាតិ។ បើលោកអ្នកមានចំណាប់អារម្មរណ៍ សូមទាញយករបាយការណ៍នេះ តាមរយៈQR Code ដែលមាននៅក្នុងរូបភាពខាងលើនេះ ឬតាមរយៈតំណភ្ជាប់នេះ https://misti.gov.kh/public/file/202307291690603726.pdf
STI News: 👉 JOIN
[English Below]
អាហារូបករណ៍ #Chevening ចាប់ផ្តើមបើកទទួលពាក្យហើយ!
អំពាវនាវដល់អ្នកដឹកនាំនាពេលអនាគត អ្នកមានឥទ្ធិពល និងអ្នកធ្វើការសម្រេចចិត្តនៅគ្រប់វិស័យចូលរួមដាក់ពាក្យអាហារូបករណ៍នេះ!
ឥឡូវនេះ ពាក្យស្នើសុំទៅសិក្សានៅចក្រភពអង់គ្លេសក្នុងឆ្នាំ ២០២៤/២៥ តាមរយៈអាហារូបករណ៍ #Chevening ដែលទទួលបានមូលនិធិពេញលេញចាប់បើកហើយ។
ដាក់ពាក្យថ្ងៃនេះ៖ chevening.org/apply
---
Applications are open!
Calling all future leaders, influencers, and decision-makers across all fields and sectors!
Applications are now open to study in the UK in 2024/25 on a fully funded #Chevening scholarship.
Apply today: chevening.org/apply
Forwarded from KE Startup Award 2024
✨កាលបរិច្ឆេទបិទទទួលពាក្យនៃកម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរធុរកិច្ចបង្កើតថ្មីឆ្នាំ2023 កាន់តែខិតជិតមកដល់ហើយ សម្រាប់ម្ចាស់សហគ្រាសដែលមានបំណងចង់ដាក់ពាក្យសូមមេត្តារួសរាន់ឡើង អោយបានមុនថ្ងៃទី 28 ខែកញ្ញា ឆ្នាំ2023✨

🟢 បេក្ខជនដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាមតំណរភ្ជាប់នេះ
https://forms.gle/kpTDzLTRMp4puz5t9

✅ ចំពោះព័ត៍មានបន្ថែម~ 076 333 1862

#KeStartupsAwards2023 #khmerenterprise #KE #Startup
ដោយសារតែស្រលាញ់ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប. ន.), ទោះអត់កៅអីអង្គុយក៍ចង់ស្ដាប់ដែរ!
ក្រុមការងារអគ្គនាយកដ្ឋាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប. ន.) នៃក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានចុះទៅផ្សព្វផ្សាយ «សៀវភៅមគ្គទេស វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ដើម្បីជួយតម្រង់ទិសដល់ សិស្សក្នុងការជ្រើសរើសជំនាញ ជ្រើសរើសស្ថាប័នឧត្តមសិក្សា និងការងារពាក់ព័ន្ធនឹង វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងវិស័យឯកជនជាអាទិ៍៖ ឧស្សាហកម្ម និងសហគ្រាសធុនតូចនិងមធ្យមនៅក្នុងកម្មវិធីពិព័រណ៍អប់រំ តម្រង់ទិសក្នុងការជ្រើសរើសមុខវិជ្ជានិងអាជីពក្រោយថ្នាក់មធ្យម សិក្សាដល់សិស្សានុសិស្សនៃ វិទ្យាល័យហ៊ុនសែនចំការលើ ក្នុងស្រុកចំការលើ ខេត្តកំពង់ចាមនាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣។
STI News: 👉 JOIN
Forwarded from NG Saron
សមាគម ស.វ.ស.ស.ក ៖ មានកម្មវិធីសិក្ខាសាលា
ប្រធានបទ ”តួនាទីទីប្រឹក្សាគម្រោងនិងអាជីពវិស្វករក្នុងវិស័យសំណង់នៅកម្ពុជា”
តាំងនិងកាលបរិច្ឆេទ៖
📍សាលប្រជុំក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ (TBC)
https://maps.app.goo.gl/kcQGrHxeUC5pSvSE7?g_st=ic
🗓 ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣
⏰
ម៉ោង០៨៖០០ដល់១២៖០០នាទីថ្ងៃត្រង់

សូមចូលរួមចុះឈ្មោះ និង បំពេញព័ត៍មាន តាមរយះ QR Code or Link ខាងក្រោមនេះដើម្បីទទួលបានការចូលរួម។

https://docs.google.com/forms/d/14W87oMLnNyxfIurH2OZ7ahsHMezovn9vQZdzEELNV44/edit

ទំនាក់ទំនង លេខាធិការដ្ឋានសមាគម

Telegram: (855)17 96 88 11
https://t.me/cicaainfo

1. CiCAA Legacy
https://www.facebook.com/profile.php?id=100094030630819&mibextid=LQQJ4d
2. Association
https://www.facebook.com/cicaakhmer?mibextid=LQQJ4d
3. CICAA Advertisement
https://www.facebook.com/cicaakh?mibextid=LQQJ4d
#CICAA #LEGACY #YOUNG #ARCHITECT #AWARD #2023 #STUDENTS #SOCIETY #CAMBODIA #AreyKsat #COMPETITION

Tel: (855) 17 968 811 / (855) 93 968 811
Email :
cicaa.info@gmail.com
ក្នុងនាមលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍ និងអគ្គនាយកដ្ឋាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំចងក្រងឡើងនូវ ខិត្តប័ណ្ណស្តីពី «ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាលើវិស័យ បច្ចេកវិទ្យាថាមពលនៅកម្ពុជា (Energy Tech Roadmap)» ដែលមានព័ត៌មានស៊ីជម្រៅ និងមានសារៈសំខាន់ទាក់ទងនឹងចក្ខុវិស័យ យុទ្ធសាស្ត្រ និងផែនការសកម្មភាពសម្រាប់ទាញយកសក្តានុពលនៃបច្ចេកវិទ្យាថាមពលនៅកម្ពុជា សម្រាប់អ្នករៀបចំគោលនយោបាយ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ដើម្បីជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍគោលនយោបាយពាក់ព័ន្ធនឹង
បច្ចេកវិទ្យាថាមពលនៅកម្ពុជា។ បើលោកអ្នកមានចំណាប់អារម្មរណ៍ សូមទាញយករបាយការណ៍នេះជាអង់គ្លេស តាមរយៈតំណភ្ជាប់នេះ https://misti.gov.kh/public/file/202307261690386707.pdf
STI News: 👉 JOIN
ពានរង្វាន់ស្ត្រីឆ្នើម ក្នុងវិស័យបច្ចេកវិទ្យា ឆ្នាំ២០២៣
បានបើកទទួលពាក្យ !!!

កម្មវិធីពានរង្វាន់ Cambodian Women in Tech Awards ប្រព្រឹត្តធ្វើឡើងដើម្បីអបអរសាទរ និងទទួលស្គាល់នូវសមិទ្ធផលរបស់សហគ្រិនស្ត្ រីក្នុងវិស័យឌីជីថល វិស្វករព័ត៌មានវិទ្យា ស្ត្រីវ័យក្មេងក្នុងវិស័យបច្ចេកវិទ្យា ស្ត្រីក្នុងវិស័យ eGovernment និងស្ត្រីក្នុងវិស័យច្នៃប្រឌិតឌីជីថលនៅកម្ពុជា។

ដាក់ពាក្យឥឡូវនេះ៖ cadt.edu.kh/events/women-in-tech/

We are looking for the extraordinary female entrepreneur, engineer, government official, creative and youngster who make an impact in the digital transformation era.

Apply Now: cadt.edu.kh/events/women-in-tech/