STI NEWS
3.59K subscribers
2.86K photos
91 videos
28 files
1.02K links
We provide a balanced and neutral Science, Technology, & Innovation (STI) news/information for better life, society and our next generation.
Download Telegram
Forwarded from MISTI News (Heng Sokkung)
សេចក្តីប្រកាសលទ្ធផលនៃការប្រឡង​ប្រជែងជ្រើសរេីស​បេសិស្ស​ និសិ្សត​ ចូលបម្រើការងារ​ ក្នុងក្របខណ្ឌក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ឆ្នាំ២០២៣។

Join us @ https://t.me/infomisti
STI 2022 report showcases progress, opportunities in store for economic growth

#National

July 13, 2023

IN its third annual report on science, technology and innovation (STI), the Ministry of Industry, Science, Technology and Innovation (MISTI) presented a comprehensive overview of last year’s achievements and challenges as well as the opportunities in store.

READ HERE: https://www.khmertimeskh.com/501323080/sti-2022-report-showcases-progress-opportunities-in-store-for-economic-growth/
គេហទំព័រ/វេទិកាដែលអាចចូលស្វែងរកអាហារូបករណ៍លើមុខវិជ្ជាដែលពាក់ព័ន្ធផ្សេងៗសម្រាប់អ្នកគ្រប់គ្នាដែលកំពុងស្វែងរកអាហារូបករណ៍ទៅសិក្សានៅក្នុងនិងក្រៅប្រទេស។ សូមចុចស្កេនកូដ QR ដើម្បីស្វែងរកឱកាសអាហារូបករណ៍បន្ថែមទៀត។ គេហទំព័រនេះរៀបចំឡើងដោយវិទ្យាស្ថានរ៉ាអ៊ុលវ៉ាលេនប៊ឺក RWI។
STI News: 👉 JOIN
តើអាជីវកម្មប្រភេទណា ដែលត្រូវស្នើសុំប្រកាសបង្កើតសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម?
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំចងក្រងឡើងនូវ ខិត្តប័ណ្ណដូចដែលមាននៅក្នុងរូបភាពសម្រាប់កំណត់ថារាល់សហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម ក្នុងវិស័យកម្មន្តសាល តម្រូវឱ្យស្នើសុំប្រកាសបង្កើតសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម។ សូមចុចលើតំណភ្ជាប់ខាងក្រោមដើម្បីទទួលបានព័ត៌មានបន្ថែម: https://misti.gov.kh/public/file/202307181689655715.pdf
STI News: 👉 JOIN
"កម្មវិធីពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា" ឆ្នាំ២០២៣!
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានកិត្តិយសសូមជូនដំណឹងដល់អ្នកតំណាងធុរកិច្ចថ្មី ឧស្សាហកម្ម សហគ្រាសធនតូច និងមធ្យម តំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងសួនឧស្សាហកម្មឲ្យបានជ្រាបថា៖ ក្រសួងបាននឹងកំពុងរៀបចំ«ពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា ឆ្នាំ២០២៣» ក្នុងគោលបំណង ទទួលស្គាល់ និងផ្ដល់រង្វាន់ ដល់កិច្ចខិតខំប្រឹង ចំពោះការចូលរួមចំណែកដំណើរការបច្ចេកវិទ្យាថ្មីៗ របស់ក្រុមហ៊ុនឆ្ពោះទៅរកការអភិវឌ្ឍឧស្សាហកម្មប្រកបដោយចីរភាព។ ថ្ងៃផុតកំណត់ទទួលពាក្យស្នើសុំចូលរួមប្រកួតប្រជែងក្នុងកម្មវិធីពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ២០២៣ គឺនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។ ប្រសិនបើអស់លោក លោកស្រី មានចំណាប់អារម្មណ៍ក្នុងការចូលរួមក្នុងកម្មវិធីប្រកួតប្រជែងនេះ សូមចូលទៅកាន់ពត៌មានដែលបានផ្ដល់ជូនដូចនៅក្នុងរូបភាពខាងលើ។
STI News: 👉 JOIN
អត្ថបទពិសេសអំពីគម្រោងពង្រឹងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ក្នុងខេត្តកំពត (KESTI) ដែលជាគម្រោងជួយជំរុញ លើកកម្ពស់ និងពង្រឹងវិស័យ ការអប់រំស្ទែម (STEM) ក៏ដូចជា បណ្តុះគំនិតសិស្សានុសិស្សក្នុងការជ្រើសរើសយកការអប់រំស្ទែម នៅកម្រិតជំនាញ ឬថ្នាក់ឧត្តមសិក្សា។ សូមអានអត្ថបទជាមួយតំណភ្ជាប់ខាងក្រោម:
https://www.khmertimeskh.com/501330297/project-boosts-stem-education-and-innovation-in-kampot/
ក្រុមការងារអគ្គនាយកដ្ឋាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប. ន.) នៃក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានរៀបចំចងក្រងឡើងនូវ ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាលើវិស័យ បច្ចេកវិទ្យាថាមពលនៅកម្ពុជា ដែលមានព័ត៌មានស៊ីជម្រៅ និងមានសារៈសំខាន់ទាក់ទងនឹងចក្ខុវិស័យ យុទ្ធសាស្ត្រ និងផែនការសកម្មភាពសម្រាប់ទាញយកសក្តានុពលនៃបច្ចេកវិទ្យាថាមពលនៅកម្ពុជា សម្រាប់អ្នករៀបចំគោលនយោបាយ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ដើម្បីជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍគោលនយោបាយពាក់ព័ន្ធនឹង
បច្ចេកវិទ្យាថាមពលនៅកម្ពុជា។ បើលោកអ្នកមានចំណាប់អារម្មរណ៍ សូមទាញយករបាយការណ៍នេះជាអង់គ្លេស តាមរយៈតំណភ្ជាប់នេះ https://misti.gov.kh/public/file/202307261690386707.pdf
STI News: 👉 JOIN
🔷 ឱកាសពិសេសសម្រាប់ធុរកិច្ចថ្មី និងសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ដែលមានដំណោះស្រាយនវានុវត្តន៍បច្ចេកវិទ្យាស្អាតក្នុងការរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ (GHG Emission Reduction)!!!
មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” នឹងបើកដំណើរការទទួលពាក្យចូលរួមក្នុងកម្មវិធីពន្លឿនអាជីវកម្ម GCIP Cambodia រដូវកាលទី១ ចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២៣។
👉 ដើម្បីដាក់ពាក្យចូលរួមក្នុងកម្មវិធី លោកអ្នកគ្រាន់តែ៖
១. ធ្វើការស្កេន QR កូដឬក៏ចូលទៅកាន់វេបសាយ៖ gcip.tech/country/cambodia/
២. បន្ទាប់មកធ្វើការបំពេញទម្រង់ពាក្យ
៣. និងធ្វើការចុះឈ្មោះជាការស្រេច។
កម្មវិធីរយៈពេល ៦ ខែ ដែលរៀបចំឡើងដើម្បីគាំទ្រ​ដល់ធុរកិច្ចថ្មី (Startups) និងសហគ្រាសធុនតូចនិងមធ្យម (SMEs) នៅកម្ពុជាដែលមានដំណោះស្រាយនវានុវត្តន៍បច្ចេកវិទ្យាស្អាតក្នុងការរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ (GHG Emission Reduction) និងជំរុញដល់ការកាត់បន្ថយហានិភ័យ និងពង្រីកអាជីវកម្មរបស់ខ្លួន ក្នុងវិស័យសំខាន់ៗទាំង ៤ រួមមានកសិកម្ម, បដិសណ្ឋារកិច្ច, កម្មន្តសាល, និងបច្ចេកវិទ្យាសម្រាប់ឧស្សាហកម្មជាក់លាក់។
នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ - ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន.) បានរៀបចំពិធីសម្ពោធដាក់ឱ្យអនុវត្តគម្រោង «Mutual Learning of Science, Technology and Innovation (STI) Coordination-Toyota Foundation» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ឧ.វ.ប.ន. និងតំណាង ឯកឧត្តម Atsushi UENO ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា, តំណាងមកពីសាកលវិទ្យាល័យខ្យូតូ (Kyoto), Japan-ASEAN STI Platform, ភ្នាក់ងារជាតិអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃព្រះរាជាណាចក្រថៃ និងស្ថាប័នពាក់ព័ន្ធប្រមាណ ៤០ រូប ក្រោមកិច្ចសម្របសម្រួលរបស់អគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ គម្រោងនេះ គឺជាគំនិតផ្តួចផ្តើមក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការត្រីភាគីរវាងកម្ពុជា-ជប៉ុន-ថៃ ក្រោមការគាំទ្រពីមូលនិធិតូយូតា។ គម្រោងនេះត្រូវបានស្នើឡើងរួមគ្នាដោយកម្ពុជា ជប៉ុន និងថៃ ទៅកាន់មូលនិធិតូយូតា ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេស វិស័យ និងស្ថាប័ននានា តាមរយៈការសិក្សារៀនសូត្រពីគ្នាទៅវិញទៅមកលើការងារវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) ក្នុងតំបន់។
STI News: 👉 JOIN
ក្រុមការងារអគ្គនាយកដ្ឋាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប. ន.) នៃក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានរៀបចំចងក្រងឡើងនូវ ផែនទីបង្ហាញផ្លូវនៃបច្ចេកវិទ្យាឌីជីថល (DigitalTech Roadmap) ដែលមានព័ត៌មានស៊ីជម្រៅ និងជាឯកសារយុទ្ធសាស្ត្រដែលបង្ហាញពីចក្ខុវិស័យ គោលដៅ ផលិតផល និងសេវាកម្មជាយុទ្ធសាស្ត្រ និងបច្ចេកវិទ្យាសំខាន់ៗរបស់ប្រទេសកម្ពុជា ទាក់ទងនឹងការអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថលជាតិ។ បើលោកអ្នកមានចំណាប់អារម្មរណ៍ សូមទាញយករបាយការណ៍នេះជាអង់គ្លេស តាមរយៈតំណភ្ជាប់នេះ https://misti.gov.kh/public/file/202307291690603726.pdf
STI News: 👉 JOIN
សេចក្ដីជូនដំណឹងស្ដីពី ការប្រឡងវាស់ស្ទង់សមត្ថភាពគណិតវិទ្យាអន្តរជាតិ ស្តង់ដាប្រទេសជប៉ុន Suken test ឆ្នាំ២០២៣ សម្រាប់សិស្សថ្នាក់ទី៤ ដល់ថ្នាក់ទី១២ និងកម្រិតសាកលវិទ្យាល័យ
ចុះឈ្មោះ៖ https://forms.gle/AaTgSZwFvG14KbR58
ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣
ក្រុមការងារអគ្គនាយកដ្ឋាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប. ន.) នៃក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានរៀបចំចងក្រងឡើងនូវ របាយការណ៍សិក្សាស្រាវជ្រាវស្តីពី «ឧស្សាហូបនីយកម្មកម្ពុជា៖ ចាប់យកភាពឈានទៅមុខនៃបច្ចេកវិទ្យាសម្រាប់សហគ្រាស» ដែលជាឯកសារវិទ្យាសាស្ត្រផ្តល់នូវភ័ស្តុតាងបែបវិទ្យាសាស្ត្រមុននឹងបង្កើតក្របខណ្ឌ/ច្បាប់/បទប្បញ្ញត្តិផ្សេងៗសម្រាប់ការផ្ទេរបច្ចេកវិទ្យាពាក់ព័ន្ធណាមួយសម្រាប់កម្ពុជា។ បើលោកអ្នកមានចំណាប់អារម្មរណ៍ សូមទាញយករបាយការណ៍នេះជាភាសាខ្មែរ និងអង់គ្លេស តាមរយៈតំណភ្ជាប់នេះ https://misti.gov.kh/public/file/202308011690900091.pdf និង https://misti.gov.kh/public/file/202307311690795215.pdf
STI News: 👉 JOIN
Digital roadmap to an innovation-driven economy

#National

August 03, 2023

The government has demonstrated remarkable dedication and commitment to achieving its goals of turning the country into an upper-middle-income economy by 2030 and a high-income economy by 2050.

READ HERE: https://www.khmertimeskh.com/501336041/digital-roadmap-to-an-innovation-driven-economy/
Forwarded from Marine Plastic Cambodia
កម្មវិធីប្រកួតប្រជែងគំនិតច្នៃប្រឌិត អំពីការបញ្ឈប់ការបំពុលសំណល់ប្លាស្ទិក 🥰🎉

ចូលរួមក្នុងកម្មវិធីប្រកួតប្រជែងគំនិតច្នៃប្រឌិត អំពីការបញ្ឃប់ការបំពុលសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា និងឡាវ នេះ លោកអ្នកនឹងអាចទទួលបានឱកាសចូលរួមកម្មវិធីបណ្តុះបណ្តាល ដំណើរទស្សនកិច្ច ព្រមទាំងដើមទុន និងការគាំទ្រផ្សេងៗទៀត ក្នុងការអនុវត្តគំនិតច្នៃប្រឌិតរបស់លោក-អ្នក!

សូមដាក់ពាក្យស្នើសុំតាមរយៈតំណរភ្ជាប់នេះ👉៖ http://plasticchallenge.undp.org.vn/take-the-challenge
សិក្ខាសាលាស្ដីអំពីវិស្វកម្មអវកាស(Space Engineering Webinar)!! នេះគឺជាឱកាសដ៏កម្រមួយក្នុងការស្តាប់ពីនេះរៀមច្បងក្នុងវិស័យវិស្វកម្មអវកាសហើយភ្ជាប់ទំនាក់ទំនងជាមួយអ្នកចូលស្រឡាញ់អវកាសផ្សេងទៀត។ ចូលរួមជាមួយសិក្ខាសាលានេះក្នុងវគ្គសិក្សារដ៏រំភើបនេះ។ អ្នកនឹងមិនសោកស្តាយឡើយ!
កាលបរិច្ឆេទ៖ ថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០២៣
ម៉ោង៖ 8:30 ព្រឹក ដល់ 4:00 ល្ងាច
ទីតាំង៖ Online (តាមរយៈ Microsoft Team)
ចំណាំ៖ កម្មវិធីសិក្ខាសាលា នឹងធ្វើឡើងជាភាសាខ្មែរ
តំណភ្ជាប់ចុះឈ្មោះ៖ https://airtable.com/shrEVznTVXUdHqUAK