STI NEWS
3.59K subscribers
2.86K photos
91 videos
28 files
1.02K links
We provide a balanced and neutral Science, Technology, & Innovation (STI) news/information for better life, society and our next generation.
Download Telegram
ក្រុមការងារអគ្គនាយកដ្ឋាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប. ន.) នៃក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានរៀបចំចងក្រងឡើងនូវ របាយការណ៍ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា ២០២២ ដែលមានព័ត៌មានស៊ីជម្រៅ និងមានសារៈសំខាន់ទាក់ទងនឹងប្រព័ន្ធ វ.ប. ន. កម្ពុជា សម្រាប់អ្នករៀបចំគោលនយោបាយ ស្ថាប័នអប់រំ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ដើម្បីជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍគោលនយោបាយពាក់ព័ន្ធនឹង វ.ប. ន. នាពេលអនាគត។ បើលោកអ្នកមានចំណាប់អារម្មរណ៍ សូមទាញយករបាយការណ៍នេះជាអង់គ្លេស តាមរយៈតំណភ្ជាប់នេះ https://misti.gov.kh/public/file/202307101688972531.pdf
STI News: 👉 JOIN
ឱកាសល្អទទួលបានអាហារូបករណ៍របស់មូលនិធិអាស៊ីឆ្នាំ២០២៤!
កម្មវិធី Development Fellows របស់មូលនិធិអាស៊ីគឺជាកម្មវិធីសិក្សាដ៏ល្អមួយ ត្រូវបានបង្កើតឡើងសម្រាប់អ្នកដែលមានទេពកោសល្យខ្ពស់នៅអាស៊ី និងមានអាយុក្រោម ៤០ ឆ្នាំ។ កម្មវិធីអាហារូបករណ៍នេះមានគោលបំណងបង្កើនជំនាញភាពជាអ្នកដឹកនាំ ចំណេះដឹងអំពីការអភិវឌ្ឍន៍នៅអាស៊ី ចងក្រងបណ្តាញវិជ្ជាជីវៈ និងដំណើរទស្សនកិច្ចអន្តរជាតិ។ ក្នុងនោះ កម្មវិធីនេះរួមបញ្ចូលទាំង កម្មវិធីបណ្តុះបណ្តាលរយៈពេលពីរសប្តាហ៍នៅក្នុងប្រទេសកម្ពុជា និងដំណើរទស្សនកិច្ចសិក្សារយៈពេលពីរសប្តាហ៍នៅទូទាំងសហរដ្ឋអាមេរិក ក៏ដូចជាការគាំទ្ររយៈពេលមួយឆ្នាំតាមរយៈការណែនាំ ការបង្វឹកប្រតិបត្តិ និងជំនួយអភិវឌ្ឍន៍វិជ្ជាជីវៈ។ កាលបរិច្ឆេទឈប់ទទួលពាក្យសម្រាប់កម្មវិធីអាហារូបករណ៍នេះត្រឹម ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ។ សូមចុចលើតំណភ្ជាប់ខាងក្រោមដើម្បីទទួលបានព័ត៌មានបន្ថែម: Apply for the Asia Foundation Development Fellows - The Asia Foundation
STI News: 👉 JOIN
[English Below]
🔈 ការប្រកួតសំណេរយុវជន រដូវកាលទី ១ ចាប់ផ្តើមបើកទទួលពាក្យស្នើសុំហើយ!
តើយុវជនខ្មែរបានត្រៀមខ្លួនហើយឬនៅ ខណៈពេលដែលប្រទេសកម្ពុជាបាននឹងកំពុងចាប់យកសេដ្ឋកិច្ចឌីជីថលជាវិស័យអាទិភាពក្នុងការអភិវឌ្ឍសង្គមជាតិ? នាឱកាសនេះ តាមរយៈការចូលរួមប្រកួតសំណេរយុវជន បេក្ខជននឹងទទួលបានឱកាសក្នុងការបញ្ចេញទស្សនរបស់ខ្លួនចំពោះដំណើរនៃបរិវត្តកម្មឌីជីថលនៅកម្ពុជា ដោយបេក្ខជនអាចសរសេរក្នុងនាមជាតំណាងឱ្យសិស្សនិស្សិត, ស្ថាបនិកធុរកិច្ចថ្មី, ម្ចាស់អាជីវកម្ម ឬ អ្នកសរសេរគោលនយោបាយ ក្នុងន័យឆ្លុះបញ្ចាំងអំពីបញ្ហាប្រឈម និង ឱកាសដែលប្រជាជនកម្ពុជាអាចទទួលបានពីការប្រើប្រាស់ថ្នាលឌីជីថល, សេវាកម្ម ឬ ការទិញទំនិញតាមប្រព័ន្ធឌីជីថលជាដើម។

👉🏼នៅចាំអីទៀត ដាក់ពាក្យចូលរួមឥលូវនេះ!!!
🔗 សូមធ្វើការដាក់ពាក្យតាមរយៈ៖ https://bit.ly/YEWCS1_Reg
🗓️ ថ្ងៃផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៣

🚨 ចំណាំ៖ សូមដាក់បញ្ជូនសំណេរតែងសេចក្ដីជាភាសាខ្មែរ ដែលមានចំនួនពាក្យមិនលើសពី ២ ទំព័រ (ដោយមិនរាប់បញ្ចូលទំព័រដើមឡើយ) ជាមួយនឹងតំណភ្ជាប់ចុះឈ្មោះខាងលើ ត្រឹមថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៣ វេលាម៉ោង ១១:៥៩ យប់។

#WritingContest #TSCYouthEssayWritingContestSeason1
Forwarded from MISTI News (Heng Sokkung)
សេចក្តីប្រកាសលទ្ធផលនៃការប្រឡង​ប្រជែងជ្រើសរេីស​បេសិស្ស​ និសិ្សត​ ចូលបម្រើការងារ​ ក្នុងក្របខណ្ឌក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ឆ្នាំ២០២៣។

Join us @ https://t.me/infomisti
STI 2022 report showcases progress, opportunities in store for economic growth

#National

July 13, 2023

IN its third annual report on science, technology and innovation (STI), the Ministry of Industry, Science, Technology and Innovation (MISTI) presented a comprehensive overview of last year’s achievements and challenges as well as the opportunities in store.

READ HERE: https://www.khmertimeskh.com/501323080/sti-2022-report-showcases-progress-opportunities-in-store-for-economic-growth/
គេហទំព័រ/វេទិកាដែលអាចចូលស្វែងរកអាហារូបករណ៍លើមុខវិជ្ជាដែលពាក់ព័ន្ធផ្សេងៗសម្រាប់អ្នកគ្រប់គ្នាដែលកំពុងស្វែងរកអាហារូបករណ៍ទៅសិក្សានៅក្នុងនិងក្រៅប្រទេស។ សូមចុចស្កេនកូដ QR ដើម្បីស្វែងរកឱកាសអាហារូបករណ៍បន្ថែមទៀត។ គេហទំព័រនេះរៀបចំឡើងដោយវិទ្យាស្ថានរ៉ាអ៊ុលវ៉ាលេនប៊ឺក RWI។
STI News: 👉 JOIN
តើអាជីវកម្មប្រភេទណា ដែលត្រូវស្នើសុំប្រកាសបង្កើតសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម?
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំចងក្រងឡើងនូវ ខិត្តប័ណ្ណដូចដែលមាននៅក្នុងរូបភាពសម្រាប់កំណត់ថារាល់សហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម ក្នុងវិស័យកម្មន្តសាល តម្រូវឱ្យស្នើសុំប្រកាសបង្កើតសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម។ សូមចុចលើតំណភ្ជាប់ខាងក្រោមដើម្បីទទួលបានព័ត៌មានបន្ថែម: https://misti.gov.kh/public/file/202307181689655715.pdf
STI News: 👉 JOIN
"កម្មវិធីពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា" ឆ្នាំ២០២៣!
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានកិត្តិយសសូមជូនដំណឹងដល់អ្នកតំណាងធុរកិច្ចថ្មី ឧស្សាហកម្ម សហគ្រាសធនតូច និងមធ្យម តំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងសួនឧស្សាហកម្មឲ្យបានជ្រាបថា៖ ក្រសួងបាននឹងកំពុងរៀបចំ«ពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា ឆ្នាំ២០២៣» ក្នុងគោលបំណង ទទួលស្គាល់ និងផ្ដល់រង្វាន់ ដល់កិច្ចខិតខំប្រឹង ចំពោះការចូលរួមចំណែកដំណើរការបច្ចេកវិទ្យាថ្មីៗ របស់ក្រុមហ៊ុនឆ្ពោះទៅរកការអភិវឌ្ឍឧស្សាហកម្មប្រកបដោយចីរភាព។ ថ្ងៃផុតកំណត់ទទួលពាក្យស្នើសុំចូលរួមប្រកួតប្រជែងក្នុងកម្មវិធីពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ២០២៣ គឺនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។ ប្រសិនបើអស់លោក លោកស្រី មានចំណាប់អារម្មណ៍ក្នុងការចូលរួមក្នុងកម្មវិធីប្រកួតប្រជែងនេះ សូមចូលទៅកាន់ពត៌មានដែលបានផ្ដល់ជូនដូចនៅក្នុងរូបភាពខាងលើ។
STI News: 👉 JOIN
អត្ថបទពិសេសអំពីគម្រោងពង្រឹងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ក្នុងខេត្តកំពត (KESTI) ដែលជាគម្រោងជួយជំរុញ លើកកម្ពស់ និងពង្រឹងវិស័យ ការអប់រំស្ទែម (STEM) ក៏ដូចជា បណ្តុះគំនិតសិស្សានុសិស្សក្នុងការជ្រើសរើសយកការអប់រំស្ទែម នៅកម្រិតជំនាញ ឬថ្នាក់ឧត្តមសិក្សា។ សូមអានអត្ថបទជាមួយតំណភ្ជាប់ខាងក្រោម:
https://www.khmertimeskh.com/501330297/project-boosts-stem-education-and-innovation-in-kampot/
ក្រុមការងារអគ្គនាយកដ្ឋាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប. ន.) នៃក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានរៀបចំចងក្រងឡើងនូវ ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាលើវិស័យ បច្ចេកវិទ្យាថាមពលនៅកម្ពុជា ដែលមានព័ត៌មានស៊ីជម្រៅ និងមានសារៈសំខាន់ទាក់ទងនឹងចក្ខុវិស័យ យុទ្ធសាស្ត្រ និងផែនការសកម្មភាពសម្រាប់ទាញយកសក្តានុពលនៃបច្ចេកវិទ្យាថាមពលនៅកម្ពុជា សម្រាប់អ្នករៀបចំគោលនយោបាយ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ដើម្បីជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍគោលនយោបាយពាក់ព័ន្ធនឹង
បច្ចេកវិទ្យាថាមពលនៅកម្ពុជា។ បើលោកអ្នកមានចំណាប់អារម្មរណ៍ សូមទាញយករបាយការណ៍នេះជាអង់គ្លេស តាមរយៈតំណភ្ជាប់នេះ https://misti.gov.kh/public/file/202307261690386707.pdf
STI News: 👉 JOIN
🔷 ឱកាសពិសេសសម្រាប់ធុរកិច្ចថ្មី និងសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ដែលមានដំណោះស្រាយនវានុវត្តន៍បច្ចេកវិទ្យាស្អាតក្នុងការរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ (GHG Emission Reduction)!!!
មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” នឹងបើកដំណើរការទទួលពាក្យចូលរួមក្នុងកម្មវិធីពន្លឿនអាជីវកម្ម GCIP Cambodia រដូវកាលទី១ ចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២៣។
👉 ដើម្បីដាក់ពាក្យចូលរួមក្នុងកម្មវិធី លោកអ្នកគ្រាន់តែ៖
១. ធ្វើការស្កេន QR កូដឬក៏ចូលទៅកាន់វេបសាយ៖ gcip.tech/country/cambodia/
២. បន្ទាប់មកធ្វើការបំពេញទម្រង់ពាក្យ
៣. និងធ្វើការចុះឈ្មោះជាការស្រេច។
កម្មវិធីរយៈពេល ៦ ខែ ដែលរៀបចំឡើងដើម្បីគាំទ្រ​ដល់ធុរកិច្ចថ្មី (Startups) និងសហគ្រាសធុនតូចនិងមធ្យម (SMEs) នៅកម្ពុជាដែលមានដំណោះស្រាយនវានុវត្តន៍បច្ចេកវិទ្យាស្អាតក្នុងការរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ (GHG Emission Reduction) និងជំរុញដល់ការកាត់បន្ថយហានិភ័យ និងពង្រីកអាជីវកម្មរបស់ខ្លួន ក្នុងវិស័យសំខាន់ៗទាំង ៤ រួមមានកសិកម្ម, បដិសណ្ឋារកិច្ច, កម្មន្តសាល, និងបច្ចេកវិទ្យាសម្រាប់ឧស្សាហកម្មជាក់លាក់។
នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ - ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន.) បានរៀបចំពិធីសម្ពោធដាក់ឱ្យអនុវត្តគម្រោង «Mutual Learning of Science, Technology and Innovation (STI) Coordination-Toyota Foundation» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ឧ.វ.ប.ន. និងតំណាង ឯកឧត្តម Atsushi UENO ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា, តំណាងមកពីសាកលវិទ្យាល័យខ្យូតូ (Kyoto), Japan-ASEAN STI Platform, ភ្នាក់ងារជាតិអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃព្រះរាជាណាចក្រថៃ និងស្ថាប័នពាក់ព័ន្ធប្រមាណ ៤០ រូប ក្រោមកិច្ចសម្របសម្រួលរបស់អគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ គម្រោងនេះ គឺជាគំនិតផ្តួចផ្តើមក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការត្រីភាគីរវាងកម្ពុជា-ជប៉ុន-ថៃ ក្រោមការគាំទ្រពីមូលនិធិតូយូតា។ គម្រោងនេះត្រូវបានស្នើឡើងរួមគ្នាដោយកម្ពុជា ជប៉ុន និងថៃ ទៅកាន់មូលនិធិតូយូតា ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេស វិស័យ និងស្ថាប័ននានា តាមរយៈការសិក្សារៀនសូត្រពីគ្នាទៅវិញទៅមកលើការងារវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) ក្នុងតំបន់។
STI News: 👉 JOIN
ក្រុមការងារអគ្គនាយកដ្ឋាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប. ន.) នៃក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានរៀបចំចងក្រងឡើងនូវ ផែនទីបង្ហាញផ្លូវនៃបច្ចេកវិទ្យាឌីជីថល (DigitalTech Roadmap) ដែលមានព័ត៌មានស៊ីជម្រៅ និងជាឯកសារយុទ្ធសាស្ត្រដែលបង្ហាញពីចក្ខុវិស័យ គោលដៅ ផលិតផល និងសេវាកម្មជាយុទ្ធសាស្ត្រ និងបច្ចេកវិទ្យាសំខាន់ៗរបស់ប្រទេសកម្ពុជា ទាក់ទងនឹងការអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថលជាតិ។ បើលោកអ្នកមានចំណាប់អារម្មរណ៍ សូមទាញយករបាយការណ៍នេះជាអង់គ្លេស តាមរយៈតំណភ្ជាប់នេះ https://misti.gov.kh/public/file/202307291690603726.pdf
STI News: 👉 JOIN
សេចក្ដីជូនដំណឹងស្ដីពី ការប្រឡងវាស់ស្ទង់សមត្ថភាពគណិតវិទ្យាអន្តរជាតិ ស្តង់ដាប្រទេសជប៉ុន Suken test ឆ្នាំ២០២៣ សម្រាប់សិស្សថ្នាក់ទី៤ ដល់ថ្នាក់ទី១២ និងកម្រិតសាកលវិទ្យាល័យ
ចុះឈ្មោះ៖ https://forms.gle/AaTgSZwFvG14KbR58
ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣
ក្រុមការងារអគ្គនាយកដ្ឋាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប. ន.) នៃក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានរៀបចំចងក្រងឡើងនូវ របាយការណ៍សិក្សាស្រាវជ្រាវស្តីពី «ឧស្សាហូបនីយកម្មកម្ពុជា៖ ចាប់យកភាពឈានទៅមុខនៃបច្ចេកវិទ្យាសម្រាប់សហគ្រាស» ដែលជាឯកសារវិទ្យាសាស្ត្រផ្តល់នូវភ័ស្តុតាងបែបវិទ្យាសាស្ត្រមុននឹងបង្កើតក្របខណ្ឌ/ច្បាប់/បទប្បញ្ញត្តិផ្សេងៗសម្រាប់ការផ្ទេរបច្ចេកវិទ្យាពាក់ព័ន្ធណាមួយសម្រាប់កម្ពុជា។ បើលោកអ្នកមានចំណាប់អារម្មរណ៍ សូមទាញយករបាយការណ៍នេះជាភាសាខ្មែរ និងអង់គ្លេស តាមរយៈតំណភ្ជាប់នេះ https://misti.gov.kh/public/file/202308011690900091.pdf និង https://misti.gov.kh/public/file/202307311690795215.pdf
STI News: 👉 JOIN
Digital roadmap to an innovation-driven economy

#National

August 03, 2023

The government has demonstrated remarkable dedication and commitment to achieving its goals of turning the country into an upper-middle-income economy by 2030 and a high-income economy by 2050.

READ HERE: https://www.khmertimeskh.com/501336041/digital-roadmap-to-an-innovation-driven-economy/