STI NEWS
3.58K subscribers
2.86K photos
91 videos
28 files
1.02K links
We provide a balanced and neutral Science, Technology, & Innovation (STI) news/information for better life, society and our next generation.
Download Telegram
ក្នុងនាមលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍ និងអគ្គនាយកដ្ឋាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំចងក្រងឡើងនូវ ខិត្តប័ណ្ណស្តីពី “របៀបវារៈស្រាវជ្រាវជាតិ” ដែលជាឯកសារណែនាំ ដ៏សំខាន់សម្រាប់ការលើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ សំដៅរួមចំណែក ដល់ការអនុវត្តក្របខ័ណ្ឌគោលនយោបាយពាក់ព័ន្ធ រួមទាំងផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា ២០៣០ ដែលជាការបន្ថែមពីលើការសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០។ បើលោកអ្នកមានចំណាប់អារម្មរណ៍ សូមទាញយករបាយការណ៍នេះទាំងភាសាខ្មែរ និង អង់គ្លេស តាមរយៈតំណភ្ជាប់នេះ : https://misti.gov.kh/documents/index?dctype=MQ==
STI News: 👉 JOIN
តើអាជីវកម្មប្រភេទណា ដែលត្រូវស្នើសុំប្រកាសបង្កើតសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម?
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំចងក្រងឡើងនូវ ខិត្តប័ណ្ណដូចដែលមាននៅក្នុងរូបភាពសម្រាប់កំណត់ថារាល់សហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម ក្នុងវិស័យកម្មន្តសាល តម្រូវឱ្យស្នើសុំប្រកាសបង្កើតសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម។
STI News: 👉 JOIN
ក្នុងនាមលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍ និងអគ្គនាយកដ្ឋាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំចងក្រងឡើងនូវ ខិត្តប័ណ្ណជាភាសាអង់គ្លេសស្តីពី “ផែនទីបង្ហាញពីការរស្រាវជ្រាវ និងនវានុវត្តន៍ក្នុងព្រះរាជាណាចក្រកម្ពុជា” ដែលជាឯកសារណែនាំ ដ៏សំខាន់សម្រាប់ការលើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ សំដៅរួមចំណែក ដល់ការអនុវត្តក្របខ័ណ្ឌគោលនយោបាយពាក់ព័ន្ធ រួមទាំងផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា ២០៣០ ដែលជាការបន្ថែមពីលើការសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០។ បើលោកអ្នកមានចំណាប់អារម្មរណ៍ សូមទាញយករបាយការណ៍នេះ តាមរយៈតំណភ្ជាប់នេះ :https://misti.gov.kh/public/file/202304241682329939.pdf
STI News: 👉 JOIN
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន.) បានរៀបចំចងក្រងឡើងនូវ ឯកសារ “ទិដ្ឋភាពនៃបញ្ញាសិប្បនិមិ្មតក្នុងប្រទេសកម្ពុជា៖ ស្ថានភាពបច្ចុប្បន្ន និងនិន្នាការក្នុងពេលអនាគត ឬ Artificial Intelligence Landscape in Cambodia: Current Status and Future Trends” ដែលជាឯកសារណែនាំ ដ៏សំខាន់ដើម្បីជំរុញប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិមិ្មត ក្នុងប្រទេសកម្ពុជា និងលើកកម្ពស់ការស្រាវជ្រាវនិងអភិវឌ្ឍន៍បញ្ញាសិប្បនិមិ្មតផ្ដោតលើសង្គមសេដ្ឋកិច្ច និងប្រកបដោយការទទួលខុសត្រូវ។
បើលោកអ្នកមានចំណាប់អារម្មរណ៍ សូមទាញយករបាយការណ៍នេះ តាមរយៈតំណភ្ជាប់ខាងក្រោម៖ https://misti.gov.kh/public/file/202305301685413730.pdf
STI News: 👉 JOIN
Forwarded from The Phnom Penh Post
#National

1st scholarly report on AI in Kingdom made public

The Ministry of Industry, Science, Technology and Innovation has announced the release of a groundbreaking report titled “Artificial Intelligence Landscape in Cambodia: Current Status and Future Trends”.

READ: https://www.phnompenhpost.com/national/1st-scholarly-report-ai-kingdom-made-public

JOIN The Phnom Penh Post
តើអ្នកជាអ្នកដឹកនាំវ័យក្មេងដែលមានបំណងចង់ចូលរួមវគ្គបណ្តុះបណ្តាលនៅសហរដ្ឋអាមេរិកឬទេ?
កម្មវិធីបណ្តុះបណ្តាលជំនាញ «Young Southeast Asian Leaders Initiative Professional Fellow Program (YSEALI PFP)» នេះបានឧបត្ថម្ភដោយក្រសួងការបរទេសសហរដ្ឋអាមេរិក ការិយាល័យកិច្ចការអប់រំ និងវប្បធម៌ក្រោមប្រធានបទចំនួន៤ ដែលរួមមានកម្មវិធីលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋ កម្មវិធីពង្រឹងអំណាចសេដ្ឋកិច្្ច កម្មវីធីអភិបាលកិច្ខ និងសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិស្ថាន ។
សិក្ខាកាមនៃកម្មវិធីនេះនឹងត្រូវបានអញ្ជើញទៅសិក្សានៅសហរដ្ឋអាមេរិករយៈពេល៦សប្តាហ៍។
កម្មវិធីនេះរៀបចំឡើងក្នុងគោលបំនង៖
១.បង្កើតទំនាក់ទំនងរវាងស្ថាប័ននៅសហរដ្ឋអាមេរិក និងតំបន់អាស៊ីអាគ្នេយ៍
២.ពង្រីកចំនេះដឹងពីគោលនយោបាយ និងការអនុវត្តនៅសហរដ្ឋអាមេរិក
៣.ផ្តល់ឱកាសសម្រាប់អ្នកជំនាញនៅតំបន់អាសីុអាគ្នេយ៍ទទួលបានបទពិសោធន៍ ផ្អែកទៅតាមជំនាញរបស់ខ្លួន
៤.កសាងសមត្ថភាពជាអ្នកដឹកនាំ និងជំនាញបច្ចេកទេសសម្រាប់អ្នកដឹកនាំវ័យក្មេងនៅក្នុងតំបន់អាសីុអាគ្នេយ
ការទទួលពាក្យចាប់ពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣
សូមចូលទៅគេហទំព័រដើម្បីទទួលបានព័តមានលំអិតពីការដាក់ពាក្យនេះ https://www.ysealipfp.org/apply
ការប្រកួតប្រជែងពានរង្វាន់ SEAMEO-Japan ESD Award ក្រោមប្រធានបទ៖ «ការលើកកម្ពស់ការអប់រំបរិស្ថានតាមរយៈការប្រើប្រាស់ថាមពលកកើតឡើងវិញ»។
ប្រសិនបើសាលារបស់អ្នកបានផ្សព្វផ្សាយនិងចែករំលែកនូវគំនិតផ្តួចផ្តើម និងការអនុវត្តល្អៗដែលរួមបញ្ចូលការអប់រំបរិស្ថាននិងការប្រើប្រាស់ថាមពលដែលកកើតឡើងវិញទៅជាការបង្រៀននិងការអនុវត្តដើម្បីដោះស្រាយ
បញ្ហាបរិស្ថាននិងកសាងអនាគតប្រកបដោយនិរន្តរភាព សូមចូលរួមក្នុងការប្រកួតប្រជែងនេះ។
អ្នកចូលរួមប្រកួតអាចជាសាលារៀនសាធារណៈ និងឯកជនទាំងអស់ ចាប់ពីកម្រិតមត្តេយ្យសិក្សា បឋមសិក្សា មធ្យមសិក្សា សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស (រហូតដល់ថ្នាក់ទី១២) មកពី ១១ ប្រទេសនៅអាស៊ីអាគ្នេយ៍។
រង្វាន់សម្រាប់ជ័យលាភីមាន៖
រង្វាន់ទី១៖ ទឹកប្រាក់ ១៥០០ដុល្លាអាមេរិក និងទស្សនកិច្ចសិក្សាទៅប្រទេសជប៉ុន
រង្វាន់ទី២៖ ទឹកប្រាក់ ១០០០ដុល្លាអាមេរិក
រង្វាន់ទី៣៖ ទឹកប្រាក់ ៥០០ដុល្លាអាមេរិក
និងរង្វាន់ពិសេសសម្រាប់កម្មវិធីល្អបំផុតដែលបានធ្វើឡើងនៅក្នុងសាលារៀនតូចៗដែលមានសិស្សតិចជាង ២៥០ នាក់។
ការបញ្ចប់ការទទួលពាក្យត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២៣។
ទំនាក់ទំនងនិងដាក់ពាក្យតាមអ៊ីម៉េល seameojapan.award@seameo.org
STI News: 👉 JOIN
📣 ដំណឹងអាហារូបករណ៍ ១០០% របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​

ចង់ធ្វើការ​ ឬពង្រីកចំណេះដឹងអំពីវិស័យសន្តិសុខបច្ចេកវិទ្យា មែនទេ?

ឱកាសទទួលបានអាហារូបករណ៍ ១០០% ចំនួន​ ៤០កន្លែងដើម្បីសិក្សាវគ្គ Cybersecurity Essential និង Penetration Testing។

📍 ចំណេះដឹងទទួលបាន៖
💡ការការពារព័ត៌មានឌីជីថល និងកំណត់អត្តសញ្ញាណការគំរាមកំហែងតាមអ៊ីនធឺណិត និងអនុវត្តវិធានការសន្តិសុខដើម្បីការពារ។
💡សាកល្បងសុវត្ថិភាពនៃប្រព័ន្ធកុំព្យូទ័រ បណ្តាញ និងកម្មវិធី ដើម្បីកំណត់អត្តសញ្ញាណភាពទន់ខ្សោយ និងភាពងាយរងគ្រោះដែលអាចត្រូវបានរងគ្រោះដោយពួក Hacker និងឧក្រិដ្ឋជនតាមអ៊ិនធឺណិត
💡ពង្រឹងវិធានការសន្តិសុខ និង ការពារកុំឲ្យមាន ចន្លោះប្រហោងផ្នែកសន្តិសុខ។

👉🏻​ បេក្ខជនមានចំណាប់អារម្មណ៍​ សូមបំពេញពាក្យស្នេីសុំតាមរយ:តំណភ្ជាប់ https://forms.office.com/r/1F0Q0Uj2xA

🗓 ផុតកំណត់ទទួលពាក្យថ្ងៃទី ១៥ មិថុនា ២០២៣។

*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://t.me/mptcgovkh ✔️

បណ្តាញសង្គមរបស់ក្រសួង 🌐Telegram 🌐Facebook 🌐YouTube 🌐Twitter 🌐Instagram 🌐LinkedIn 🌐Tiktok

📲 ទាញយក MPTC Speed Test: iOS | Android
Please open Telegram to view this post
VIEW IN TELEGRAM
ឱកាសល្អទទួលបានអាហារូបករណ៍ទៅសិក្សានៅសហរដ្ឋអាមេរិក សាកលវិទ្យាល័យ Miami (University of Miami) ទៅលើមុខ។ អាហារូបករណ៍នេះ នឹងគ្របដណ្តប់លើ ថ្លៃសិក្សារយៈពេល៤ឆ្នាំ ការស្នាក់នៅ អាហារ កុំព្យូទ័រ សៀវភៅ ការធានារ៉ាប់រងសុខភាព និងប្រាក់ឧត្ថមបន្ថែម ១២, ០០០$ ។ កាលបរិច្ឆេទឈប់ទទួលពាក្យត្រឹមថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២៣ ។ សូមចុចលើតំណភ្ជាប់ខាងក្រោមដើម្បីព័ត៌មានបន្ថែម: https://admissions.miami.edu/undergraduate/financial-aid/scholarships/stamps/index.html?mibextid=Zxz2cZ
STI News: 👉 JOIN
តោះ! ប្អូនៗកំពុងសិក្សាថ្នាក់វិទ្យាល័យបានដាក់ពាក្យចូលរួមកម្មវិធីបញ្ញវន្តឌីជីថលហើយឬនៅ ?

ដាក់ពាក្យឥឡូវនេះតាមរយៈតំណភ្ជាប់ https://forms.gle/37Hd5nrSAQU4bFCp6

បញ្ញវន្តឌីជីថលជាកម្មវិធីអប់រំកំសាន្ត ផលិតដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ គាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា ដែលផ្តល់ឱកាសដល់សិស្សានុសិស្សកំពុងសិក្សាថ្នាក់វិទ្យាល័យទូទាំងប្រទេសកម្ពុជាចូលរួមប្រកួតប្រជែងចំណេះដឹង បង្ហាញពីភាពច្នៃប្រឌិត និងសមត្ថភាពដោះស្រាយបញ្ហា ទៅលើប្រធានបទអំពីបច្ចេកវិទ្យាឌីជីថល។

ប្អូនៗជ័យលាភីលេខ១ ទទួលបានទឹកប្រាក់១៥លានរៀល ជ័យលាភីលេខ២ ទទួលបានទឹកប្រាក់ ១០លានរៀល និងជ័យលាភីលេខ៣ ទទួលបានទឹកប្រាក់៥លានរៀល ព្រមទាំងទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និងឱកាសទៅទស្សនកិច្ចសិក្សាជាមួយក្រុមហ៊ុនបច្ចេកវិទ្យានៅក្រៅប្រទេស។

ដោយឡែកជ័យលាភីលេខ៤ ដល់លេខ២០នឹងទទួលបានកុំព្យូទ័រយួរដៃ ១គ្រឿង និងប្រាក់ឧបត្ថម្ភផងដែរ។
កម្មវិធីនឹងរៀបចំដោយផ្ទាល់នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល​ ខេត្តតាកែវ​ ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តកំពង់ចាម។

#DigitalTalents #MPTC #GoDigitalCambodia #DT2023

*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://t.me/mptcgovkh ✔️

បណ្តាញសង្គមរបស់ក្រសួង 🌐Telegram 🌐Facebook 🌐YouTube 🌐Twitter 🌐Instagram 🌐LinkedIn 🌐Tiktok

📲 ទាញយក MPTC Speed Test: iOS | Android
Please open Telegram to view this post
VIEW IN TELEGRAM
របាយការណ៍ស្រាវជ្រាវ «ការវាយតម្លៃសមត្ថភាព និងការអភិវឌ្ឍគំរូការអប់រំស្ទែមសម្រាប់វិទ្យាល័យ៖ ករណីសិក្សាខេត្ដកំពង់ស្ពឺ» ដោយមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា
____
ក្រុមអ្នកស្រាវជ្រាវ៖ បណ្ឌិត ជ័យ ចាន់អឿន, បណ្ឌិត ស្រ៊ីវ ថារិទ្ធ, បណ្ឌិត ហ៊ុល សៀងហេង, បណ្ឌិត អ៊ុន លាង និង កញ្ញា ជា មុយគីម

អំពីការស្រាវជ្រាវ៖ វត្ថុបំណងនៃការសិក្សា គឺដើម្បីស្វែងរកគំរូអប់រំស្ទែមដែលសមស្របបំផុតសម្រាប់ខេត្ដកំពង់ស្ពឺ ដែលជាខេត្ដមួយមានលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីស្នើគំរូអប់រំមួយដែលមានសក្ដានុពលអាចពង្រីកជាក្របខ័ណ្ឌទូទាំងប្រទេស។ ការសិក្សានេះ មានគោលបំណងសំដៅរៀបចំជំនាញរបស់សិស្សបញ្ចប់ការសិក្សា សម្រាប់កម្លាំងពលកម្មដែលពោរពេញដោយជំនាញ ជាពិសេសសម្រាប់តំបន់ឧស្សាហកម្ម និងសម្រាប់ការអប់រំក្រោយមធ្យមសិក្សា ជាមួយនឹងមូលដ្ឋានរឹងមាំក្នុងវិស័យស្ទែម ដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នាពេលអនាគត។

អាន ឬ ទាញយករបាយការណ៍ស្រាវជ្រាវជាភាសាខ្មែរ និងអង់គ្លេស តាមរយៈតំណ៖ https://bit.ly/3p3f2KV

Like, Subscribe and Follow ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា:
🔔▶️ https://linktr.ee/cdcenter ◀️🔔
🌎🚀របាយការណ៍ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីសកលឆ្នាំ ២០២៣ ចេញផ្សាយហើយ!
របាយការណ៍នេះបង្ហាញពីនិន្នាការចុងក្រោយបំផុត និងការយល់ដឹងអំពីប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី និងកំពូលរបស់ពិភពលោក។
ការស្រាវជ្រាវនេះគឺត្រូវបានផ្អែកលើទិន្នន័យអាជីវកម្មធុរកិច្ចថ្មីចំនួន ៣.៥ លាននៅក្នុងចំណោមប្រព័ន្ធអេកូឡូស៊ីចំនួន ២៩០ និងជាង ១០ ឆ្នាំនៃការស្រាវជ្រាវ និងការណែនាំអំពីគោលនយោបាយ។
ប្រសិនបើអ្នកជាសហគ្រិន អ្នកវិនិយោគ អ្នកបង្កើតគោលនយោបាយ ឬនរណាម្នាក់ដែលចាប់អារម្មណ៍លើនវានុវត្តន៍ និងការរីកចម្រើន ហើយលោកអ្នកមិនចង់ខកខានអំពីរបាយការណ៍នេះទេ សូមទាញយកវាឥឡូវនេះ ដើម្បីរៀនពីរបៀបភាពរីកចម្រើននៅក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី 👇 Startup Genome
STI News: 👉 JOIN
បញ្ជីរាយនាមបេក្ខជនប្រលងជ្រើសរើសចូលបម្រើក្របខណ្ឌក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍សម្រាប់ឆ្នាំ២០២៣ សម័យប្រឡង ថ្ងៃសៅរ៍ ទី២៤ ខែមិថុនាឆ្នាំ២០២៣ មណ្ឌលប្រឡង: ទីស្តីការក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
STI News: 👉 JOIN
សន្និសីទអន្តរជាតិអាស៊ានលើកទី៣ ស្តីពីថាមពល និងបរិស្ថាន!
សន្និសីទអន្តរជាតិអាស៊ានលើកទី៣ ស្តីពីថាមពល និងបរិស្ថាន (AICEE) ចាប់ផ្ដើមទទួលអត្ថបទស្រាវជ្រាវសម្រាប់អ្នកចូលរួមទាំងអស់មកពីសាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ (សាធារណៈ និងឯកជន) ស្ថាប័នរដ្ឋាភិបាល និងវិស័យឯកជន ដែលចាប់អារម្មណ៍លើថាមពល និងបរិស្ថានក្នុងបរិបទអាស៊ានអាចចូលរួមដើម្បីផ្លាស់ប្តូរគំនិត និងស្វែងរកដំណោះស្រាយប្រកបដោយនវានុវត្តន៍ក្នុងការជួយដោះស្រាយបញ្ហាប្រឈមនៃថាមពល និងបរិស្ថាន។
មជ្ឈមណ្ឌលអាស៊ានសម្រាប់ថាមពល (ACE) នឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិអាស៊ានលើកទី៣ ស្តីពីថាមពល និងបរិស្ថាន (AICEE) រួមជាមួយនឹងវេទិកាធុរកិច្ចថាមពលអាស៊ាន (AEBF)២០២៣ និងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានលើកទី៤១ ស្តីពីថាមពល (AMEM) នៅថ្ងៃទី២៤-២៥ ខែសីហា ឆ្នាំ២០២៣ ។
ការឈប់ទទួលពាក្យអត្ថបទស្រាវជ្រាវគឺត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៣ បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមចូលទៅកាន់តំណរដែលមានភ្ជាប់ជូនដូចខាងក្រោម ឬតាមរយៈ QR Code ដែលមាននៅក្នុងរូបភាព: AICEE - ASEAN Centre for Energy (aseanenergy.org)
STI News: 👉 JOIN
នាថ្ងៃទី១៨-២២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដឹកនាំក្រុមការងារលេខាធិការដ្ឋានជាតិសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានផ្នែក វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍(វ.ប.ន.) នៃអគ្គនាយកដ្ឋាន វ.ប.ន. បានចូលរួមកិច្ចប្រជុំគណៈប្រឹក្សាយោបល់ដែលប្រទេសព្រុយណេដឹកនាំនិងទទួលបន្ទុកជាម្ចាស់ផ្ទះ។ កិច្ចប្រជុំបទអន្តរាគមន៍ចម្បងៗរបស់កម្ពុជារួមមាន៖
• វឌ្ឍនភាពនៃការដឹកនាំរបស់កម្ពុជានិងឥណ្ឌូនេស៊ីលើការអនុវត្តគម្រោងASEAN Technology Management Hub, ភាពបញ្ចប់ចុងក្រោយនៃការដឹកនាំរបស់កម្ពុជាលើការអនុវត្តគម្រោងFeasibility Study of Technology Transfer Models, ការដឹកនាំរបស់កម្ពុជា ថៃនិងលេខាធិការដ្ឋានអាស៊ានលើគម្រោងEstablish the Platform for Education in Science &Technology, និងដឹកនាំសម្របសម្រួលអាស៊ានជាមួយដៃគូសន្ទនាASEAN-Russiaក្រោមកិច្ចសហប្រតិបត្តិការ វ.ប.ន.
• កិច្ចប្រជុំទ្វេភាគីត្រៀមខ្លួនកម្ពុជាដើម្បីទទួលកិច្ចប្រជុំCOSTI-85 និងAMMSTI-20 ឆ្នាំ២០២៤ ក្នុងនាមជាប្រធានប្តូរវេនASEAN-COSTI
STI News: 👉 JOIN