STI NEWS
3.58K subscribers
2.86K photos
91 videos
28 files
1.02K links
We provide a balanced and neutral Science, Technology, & Innovation (STI) news/information for better life, society and our next generation.
Download Telegram
Media is too big
VIEW IN TELEGRAM
«ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាចំនួន៦ សម្រាប់ការអភិវឌ្ឍន៍ជាតិ»
ប្រសាសន៍សំខាន់ៗរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អំពីសារៈសំខាន់របស់វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នាឱកាសពិធីបើក «ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ។
STI News: 👉 JOIN
Media is too big
VIEW IN TELEGRAM
«បច្ចេកវិទ្យាថ្មី ឱកាសការងារថ្មី»
ប្រសាសន៍សំខាន់ៗរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អំពីសារៈសំខាន់របស់វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នាឱកាសពិធីបើក « ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ។
STI News: 👉 JOIN
តើអ្នកជាអ្នកវិទ្យាសាស្រ្តស្ត្រី ដែលធ្វើការស្រាវជ្រាវទាក់ទងនឹងវិស័យថាមពលកកើតឡើងវិញ ឬផ្នែកអគ្គិសនីទេ? ឱកាសល្អមួយនេះអាចជារបស់អ្នក!
សមាគមអាស៊ាន និងទីភ្នាក់ងារជំនួយអាមេរិក USAID ដោយសហការជាមួយក្រុមហ៊ុន Underwriters Laboratories បានរៀបចំការប្រឡងប្រចាំឆ្នាំ ផ្នែកវិទ្យាសាស្រ្ត ដែលការប្រឡងនេះមានឈ្មោះថា «រង្វាន់វិទ្យាសាស្រ្តពីមន្ទីរពិសោធន៍ អាស៊ាន អាមេរិក សម្រាប់ស្រ្តី ក្នុងឆ្នាំ ២០២៣» ។ ប្រធានបទសម្រាប់រង្វាន់ឆ្នាំ ២០២៣ គឺ “វិស័យថាមពលកកើតឡើងវិញ ឬផ្នែកអគ្គិសនី” ដែលទាក់ទងនឹងកម្មវិធីនានាផ្តោតលើអ្នកស្រាវជ្រាវស្ត្រីដែលបានបង្កើតម៉ាស៊ីន ឬប្រព័ន្ធដោយប្រើថាមពលអគ្គិសនីប្រកបដោយនវានុវត្តន៍ សម្រាប់សហគមន៍នានារបស់អាស៊ាន។ អ្នកឈ្នះក្នុងផ្នែកអ្នកវិទ្យាសាស្រ្តពាក់កណ្តាលអាជីព និងជាន់ខ្ពស់ នឹងទទួលបានប្រាក់ ១២ ៥០០ ដុល្លាក្នុងម្នាក់ៗ ហើយរង្វាន់ ៥ ០០០ ដុល្លានឹងត្រូវផ្តល់ឲ្យអ្នកឈ្នះបន្ទាប់។ ការដាក់ពាក្យចូលរួមការប្រឡងនេះត្រូវបានពន្យារដល់ថ្ងៃទី ៣០ មេសា ឆ្នាំ ២០២៣ ហើយសូមចូលទៅកាន់ scienceprize4women.asean.org សម្រាប់ព័ត៌មានបន្ថែម និងការដាក់ពាក្យ។
STI News: 👉 JOIN
សិក្ខាសាលាវគ្គបញ្ញាសិប្បនិម្មិត (AI) ស្ដីពី កម្មវិធី ChatGPT នៅកំរិតអប់រំឧត្តមសិក្សា «ហាម ឬក៏មិនហាមឃាត់ នោះគឺនៅជាសំណួរនូវឡើយ» នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៣ ចាប់ពីម៉ោង ០១:០០ នាទី រហូតដល់ម៉ោង០៥:៣០ នាទី រសៀល នៅសាកលវិទ្យាល័យខេមតិចជាន់ទី៦។
សិស្សានុសិស្ស និសិត្ស អ្នកស្រាវជ្រាវគោលនយោបាយ និងអ្នកបង្កើតគោលនយោបាយត្រូវបានស្វាគមន៍ក្នុងការចូលរួមសិក្ខាសាលាវគ្គបញ្ញាសិប្បនិម្មិត (AI)នេះដោយឥតគិតថ្លៃ ប៉ុន្តែតម្រូវឲ្យមានការចុះឈ្មោះតាមរយៈតំណរដែលមានភ្ជាប់ជូនដូចខាងក្រោម៖
Registration: https://shorturl.at/aik68
STI News: 👉 JOIN
សេចក្ដីប្រកាសព័ត៌មានស្ដីពីពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសារ «ការរៀបចំផែនទីបង្ហាញពីការស្រាវជ្រាវ និងនវានុវត្តន៍ ក្នុងព្រះរាជាណាចក្រកម្ពុជា» របស់គម្រោងហ្គោស្ពីន ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧ.វ.ប.ន. ដោយមានការចូលរូមពីសមាសភាពគណៈកម្មធិការជាតិដឹកនាំគម្រោង គណៈកម្មាធិការជាតិទទួលបន្ទុកអនុវត្តគម្រោង និងលេខាធិការដ្ឋានរបស់គម្រោង «ហ្គោស្ពីន» និងបណ្ដាក្រសួង-ស្ថាប័នពាក់ព័ន្ធនានានៅក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ មេសា ២០២៣ ។
STI News: JOIN
យុវតី កៅ ម៉េងហ័ង ជាម្ចាស់ជ័យលាភីក្នុងការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាជាច្រើន ជំរុញឱ្យយុវជនជាពិសេសស្រ្តីចាប់ផ្ដើមបង្កើនចំណេះដឹងផ្នែកបច្ចេកវិទ្យា និងប្រើប្រាស់ប្រព័ន្ធបចេ្ចកវិទ្យាដើម្បីជួយដោះស្រាយបញ្ហាដែលសហគមន៍របស់ពួកគេកំពុងប្រឈម។
ម៉េងហ័ង បានរៀបរាប់ថា «ខ្ញុំពិតជាស្រលាញ់បច្ចេកវិទ្យាខ្លាំងណាស់ ដោយសារវាតែងតែធ្វើបច្ចុប្បន្នភាព ការវិវត្តថ្មី និងច្នៃប្រឌិតរហូត ហើយវាភាគច្រើនត្រូវការជំនាញគណិតវិទ្យា និង បច្ចេកវិទ្យាព័ត៌មាននិង គមនាគមន៍ (ICT) ដែលខ្ញុំអាចយកមកអនុវត្តជាក់ស្ដែងបាន។»
ការពង្រឹង និងជំរុញឱ្យយុវជនចាប់ផ្ដើមបង្កើនចំណេះដឹងផ្នែកបច្ចេកវិទ្យា ឬSTEM គឺជាផ្នែកមួយនៃ ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាលើវិស័យ អប់រំ។ ឯកសារនេះ ត្រូវប្រើប្រាស់ជាទិសដៅ យុទ្ធសាស្ត្រក្នុងការអនុវត្តគោលនយោបាយវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងប្រទេស ហើយត្រូវបានរៀបចំចងក្រងឡើងដោយអគ្គនាយកដ្ឋាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
សូមអានអត្ថបទរបស់យុវតី កៅ ម៉េងហ័ង តាមរយៈតំណភ្ជាប់នេះ https://bit.ly/3LQyAuR
STI News: 👉 JOIN
ឱកាសល្អទទួលបានអាហារូបករណ៍ ធនាគារពិភពលោក (World Bank Scholarship) សម្រាប់ការទៅសិក្សានៅសាកលវិទ្យាល័យ Harvard (Harvard University)។ អាហារូបករណ៍នេះ នឹងគ្របដណ្តប់លើ ថ្លៃសិក្សា ប្រាក់ឧបត្ថម្ភសម្រាប់ការចំណាយប្រចាំខែ សេវាសុខភាព និងការធ្វើដំណើរ ។ កាលបរិច្ឆេទឈប់ទទួលពាក្យត្រឹមថ្ងៃទី២៦ខែឧសភាឆ្នាំ២០២៣ ។ សូមចុចលើតំណភ្ជាប់ខាងក្រោមដើម្បីព័ត៌មានបន្ថែម : https://bit.ly/42pooPm
STI News: 👉 JOIN
អបអរសាទរសិស្សវិទ្យាល័យពីរូប (គី រ៉ាស៊ី និងណៃ ឆាយហ្វុង) និងលោកគ្រូមួយរូប (លោក គឹម វាសនា) ដែលត្រូវបានជ្រើសរើសដើម្បីបានចូលរួមក្នុងកម្មវិធី «សាលាវិទ្យាសាស្ត្រអវកាស-Space Science School» ដែលនឹងរៀបចំដោយមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលអាស៊ានសម្រាប់បច្ចេកវិទ្យា និងកម្មវិធីអវកាស (ARTSA) និងទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងព័ត៌មានវិទ្យា (GISTDA) ហើយនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤-២៨ ខែមេសា ឆ្នាំ ២០២៣ នៅឧទ្យាន Space Krenovation Park (SKP), GISTDA, Sri Ra Cha, ខេត្ត Chonburi ប្រទេសថៃ។ កម្មវិធីសិក្ខាសាលានេះ បានផ្តល់ជូន សិស្ស និងគ្រូបង្រៀនវិទ្យាល័យមកពីប្រទេសសមាជិកអាស៊ាននូវឱកាសដើម្បីបង្កើនការយល់ដឹង អំពីបច្ចេកវិទ្យាអវកាស និងព័ត៌មានភូមិសាស្ត្រ សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចអវកាស និងអាជីពរបស់ខ្លួនក្នុងការរួមចំណែកជួយដល់តំបន់អាស៊ាននាពេលអនាគត។
កម្មវីធីនេះរៀបចំឡើងក្រោមក្របខណ្ឌនៃអនុគណៈកម្មការបច្ចេកវិទ្យាអវកាស (SCOSA) នៃគណៈកម្មការជាតិ COSTI កម្ពុជា៕