STI NEWS
3.58K subscribers
2.86K photos
91 videos
28 files
1.02K links
We provide a balanced and neutral Science, Technology, & Innovation (STI) news/information for better life, society and our next generation.
Download Telegram
អនុគណៈកម្មាធិការជាតិស្តីពី កម្មវិធី និងបច្ចេកវិទ្យាលំហ (SCOSA) សូមជូនដំណឹងដល់សាធារណៈជនអំពីការជ្រើសរើសបេក្ខជនចូលរួមវគ្គសិក្សាក្រោយឧត្តមសិក្សាចំនួនបីក្នុងក្របខ័ណ្ឌនៃកម្មវិធីកិច្ចសហប្រតិបត្តិការអវកាសអាស៊ាន-ឥណ្ឌា។
វគ្គសិក្សារួមមាន៖
1. Remote Sensing and Geographic Information System (RS & GIS)
2. Satellite Meteorology and Global Climate
3. Space and Atmospheric Science
បេក្ខជនដែលត្រូវបានជ្រើសរើសចូលរួមវគ្គសិក្សានេះ នឹងទទួលបានគាំទ្រយ៉ាងពេញលេញពីអ្នករៀបចំ រួមមានសំបុត្រយន្តហោះ កន្លែងស្នាក់នៅ អាហារ និងប្រាក់ឧបត្ថម។
បេក្ខជនអាចស្វែងរកលក្ខន្តិកៈនៃការជ្រើសរើស ខ្លឹមសាវគ្គសិក្សាក្រោយឧត្តមសិក្សានីមួយៗ និងទម្រង់ពាក្យសុំចូលសិក្សានៅក្នុងតំណភ្ជាប់តាមរយៈ QR Code ផ្នែកខាងឆ្វេង។
ប្រសិនបើបេក្ខជនមានចំណាប់អារម្មណ៍វគ្គសិក្សាណាមួយ សូមបំពេញទម្រង់ពាក្យសុំចូលសិក្សា និងបញ្ជូនឯកសារដែលពាក់ព័ន្ធ តាមរយៈតំណភ្ជាប់ក្នុង QR Code ផ្នែកខាងស្តាំ។
កាលបរិច្ឆេទផុតកំណត់ទទួលពាក្យ៖ ០៧ មេសា ២០២៣។
ក្រសួងឧស្សាហកម្មនៃប្រទេសថៃ (MIND) សូមគោរពអញ្ជើញឯកឧត្តម លោកជំទាវ លោក លោកស្រី និងសាធារណជនទូទៅ ចូលរួមសិក្ខាសាលាដោយឥតគិតថ្លៃស្តីអំពី "ភាពជឿនលឿននៃហគ្រាសធុនតូច និងមធ្យម ជាមួយនឹងបច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីឈានដល់កំណើនប្រកបដោយចីរភាពនៅក្នុងបណ្ដាប្រទេស ACMECS"។
ខ្លឹមសារសំខាន់នៃសិក្ខាសាលានេះ គឺការបង្រៀនពិសេសស្តីអំពី "ភាពជឿនលឿននៃសហគ្រាសធុនតូច និងមធ្យម ជាមួយនឹងបច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីឈានចូលទៅក្នុងកំណើនប្រកបដោយចីរភាពក្នុងបណ្តាប្រទេស ACMECS" (ថៃ ឡាវ មីយ៉ាន់ម៉ា វៀតណាម និងកម្ពុជា) ដែលនឹងត្រូវបានបង្រៀនដោយ នាយកប្រតិបត្តិនៃមូលនិធិអាស៊ាន ក៏ដូចជាការចែករំលែកបទពិសោធន៍លើភាពជោគជ័យក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីធ្វើឱ្យប្រសើរឡើងនូវអាជីវកម្មរបស់ពួកគេ។ សិក្ខាសាលានេះគឺសម្រាប់សហគ្រិន សហគ្រាសធុនតូច និងមធ្យម ពាណិជ្ជករ វិស័យឧស្សាហ៍កម្ម និងសាធារណជនទូទៅ ដែលចាប់អារម្មណ៍ក្នុងការអនុវត្តបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍន៍អាជីវកម្មរបស់ពួកគេ។
=>សិក្ខាសាលានេះនឹងធ្វើឡើងជាភាសាថៃជាមួយនឹងការបកប្រែជាភាសាអង់គ្លេសក្នុងពេលដំណាលគ្នា។
=>សូមធ្វើការចុះឈ្មោះ សម្រាប់វគ្គសិក្ខាសាលានេះតាមរយៈ QR code ខាងក្រោម។
STI News: 👉 JOIN
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦-២៥៦៧ ថ្នាក់ដឹកនាំ និងក្រុមការងាររបស់អគ្គនាយកដ្ឋាន វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សូមគោរពជូនពរ ឯកឧត្ដម លោកជំទាវ លោកលោកស្រី និងក្រុមគ្រួសារប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ អាយុយឺនយូរ និងភាពសម្បូរសប្បាយ ជានិច្ច និរន្តរ៍។
ប្រសាសន៍សំខាន់ៗរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អំពីសារៈសំខាន់របស់វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នាឱកាស «ពិធីបើកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «កសាងមូលដ្ឋានគ្រឹះដើម្បីទាំងអស់គ្នា» ។
STI News: 👉 JOIN
Media is too big
VIEW IN TELEGRAM
ប្រសាសន៍សំខាន់ៗរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អំពីសារៈសំខាន់របស់វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នាឱកាស «ពិធីបើកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «កសាងមូលដ្ឋានគ្រឹះដើម្បីទាំងអស់គ្នា» ។
STI News: 👉 JOIN
Media is too big
VIEW IN TELEGRAM
ប្រសាសន៍សំខាន់ៗរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អំពីសារៈសំខាន់របស់វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នាឱកាស «ពិធីបើកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «កសាងមូលដ្ឋានគ្រឹះដើម្បីទាំងអស់គ្នា» ។
STI News: 👉 JOIN
ក្នុងនាមលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍ និងអគ្គនាយកដ្ឋាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំចងក្រងឡើងនូវ ឯកសារ «ក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តផែនទីបង្ហាញផ្លូវ វ.ប.ន. កម្ពុជា ២០៣០» និង «គោលគារណ៍ណែនាំស្តីពី ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយ វ.ប.ន.» ដែលជាឯកសារណែនាំ ដ៏សំខាន់សម្រាប់ការលើកកម្ពស់ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយ វ.ប.ន. រួមទាំងផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា ២០៣០ ដែលជាការបន្ថែមពីលើការសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០។ បើលោកអ្នកមានចំណាប់អារម្មរណ៍ សូមទាញយករបាយការណ៍នេះទាំងភាសាខ្មែរ និង អង់គ្លេស តាមរយៈតំណភ្ជាប់នេះ https://bit.ly/43GWfV9
STI News: 👉 JOIN
តើអ្នកជាអ្នកវិទ្យាសាស្រ្តស្ត្រី ដែលធ្វើការស្រាវជ្រាវទាក់ទងនឹងវិស័យថាមពលកកើតឡើងវិញ ឬផ្នែកអគ្គិសនីទេ? ឱកាសល្អមួយនេះអាចជារបស់អ្នក!
សមាគមអាស៊ាន និងទីភ្នាក់ងារជំនួយអាមេរិក USAID ដោយសហការជាមួយក្រុមហ៊ុន Underwriters Laboratories បានរៀបចំការប្រឡងប្រចាំឆ្នាំ ផ្នែកវិទ្យាសាស្រ្ត ដែលការប្រឡងនេះមានឈ្មោះថា «រង្វាន់វិទ្យាសាស្រ្តពីមន្ទីរពិសោធន៍ អាស៊ាន អាមេរិក សម្រាប់ស្រ្តី ក្នុងឆ្នាំ ២០២៣» ។ ប្រធានបទសម្រាប់រង្វាន់ឆ្នាំ ២០២៣ គឺ “វិស័យថាមពលកកើតឡើងវិញ ឬផ្នែកអគ្គិសនី” ដែលទាក់ទងនឹងកម្មវិធីនានាផ្តោតលើអ្នកស្រាវជ្រាវស្ត្រីដែលបានបង្កើតម៉ាស៊ីន ឬប្រព័ន្ធដោយប្រើថាមពលអគ្គិសនីប្រកបដោយនវានុវត្តន៍ សម្រាប់សហគមន៍នានារបស់អាស៊ាន។ អ្នកឈ្នះក្នុងផ្នែកអ្នកវិទ្យាសាស្រ្តពាក់កណ្តាលអាជីព និងជាន់ខ្ពស់ នឹងទទួលបានប្រាក់ ១២ ៥០០ ដុល្លាក្នុងម្នាក់ៗ ហើយរង្វាន់ ៥ ០០០ ដុល្លានឹងត្រូវផ្តល់ឲ្យអ្នកឈ្នះបន្ទាប់។ ការដាក់ពាក្យចូលរួមការប្រឡងនេះត្រូវបានពន្យារដល់ថ្ងៃទី ៣០ មេសា ឆ្នាំ ២០២៣ ហើយសូមចូលទៅកាន់ scienceprize4women.asean.org សម្រាប់ព័ត៌មានបន្ថែម និងការដាក់ពាក្យ។
STI News: 👉 JOIN
តើអ្នកជាសហគ្រិនស្ត្រីនៅអាស៊ានដែលមានបំណងចង់ចូលរួមក្នុងវគ្គបណ្តុះបណ្តាលរយៈពេល១០ថ្ងៃ នៅប្រទេសកូរ៉េ ចាប់ពីថ្ងៃទី៣-១២ ខែកក្កដា ឆ្នាំ២០២៣ដែរឬទេ?
គម្រោង“លើកកម្ពស់ការចូលរួមសេដ្ឋកិច្ចឌីជីថលសម្រាប់ស្ត្រីនៅអាស៊ានលើវិស័យសហគ្រាសធុនតូចនិងមធ្យមសហគ្រិន” គឺជាគម្រោងពង្រឹងសមត្ថភាពអាជីវកម្មអេឡិចត្រូនិករបស់សហគ្រាសធុនតូចនិងមធ្យមដែលជាសហគ្រិនស្ត្រីនៅអាស៊ាន។ គម្រោនេះនឹងផ្ដល់ វគ្គបណ្តុះបណ្តាលស្ដីពីអាជីវកម្មអេឡិចត្រូនិក និងបច្ចេកវិទ្យាព័ត៌មានវិទ្យា រយៈពេល១០ថ្ងៃ នៅប្រទេសកូរ៉េ ចាប់ពីថ្ងៃទី៣-១២ ខែកក្កដា ឆ្នាំ២០២៣ដោយគម្រោងនឹងរ៉ាប់រង់នូវរាល់ការចំណាយទាំងអស់។
លក្ខខណ្ឌនៃការជ្រើសរើស៖
•​ សញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ឬផ្នែកដែលទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មានវិទ្យា
• មានបទពិសោធន៍ដែលពាក់ព័ន្ធនឹងពាណិជ្ជកម្ម អេឡិចត្រូនិក ឬជំនាញឌីជីថល
• ចេះភាសាអង់គ្លេសល្អ
• មានបទពិសោធន៍ ៣ឆ្នាំក្នុងការបណ្តុះបណ្តាល
បេក្ខជនដែលមានចំណាប់អារម្មណ៍សូមផ្ញើរ CV & portfolio មកកាន់ info@anna-associates.com
ឬ Tel: 099 888 737 អោយបានមុនថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។
STI News: 👉 JOIN
Media is too big
VIEW IN TELEGRAM
Cambodia is on a mission to harness the power of science, technology and innovation (STI) for inclusive and sustainable development. Watch this video to learn about Cambodia’s STI policy Roadmap 2030, which outlines the key strategies to enhance the country’s STI capabilities and foster a dynamic innovation ecosystem. The Roadmap is aligned with the national vision and policies, as well as the Sustainable Development Goals. Join us in this journey to make Cambodia a leader in STI for the benefit of all.
STI News: 👉 JOIN
Media is too big
VIEW IN TELEGRAM
«លើកកម្ពស់ការអប់រំ និងការស្រាវជ្រាវ STEM សម្រាប់យុវជនជំនាន់ក្រោយ»
ប្រសាសន៍សំខាន់ៗរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អំពីសារៈសំខាន់របស់វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នាឱកាសពិធីបើក «ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ។
STI News: 👉 JOIN