STI NEWS
3.59K subscribers
2.86K photos
92 videos
28 files
1.02K links
We provide a balanced and neutral Science, Technology, & Innovation (STI) news/information for better life, society and our next generation.
Download Telegram
តាមការសម្រេចរបស់រាជរដ្ឋាភិបាល ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងរៀបចំ «ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ជាប្រចាំឆ្នាំ។ សម្រាប់ឆ្នាំ២០២៣នេះ «ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» នឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣ ដោយការតាំងពិព័រណ៍ ក្រោមប្រធានបទ «ពិព័រណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា-អន្តរជាតិ លើកទី១ ២០២៣» ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
សូមអញ្ជើញបណ្ដាក្រុមហ៊ុន សហគ្រាស អាជីវកម្ម ផលិតកម្ម ដែលមានការពាក់ព័ន្ធផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចូលរួមគាំទ្រ និងដាក់តាំងបង្ហាញនូវផលិតផលឬសេវាកម្មរបស់ខ្លួនឲ្យបានច្រើនកុះករ។ លោកលោកស្រីអាចស្វែងរកព័ត៌មានបន្ថែម តាមរយៈ ខិត្តប័ណ្ណ និងលេខទូរស័ព្ទទំនាក់ទំនង ដូចដែលមាននៅក្នុងរូបភាពខាងលើ។
STI News: 👉 JOIN
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក «ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
«ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុម័តជាផ្លូវការកំណត់យកថ្ងៃទី ២៦ ខែមីនា ជារៀងរាល់ឆ្នាំ ហើយក៏ជាព្រឹត្តិការណ៍ដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ដឹកនាំដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។
កម្មវិធីសំខាន់ចំនួនបួន នឹងត្រូវរៀបចំចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ដើម្បីអបអរសាទរទិវាជាតិនេះ៖
១.ការតាំងបង្ហាញផ្នែកវិទ្យាសាស្ត្រ «Science Caravan »សហការជាមួយក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ នៃប្រទេសថៃ
២. ផ្តល់ពានរង្វាន់ដល់អ្នកវិទ្យាសាស្ត្រឆ្នើមកម្ពុជា
៣.ពិព័រណ៍ វ.ប.ន.
៤.សិក្ខាសាលា និងជំនួបពិភាក្សាលើផ្នែក វ.ប.ន.
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក «ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
«ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុម័តជាផ្លូវការកំណត់យកថ្ងៃទី ២៦ ខែមីនា ជារៀងរាល់ឆ្នាំ ហើយក៏ជាព្រឹត្តិការណ៍ដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ដឹកនាំដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។
កម្មវិធីសំខាន់ចំនួនបួន នឹងត្រូវរៀបចំចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ដើម្បីអបអរសាទរទិវាជាតិនេះ៖
១.ការតាំងបង្ហាញផ្នែកវិទ្យាសាស្ត្រ«Science Caravan »សហការជាមួយក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ នៃប្រទេសថៃ
២. ផ្តល់ពានរង្វាន់ដល់អ្នកវិទ្យាសាស្ត្រឆ្នើមកម្ពុជា
៣.ពិព័រណ៍ វ.ប.ន.
៤.សិក្ខាសាលា និងជំនួបពិភាក្សាលើផ្នែក វ.ប.ន.
STI News: 👉 JOIN
នៅសល់ ១៤ ថ្ងៃទៀតទេដល់ថ្ងៃឈប់ទទួលពាក្យការប្រកួតប្រជែង «អ្នកវិទ្យាសាស្ត្រឆ្នើមកម្ពុជាឆ្នាំ២០២៣» ហើយ!
អគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងបើកទទួលពាក្យសម្រាប់ការប្រកួតប្រជែង «អ្នកវិទ្យាសាស្ត្រឆ្នើមកម្ពុជាឆ្នាំ២០២៣» នៅក្នុង ទិវាជាតិលើកទី១ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.)» ដែលជាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យមួយ មិនធ្លាប់មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយគំនិតផ្តួចផ្តើមនៃការប្រកួតប្រជែងនេះធ្វើឡើងទាន់ពេលវេលាសម្រាប់ការលើកកម្ពស់ វិស័យវ.ប.ន.។
ប្រសិនបើអ្នកជាអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវពាក់ព័ន្ធផ្សេងទៀតនៅក្នុងប្រព័ន្ធអេកូឡូស៊ីដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យដើម្បីចូលរួមក្នុងការប្រកួតប្រជែងនេះ ហើយការចាប់ផ្ដើមបើកទទួលពាក្យចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២៣។ ជ័យលាភីលេខ១ នឹងទទួលបានប្រាក់រង្វាន់ ២៤,០០០,០០០ រៀល លេខ២ ទទួលបាន ១៨,០០០,០០០ រៀល និងលេខ៣ ទទួលបាន ១២,០០០,០០០ រៀល ។ លោកលោកស្រីអាចស្វែងរកព័ត៌មានបន្ថែម និងគោលការណ៍ណែនាំ ឬដាក់ពាក្យតាមរយៈ ខិត្តប័ណ្ណ និងQRCode ដូចដែលមាននៅក្នុងរូបភាពខាងលើ។
STI News: 👉 JOIN
កម្មវិធីអាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យ “The University of Science and Technology of China (USTC)” ចាប់បើកទទួលពាក្យហើយ!
អាហារូបករណ៍នេះផ្ដល់ជូនសម្រាប់សិស្សនិស្សិតកម្ពុជាដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ USTC ក្នុងប្រទេសចិន។ អត្ថប្រយោជន័ដែលទទួលបានរួមមានថ្លៃសិក្សា កន្លែងស្នាក់នៅនិងការចំណាយរស់នៅប្រចាំថ្ងៃ (២៥០០ RMB) ការធានារ៉ាប់រងសុខភាព និងអត្ថប្រយោជន៍ផ្សេងទៀត។ មុខវិជ្ជាសិក្សាមានច្រើនរួមមាន ធុរកិច្ច ហិរញ្ញវត្ថុ គណិតវិទ្យា វិស្វកម្ម សេដ្ឋកិច្ច បរិស្ថាន និងជំនាញជាច្រើនទៀត។ ការបញ្ចប់ការទទួលពាក្យត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៣។ បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមចូលទៅកាន់តំណរភ្ជាប់សម្រាប់ពត៌មានលំអិត និងការដាក់ពាក្យ : https://ic.ustc.edu.cn/en/v7info.php?Nav_x=17&mibextid=Zxz2cZ ។
STI News: 👉 JOIN
អត្ថបទស្រាវជ្រាវស្ដីពីស្ត្រីនៅក្នុងជំនាញវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (ស្ទែម-STEM)!
តាមរយៈការស្រាវជ្រាវនេះបានបង្ហាញថាមុខវិជ្ជា វិទ្យាសាស្រ្ត និងគណិតវិទ្យាគឺក្មេងស្រីនៅក្នុងរដ្ឋសមាជិកអាស៊ានចំនួនប្រាំ (AMS) មានការប្រសើរជាងក្មេងប្រុស។ ក្នុងនោះក៏បានបង្ហាញថា ស្ត្រី ១៩.៣% ធៀបនឹងបុរស ៣៩.៨% គឺទទួលបានសញ្ញាបត្រ ជំនាញវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (ស្ទែម-STEM) នៅទូទាំងប្រទេសអាស៊ានទាំងអស់។ បើលោកអ្នកមានចំណាប់អារម្មរណ៍ សូមទាញយករបាយការណ៍នេះ តាមរយៈរូបភាពខាងលើ។
STI News: JOIN
នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍(ឧ.វ.ប.ន.) បានរៀបចំកិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយ ការរៀបចំ “ទិវាជាតិវិទ្យាសាសស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍” ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅសាលប្រជុំអង្គរវត្ត (ជាន់ទី៩) នៃទីស្តីការក្រសួង ឧ.វ.ប.ន. និងមានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំ និងមន្រ្តីក្រសួង ឧ.វ.ប.ន. និងអ្នកចូលរួមដែលអញ្ជើញមកពី វិស័យឯកជនប្រមាណ ៥២ រូប។ កិច្ចប្រជុំនេះ មានគោលបំណងផ្សព្វផ្សាយដល់វិស័យឯកជន ដើម្បីជាការចូលរួមចំណែក គាំទ្រ ដល់ការរៀបចំទិវាជាតិវិទ្យាសាសស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលគ្រោងនឹងប្រារព្ធធ្វើនៅថ្ងៃទី ២៦ រហូតដល់ថ្ងៃទី២៨ ខែមីនាឆ្នាំ២០២៣ខាងមុខនេះ ដែលជាទិវាជាតិលើកទី១ និងជាប្រវត្តិសាស្រ្ដនៅកម្ពុជា ឱ្យប្រព្រឹត្តទៅដោយរលូន និងប្រកបដោយជោគជ័យ ក៏ដូចជាដើម្បីចូលរួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៣០ និង២០៥០។
STI News: JOIN
អនុគណៈកម្មការបច្ចេកវិទ្យា និងកម្មវិធីអវកាស (SCOSA) នៃគណៈកម្មការជាតិ COSTI កម្ពុជា សូមជូនដំណឹងអំពីកម្មវិធី “សាលាវិទ្យាសាស្ត្រអវកាស- Space Science School” ដែលនឹងរៀបចំដោយមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលអាស៊ានសម្រាប់បច្ចេកវិទ្យា និងកម្មវិធីអវកាស (ARTSA) និងទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងព័ត៌មានវិទ្យា (GISTDA) ហើយនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤-២៨ ខែមេសា ឆ្នាំ ២០២៣ នៅឧទ្យាន Space Krenovation Park (SKP), GISTDA, Sri Ra Cha, ខេត្ត Chonburi ប្រទេសថៃ។ កម្មវិធីសិក្ខាសាលានេះ នឹងផ្តល់ជូន សិស្ស និងគ្រូបង្រៀនវិទ្យាល័យមកពីប្រទេសសមាជិកអាស៊ាននូវឱកាសដើម្បីបង្កើនការយល់ដឹង អំពីបច្ចេកវិទ្យាអវកាស និងព័ត៌មានភូមិសាស្ត្រ សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចអវកាស និងអាជីពរបស់ខ្លួនក្នុងការរួមចំណែកជួយដល់តំបន់អាស៊ាននាពេលអនាគត។
កម្មវិធីនេះនឹងឈប់ទទួល ពាក្យត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២៣ បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមចូលទៅកាន់តំណរភ្ជាប់សម្រាប់ពត៌មានលំអិត និងការដាក់ពាក្យ៖
High School Student Application Link: https://forms.gle/aVSEosS29Ydr7nDEA
High School Teacher Application Link: https://forms.gle/NRvL62jEpch57Buf6
STI News: 👉 JOIN
នៅសល់ ៤ ថ្ងៃទៀតទេដល់ថ្ងៃឈប់ទទួលពាក្យការប្រកួតប្រជែង «អ្នកវិទ្យាសាស្ត្រឆ្នើមកម្ពុជាឆ្នាំ២០២៣» ហើយ!
អគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងបើកទទួលពាក្យសម្រាប់ការប្រកួតប្រជែង «អ្នកវិទ្យាសាស្ត្រឆ្នើមកម្ពុជាឆ្នាំ២០២៣» នៅក្នុង ទិវាជាតិលើកទី១ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.)» ដែលជាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យមួយ មិនធ្លាប់មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយគំនិតផ្តួចផ្តើមនៃការប្រកួតប្រជែងនេះធ្វើឡើងទាន់ពេលវេលាសម្រាប់ការលើកកម្ពស់ វិស័យវ.ប.ន.។
ប្រសិនបើអ្នកជាអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវពាក់ព័ន្ធផ្សេងទៀតនៅក្នុងប្រព័ន្ធអេកូឡូស៊ីដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យដើម្បីចូលរួមក្នុងការប្រកួតប្រជែងនេះ ហើយការចាប់ផ្ដើមបើកទទួលពាក្យចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២៣។ ជ័យលាភីលេខ១ នឹងទទួលបានប្រាក់រង្វាន់ ២៤,០០០,០០០ រៀល លេខ២ ទទួលបាន ១៨,០០០,០០០ រៀល និងលេខ៣ ទទួលបាន ១២,០០០,០០០ រៀល ។ លោកលោកស្រីអាចស្វែងរកព័ត៌មានបន្ថែម និងគោលការណ៍ណែនាំ ឬដាក់ពាក្យតាមរយៈ ខិត្តប័ណ្ណ និងQRCode ដូចដែលមាននៅក្នុងរូបភាពខាងលើ។
STI News: 👉 JOIN
Forwarded from CNC HOT NEWS 🇰🇭 (Sopheak Khen)
កម្ពុជា ដាក់ចេញយុទ្ធសាស្ត្រទាក់ទាញអ្នកមានទេព្យកោសល្យទាំងជនជាតិខ្មែរ និងបរទេស ដើម្បីជួយអភិវឌ្ឍន៍វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
http://cnc.com.kh/detail/news/38722
អាហារូបករណ៍ Canada-ASEAN Scholarships and Educational Exchange for Development (SEED) សម្រាប់និស្សិតទៅសិក្សាវគ្គខ្លី ឬធ្វើការស្រាវជ្រាវ នៅប្រទេសកាណាដា ឆ្នាំសិក្សា ២០២៣-២០២៤។ ការបញ្ចប់ការទទួលពាក្យត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២៣។ បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមចូលទៅកាន់តំណរភ្ជាប់សម្រាប់ពត៌មានលំអិត និងការដាក់ពាក្យ : https://www.educanada.ca/
STI News: 👉 JOIN
ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សូមស្វាគមន៍ទៅកាន់អ្នកសម្របសម្រួល វាគ្មិនគន្លឹះ និងវាគ្មិនកិត្តិយសទាំងអស់របស់យើង ដែលនឹងធ្វើការជជែកពិភាក្សាក្រោមប្រធានបទ «តើគួរមានយន្តការ និង ការលើទឹកចិត្តបែបណាដើម្បីធ្វើឱ្យកុមារី និងយុវតីមានចំណាប់អារម្មណ៍លើការសិក្សាស្ទែម (STEM)?» នៅរសៀលម៉ោង ១៤:៤០ ដល់ ១៦:១០ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣។ សូមអញ្ជើញសាធារណជនចូលរួមពិព័រណ៍នេះឱ្យបានច្រើនកុះករ ដើម្បីលើកកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅព្រះរាជាណាចក្រកម្ពុជា។
STI News: 👉 JOIN
ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សូមស្វាគមន៍ទៅកាន់អ្នកសម្របសម្រួល វាគ្មិនគន្លឹះ និងវាគ្មិនកិត្តិយសទាំងអស់របស់យើង ដែលនឹងធ្វើការជជែកពិភាក្សាក្រោមប្រធានបទ «ការវិនិយោគលើមូលធនមនុស្ស និងយុទ្ធសាស្ត្រអភិវឌ្ឍវិស័យ វ.ប.ន. ដើម្បីសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០ របស់កម្ពុជា» នៅព្រឹកម៉ោង ៩:០០ ដល់ ១០:៣០ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។ សូមអញ្ជើញសាធារណជនចូលរួមពិព័រណ៍នេះឱ្យបានច្រើនកុះករ ដើម្បីលើកកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅព្រះរាជាណាចក្រកម្ពុជា។
📍មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ
STI News: 👉 JOIN
ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សូមស្វាគមន៍ទៅកាន់អ្នកសម្របសម្រួល វាគ្មិនគន្លឹះ និងវាគ្មិនកិត្តិយសទាំងអស់របស់យើង ដែលនឹងធ្វើការជជែកពិភាក្សាក្រោមប្រធានបទ «ការបន្សាំ និងការចាប់យកបច្ចេកវិទ្យាដើម្បីលើកកម្ពស់សមត្ថភាពសហគ្រាសលើវិស័យអាទិភាព» នៅព្រឹកម៉ោង ១០:៤០ ដល់ ១២:០០ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។ សូមអញ្ជើញសាធារណជនចូលរួមពិព័រណ៍នេះឱ្យបានច្រើនកុះករ ដើម្បីលើកកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅព្រះរាជាណាចក្រកម្ពុជា។
📍មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ
STI News: 👉 JOIN